អុឺរ៉ុប៖ ការដកកម្ពុជា​ចេញ​ពីគម្រោង​ពាណិជ្ជកម្ម​គឺ​ជា​​វិធាន​ការចុងក្រោយ

| |
https://vodhotnews.com

លោកស្រី Cecilia Malmström ទទួលបន្ទុកជាតំណាងពាណិជ្ជកម្មអឺរ៉ុប (European Trade Commissioner) (រូបភាព៖ ហ្វេសប៊ុក លោកស្រី Cecilia Malmström)


គណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម នៅថ្ងៃទី១២កក្កដា ធ្វើការព្រមាន​​ពី​ការ​ដកប្រទេសកម្ពុជា​ចេញពី​នូវ​គម្រោង​ពាណិជ្ជកម្មសេរី ហើយអះអាងថា នេះគឺជាវិធានការចុងក្រោយ ប្រសិនបើរាល់ការខំត​ខំប្រឹង​ប្រែង​របស់​ពួកគេ​លើ​បញ្ហា​សិទ្ធិមនុស្សនិងសិទ្ធិការងារ បរាជ័យមិនបានដោះស្រាយនោះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី «បេសកកម្មរបស់​សហភាពអឺរ៉ុប វាយ​តម្លៃ​អំពី​សិទ្ធិ​មនុស្ស​និង​ស្ថានភាពការងារនៅកម្ពុជា» ចេញផ្សាយនៅថ្ងៃទី១២កក្កដា២០១៨​ លោកស្រី Cecilia Malmströmត្រូវបានដកស្រង់សម្តីថា «គំនិតផ្តួចផ្តើមនៃគម្រោងពាណិជ្ជកម្មសេរី អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA នោះ មាន​ឥទ្ធិពលយ៉ាង​ខ្លាំង​ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច​និងការលុប​បំបាត់ភាពក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ការវិវត្តន៍ថ្មីៗដ៏គួរឲ្យបារម្ភនេះក្នុងប្រទេសកម្ពុជា បាន​អំពាវនាវ​ឱ្យមាន​ការវាយ​តម្លៃ​កាន់​តែ​ជិត​ស្និត អំពីថាតើកម្ពុជា​កំពុងបំពេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនឬយ៉ាងណា។»

លោកស្រីមានប្រសាសន៍បន្តថា ការពិភាក្សានិងការប្រមូលព័ត៌មាន នៅក្នុងអំឡុង​ដំណើរ​បេសកកម្ម​របស់​គណៈកម្មការអឺុរ៉ុប បាន​ផ្តោត​លើការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុង​ផ្នែក​នយោបាយ​និង​សិទ្ធិបោះ​ឆ្នោត​ ក៏ដូចជាការទប់ស្កាត់​ស​កម្មភាពសង្គមស៊ីវិល។

បើតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី Cecilia Malmström​ អះអាងទៀតថា មានកង្វះខាតនៅពេល​និយាយ​​អំពីយន្តការដោះស្រាយវិវាទដីធ្លី និង ការ​គំរាម​កំហែង​​យ៉ាងធ្ងន់ធ្ងរដល់សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ និង​សិទ្ធិចរចាសមូហភាព។

លោកស្រីថា «នៅក្នុងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប យុត្តិធម៌សង្គម ​គឺជាទិដ្ឋភាព​សំខាន់​​​មួយ​ រួមមានការគោរពសិទិ្ធមនុស្ស​សេរីភាពជាមូលដ្ឋាន ​និងស្តង់ដារការងារ ហើយបន្ទាប់ពី​បេសកកម្ម​​ស្វែងរកការពិត​នេះ យើង​នឹងវិភាគការពិតយ៉ាងលម្អិតមួយ ហើយ​ពិចារណា​ជំហាន​បន្ថែម​ទៀត​ចំពោះ​ប្រទេសកម្ពុជា»។

នៅក្នុងដំណើរទស្សនកិច្ច (៥កក្កដា-១១កក្កដា ឆ្នាំ២០១៨) គណៈប្រតិភូសហភាពអឺរ៉ុប បានជួប​ជាមួយ​សមាជិក​ជាច្រើន​​នៃរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជាសហជីព អង្គការសង្គមស៊ីវិល​ក្រុមហ៊ុន​និង​តំណាងអង្គការ​សហប្រជាជាតិ និង អង្គការពលកម្មអន្តរជាតិ (ILO) នៅក្នុងប្រទេស​នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

គម្រោងពាណិជ្ជកម្មសេរី «អ្វីទាំងអស់លើកលែងតែអាវុធ ឬ EBA» បាននាំមកនូវ​អត្ថប្រយោជន៍​សំខាន់​​ៗដល់សេដ្ឋកិច្ចកម្ពុជា ស្របពេល សហភាពអឺរ៉ុប គឺជាទីផ្សារគោលដៅនាំចេញដ៏សំខាន់ ​ដែល​មាន​ចំនួន​៤០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។

ការនាំចេញរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប​បានកើនឡើងយ៉ាងឆាប់រហ័ស​ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកើនឡើង២២៧ភាគរយ នៅចន្លោះឆ្នាំ២០១១ និង ២០១៦។

នៅឆ្នាំ ២០១៧ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបានឈានដល់ ៥ពាន់លានអឺរ៉ូ (ប្រមាណ ៤,២៧០លានដុល្លារអាមេរិក) ដែលបានដាក់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម​អ្នក​ទទួល​ផល​ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសេរី EBA ។ ការនាំចេញ ៩៥,៥ ភាគរយ ត្រូវបានធ្វើឡើង​ក្រោមកិច្ច​ព្រមព្រៀងគម្រោងពាណិជ្ជកម្មសេរី EBA នៅក្នុងចំណោមការនាំចេញ​ដែលត្រឹមត្រូវតាមបទ​បញ្ញត្តិ​របស់ EBA៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

3 Responses to "អុឺរ៉ុប៖ ការដកកម្ពុជា​ចេញ​ពីគម្រោង​ពាណិជ្ជកម្ម​គឺ​ជា​​វិធាន​ការចុងក្រោយ"

  1. Anonymous says:

    EUROPE ‘ please do the action’ not just talk with this beast regime that leaded by Veitcong mafia dictator ‘ we are cambodian people around the world so happy to see this beast regime sanction and isolate from the world because this beast regime never respected human right and take cambodia and her people as their hostage ‘ .Please don’t let them cheat again and again ‘ they killed democracy since 1997 coup so don’t let this Veitcong mafia dictator and his groups cheating again ‘ GOD bless all good people ‘

  2. Anonymous says:

    by having been born as an devil I do not think HUN SEN will giving up. we Cambodian knew this evil attitude this guy rather die even if he know himself no change to win. you are right Anonymous this Vietcong mafia is very stubborn as we knew it for long time. this guy will not care about his own nation all he care was to stay in powers until no ground to stand on . but please be pessimistic that this kind of mafia won win to the willing of Cambodian and GOD. please corm down Cambodian time is just about over . my only request is>> take care of yourself watching to the dangerous situation let this guy die out be for he have a chance to hurt you. GOD bless Cambodia and all innocent Cambodian

  3. Free Cambodia says:

    EU cannot sanction Cambodia because of the need for commercial products from Cambodia. It’s a simple equation for cause and effect. Cambodians support the encouragement for peace and stability, but we don’t support sanction.