អ្នក​​តាម​​ដាន​​ថា​កា​រ​​អូស​​បន្លាយ​​ផ្តល់​​យុត្តិ​ធម៌​​ឲ្យ​លោក​​ កែម​ ឡី​​ បង្ហាញ​​ពី​​វប្ប​ធម៌​​និទ​ណ្ឌ​ភាព​

| |
https://vodhotnews.com

ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ


ខួប​ពីរឆ្នាំ​នៃព្រឹត្តិ​ការ​ណ៍បា​ញ់សម្លាប់​លោក​ កែម​ ឡី​ អ្នក​តាម​ដាន​មួយ​ចំនួន​ បង្ហាញ​ការ​ព្រួយ​បារ​ម្ភថា​ ការ​សម្លាប់​​ម​នុ​ស្ស​​​​ក្រៅ​​ច្បា​ប់​​អាចនៅតែបន្ត​ បើ​រដ្ឋាភិបាល​មិន​ទាន់ចាប់បាន​អ្នក​នៅពីក្រោយឃាតកម្មនេះ ម​កផ្ត​ន្ទាទោស​ ។

អ្ន​ក​​វិភាគ​នយោ​បាយ​ លោក​ កែម​ ឡី​ ត្រូ​វ​ខ្មាន់​កាំភ្លើ​ងបាញ់​សម្លាប់​ នៅថ្ងៃទី​១០​ខែកក្ក​ដាឆ្នាំ២​០១៦​ ​ ក្នុងហាងស្តាម៉ាតមួយ រប​ស់​ស្ថា​នីយប្រេ​ង​ឥ​​​ន្ទះកា​ល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ។

ប៉ុ​ន្តែ​​២​​ឆ្នាំ​មក​នេះតុ​លាការ​បាន​ផ្តន្ទាទោ​ បុរស់​ម្នាក់​គត់​ឈ្មោះអឿត អាង ហៅ ​ជួប​ សម្លាប់ ឲ្យជាប់គុកអស់មួយជីវិត ដោយ​ចោ​ទ​ថា​​ ជាខ្មាន់​កាំភ្លើ​ង​​បា​ញ់​ស​ម្លាប់​លោក​ កែម​ ឡី​។

បុរស ដែលសមត្ថកិច្ចចាប់បាននិងថាជាខ្មាន់កំាភ្លើងបាញ់សម្លាប់លោក កែម ឡី


ក្រោ​យ​ចាប់​ខ្លួន​ សមត្ថកិច្ចប្រាប់អ្នកសារព័ត៌មានថា អាវុធខ្លីរបស់ជនដៃដល់ទំនើបហើយមានតម្លៃថ្លៃ ទិញពីប្រទេសថៃ ។ចំណែ​ក​​ជ​ន​​ជាប់ចោទ ជួប សម្លាប់ ឆ្លើយសារភាពប្រាប់នគរបាលយុត្តិធម៌ ថា មូលហេតុនៃការបាញ់សម្លាប់ មកពីលោក កែម ឡី ជំពា​ក់​​លុ​​​យ៣០០០ដុល្លារមិនសង។

ប៉ុន្តែ​​អ្ន​កតាមដាន អះអាងថា ជនជាប់ចោទម្នាក់នេះ មិនអាចរៀបចំផែនការណ៍តែម្នាក់ឯងសម្លាប់ អ្នកវិភាគដែលរិះគន់​រដ្ឋា​ភិ​បា​ល​​​​ឥ​ត​សម្ចៃមាត់ លោក កែម ឡី នៅកណ្តាលទីក្រុងបានទេ។

អ្នកវិភាគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ បង្ហាញការខកចិត្តទៅនឹងការអះអាងរបស់ជនជាប់ចោទ ជួប​​ សម្លា​ប់​នេះ​។​ហើយថា ការជំនុំជម្រះសំណុំរឿងនេះ តុលាការមិនបានបង្ហាញមុខអ្នកដឹងឮ រឿងជំពាក់លុយនោះទេ។លោកបន្តថា កា​រ​ដែ​​​​​​ល​​អាជ្ញាធរខកខានបង្ហាញភស្តុតាងថ្មីៗ ដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ ជាកត្តាជំរុញឲ្យមានការ​សង្ស័យទៅ​លើវិធា​នកា​រ​លុ​ប​បំ​បាត់និទណ្ឌភាពនៅកម្ពុជា ។


រឿងអីជំពាក់៣០០០ដុល្លារ ហើយទៅទិញកាំភ្លើងថ្លៃជាង៣០០០មកសម្លាប់អ្នកជំពាក់ទៀតនោះ អញ្ចឹង​មនុស្ស​ហ្នឹ​ង​ឆ្កួ​​តទេ ឬក៏យ៉ាងម៉េច?។ប៉ុន្តែតុលាការថា មនុស្ស [ ជនជាប់ចោទ ជួប សម្លាប់ ]ហ្នឹងអត់មានជំងឺសរសៃប្រសាទទេ

អ្នកវិគនយោបាយជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ


អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ និយាយថា ឃាតកម្មបាញ់សម្លាប់ លោក កែម ឡី នៅកណ្តាលទីក្រុង ទាំងកណ្តាលថ្ងៃ នៅ​ក​​ន្លែង​ដែលឡោមព័ទ្ធដោយកាមេរ៉ាសុត្ថិភាពនោះ លោកវិភាគថា ជនជាប់ចោទ ជួប សម្លាប់ តែម្នាក់ឯង មិនអាច​រៀបចំ​ផែន​កា​រ​បា​​ញ់សម្លាប់លោក កែម ឡី បានទេ។

អ្នកវិភា​គវ័យក្មេងរូបនេះ យល់ថា ​ ការដែលតុលាការមិន បង្ហាញមុខអ្នកនៅពីក្រោយឃាតកម្មនេះ អាចថានិទ​​ណ្ឌភា​ព​នៅកម្ពុ​ជា​នៅ​តែ​ចា​ក់ឬសជ្រៅ បើធៀបទៅនឹងឃាតកម្មបាញ់សម្លាប់ លោក ជា វិជ្ជា និងលោក ឈុត វុទ្ធី កាលជិត១០មុន ។


លោកបណ្ឌិត កែម ឡី អស់រយៈពេល២ឆ្នាំហើយ​ ជនដៃដល់ជាអ្នកមានអំណាចនៅពីក្រោយឃាតកម្មហ្នឹង នៅ​តែរ​កមិនឃើញទៀត ។ដោយសារតែមូលហេតុនេះហើយធ្វើឲ្យ ប្រជាពលរដ្ឋ និងសហគមន៍ជាតិ និងអន្តរជាតិហ្នឹ​ងអស់ជំនឿ​ទៅ​លើ​ភាពសុក្រឹត របស់ប្រព័ន្ធតុលាការនៅកម្ពុជា

អ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ


អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា និយាយថា សំណុំរឿងដ៏រសើបមួយនេះ មិនអាចផ្តន្ទាទោសតែខ្មាន់កំាភ្លើងម្នាក់ ធ្វើឲ្យមហាជនដែលមានភក្តីភាពរបស់លោក កែម ឡី ស្ងប់ចិត្តទេ ។លោកថា តែផ្ទុយទៅវិញ​បើសំណុំ​រឿងនេះគ្មាន​ជនដៃ​ដល់​ណា​​ផ្សេងទៀត ត្រូវតុលាការនាំខ្លួនមកផ្តនញទាទោសនោះទេ លោកគិតថា អ្នកស្រឡាញ់លោក កែម ឡី នឹងនៅ​តែគិត​ថា យុត្តិ​​ធម៌​ស​ង្គមនឹងមិនកើតមានសម្រាប់មនុស្សទូទៅទេ ។


បញ្ហាតម្លាភាព ឬក៏ហៅថាបញ្ហានិទណ្ឌភាពនៅ​កម្ពុជាហ្នឹងវានូវតែជឿជាក់​ដក់នៅក្នុងផ្នត់គំនិតស្មា​រតីមហាជនខ្មែ​រដដែ​ល​ទេ​ ព្រោះយន្តការនៃការបង្ហាញនៃការកាត់ក្តីហ្នឹងវាអត់ទាន់ផ្តល់ការជឿជាក់ទៅដល់មហាជនបាន

