លោក សុខ ឥសាន ជំរុញ​​ឲ្យ Al Jazeera​ ដាក់​​ភស្តុតាង​​ទៅ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​​រឿង​​លោក​ គង់ វិបុល

ដោយ វណ្ណ សុគន្ធា
14/07/2018
RFI

media
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
Taxation


ទូរទស្សន៍​ Al Jazeera កាលពី​ថ្ងៃទី១២កក្កដា​កន្លងទៅ បានចេញ​ផ្សាយ​បទ​ស៊ើបអង្កេត​មួយ​ក្រោម​ចំណងជើង​ថា ការបង្ក្រាប​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា។ ក្នុង​វីដេអូ​ស៊ើបអង្កេត​នោះ Al Jazeeraបានលើកឡើង​ពី​ការបង្កើត​ក្រុមហ៊ុន​នៅ​អូស្ត្រាលី​តម្លៃ​រាប់លាន​ដុល្លារ​របស់លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ។ ប៉ុន្តែ​លោក គង់ វិបុល បាន​ច្រានចោល។ ចំពោះ​រឿងនេះ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បាន​ជំរុញ​ឲ្យ​ទូរទស្សន៍​ Al Jazeera ដាក់​ភស្តុតាង​ដែល​ខ្លួន​មាន​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ចាត់ការ។

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​ សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាងថា ប្រសិនបើ​ទូរទស្សន៍ Al Jazeera មាន​ភស្តុតាង និង​ឯកសារ​ត្រឹមត្រូវ​និង​គ្រប់គ្រាន់​ដែល​បង្ហាញថា លោក​ គង់ វិបុល ​កំពុងដំណើរកា​រ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អូស្ត្រាលី​នោះ សូម​យក​ភស្តុតាង​ទាំងនេះ​ដាក់​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ បើតាម​លោក ​សុខ ឥសាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចាត់ការ​លើ​រឿងនេះ បើសិន​ជាមាន​ភស្តុតាង​គ្រប់គ្រាន់​នោះ។ លោក​សុខ ឥសាន បាន​អះអាង​ទៀតថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នឹងមិន​កាន់ជើង​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ។

សូមបញ្ជាក់ថា នៅក្នុង​វីដេអូ​ស៊ើបអង្កេត​មួយ​ដែល​ចេញផ្សាយ​ការ​ពី​ថ្ងៃទី១២ ខែកក្កដា ទូរទស្សន៍ Al Jazeera របស់​កាតា​ដែល​បាន​អះអាងថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​រូបនេះ​កំពុងដំណើរការ​ក្រុមហ៊ុន​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​នៅក្នុង​ប្រទេស​អូស្ត្រាលី។ ក៏ប៉ុន្តែ​លោក​គង់ វិបុល បាន​គូសបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ Al Jazeera ថា លោក​មិន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​នោះ​ទៀត​ទេ។ លោក​ថា លោក​បាន​ផ្ទេរ​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​អ្នកផ្សេង​ហើយ។

ក៏ប៉ុន្តែ​អ្នកជំនាញ​ខាង​ការប្រឆាំង​ការលាង​លុយកខ្វក់​ម្នាក់​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​អះអាង​ប្រាប់​ទូរទស្សន៍ Al Jazeera ថា លោក គង់ វិបុល គឺជា​អគ្គនាយក​ក្រុមហ៊ុន​នោះ ហើយ​ថា កំពុង​ស៊ើបអង្កេត​បន្ថែម​លើ​រឿងនេះ​ផងដែរ។ ប៉ុន្តែ​លោក​គង់ វិបុល បាន​ប្រាប់​ទូរទស្សន៍ Al Jazeera វិញ​ថា កាលដែល​នៅជាប់​ឈ្មោះ​លោក​ទាក់ទង​នឹង​ក្រុមហ៊ុន គឺ​ដោយសារតែ​នាយកដ្ឋាន​ចុះបញ្ជី​ក្រុមហ៊ុន​របស់​ប្រទេស​អូស្ត្រាលី​មិនបាន​ធ្វើការ​កែសម្រួល​ថ្មី​នៃ​ឈ្មោះ​អគ្គនាយក​ក្រុមហ៊ុន​នោះ។

លោក​គង់ វិបុល ដែលជា​ទីប្រឹក្សា​ផ្ទាល់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវបានតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ២០១២កន្លងទៅ។ ទូរទស្សន៍ Al Jazeera បាន​លើកឡើងថា លោក​ គង់ វិបុល មាន​ប្រាក់ខែ​មិន​ដល់១ពាន់​ដុល្លារ​ក្នុង​មួយខែ​ផង តែ​បែរ​ជាមាន​លុយ​រាប់លាន​ដុល្លារ​ទៅ​បើក​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​អូស្ត្រាលី។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក​ គង់ វិបុល មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​បានទេ​ចំពោះ​ការចោទប្រកាន់​ទាំងអស់នេះ៕

What Next?

Recent Articles

4 Responses to "លោក សុខ ឥសាន ជំរុញ​​ឲ្យ Al Jazeera​ ដាក់​​ភស្តុតាង​​ទៅ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ​​រឿង​​លោក​ គង់ វិបុល"

  1. Người bạn Khmer says:

    this parrot សុខ ឥសាន he wants to be this stupid species, at aljazirra he will be like a whore but if the other has to piss off millions he is only dirty money collectors for Hun Sen
    this type of scandal is to divert the catastrophic management of hun sen for 30 years

  2. Anonymous says:

    This old dumb dude can not think straight because of his business lost in The US. His families did not want to be in public because of ???.
    Now, the cage is too narrow for him to run around.

  3. Free Cambodia says:

    I support finding the the truth. Business can be involved with many investors to pool capital together for starting a business. Just to verbally accusing any person including yourself, how do you feel. If the law is being violated, there is the judicial system in Any country can be utilized. If you are the expert, “Show me the money”? Do you know who said this?

  4. Anonymous says:

    The corruption in cambodia is the worse nightmare of this nation ‘