Global Witness ​សុំ​ឱ្យ​ ស.រ.អា​ ដាក់​ទណ្ឌកម្ម​​ឧកញ៉ា​៤នាក់

នយោបាយ


យោងតាមអង្គការ Global Witness ឧកញ៉ាដែលពាក់ព័ន្ធនឹងនយោបាយទាំងបួនរូបនេះ​ ទទួលបានផលប្រយោជន៍ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពីឆ្វេងទៅស្តាំ៖ ឧកញ៉ា ម៉ុង ឫទ្ធី​ ឧកញ៉ា លី យ៉ុងផាត់​ ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃីន។ (AP/REUTERS)


20 កក្កដា 2018
ម៉ែន គឹមសេង
វីអូអេខ្មែរ

សេដ្ឋី​ទាំងបួន​ មាន​បីនាក់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​​​​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ​ Global Witness ​អំពាវនាវ​នៅ​ថ្ងៃ​សុក្រ​នេះ​ ឱ្យ​សហរដ្ឋ​អាមេរិក ​ដាក់ទណ្ឌកម្ម​សេដ្ឋី​កម្ពុជា​ចំនួន​៤រូប​ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ បាន​ដើរ​តួនាទី​សំខាន់​ក្នុងការ​គៃបន្លំនយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ និង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ក្តោបក្តាប់​អំណាច​ទាំងស្រុង។

សេដ្ឋី​ទាំងបួន​ មាន​បីនាក់​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា​ លី យ៉ុងផាត់​ លោកឧកញ៉ា​ ទ្រី ភាព និង​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​។

អង្គការ ​Global Witness ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

«ក្នុង​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ អង្គការ​Global Witness ​សូមអំពាវនាវ​ឱ្យ​បញ្ចូល​បុគ្គល​ទាំងនេះ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​ផង​ដោយសារ​តែ​ពួកគេ​មាន​តួនាទី​ក្នុង​ការធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ប្រព្រឹត្តឡើង​ក្រោម​ស្លាក​ក្រុមហ៊ុន​របស់​ពួកគេ‍»។​

ទង្វើ​ខុសឆ្គង​របស់​សេដ្ឋី​ទាំង​បួន​រូប​មាន​ការរឹបអូស​ដីធ្លី​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​កាប់បំផ្លាញ​ព្រៃឈើ រត់ពន្ធ​ឈើខុសច្បាប់​ បូមខ្សាច់​និង​អាជីវកម្ម​កាស៊ីណូ​ជាដើម​។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ​ពួកគេ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។

នៅក្នុង​យុទ្ធនាការ​ថ្មី​នេះ​អង្គការ​ Global Witness ​បាន​ចាត់ទុកថា​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ខែ​កក្កដា​ខាងមុខ​នេះ​គឺជា​ការឆក់ប្លន់​សន្លឹកឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ឆក់ប្លន់​សំឡេង​របស់​ពួកគេ​ក្នុង​ពេល​កន្លងមក​និង​ឆក់ប្លន់​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ជាតិ។​

លោកស្រី ​Emma Burnett ​អ្នកធ្វើ​យុទ្ធនាការ ​បាន​បញ្ជាក់​ថា

«នេះ​គឺ​ជា​ការ​ក្បត់​ពលរដ្ឋ​កម្ពុជា​និង​ប្រទេស​ទាំងអស់​ដែល​បាន​ផ្តល់​ប្រាក់​ជំនួយ​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពី​ការវិនាស​ដោយ​របបខ្មែរ​ក្រហម​ដើម្បី​បាន​ប្រព័ន្ធ​មួយ​ដែល​គោរព​នីតិរដ្ឋ​និង​សិទ្ធិ​មនុស្ស​ជាមូលដ្ឋាន។ ដល់ពេល​ដែល​គេ​ត្រូវ​ឱ្យ​ក្រុម​វរជន​ដែល​បាន​ឆក់ប្លន់​យក​ស្នាដៃ​ទាំងនេះ​ពី​ពលរដ្ឋ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ហើយ‍»។

អង្គការ​ឃ្លាំមើល​បរិស្ថាន​មួយ​នេះ​ក៏បាន​ចេញផ្សាយ​គំនូរ​ថ្លុក​មួយចំនួន​ដែល​បង្ហាញ​ថា​ឧកញ៉ា​ទាំង​បួន​មាន​ទំនាក់ទំនង​ជិតស្និទ្ធនឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន​និង​ក្រុមគ្រួសារ​និង​ជា​ប្រភព​ថវិការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​ខណៈពេល​ដែល​ក្រុមគ្រួសា​រលោក​នាយក​រដ្ឋមន្ត្រី​ដែល​មាន​កូនស្រី​ឈ្មោះលោកស្រី ហ៊ុន ម៉ាណា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ជីករករ៉ែ​ហើយ​ធ្លាប់​ជា​នាយិការ​ក្រុម​ហ៊ុន ​WS Mining​ដែល​ក្រុមហ៊ុន​នេះ​ប្រើ​ប្រាស់​ទាហាន​រដ្ឋាភិបាល​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ចូលទៅ​ធ្វើ​ស្រែ​នៅ​តំបន់​ក្បែរ​នោះ​ហើយ​បំពុល​ទឹក​ធ្វើ​ឱ្យ​ពលរដ្ឋ​ឈឺ​និង​ងាប់​សត្វ​ពាហនៈ​ជាដើម។ ក្មួយប្រុស​លោកហ៊ុនសែន​គឺ​លោក​ឧកញ៉ា​ហ៊ុនតូ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ប្រេង​ឥន្ធនៈ​ដ៏ធំ​ក៏ដូច​ជាត្រូវ​បាន​គេសង្ស័យ​ថា​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​រត់​ពន្ធ​គ្រឿង​ញៀន​និង​លាង​លុយ​កខ្វក់​ប៉ុន្តែ​លោក​បាន​ប្រកែក។ ​ ​រីឯ​កូន​ប្រសារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺលោក​សុខ ពុទ្ធិវុធ​គឺ​ជា​អគ្គនាយ​ក្រុមហ៊ុន​Soma Group ​ដែល​មានជាប់​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​និង​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​នៅ​តំបន់​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

អង្គការ​ Global Witness ​ថា​អ្នក​ទាំងនេះ​នឹង​បាត់បង់​ផលប្រយោជន៍​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​ដូច្នេះ​ហើយ​ទើប​គណបក្ស​កាន់អំណាច​ត្រូវ​ធ្វើ​កិច្ចការ​សព្វបែប​យ៉ាង។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃ​អាទិត្យ​ទី២៩ខែ​កក្កដា​ខាងមុខនេះ៕


បទសម្ភាសន៍ VOA៖ អង្គការ Global Witness ​ស្នើ​សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋី​៤នាក់


ទាញយកអត្ថបទ “សេចក្តី​ប្រកាស​ព័ត៌មាន” ជាភាសាខ្មែរ

What Next?

Related Articles

4 Responses to "Global Witness ​សុំ​ឱ្យ​ ស.រ.អា​ ដាក់​ទណ្ឌកម្ម​​ឧកញ៉ា​៤នាក់"

  1. Free Cambodia says:

    Global Witness wants to keep their salary coming by reporting frivolously on the rich Cambodians. These millionaires create many more jobs for our people in the history. We need them.

    GW should ask US to punish Donald Trump and Hilary Clinton instead because they make billions of dollars. The potato head cannot be trusted.

  2. Anonymous says:

    Yep’ you are right mr free cambodia’ but most of money flowing to communist countries who suck profit from cambodia’ and the cambodian people work like slave ‘

  3. Anonymous says:

    I see and I also knew those person look innocent until we found out they are guilty . right now I have learn more about HUN SEN supporters . Free Cambodia and SOK ESAN are the same they never admitted what was wrong every thing that their favorite leader has done is away right. well it is show up time to see if US and EU let Cambodia Free from the world . as I said western leaders they are not concerning about HUN SEN and his supporter but all they are concerning was innocent Cambodia. I warning you if it come to the last choice they can not avoid they will do it. I do not want to see that it will be painful ,right now I just keep praying the problem will be solve peacefully . GOD bless Cambodia

  4. Free Cambodia says:

    Read the new book by Judge Jennine Piro about “Liars, Leakers, and Liberals.” The lefts always attack Trump about colluding with Russia, but almost 2 years no evidence. And when you listen to the Congress woman Maxine Water, she said among other things, people who work for Trump are not welcome in this country.

    If these actions make sense to you, you must see Psychiatrist soon. Cambidians want capitalism. We want any person to succeed in life including you.