សម្ភាស​តារា​ចម្រៀង​អ្នកនាង សាយ ចៃ ខណៈ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក

ជី វិតា
2018-07-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សម្ភាសន៍ តារា​ចម្រៀង​ខ្មែរ​សុរិន្ទ ចេន សាយ​ចៃ


បច្ចុប្បន្ន តារា​ចម្រៀង​កំពុង​ល្បីឈ្មោះ និង​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ដួង គឺ​អ្នកនាង សាយ ចៃ (Sai Jai) កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក។

អ្នកនាង សាយ ចៃ ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​តាំងពី​ឆ្នាំ​២០១៤​មក​នោះ មិន​ត្រឹម​តែ​មាន​ជំនាញ​ច្រៀង​ចម្រៀង​ពីរោះ​រដឺន​ជា​ភាសា​ខ្មែរសុរិន្ទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកនាង​ក៏​មាន​ជំនាញ​ផ្សេងទៀត គឺ​ខាង​អភិវឌ្ឍន៍​សហគមន៍​ផង​ដែរ។ អ្នកនាង​បាន​បញ្ចប់​ថ្នាក់ «អនុបណ្ឌិត​ផ្នែក​សិល្បៈ និង​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សហគមន៍»

អ្នកនាង​សាយ ចៃ ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ខ្មែរ​សុរិន្ទ រស់នៅ​ក្នុង​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ត្រូវ​បាន​អង្គការ IKARE ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Mineassota សហរដ្ឋអាមេរិក អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច និង​ច្រៀង​ចម្រៀង​ដើម្បី​លើក​កម្ពស់​និង​អភិរក្ស​វប្បធម៌​ខ្មែរ នៅ​តាម​បណ្ដា​រដ្ឋ​នានា។

សូម​​ស្ដាប់​បទសម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​អ្នកនាង សាយ ចៃ ដូចតទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles