អ្នករាយការណ៍ UN ព្រួយបារម្ភ​វិធានការរបស់រដ្ឋាភិបាលលើអ្នកមិនទៅបោះឆ្នោត​

| |
https://vodhotnews.com

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)


អ្នករាយការណ៍ពិសេសរបស់​អង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភពី​ការព្រមានផ្លូវច្បាប់​របស់​មន្រ្តីរដ្ឋាភិបាលលើប្រជាពលរដ្ឋ​ជុំវិញការសម្ដែងមតិធ្វើពហិការមិនទៅបោះឆ្នោត ឬការមិន​បោះឆ្នោត​ឲ្យបក្ស​ណាមួយ។

បើតាមការចុះផ្សាយកាលពីម្សិលមិញរបស់អង្គការសហប្រជាជាតិបានឲ្យ​ដឹង​ថា អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូ ណាស្មីត បានសម្ដែងការព្រួយ​បារម្ភ​អំពីរបាយការណ៍នានារបស់​តំណាងរដ្ឋាភិបាល ដែលលើកឡើងថា ការមិនបោះឆ្នោតឲ្យ​គណបក្ស​ណា​មួយ គឺខុសច្បាប់ ឬ ព្រមានទោសទណ្ឌលើអ្នក​បង្ហាញ​ការធ្វើពហិការមិនបោះឆ្នោត។។

អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូ ណាស្មីត បានលើកឡើងថា៖


ខ្ញុំមាន​ការ​ព្រួយបារម្ភអំពីរបាយការណ៍នៃការគំរាមកំហែងអំពីការបោះឆ្នោតជាតិខាងមុខ


លោកស្រី រ៉ូ ណាស្មីត បានលើកឡើង​បន្តថា​អ្វីដែលជាការ គួរឲ្យព្រួយបារម្ភដូចគ្នានេះដែរ​ របាយការណ៍​ដែល​ថា អាជ្ញាធរមូលដ្ឋានបានគំរាម​ដកហូតសេវាសាធារណៈ​ពីអ្នកដែលមិនបោះ​ឆ្នោតឲ្យ​គណបក្ស​កាន់​អំណាច។

អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជារូបនោះក៏លើកឡើងដែរថាការណ៍នោះគឺជាការបង្កើតឲ្យមានបរិយាកាសភ័យខ្លាច និងការភាន់ច្រឡំប៉ុណ្ណោះ​ សម្រាប់អ្នកបោះឆ្នោត។

បើទោះជាអ្នករាយការណ៍ពិសេស និងប្រទេសលោកសេរីមួយចំនួនបង្ហាញក្តីបារម្ភចំពោះការបោះឆ្នោតនៅចុងខែកក្កដានេះក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បញ្ជាក់ថា ការបោះឆ្នោតនេះដំណើរការតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយមានគណបក្សចំនួន​២០ចូលរួម។​

ជាមួយគ្នានោះដែរលោកស្រី រ៉ូ ណាស្មីត អំពាវនាវឲ្យ​រដ្ឋាភិបាលឲ្យថ្កោលទោស​ឲ្យបានច្បាស់លាស់​ចំពោះ​ការបំភិត​បំភ័យដល់អ្នកបោះឆ្នោត និង​ បញ្ជាក់ឲ្យបានច្បាស់ថាការអំពាវនាវ​ឲ្យធ្វើ​ពហិការមិន​ចូលរួម​បោះ​​ឆ្នោត ដែលមិនមែនជាកាតព្វកិច្ចនោះ គួរតែអនុញ្ញាត៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "អ្នករាយការណ៍ UN ព្រួយបារម្ភ​វិធានការរបស់រដ្ឋាភិបាលលើអ្នកមិនទៅបោះឆ្នោត​"

  1. so socheath says:

    កងយន្តហោះចម្បាំងដឹកនាំដោយអាមេរិក ទម្លាក់គ្រាប់បែកលើជនស្លូតត្រង់នៅស៊ីរី
    បណ្តាលឲ្យស្លាប់មនុស្សទៀតហើយ
    (ដាម៉ាស់)៖ កងយន្តហោះចម្បាំងនៃក្រុមយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា បានបើកការវាយប្រហារតាមផ្លូវអាកាស មានគោលដៅទៅលើប្រជាជនស៊ីវិលមួយក្រុម ដែលកំពុងរត់ភៀសខ្លួនចេញពីក្រុង al-Sousa ភាគអាគ្នេយ៍ខេត្ត
    Deir Ezzor នៃប្រទេសស៊ីរី។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានស៊ីរី SANA ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
    បើតាមទីភ្នាក់ងារព័ត៌មាន SANA ក្រុមគ្រួសារស៊ីរីស្លូតត្រង់មួយចំនួន មកពីក្រុង al-Sousa បានបង្ខំចិត្តរត់ភៀសខ្លួន ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែកយ៉ាងចាស់ដៃ របស់ក្រុមយន្តហោះចម្បាំងខាងលើ ដែលបានបើកការវាយប្រហារលើលំនៅឋានរបស់ពួកគេអស់រយៈពេលជាច្រើនថ្ងៃ។ SANA បានអះអាងថា ជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត ក៏ដូចជារងរបួស ប៉ុន្តែពុំបានបញ្ជាក់ចំនួនលម្អិតឡើយ។
    កាលពីសប្តាហ៍មុន យន្តហោះចម្បាំងមួយគ្រឿងរបស់ក្រុមយោធាចំរុះខាងលើ ក៏ត្រូវគេរាយការណ៍ថា បានវាយប្រហារទៅលើទីតាំងចំនួនពីរនៅក្នុងខេត្ត Deir Ezzor ផងដែរ ដែលបានផ្តាច់ជីវិតជនស៊ីវិលជាង៣០នាក់ និងជាច្រើននាក់ទៀតបានទទួលរងរបួស។
    គួរជម្រាបថា ក្រុមយោធាអន្តរជាតិ ដែលមានអាមេរិកជាអ្នកនាំមុខនេះ បាននិងកំពុងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ បើតាមការអះអាងពីខាងក្រុមចំរុះនេះ ជនស៊ីវិលប្រមាណ៩០០នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន គិតចាប់តាំងពីពេលចាប់ផ្តើមបើកប្រតិបត្តិការ កាលពីឆ្នាំ២០១៤មក។
    យ៉ាងណាមិញ ប្រតិបត្តិការផ្លូវអាកាសរបស់ក្រុមយោធាខាងលើនៅស៊ីរី ពុំទទួលបានការអនុញ្ញាត
    ត្រឹមត្រូវ ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក Bashar Assad ឬក៏ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឡើយ។
    ជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុងដាម៉ាស់ បានសង្កត់ធ្ងន់ថា កងយន្តហោះចម្បាំងរបស់ក្រុមយោធាអន្តរជាតិដឹកនាំដោយអាមេរិកនេះ ពុំបានជួយអ្វី
    ក្រៅតែពីធ្វើឲ្យជនស្លូតត្រង់ស៊ីរីស្លាប់ និងបំផ្លិចបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសមជ្ឈិមបូព៌ានេះប៉ុណ្ណោះ៕

  2. Free Cambodia says:

    She needs to worry and concern on US and other countries, not Cambodia. We are doing just fine here. Cambodian government always advocates the public to vote. And we will go to vote. Stop pretending, we do not need US or UN to care about our country.