សន្លឹកឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​រក្សាទុក​ក្នុង​ឃ្លាំង​របស់​គ.ជ.ប

អាស៊ីសេរី
2018-07-13

ឃ្លាំង​ស្តុក​សន្លឹក​ឆ្នោត​ចាស់ៗ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤ (RFA)
ឃ្លាំង​ស្តុក​សន្លឹក​ឆ្នោត​ចាស់ៗ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៤ (RFA)


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ..ប ឲ្យ​ដឹង​ថា សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងពុម្ព ទៅ​រក្សាទុក​ក្នុង​ឃ្លាំង​របស់​គ..ប ស្ថិតនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃទី​១៣ កក្កដា​នេះ។ សន្លឹកឆ្នោត​ទាំងនោះ​មាន​ចំនួន​សរុប​ប្រមាណ​១០​លាន ៥​សែន​សន្លឹក។ គ..ប ចំណាយ​ថវិកា​អស់​ជាង ២.៦​លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​មួយ​សន្លឹក​មានតម្លៃ​ប្រមាណ ៩០០​រៀល ខណៈ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង ៨​លាន ៣​សែន​នាក់ (.៣៨០.២១៧)

..ប បញ្ជាក់​ក្នុង​សេចក្ដីជូនដំណឹង​របស់​ខ្លួន​ថា យ៉ាង​យូរ​១​ថ្ងៃ​កន្លះ ឬ​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត សន្លឹកឆ្នោត ព្រមទាំង​សម្ភារៈ​បម្រើ​ឲ្យ​ការបោះឆ្នោត​នឹង​ត្រូវ​បញ្ជូន ទៅដល់​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង ២៥​មណ្ឌល ដែល​មាន​ចំនួន​សរុប​ជិត ២​ម៉ឺន ៣​ពាន់​ការិយាល័យ (២២.៩៦៧)។ សហគមន៍​អន្តរជាតិ រិះគន់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៩ កក្កដា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដោយសារតែ គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​រំលាយ ចំណែក​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​សារព័ត៌មាន​ត្រូវ​បាន​រឹតត្បិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment