អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ​បញ្ឈប់​ការ​បំភិត​បំភ័យ​អ្នក​បោះ​​ឆ្នោត​

ដោយ ម៉ៅ សុធានី
2018-07-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ រូប​ពីទំព័រ​ហ្វេសប៊ុក​របស់​​ UN-OHCHR
អ្នកស្រី ​រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ រូប​ពីទំព័រ​ហ្វេសប៊ុក​របស់​​ UN-OHCHR


អ្នកស្រី រ៉ូណា ស្មីត ជំរុញរបបលោក ហ៊ុន សែន គោរពសិទ្ធិពលរដ្ឋក្នុងការសម្រេចចិត្តបោះឆ្នោត


អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី​រ៉ូណា ស្មីត (Rhona Smith) ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន គោរព​​សិទ្ធិ​សេរីភាព​របស់​​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ថា​ទៅ ឬ​មិនទៅ​បោះឆ្នោត និង​ថ្កោលទោស​ឲ្យ​បាន​ច្បាស់​លាស់​ ចំពោះ​ការ​បំភិតបំភ័យ​​ម្ចាស់​ឆ្នោត ក្នុង​ការ​បោះឆ្នោត​​​ជ្រើសតាំង​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ​នេះ។ នេះ​បើ​តាម​​សារ​របស់​អ្នក​ស្រី​​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​​កម្ពុជា នៅ​​ថ្ងៃ​សុក្រ ទី២០ ខែ​កក្កដា។

អ្នក​ស្រី ​រ៉ូណា ស្ម៊ីត (Rhona Smith)​ សម្ដែង​ក្ដី​ព្រួយ​បារម្ភ​​ នៅ​ពេល​នេះ​ដោយសារ​តែ អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​ដក​ហូត​សេវា​សាធារណៈ​ពី​អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ ​អ្នក​ស្រី​មាន​ប្រសាសន៍​ថា ទង្វើ​នេះ​បង្កើត​ឲ្យ​មាន​បរិយាកាស​ភ័យ​ខ្លាច និង​ការ​ភាន់​ច្រឡំ​ដល់​ម្ចាស់​ឆ្នោត។

កាល​ពី​ខែ​ឧសភា អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​លើក​ឡើង​​ថា ​ការ​បោះឆ្នោត​​​​ដែល​មិន​មាន​គណបក្ស​ប្រឆាំង​​ចូល​រួម​ គឺ​​​មិន​អាច​​ចាត់​ទុក​ថា ​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​តាម​បែប​ប្រជាធិបតេយ្យ​នោះ​ទេ។ អ្នក​ស្រី​បាន​អំពាវ​នាវ​ឲ្យ​របប​លោក ហ៊ុន សែន​ ត្រូវ​​ដោះ​លែង​លោក កឹម សុខា ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ និង​​​ផ្ដល់​​សិទ្ធិ​សេរី​ភាព​ធ្វើ​នយោបាយ​ដល់​​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ប្រឆាំង​​ទាំង ១១៨​រូប​វិញ​ជា​បន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ជំរុញ​ឲ្យ​របប​លោក​ ហ៊ុន សែន ​បញ្ឈប់​ការ​បំភិត​បំភ័យ​អ្នក​បោះ​​ឆ្នោត​"

  1. Free Cambodia says:

    I have been living here all of my life and never worried about the government threaten or curtail my rights of any sort. I will go to vote same as last election without any government intervention.

    These Lefties should read the new book just published this week called “Liars, Leakers, and the Liberals. They can never handle the truth. CNRP is over long ago, move on.

  2. so socheath says:

    US-led fighter jets bombs on innocent people in Syria
    Causing more deaths
    The US-led international military drone is reportedly launching airstrikes targeting a group of civilians fleeing the southeastern city of al-Sousa.
     Deir Ezzor of Syria. Syrian state news agency SANA quoted Russian news agency Sputnik on Sunday, July 22, 2018.
    According to the SANA news agency, some innocent Syrian families from the al-Sousa city were forced to flee to escape the fierce bombardment of the warplanes, which launched an attack on their homes for a long time. For several days. SANA claimed that many civilians lost their lives as well as injured but did not elaborate.
    Last week, a multirole military jet was reportedly attacked two locations in Deir Ezzor province, which killed more than 30 civilians and injured many others. .
    It should be noted that the US-led international military has been conducting military operations against ISIS terrorists in Syria and Iraq. According to the coalition, 900 civilians have been killed in air strikes since the start of operations in 2014.
    However, the air operations of the Syrian army in Syria were not authorized
    Right from the Syrian government’s government, Bashar Assad or the United Nations Security Council.
    Meanwhile, Damascus stressed that the US-led international military aircraft did not help.
    Apart from the death of innocent Syrians and the destruction of major infrastructure systems in the Middle East.

  3. Anonymous says:

    because of dictator ASSAD mr so cheat’ every dictators in the world cause problem with their own people