ពលរដ្ឋខ្មែរក្រៅប្រទេសនឹងធ្វើបាតុកម្ម​ប្រឆាំងការបោះឆ្នោតនាចុងខែកក្កដានេះ

| |
https://vodhotnews.com

ប្រជា​ពលរដ្ឋ​ខ្មែរអាមេរិកកាំង​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ (រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង)


ប្រជាពលរដ្ឋខ្មែរនៅប្រទេសមួយចំនួន​​អះអាងថា នឹងធ្វើបាតុកម្មជំរុញឲ្យអន្តរជាតិកុំឲ្យទទួលស្គាល់ការបោះឆ្នោតនាចុងខែកក្កដានេះ​ទេ។

តាមលិខិតដែល​ផ្សព្វផ្សាយ​ជាសាធារណៈនៅក្នុងបណ្តាញសង្គមបង្ហាញថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្មនៅថ្ងៃទី២៨ខែកក្កដា មុនថ្ងៃបោះឆ្នោតមួយថ្ងៃរួមមាននៅប្រទេសអាេមរិក បារាំង និងកូរ៉េខាងត្បូងជាដើម។

លោក យឹម ស៊ីណន ដែលអះអាងថា ជា​តំណាងឲ្យអ្នកដឹកនាំបាតុកម្មនៅប្រទេសកូរ៉េ​ខាងត្បូង​ ប្រឆាំងការបោះឆ្នោត បានបញ្ជាក់ប្រាប់វីអូឌីតាមបណ្តាញសង្គមនាថ្ងៃនេះ​ថា សហគមន៍ខ្មែរ និងសហគមន៍កូរ៉េ ដែលធ្វើការផ្នែកលទ្ធិប្រជាធិបេយ្យ នឹងនាំគ្នាកាន់ភ្លើងទៀនប្រជាធិបតេយ្យបំភ្លឺដល់កម្ពុជាដែលកំពុង​រុំព័ន្ធដោយភាពងងឹត ហើយក៏ជាការ​ថ្កោលទោសការបោះឆ្នោតខាងមុន​ផងដែរ។​

លោកស៊ីណនបញ្ជាក់ថា បាតុកម្មនេះគ្រោងធ្វើនៅប្រទេសកូរ៉េ នាថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង៥ល្ងាច ដល់ម៉ោង១០យប់ ពោលគឺមុនមួយថ្ងៃ នៃការបោះឆ្នោតជាតិ ដោយមានអ្នកចូលរួមតិចបំផុត១ពាន់នាក់ ដោយក្នុង​នោះក៏មានវត្តមានលោកស្រី មួរ សុខហួរ និងលោក យ៉ែម បុញ្ញឬទ្ធិ​ អតីតតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិ​ចូលរួមផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ​ធ្វើ​បាតុកម្មនោះមិនអាច​ជំរុញឲ្យអន្តរជាតិដាក់សម្ពាធមក​លើកម្ពុជាបាននោះទេ ដោយសារកម្ពុជា​ធ្វើការបោះឆ្នោតស្របតាមគោលការប្រជាធិបតេយ្យ។


អ្នកឯងសម្តែងអីក៏សម្តែងទៅ ក៏ប៉ុន្តែរដ្ឋាភិបាលគេធ្វើទៅតាមគោលការណ៍ ផែនការ កម្មវិធីគោលនយោបាយ​របស់គណបក្សដែលឈ្នះឆ្នោត គេមិនយកតាមគំនិតពួកឧទ្ទាមក្រៅច្បាប់​ ឬមួយក៏អ្នកប្រឆាំង​មួយចំនួនតួច តិចតួចនោះទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក សុខ ឥសាន


តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក អូ ច័ន្ធរ័ត្ន​ មានប្រសាសន៍ថា ការធ្វើបាតុកម្មជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្របរូប ស្រប​តាមច្បាប់រដ្ឋធម្មនុញ្ញ។ ករណីនេះលោកថា គោរពសិទ្ធិអ្នកធ្វើបាតុកម្ម ខណៈលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។


ដោយសារលោកយល់ថាប្រទេសយើង​ ប្រជាធិបតេយ្យនៅប្រទេសកម្ពុជា​កំពុង​តែត្រឡប់ថយក្រោយ​ ឬក៏រអិលខុសពីគន្លងប្រជាធិបតេយ្យ​ ការទាមទារដើម្បីលទ្ធិប្រជាធិបតេយ្យ​អត់មានអ្វីខុស​ទេ ប៉ុន្តែខ្ញុំមិនមែន​ជាអ្នកគាំទ្រ​ទេ ប៉ុន្តែការធ្វើនោះមិនមានខុសអ្វីទេ

តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក អូ ច័ន្ធរ័ត្ន


អ្នកនាំពាក្យ​ គណៈកម្មាធិការណ៍ជាតិ​រៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា​នេះជាការយល់ឃើញរបស់​ក្រុម​ពលរដ្ឋ​ដែលរស់នៅក្រៅប្រទេស​ទាំងនោះ។ ប៉ុន្តែលោក យល់​ថា​ការសម្រេច​យ៉ាងណាទៅលើ​ការបោះឆ្នោត​នាខែ ​កក្កដា​ខាង​មុខអាស្រ័យលើប្រជាពលរដ្ឋខ្មែរដែល​កំពុង​រស់នៅ​កម្ពុជាសព្វថ្ងៃ។

លោក​បន្ថែម​យ៉ាងដូច្នេះថា៖«ការកំណត់​ជោគវាសនា​របស់ប្រទេស​កម្ពុជាគឺប្រជាពលរដ្ឋដែល​មាន​ឈ្មោះក្នុងបញ្ជី​ ប្រជា​ពលរដ្ឋ​ដែល​រស់នៅក្នុងប្រទេស​ ជាអ្នកសម្រេច​ជោគវាសនាដោយខ្លួន​ឯង»។

ការបោះឆ្នោតជាតិជ្រើសរើសតំណាងរាស្រ្តសភានឹងប្រព្រឹត្តទៅនា​ថ្ងៃ​ទី​២៩ ខែកក្កដាខាងមុខ ដោយ​មានការ​ចូលរួមពីបក្សនយោបាយចំនួន ២០​បក្ស ប៉ុន្តែ ការ​បោះ​ឆ្នោត​នេះ​ ស្ថិត​នៅ​ក្រោម​ការ​រិះគន់​ពី​សំណាក់​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ខណៈ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​នោះ​ឡើយ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

8 Responses to "ពលរដ្ឋខ្មែរក្រៅប្រទេសនឹងធ្វើបាតុកម្ម​ប្រឆាំងការបោះឆ្នោតនាចុងខែកក្កដានេះ"

  1. Free Cambodia says:

    Yes, we are the people who decide for our own destiny, not those foreigners. Tell them to stop crying because Cambodia belongs to only Cambodians who are living in the country. If they are so much concerned they should move back to live in the country so they can participate in our next election.

  2. Anonymous says:

    We are living abroad but our bloods and minds are very pure of kon Khmers Ankor. We are so far away, stay in touch to motherland is obligated; we want to make sure that she is free from illegal immigrants Youns and Chins or communist. We have jobs for watching or monitoring if someone acts in the name of pure love ❤️ or traitors. October 23, 1991, Paris Peace Agreement makes Cambodians to build democracy. Hun Sen 😜 played all dirty tricks destroying all his opponents by creating the 1997 bloody coup and killed Cambodians lovers. It was back then. Now the Facebook era has born, people can see the truth.
    I have never heard that Hun Sen has any clear message of illegal immigrants Youns and Communist of China 🇨🇳 or may be He could not see because of one bad eye ????

  3. Anonymous says:

    Free Cambodia,
    You said “we”, isn’t that mean by yourself or just both of you, or more than 2??????????
    Thanks, from one of few good men.

  4. Free Cambodia says:

    “We,” I mean the majority of the local Cambodians. I have asked for more than 100 of my neighbors, co-workers, and the general public, 95 percent are in favor of the current government. So I speak for the majority. Thank you for clarifying, I hope you understand it.

  5. Anonymous says:

    You claim “we” but I see “you”. Maybe my mind read different, sorry for any inconvenience.
    All Of our discussions just to share point of view only, there is nothing in personal and I hope one day we sit down on the round table having hot tea sharing and laughing and nothing interfere with solidarity.
    Thank in advance,
    Sincerely,

  6. Anonymous says:

    Broad cast live on mass rally on July 28, 2018. So how big or small, we all must follow up to find out together prior to 2018 Election Day. Time before noon, eastern time. In front of capital Hill at Washington DC. for the east coast.
    For the west coast, California state and Washington State will hosted the rally.
    July 28, 2018 is on Saturday, any way.
    Thanks,

  7. Anonymous says:

    well….. I knew some body is trying to kick Cambodian over sea’s butt by understanding political deference . I remembers from 1979 all Cambodian over sea donated money and supported Cambodian in side the country. at that time all these HUN SEN leadership are still poor and all Cambodian inside the country need to start their new life. I remember just about every week some body from Cambodian community knocked the door ask for donation to help our people at home. and a lot of Cambodian had sent their money to their relative in Cambodia . all those helped was a big part to go along whit international help . those helped include food for the poor , building temple, flooding, and what image to me was when the THAI soldier cam to invaded PRESVIHEAR temple . all Cambodian inside and out are together showing the love of their mother land. I do not want to say too much about this but please do not trying to kick our butt yet. you may need more help if any thing wrong in Cambodia . I knew it is OK for HUN SEN and his officers because they have a lot of money from stilling treasury of this poor nation. I also known that some body does not have that much of money but to support those thief to get a chunk of that corrupted money . to bad so sad money can make the world going around but some time those money can be bloody like every day situation in Cambodia. GOD bless Cambodia and all innocent Cambodian

  8. Free Cambodia says:

    These protesters can spend more than $100 per person to protest, but I’d like to ask them only $10 to send donation to our Red Cross and they cannot do it. The donation can help our innocent people, but to protest can destroy our country. They are hypocrite and dishonest. Their hatefull action cannot be reasonably justified.

Leave a Reply

Submit Comment