ប្រទេសប្រជាធិបតេយ្យហៅការបោះឆ្នោតនៅកម្ពុជាថា​គ្មានទេ​ភាពសេរីនិងយុត្តិធម៌

| |
https://vodhotnews.com

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ថ្ងៃទី ២៩ កក្កដា ២០១៨ មណ្ឌលក្រុងតាខ្មៅ ខេត្តកណ្ដាល


ក្រុមប្រទេសប្រជាធិបតេយ្យ​ សម្ដែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញនេះ ដោយបានលើកឡើងថាវាជាកាបោះឆ្នោតមួយដែល​មិនមាន​ភាពសេរីនិងយុត្តធម៌ត្រឹមត្រូវនោះទេ។​

បន្ទាប់ពីការបោះឆ្នោតកាលពីម្សិលមិញ ប្រទេសមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិច អូស្ដ្រាលី និងកាណាដា បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់​ដោយ​បង្ហាញពីការសោកស្ដាយចំពោះការបោះឆ្នោតសភានៅកម្ពុជាកាលថ្ងៃអាទិត្យម្សិលមិញ។

ក្រោយការបោះឆ្នោតនៅកម្ពុជាបាន​បញ្ចប់ទៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ សេតវិមានសហរដ្ឋអាមេរិក​បានចេញ សេចក្តីប្រកាសព័ត៌មាន មួយភ្លាម​ៗ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ អាមេរិក បាន​លើកឡើង​ថា​ការបោះឆ្នោតនៅថ្ងៃអាទិត្យ ជាការបោះឆ្នោតមួយដែល​​ គ្មានភាពសេរី និងយុត្តិធម៌ ហើយមិនតំណាងអោយឆន្ទៈរបស់ប្រជាជនកម្ពុជាឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អាមេរិកបញ្ជាក់ទៀត​ថាការបោះឆ្នោតកាលពីម្សិលមិញគឺមានកំហុស​ឆ្គងដោយសារ​តែ​គណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជាបានផាត់ចេញពីការបោះឆ្នោត ដែលអាមេរិកហៅ​ថាជាការ​បរាជ័យមួយយ៉ាងធំបំផុតចំពោះប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។

អាមេរិកក៏បាន​ព្រមានផងដែរថា​ខ្លួន​នឹងពិចារណានូវជំហានបន្តទៀត ដើម្បី​ឆ្លើយតបទៅនឹងការបោះឆ្នោតនេះ ក៏ដូចជា​ដំណើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានាពេលថ្មីៗនេះ ដែលក្នុងនោះរួមមានពិនិត្យមើលបន្ថែមទៀតការរឹតបណ្ដឹង​លើការផ្តល់ទិដ្ឋាការដែលត្រូវបានប្រកាសកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៧។

ក្រសួងការបរទេសកាណាដា ក៏បានចេញសេចក្តីប្រកាស​ព័ត៌មាន​មួយដែល​បង្ហាញការយល់ឃើញស្រដៀងគ្នានឹងអាមេរិកដែរ ។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញកាលពីថ្ងៃទី២៩ខែកក្កដា ក្រសួងការបរទេសកាណាដា​លើកឡើងថា​ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីរំខាន បំភិតបំភ័យនិងលុបបំបាត់ចោលគណបក្សប្រឆាំងរួមទាំងមេដឹកនាំគណបក្សសង្គ្រោះជាតិលោកកឹមសុខាដែលនៅជាប់ឃុំឃាំងនិងការគាបសង្កត់សង្គមស៊ីវិលនិងសារព័ត៌មានមិនមែនជាសញ្ញានៃការបោះឆ្នោតដោយសេរីយុត្តិធម៌និងយុត្តិធម៌ទេ។

ចំណែកឯក្រសួងការបរទេសអូស្ដ្រាលី ហៅការបោះឆ្នោតនៅកម្ពុជាកាលពីម្សិលមិញថា​ ជាការដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ តាមសេចក្តីថ្លែងការមួយដែលចេញដោយក្រសួងការបរទេសអូស្រ្តាលី​នៅថ្ងៃនេះ អូស្រ្តាលីលើកឡើង​ថាដំណើរការបោះឆ្នោត ដែលរាប់បញ្ចូលទាំងការរំលាយគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ព្រមទាំងការព្យួរសិទ្ធិនយោបាយ រយៈពេល៥ឆ្នាំរបស់ តំណាងរាស្ត្រ និងមន្រ្តីគណបក្សសង្គ្រោះជាតិ គឺជាការបោះជំហានដើរថយក្រោយនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមានរយៈពេល២៥ឆ្នាំ។

ប្រទេសទាំងនេះ​ អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាស់លាស់ ក្នុងការជំរុញការផ្សះផ្សាជាតិ ដោយអនុញ្ញាតអោយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលអាចបំពេញតួនាទីដ៏សំខាន់របស់ពួកគេ​ ដោយគ្មានការរារាំង ដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ ហើយបញ្ចប់បំរាមផ្នែកនយោបាយជាដើម។

ឆ្លើយតបទៅកាន់សេចក្ដីថ្លែងការណ៍ខាងលើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វី.អូ.ឌី នៅថ្ងៃនេះថា លោកគ្មានការព្រួយបារម្ភពីប្រតិកម្មរបស់ប្រទេសមហាអំណាចទាំងនេះទេ ហើយកម្ពុជាក៏មិនអាចក្លាយជាប្រទេសឯកកោបានដែរ។


នៅពេលដែលប្រទេសពីរ បីនេះ មិនទទួលស្គាល់ ប៉ុន្ដែនៅមានប្រទេសបួន ដប់​ ទទួលស្គាល់ […] តែមេ (ប្រទេសសេរី) អ្នកដែលមិនទទួលស្គាល់លើយើង គាត់ក៏ឯកកោដែរ ពីព្រោះគាត់រកតែវិធីដែលធ្វើនយោបាយកំចាត់កំចែងគេ លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងគេ ឬមួយក៏យារយីគេអ៊ីចឹង នេះគាត់ឯកកោខ្លួនឯងតាស់

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន


សហរដ្ឋអាមេរិក​ ប្រទេសកាណាដា និងអូស្រ្តាលី​ មិនបានបញ្ជូនអ្នកសង្កេតការណ៍ឲ្យមកចូលរួមនៅក្នុងការបោះឆ្នោតនៅកម្ពុជានា​ថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះទេ៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

5 Responses to "ប្រទេសប្រជាធិបតេយ្យហៅការបោះឆ្នោតនៅកម្ពុជាថា​គ្មានទេ​ភាពសេរីនិងយុត្តិធម៌"

  1. Người bạn Khmer says:

    Hun’s cambodia is disfigured on the international scene The world’s freedom takes note
      DOLLAR $ and EURO € referral course for global trade Hun sen and his band will have to record in their brains of crayfish

  2. so socheath says:

    អ្នកសង្កេតការណ៍សួរអាមេរិកថា មានមូលដ្ឋានអ្វីមកចោទថាការបោះឆ្នោតនៅកម្ពុជាមានការបង្ខិតបង្ខំ?
    (ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍ដែលបានចូលរួមសង្កេតតាមដាន និងពិនិត្យដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានសម្តែងប្រតិកម្មជាខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលបានហៅការបោះឆ្នោតនេះមិនសេរី យុត្តិធម៌ ឬបង្ខិតបង្ខំជាដើមនោះ។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា អាមេរិកមិនបានបញ្ជូនមន្រ្តី ឬតំណាងរបស់ខ្លួនណាម្នាក់មកចូលរួមសង្កេតដំណើរការបោះឆ្នោតនោះទេ ដូច្នេះតើអាមេរិកមានមូលដ្ឋានមកពីណាក្នុងការវាយតម្លៃដំណើរការបោះឆ្នោត?
    ប្រតិកម្មរបស់អ្នកសង្កេតការណ៍បានស្តែងឡើងក្នុងសនិសីទព័ត៌មានមួយដែលរៀបចំឡើង
    ដោយវេទិកាសង្គមស៊ីវិលនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រុមអ្នកសង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ដែលបានតាមដានដំណើរការបោះឆ្នោតយ៉ាងយកចិត្តទុកដាក់នោះ បានលើកឡើងថា មានមូលហេតុជាច្រើនដែលអាចយកទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃពីភាពស្របច្បាប់
    សេរីភាព យុត្តិធម៌ និងគ្មានការបង្ខិតបង្ខំនៃការបោះឆ្នោត នេះ។

    លោក ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន បានលើកឡើងថា មានមូលដ្ឋានចំនួន ដែលអាចបញ្ជាក់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅថ្ងៃម្សិលមិញរួមមាន៖ ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ទៅ ៨២.១៧ភាគរយ, ការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសង្កេតការណ៍ជាតិរហូតដល់ទៅជាង ៩ម៉ឺននាក់, នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយក្រោយការបោះឆ្នោត មិនមានបាតុកម្ម ឬបញ្ហាណាមួយកើតឡើងនោះឡើយ។
    សម្រាប់លោក ជិន សំណាង លោកមិនដឹងពីគោលបំណងនៃការលើកឡើងរបស់សហរដ្ឋអាមេរិកបង្កាច់បង្ខូចការបោះឆ្នោតនៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលលើកចង់បញ្ជាក់អាមេរិកនោះ គឺកម្ពុជាបានធ្វើដំណើរដល់គោលដៅមួយមានសេចក្តីសុខ សុវត្ថិភាព ហើយប្រជាពលរដ្ឋសប្បាយរីករាយក្នុងការចូលរួមបោះឆ្នោត។
    លោក ជឺន វិចិត្រ ប្រធានអង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព ក៏បានប្រតិកម្មជាមួយការលើកឡើងរបស់សហរដ្ឋអាមេរិកផងដែរ។ លោក ជឺន វិចិត្រ បានបញ្ជាក់ថា តាមរយៈការសង្កេតរបស់លោក គឺប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតដោយទឹកមុខញញឹមញញែម ហើយស្ថានភាពនេះអ្នកសង្កេតការណ៍អន្តរជាតិ ក៏បានពិនិត្យឃើញយ៉ាងច្បាស់ផងដែរ។
    លោក ជឺន វិចិត្រ បានបញ្ជាក់ដូច្នេះ «បើសិនសហរដ្ឋអាមេរិកលោកបញ្ជាក់ថា ពោរពេញដោយការបង្ខិតបង្ខំ ឬដោយប្រការណាមួយនោះ ខ្ញុំមិនដឹងថា គាត់មានអ្វីជាអំណះអំណាងនោះទេ។ ប៉ុន្តែអ្វីដែលជាការរកឃើញរបស់ពួកខ្ញុំសង្កេតឃើញថា វាល្អគ្មានការបង្ខិតបង្ខំដូចការលើកឡើងរបស់គាត់ទេ»។
    សូមបញ្ជាក់ថា ដំណើរការបោះឆ្នោត មានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានដំណើរការបោះឆ្នោតនេះជាង ៩ម៉ឺននាក់ ហើយក៏អ្នកសង្កេតការណ៍អន្តរជាតិជាសមាជិករដ្ឋសភា ព្រឹទ្ធសភាមកពីសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប រួមទាំងស្ថាប័នអន្តរជាតិធំៗមកពី៥២ប្រទេសជាង ៥០០នាក់ទៀត ក៏បានចូលរួមតាមដានការបោះឆ្នោតនេះផងដែរ។ តាមរយៈការសង្កេតរបស់អ្នកសង្កេតការណ៍ទាំងនេះ គឺជាចំណែកមួយក្នុងការធានាដល់ភាពត្រឹមត្រូវក្នុងការបោះឆ្នោតនាថ្ងៃម្សិលមិញនេះ។
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលធ្វើឲ្យពួកគេសរសើរមិនដាច់ពីមាត់នោះ គឺការបោះឆ្នោតនេះប្រព្រឹត្តដោយសភាពស្ងប់ស្ងាត់ មានសុខសន្តិភាព ប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុបដោយគ្មានការភ័យខ្លាចព្រោះបញ្ហាសន្តិសុខ ឬការគំរាមកំហែង៕

  3. so socheath says:

    Observers ask the United States that there is a basis for allegedly voting in Cambodia?
    (Phnom Penh): Observers who observe and monitor the election process in Cambodia on July 29, 2018, expressed strong opposition to the United States, which called for elections to be free, fair or compulsory. Observers say the United States does not send any of its officers or representatives to observe the election, so where does the US base go in evaluating the election process?
    The reaction of observers was reflected in a press conference
    By the Civil Society Forum in the morning of 30 July 2018. Observers from non-governmental organizations observing the election process carefully said that there are many reasons that can be used to legitimize legitimacy.
    Freedom, justice and without the constraints of the election.

  4. sokhon says:

    only 3 countries? ហើយប្រទេសទាំងនេះមិនបញ្ជូនមនុស្សមកទៀត។នេះបញ្ជាក់អោយច្បាស់ថាគ្រប់ពេលដែលពួកគាត់និយាយសុទ​តែរឿងមិនពិត។វាជាភាពអាម៉ាសមូយ។

  5. so socheath says:

    (ពួកប្រឆាំង បក្សក្បត់ជាតិសង្គ្រោះជាតិកប់យោបល់ទាំងក្នុង និងក្រៅប្រទេស)
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់មកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន បានបង្ហាញ
    ការសាទរយ៉ាងត្រចះត្រចង់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្រោយពីពួកគេ
    បានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែង
    ក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ បានកត់សម្គាល់ថា :
    -មានអត្រាអ្នកទៅបោះឆ្នោត ខ្ពស់គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។
    – ប្រជាជនទូទៅមានការភ្ញាក់រលឹកនាំគ្នាធ្វើដំណើរទៅការិយាល័យបោះឆ្នោត
    មុនពេលម៉ោងការិយាល័យបើកទ្វារ និងមានរបៀបរៀបរយ។
    – ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់សាធារណៈល្អ ក្រៃលែង។
    – លទ្ធផលបោះឆ្នោតមានអត្រាខ្ពស់ ។ប្រជាជនកម្ពុជា ជាង៨២ភាគរយ បានបោះឆ្នោត។ គឺច្រើនជាងការបោះឆ្នោតនៅអាមេរិក ដែលមានតែប្រមាណជាង៥០ភាគរយប៉ុណ្ណោះអ្នកទៅបោះ។
    – គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាជន ជាង៧៧ភាគរយ នៃអ្នកបោះឆ្នោត។ ផ្ទុយពីប្រធានាធិបតីប្រទេសខ្លះ មានការគាទ្រតែជាង២៥ភាគរយប៉ុណ្ណោះ។
    – សភាពការណ៍ទូទៅ ស្ងប់ស្ងាត់ល្អ គ្មានអំពើហឹង្សា គ្មានផ្ទុះអាវុធ គ្មានចោរលួច ប្លន់ គ្មានអគ្គីភ័យ គ្មានគ្រោះថ្នាក់ចរាចរ គ្មានមនុស្សស្លាប់ របួស។
    -អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះបរិយាកាសបោះឆ្នោតល្អជាងបណ្តា
    ប្រទេស រួមទាំងប្រទេសមហាអំណាចផង។
    -គ្មានបាតុភាពជ្រៀតជ្រែក ពីប្រព័ន្ធបច្ចេកវិជ្ជាទំនើបចូលលុកលុយក្នុងការបោះឆ្នោតនៅកម្ពុជា ដូចនៅប្រទេសខ្លះនោះទេ។
    – គ្មានបាតុភាពរំខានពីពួកអគតិ ដែលប៉ុនប៉ងរំខាននិងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតឡើយ។
    ទាំងអស់ខាងលើនេះគឺចាត់ទុកថា ពួកបក្សក្បត់ជាតិសង្គ្រោះជាតិ អស់ទឹកមាត់ព្រុសដូចឆ្កែ
    គឺបាត់ម្ចាស់ការ ផ្ងារប៉េរ៉េ ដួលដាច់ផ្ងារ ដេកលិឍគូថអាចម៏ដូចឆ្កែ បើទោះបីប្រព័ន្ធផ្សព្វផ្សាយ
    តាប៉ែ មានវិទ្យុលាងក្តអាស៊ីសេរី វីអូអេជួយឡង់សេដោយគ្មានគោលដៅច្បាស់លាស់ដល់
    ពួកបក្សក្បត់ជាតិ សង្គ្រោះជាតិក្តី ។