អឺ​រ៉ុប​ព្រមា​ន​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA ពី​ក​ម្ពុ​ជាបើ​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន​ប​រាជ័យ​

| |
https://vodhotnews.com

កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


សហភាពអឺរ៉ុបបានព្រមានជាថ្មីទៀតថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ជាជម្រើសចុងក្រោយ បើការខិ​តខំប្រឹ​​​​ង​ប្រែ​​ង​រប​ស់ខ្លួន ក្នុ​ងការជំរុ​ញប្រជាធិបតេយ្យត្រូវបានបរាជ័យ ។

ការព្រមានជាថ្មី ពីសហភាពអឺរ៉ុបនេះ ធ្វើឡើងក្រោយ១ថ្ងៃ បន្ទាប់ពីគណៈប្រតិភូរ​បស់ខ្លួន បានបញ្ចប់ការស្វែងរកការពិតនៅ​កម្ពុ​ជា ដោ​យ​ប្រើ​​​​រ​យៈ​ពេ​​​​ល​​៧​ថ្ងៃ ចុះជួបមន្ត្រីរដ្ឋាភិបាល តំណាងសហជីព សង្គមស៊ីវិល ពាណិជ្ជករ អង្គការស​ហ​​ប្រជា​ជាតិ និ​​​ង​​អង្គ​ការ​​​​ព​ល​កម្មអន្តរជាតិនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១២ខែកក្កដា បានលើកឡើងថា​ ការពិភាក្សានិងប្រមូលព័ត៌មានក្នុ​ងអំឡុងពេលបេសកកម្ម​នៃ​​ស​​​ហ​ភា​​ពអឺរ៉ុ​ប ផ្តោតយកចិត្តទុកដាក់លើការធ្លាក់ចុះធ្ងន់ធ្ងរ សិទ្ធិ​នយោបាយ សិទ្ធិបោះឆ្នោត សិទ្ធិអង្គការសង្គមស៊ីវិល យន្ត​​​​កា​រដោះស្រាយជម្លោះដីធ្លី និងការគំរាមកំហែងធ្ងន់ធ្ងរដល់សេរីភាពសមាគម និងសិទ្ធិ​ចរ​ចា​​ជាសមូហភាព។

សហភាពអឺរ៉ុប បានបង្ហាញជំហតាមសេចក្តីប្រកាសននេះថា ការវិវត្តន​យោបាយនៅ​កម្ពុជាថ្មី​ៗនេះ ថាការគួរឲ្យព្រួយបារម្ភ និ​ង​ ព្រមានថា ៖


ការដក​ប្រទេសកម្ពុ​ជា​ចេ​​​​ញ​​ពីគោលការណ៍ពាណិជ្ជកម្ម​ ជាជម្រើ​សចុ​ងក្រោយ ប្រសិ​នជា​​​កា​រខិតខំ​ប្រឹងប្រែងផ្សេ​ង​ទៀ​​ត បរាជ័យ ដើម្បីដោះ​ស្រា​យការព្រួយបារម្ភទាំងនេះ

តាមសេចក្តីប្រកាសដដែល គោលការណ៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានផ្តោតសំខាន់ទៅលើយុត្តិ​​​ធម៌​ស​ង្គម​ជា​​​ទិដ្ឋ​ភា​​ព​ចាំបាច់បំផុត ​កា​​រ​គោ​រ​ពសិទ្ធិមនុ​ស្ស សេ​​​រី​ភា​​​ពជាមូលដ្ឋាន និងបទដ្ឋានការងារ។ អឺរ៉ុបបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះ EBA នេះ មា​​ន​ឥទ្ធិ​ព​​លសំ​ខា​​ន់ទៅលើ​ការអភិវឌ្ឍ និងកា​រលុ​ប​បំ​បាត់​ភា​​ព​​​ក្រី​​ក្រ​នៅកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា ការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះ​ពន្ធកូតាពីសហភាពអឺរ៉ុ​បនេះ ​​ពិត​ជាបានប៉ះ​ពាល់​ធ្ងន់ធ្ងរ ដល់កម្មករ និងនិយោជិតក្នុងវិស័យកាត់ដេរ។

ប៉ុន្តែអ្នកនាំពាក្យរូបនេះ អះអាងថា បើសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះមែន លោកថាជាកា​រវាយតម្លៃខុ​សរបស់​ ក្រុ​​​ម​ប្រទេសលោកសេរីមួយនេះ ដោ​យថាការវិវត្តនយោបាយនៅកម្ពុជា កំពុងជំរុញយន្តការ​ប្រជាធិបតេ​យ្យ ។


និយាយរួមទៅគឺថា យើងមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា​ហ្នឹង ទៅដោះដូរ​ ជាមួយនឹងអ្វីដែ​ល​គេយ​ល់​ខុសពីការពិត នៅកម្ពុជានោះទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន


នាយកប្រ​តិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិមនុស្ស ​លោក ​មឿន​ តុលា​ បង្ហាញពីការព្រួយបា​រម្ភថា ប្រព័ន្ធអ​នុគ្រោះ​ពន្ធនេះ ស្ថិតក្នុងភាពផុយស្រួយ បើប្រទេសលោកសេរីនៅតែមិនជឿលើប្រព័ន្ធប្រជាធិបតេយ្យ របស់រដ្ឋាភិបាលនោះ ​។


ប្រព័ន្ធនៃការបោះឆ្នោតហ្នឹងវាអាចធានានូវប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សដែរអត់?​អាហ្នឹងដែលជា​ចំណោត​សម្រា​​​​​​​ប់​កម្ពុ​​ជា​ត្រូវឆ្លើយ ទៅនឹងសំនួរ របស់សហគមន៍អឺរ៉ុប ឆ្លើយទៅនឹងសំនួររបស់សហគមន៍អន្តរជាតិ រួមទាំងអាមេរិកផ​ង។

នាយកប្រ​តិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិមនុស្ស ​លោក ​មឿន​ តុលា


អ្នកជំនាញ​សេដ្ឋកិច្ច​លោក ង៉ែត ជូ ធ្លាប់អះអាង​ថា​​ ប្រព័ន្ធអនុគ្រោះព​ន្ធ របស់សហភាពអឺរ៉ុប​​ ​​បាន​​​ជំរុញដល់​អត្រា​កំ​ណើត​សេ​ដ្ឋ​កិ​ច្ច​កម្ពុជាដ​ល់ទៅ៤០% និងថា បានផ្តល់ឱកាសឲ្យអ្នកវិនិ​យោគផ្នែកវិស័​យ​កា​ត់​​​ដេរ និងកសិកម្ម មា​​ន​ល​ទ្ធភា​ពប្រ​​​កួត​​​​ប្រ​ជែ​ង​ជា​​​​​មួ​​យ​ប្រទេ​ស​​ជិ​​​តខាង ។

របា​​យកា​រណ៍របស់គណកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ ស​ហ​​គ​​មន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជិត៦ពាន់លានដុល្លារ។​ តាម​​​របាយកាណ៍ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងដោយ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជ​កម្ម​លោក ប៉ាន សូរស័ក្ត កាលពីចុងឆ្នាំមុន​ កម្ពុ​ជាចំណេញប្រា​ក់ពីការមិនបង់​ពន្ធនៅពេល​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុបចំនួន​​៦៧៦​​លា​នដុល្លារកាល​ពីឆ្នាំ២០១៦កន្លងទៅ៕

កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

8 Responses to "អឺ​រ៉ុប​ព្រមា​ន​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ EBA ពី​ក​ម្ពុ​ជាបើ​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន​ប​រាជ័យ​"

  1. Free Cambodia says:

    This is the dog and pony show. EU has already decided to do nothing about Cambodia. When they use the word “if” it means that EU has no intention to modify the status quo.

  2. Anonymous says:

    EU is demanding real democracy for Cambodia. Free and fair election must be placed as CNRP, and CPP in the pool !,

  3. Anonymous says:

    EUROPE and U S please don’t accept the fake vote in cambodia’ and the fake democracy in cambodia ‘ this beast regime leaded by Veitcong mafia dictator cheated people and the international since he did the coup 1997’ and killing a lot of khmer people ,bury Parish accord, giving old treaties back to Yonu hanoi during they invade and control cambodia so Veitcong mafia dictator and his groups betray the khmer nation ‘betray democracy ‘not respected human right ‘ remember fake democracy ‘.GOD bless all good people’

  4. Anonymous says:

    let see in two week Mr Free Cambodia.. I love your pessimistic I hope every thing will be OK . if not my question to you is >>> what you are going to do???????????? I have nothing else to say to you but it seem to be just like a word said >> like father like son<<< GOD bless Cambodia

  5. Free Cambodia says:

    To Anonymous:
    When you read the headline, do you see the word “if”? What does it mean and why this word is being used in the statement?

    I don’t see EU will modify the agreement. But will see in two weeks if you are correct. If you are wrong, you need to send $7 to our Red Cross as donation to the poor and innocent.

  6. Anonymous says:

    The talks and predictions are still continuing and yet no one would claim He is right or wrong.
    Of course, as we all predict, Hun Sen will force the election to go on as scheduled.
    International supporters will act and show different against Hun Sen rule, what is going to happen will be broadcasting live as every event occurs, please stay tune.
    Thanks each everyone for concerning of our Motherland, Cambodian. She should proud to have your gratitude, and loyalty to her.
    As many as other Cambodians born and raised abroad, I have no regrets to participate in any ways to make Cambodia free from any traitors who hold Cambodia as hostage.
    More or less, I’m not in any Cambodian political party, but I do involve in 🐘 (republican party)
    In the beautiful colors of Red, white and blue, 🇺🇸🇺🇸🇺🇸.
    Still I always miss the place I was born, my motherland, Cambodia.

  7. Free Cambodia says:

    I know there are more than 20 casinos in each US state in the Indian Reservation. One casino is less than an hour drive from your house. Many Cambodians go to the casino each day to gamble. Today, I bet with you now when I’m correct, you need to send $7 to our Red Cross. Are you ready to gamble to help our innocent people only a chump change for you? Let’s do it.

  8. Anonymous says:

    To be honest with you I don’t bet anything in 50 percent. It is very dangerous. But I do respect your game; donation to Red Cross. Wow, you earn my respect by caring others. Win or loose is only the definition of a game. I definitely will donate and thanks for your support.

Leave a Reply

Submit Comment