ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ព្រៃឈើ

ដោយ ទីន ហ្សាការីយ៉ា
2018-07-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA


ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី នៅក្នុង​ព្រះរាជ​ពិធី «រុក្ខទិវា» នៅ​ស្រុក ទឹកឈូ ខែត្រ​កំពត នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា​នេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ រួបរួម​គ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ នៃ​ការបាត់បង់​ព្រៃឈើ និង​ការ​ពង្រឹង​ស្មារតី​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងអស់​គ្នា។

ព្រះរាជ​ពិធី​រុក្ខទិវា ឆ្នាំ​២០១៨​នេះ មាន​កូនឈើ ជាង​១​ម៉ឺន ២​ពាន់​ដើម ដូចជា ធ្នង់ កកោះ ក្រញូង និង​បេង ជាដើម ដាំ​នៅ​លើ​ផ្ទៃ​ប្រមាណ​១០​ហិកតារ។

ព្រះមហាក្សត្រ សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី មាន​ព្រះរាជបន្ទូល​ទៀត​ថា ព្រៃឈើ គឺជា​ប្រភព​ទ្រព្យ​ធនធាន​ដ៏​មហាសាល​សម្រាប់​ពលរដ្ឋ​ទូទៅ និង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ បរិស្ថាន​ល្អ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍។

ទោះបីជា​យ៉ាង​នេះ​ក្ដី អង្គការ​ជាតិ និង អន្តរជាតិ​នៅតែ​រក​ឃើញ​ថា បទល្មើស​ព្រៃឈើ និង​ការ​ជួញដូរ ឈើ​កម្ពុជា​ដឹក​ជញ្ជួន​ទៅ​បរទេស​នៅតែ​មាន​ដដែល ទោះបីជា​មានការ​ប្ដេជ្ញា​ចិត្ត​ពី​លោក ហ៊ុន សែន ក្នុង​ការ​ទប់ស្កាត់​និង​ការពារ​ព្រៃឈើ​យ៉ាងណាក្ដី។

កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​ហៅ​កាត់​ថា EIA ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​មួយ ដាក់​ចំណងជើង​ថា ជនល្មើស​មុខ​ដដែលៗ។

របាយការណ៍​នេះ​បង្ហាញ​ឲ្យ​ដឹង​ថា វៀតណាម​នៅតែ​ជា​មេក្លោង​ទិញ​ឈើ ពី​តំបន់​ការពារ​របស់​ប្រទេស​កម្ពុជា រួមមាន តំបន់​ព្រៃ​អភិរក្ស​ឧទ្យាន​ជាតិ​វីរ​ជ័យ ក្នុង​ខេត្ត​រតនគីរី និង​ខេត្ត​ស្ទឹងត្រែង ទំនប់​សេសាន​ក្រោម​ពីរ ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ដែន​ជម្រក​សត្វព្រៃ​ភ្នំព្រិច ខេត្ត​មណ្ឌលគិរី កំពុង​ទទួលរង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន និង​ឈ្មួញ​វៀតណាម ដែល​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​របស់​របប​លោក ហ៊ុន សែន។

របាយការណ៍​របស់ EIA បន្ថែម​ទៀត​ថា ក្រុមហ៊ុន​វៀតណាម​អាច​កាប់​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់​ឧទ្យានជាតិ​វីរជ័យ និង​តំបន់​ព្រៃ​ការពារ​នៅ​ខេត្ត​ភាគ​ឦសាន ដោយ​បង់លុយ​ដល់​មន្ត្រី​ប៉ូលិស​ព្រំដែន និង​អនុរក្ស​ព្រៃឈើ ជា​ថ្នូរ​ក្នុង​កិច្ចការពារ​សុវត្ថិភាព​ឆ្លង​ព្រំដែន។

EIA ឲ្យ​ដឹង​ដែរ​ថា ចាប់ពី​ខែ​តុលា ឆ្នាំ​២០១៧ ដល់​ខែ​មីនា ២០១៨ ទំហំ​ព្រៃឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ មាន​ប្រមាណ​ជាង ១​លាន ១​សែន ៥​ម៉ឺន​ម៉ែត្រ​គីប (.១៥៥.០០០​ម៉ែត្រ) ដែល​មាន​តម្លៃ​រាប់​សិប​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ព្រៃឈើ"

  1. Anonymous says:

    So funny has’ The king ask people to protect the forest?? and the rich and authority try to git rich ‘ No more forest to protect haha

  2. Free Cambodia says:

    Trees are the same commodity as food products. We buy and we sell same as fish or chicken as long as we can raise them. I support the effort to grow more trees. Yes, we can have a difference of opinion. But a policy should be only one but applies to all of us.

  3. Anonymous says:

    Protect the border, illegal immigrants Youns all over the place.
    This problem the king must address.

  4. ? omen ? says:

    បងប្អូនកូនខ្មែរទាំងអស់ជាទីស្រឡាញ់ ចូលគឹតឲ្យជ្រៅសម្លឹងទៅឆ្ងាយចូលពិចារណានៅព្រះបន្ទូលរបស់ព្រះមហាក្សត្រនៃយើងដែលព្រះអង្គអំពាវនាវឲ្យពលរដ្ធរួមគ្នាទប់ស្កាត់គ្រោះមហន្តរាយព្រៃឈើនៅចំពេលបោះឆ្នោតខាងមុខនេះពីព្រោះព្រះអង្គចង់ប្រាប់យើងថាមានតែទប់ស្កាត់របបអាតិរច្ឆានដឹកនាំដោយជនផ្ដាច់ការ ហ៊ុនសែន នេះទេទើបអាចទប់ស្កាត់គ្រោះមហន្តរាយព្រៃឈើយើងបាន ។ នេះគឺជាបំណងប្រាថ្នារបស់ព្រះករុណាព្រះបាទនរោត្តមសីហមុនីទ្រង់ចង់ប្រាប់ដល់មហាជនកូនចៅខ្មែររបស់ទ្រង់គ្រប់គ្នាឲ្យបានយល់ពីបំណងពិតរបស់ព្រះអង្គ។

  5. Anonymous says:

    that OK Cambodia need food they cut the tree and gave those land to foreign’s investor for 99 years every thing is OKK. but wait……until this riches country become an open sea like SHOUTHDY all Cambodian will digging for oil OK. I like your opinion so much I have nothing else to say. but…..GOD bless Cambodia and all innocent Cambodian