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា


ជាងនេះទៅទៀត ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់ចោទរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយឃា​តកម្ម​នេះនិងធ្លាប់​ជំរុ​ញឲ្យ​បញ្ជូលអ្នកជំនា​ញអន្តរជាតិបានចូលរួមសហការ​ណ៍ជាមួយអាជ្ញាធរកម្ពុជាដើម្បីស្វែងរកការពិ​តករណីឃា​ត​ក​ម្ម​នេះ​។​ប៉ុន្តែសំ​ណើ​​នេះត្រូវបានក្រ​សួ​ង​ម​ហាផ្ទៃច្រានចោល។

អ្នកនាំពាក្យក្សសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការយល់ឃើញរបស់ក្រុមអ្នកវិភាគ ហាក់មាននិន្នា​ការ​នយោបា​យ ​គាំ​​​ទ្រអតីត​​​​​បក្សប្រឆាំង។ លោកអះអាងថា សំណុំរឿងបាញ់សម្លាប់លោក កែម ឡី នេះ​តុលាការកំពុ​ងជំរុញ​នី​​តិ​វិធី​ស្វែ​ង​រកអ្ន​ក​ពាក់​ព័ន្ធ។ប៉ុន្តែលោកសុំមិនបញ្ជាក់ថាមានអ្នកពាក់ព័ន្ធណាខ្លះបានរកឃើញរយៈពេល២ឆ្នាំមកនេះ ដោយថានេះ​ជារឿង​សម្ងា​ត់ រ​បស់តុលាការ។


តុលាការ និងអាជ្ញាធរ គេកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះហើយ ។ប៉ុន្តែលទ្ធផល​យ៉ាងណានោះ​គេមិនទា​ន់អា​ច​​ប​ង្ហា​​ញជាសាធារណៈបាននៅពេលនេះទេ ពីព្រោះដំណើរការស៊ើបអង្កេតនេះវាមានការស្មុកស្មាញ ហើយវាត្រូ​វការរក្សកា​រស​ម្ងា​ត់ ដើម្បីឈានទៅរកភាគីដែលពាក់ព័ន្ធផ្សេងទៀត

អ្នកនាំពាក្យក្សសួងយុត្តិធម៌ លោក ជិន ម៉ាលីន


លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែមិនា បានប្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលីថា អ្នកដែល​បាញ់​សម្លាប់​ លោក កែម ឡី ជាចារកម្មអាមេរិក។

ទោះជាយ៉ាងណាក្នុងថ្ងៃខួប២ឆ្នាំនេះ ស្ថានទូត​អាមេរិកប្រចាំកម្ពុជា បានស​រសេរនៅលើប​ណ្ដា​ញTwitter របស់ខ្លួន ថា ពួក​គេសូ​ម​​ចូលរួមរំលែកទុក្ខជាមួយគ្រួសារនឹងមិត្តភក្ដិរបស់លោក កែម ឡី ហើយសហ​រដ្ឋអាមេរិក​នៅតែ​​សង្ឃឹមថាគ្រួ​សារនឹងមិត្ត​ភ​ក្ដិ​​​រ​បស់​​លោ​​​ក កែម ឡី នឹងទទួលបានយុត្តិធម៌។

ចំណែកអង្គការសិទ្ធិ​មនុស្សអន្ដរជាតិ (Human Rights Watch) កាលពីថ្ងៃម្សិលមិញ ក៏បានទាមទារឲ្យរដ្ឋាភិបាល អញ្ជើ​ញ​ឧ​ត្តម​​ស្នង​កា​រអ​ង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយបើកការស៊ើ​បអង្កេតឯករាជ្យក្នុងករណី​ឃាតកម្មលោកប​ណ្ឌិត ​កែម​ ឡី នេះ និ​ងថា អាជ្ញាធរកម្ពុជា មិនទាន់បានស៊ើបអង្កេតស៊ីជម្រៅចំពោះករណីនេះនោះទេ។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles