លោក ​សម​ រង្ស៊ី​ ថា​​មាន​​ភស្តុ​​តាង​​សម្រាប់​​ចាប់​​អ្នក​​នៅ​ពី​​ក្រោយ​​ការ​​បាញ់​​សម្លាប់​​លោក​​ កែម​​​ ឡី​​

| |
https://vodhotnews.com

លោក សម រង្ស៊ី និយាយពីភស្តុតាងដែលោកមានចំពោះរឿងឃាតកម្មនៃការបាញ់សម្លាប់លោក កែម ឡី ថ្ងៃទី ១០ កក្កដា ២០១៨


អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅតែបន្តចោទប្រកាន់ថា អ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ជាម​ន្ត្រី​​ជា​​ន់ខ្ព​ស់រដ្ឋាភិបាល ហើយថាពួកគេនឹងត្រូវនាំខ្លួនទៅកាត់ទោសជុំវិញសំណុំរឿងឃាតកម្មនេះ ដោយថាលោក​​មាន​ភស្តុ​តា​ង​រឹ​​ងមាំ ផ្តល់ឲ្យពីក្រុមហ៊ុនប្រងឥន្ទនៈរបស់អាមេរិកឈ្មោះ ​Chevron ។

លោក សម រង្ស៊ី អះអាងតាមវីដេឃ្លីបមួយ ដែលបង្ហោះលើគេហទំព័ទរបស់លោក នាថ្ងៃពុធនេះថា លោកទទួលបានឯកសារជាវីដេអូ ពីក្រុមហ៊ុន ​Chevron ហើយ ក្រោយពីលោកបា​នប្តឹង​ទៅ​​​​​​​តុ​​​​លា​​​​កា​​​​រ​អាមេរិកទាមទារឲ្យក្រុម​ហ៊ុននេះបង្ហាញភស្តុតាងដែល​ថតបានដោយកាមេរ៉ាសុ​វត្ថិភាពបំពាក់​នៅក​ន្លែ​ងកើ​តហេ​តុ។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងទៀតថា ភស្តុតាងនេះ នឹងអាចឲ្យតុលាការអន្តរជាតិ ចាប់អ្នកពាក់​ព័ន្ធជា​មន្ត្រី​​​រដ្ឋា​ភិ​​បាល ដែ​ល​លោកចោទថា នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោសបាន។។


យើងកុំឲ្យប៉ូលិសស្រុកខ្មែរដឹង។ តែឲ្យប៉ូលិសស្រុកខ្មែរដឹង ខូចការហើយ។ យើងទុកឲ្យប៉ូលិសអន្តរជាតិ ។ ថ្ងៃណា​មួយ​មា​ន​​​​តុលាកា​រអន្តរជាតិ និងអូសកអ្នកដឹកនាំសព្វថ្ងៃ យកទៅកាត់ទោស។ ខ្ញុំរងចាំៗពេលហ្នឹង តែកុំសង្ឃឹមលើតុលាការសព្វថ្ងៃ

អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី


VOD មិនទាន់អាចសុំការបញ្ជាក់ពីក្រុមហ៊ុន Chevron បាននៅឡើយទេ ​ជុំវិញការអះអាងរបស់លោក សម រង្ស៊ី​នេះ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការអះអាងរបស់លោក សម រង្ស៊ី នេះថា អាចជា​ការ​មិន​ពិត​ច្រើ​នជាង​។


កន្លងទៅទណ្ឌិត សម រង្ស៊ី បានស្នើសុំឯកសារវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពហ្នឹង ក្រុមហ៊ុនគេបដិសេ​ធម្តងជាពី​រដង​រួច​ទៅ​​ហើយ។ អញ្ចឹងបានសេចក្តីថាក្រុមហ៊ុន​ Chevron នេះគេប្រកាន់តួនាទីរបស់គេ គេមានសមត្ថកិច្ចអីមកស៊ើបអង្កេត ។ ប៉ុន្តែ​រឿ​​ង​​​​ស៊ើបអង្កេតជារឿង របស់តុលាការ ដែលសំណុំលិខិតទាំងអស់បានធ្លាក់ដល់ដៃតុលាការ ហើយតុលាការបាន​ធ្វើការស៊ើ​បអង្កេ​ត​​និ​ង​វិនិច្ឆយទោសរួចទៅហើយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន


បើតាមអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ សំណុំរឿងបាញ់សម្លាប់លោក កែម ឡីនេះ នឹងត្រូវបិទបញ្ចប់ ត្រឹមផ្តន្ទា​ទោសជ​ន​ដៃ​​ដល់ម្នា​ក់ឈ្មោះ ជួប សម្លាប់ រួចរាល់ហើយ។

អ្នកវិភា​គនយោបាយ លោក ឯម សុវណ្ណារ៉ា និយាយថា សំណុំរឿងនេះ មិនអាចទាក់ទាញទឹកចិត្តអ្នកតាមដានសង្គម និ​ង​អ្នក​មាន​​​ភ​ក្តីភាពជាមួយលោក កែម ឡី ឲ្យជឿលើរដ្ឋាភិបាលថាកំពុងខិតខំលុបបំបាត់និទណ្ឌភាពទេ បើសំណុំរឿងនេះ​ត្រូវបិទ​ប​ញ្ច​ប់​​​​​​ត្រឹម​ផ្តន្ទា​ទោ​​​ស​ជនជាប់ចោទតែម្នាក់នោះ។


បញ្ហានិទណ្ឌភាពនៅ​កម្ពុជាហ្នឹង វានៅតែដក់ក្នុងផ្នត់គំនិត ស្មា​រតី មហាជនខ្មែ​រដដែ​ល​ទេ​ ព្រោះយន្តកា​រនៃ​កា​​​​រ​​បង្ហាញនៃការកាត់ក្តីហ្នឹង វាអត់ទាន់ផ្តល់ជំនឿដល់មហាជនបាន

អ្នកវិភា​គនយោបាយ លោក ឯម សុវណ្ណារ៉ា


លោក កែម ឡី ដែលគេស្កាល់ថាជាអ្នកវិភាគហ៊ានរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់លោក នៅ​ហា​ង​​​លក់​ទំនិញមួយ ក្នុងស្ថា​នី​យ៍ប្រេ​​ង​ឥន្ទនៈកាល់តិចជាប់ស្តុបបូកគោ ដែលស្ថានីយ៍ប្រេងនេះជារបស់ក្រុមហ៊ុន ​Chevron មានការិយាល័យកណ្តាលនៅអាមេរិក​។ ក្រោយឃាតកម្មពីរឆ្នាំមកនេះ តុលាកា​របានផ្តន្ទា​ទោស ឈ្មោះ អឿត ​អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ឲ្យជាប់គុកអស់មួយជីវិត ដែលតុលាចោទថា បុរសម្នា​​ក់នេះ ជាអ្ន​កបាញ់​សម្លា​ប់​​លោក កែម ឡី។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "លោក ​សម​ រង្ស៊ី​ ថា​​មាន​​ភស្តុ​​តាង​​សម្រាប់​​ចាប់​​អ្នក​​នៅ​ពី​​ក្រោយ​​ការ​​បាញ់​​សម្លាប់​​លោក​​ កែម​​​ ឡី​​"

  1. Free Cambodia says:

    When you lie too many times, no one will listen any more. Remember a story of a man who yelled at the neighbor that the tiger is coming, but it was a hoax? No tiger did show up. The man lied.

    But one day the real tiger came to the neighborhood, the man yelled again, but this time no one believed him. So the tiger ate his cow. Same as Rainsy. He has no other way out, but to keep lying.