កម្មកររាប់រយនាក់នៅកំពង់ចាមដួលសន្លប់ក្រោយមានផ្ទុះសេខ្សែរភ្លើងក្នុងរោងចក្រ

| |
https://vodhotnews.com

កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រមួយក្នុងស្រុកជើងព្រៃខេត្តកំពង់ចាមបានដួលសន្លប់ ថ្ងៃទី ២០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Ah Mean No Cruhs)


កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រមួយក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយមានហេតុការផ្ទុះសេខ្សែភ្លើងក្នុងរោងចក្រនៅថ្ងៃនេះ។

កម្មករម្នាក់អ្នកស្រី អាហ្ស៊ីម៉ាស់ បានប្រាក់វីអូឌីថា កម្មករជាង១០០នាក់បម្រើការងាររោងចក្រខាលីងតុនស្ថិតក្នុងស្រុកជើងព្រៃខេត្តកំពង់ចាមបានជួលសន្លប់ជាបន្តបន្ទាប់ដោយសារភ័យតក់ស្លុតពេលមានអគ្គីភ័យឆាបឆេះក្នុងរោងចក្រ។

កម្មកររូបនេះបន្តថា ហេតុការណ៍អគ្គីភ័យឆាប់ឆេះក្នុងរោងចក្រនោះបានឡើងអំឡុងម៉ោង១រសៀលដែលបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង។ អ្នកស្រីឲ្យដឹងថា បន្ទាប់ពីមានការដួលសន្លប់ខាងរោងចក្រ និងអាជ្ញាធរសហការគ្នាដឹកកម្មករទាំងនោះទៅពន្យាលតាមមន្ទីពេទ្យជិតៗនោះអស់ហើយ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles