អាមេរិក​ និង​អូស្ត្រាលី សម្តែង​ការ​សោក​ស្តាយ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

ដោយ សឿង ភារៈ
30/07/2018
RFI

media
សេតវិមាន​សហរដ្ឋ​អាមេរិក
@សហការី


សហរដ្ឋ​អាមេរិក និង​អូស្រ្តាលី បាន​បង្ហាញ​ការ​សោក​ស្តាយ និង​ខក​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​មិន​មាន​វត្តមាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ចូល​រូម​ប្រកួត។ អាមេរិក បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​បាន​តំណាង​អោយ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ទេ។

មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា សហរដ្ឋ​អាមេរិក និង​ប្រទេស​អូស្ត្រាលី គឺ​ជា​ប្រទេស​ដំបូង​គេ ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ជុំវិញ​ការ​បោះ​ឆ្នោត ដែល​គ្មាន​វត្តមាន​អតីត​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា។

សហរដ្ឋ​អាមេរិក តាម​រយៈ​សេចក្តី​ថ្លែងការណ៍ ដែល​ធ្វើ​ឡើង​ដោយ​ការិយាល័យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​សេតវិមាន បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នៅ​កម្ពុជា គ្មាន​ភាព​សេរី និង​យុត្តិធម៌ ហើយ​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​នោះ​ទេ។ អាមេរិក​បន្ត​ថា ការ​បោះ​ឆ្នោត ដែល​គ្មាន​អតីត​គណបក្ស​ប្រឆាំង​សំខាន់​ជាង​គេ​នៅ​កម្ពុជា គឺ​ជា​បរាជ័យ​មួយ​យ៉ាង​ធំ​បំផុត​ចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

តាម​រយៈ​សេចក្តី​ថ្លែងការណ៍​ដដែល អាមេរិក​នឹង​ពិចារណា​លើ​ជំហាន​បន្ថែម​ទៀត នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បោះ​ឆ្នោត​របស់​កម្ពុជា, បញ្ហា​សិទ្ធិ​មនុស្ស, និង​លទ្ធិប្រជាធិបតេយ្យ ដោយ​រឹត​បន្តឹង​បន្ថែម​ទៀត​លើ​ការ​ផ្តល់​ទិដ្ឋាការ។ ក្រៅ​ពី​នេះ​អាមេរិក ក៏​ជំរុញ​ឲ្យ​មាន​ការ​ផ្សះ​ផ្សា​ជាតិ ហើយ​ដោះ​លែង លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​ជា​បន្ទាន់។

ចំណែក​អូស្ត្រាលី​តាម​រយៈ​ក្រសួង​ការ​បរទេស​របស់​ខ្លួន​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ជា​ការ​បោះ​ឆ្នោត ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង ហើយ​មេ​គណបក្ស​នេះ​ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ការ​រារាំង​មិន​ឲ្យ​មន្ត្រី​អតីត​គណបក្ស​នេះ ចូល​រួម​ក្នុង​នយោបាយ។

អូស្ត្រាលី​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​មិន​អាច​ជ្រើស​រើស​តំណាង​របស់​ខ្លួន​បាន​ដោយ​សេរី ហើយ​រដ្ឋាភិបាល​អូស្រ្តាលី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ដោយ​សេរី និង​គ្មាន​ការ​គំរាម​កំហែង​ក្នុង​សកម្មភាព​នយោបាយ។

លោក សោម សូរីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា​សេចក្តី​ថ្លែងការណ៍​របស់​អាមេរិក គឺ​មាន​ចរិត​នយោបាយ ហើយ​ថា​កម្ពុជា​មិន​ត្រូវ​ការ​ទទួល​ស្គាល់​ពី​ប្រទេស​ទាំង​នោះ​ទេ។

យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៦​លាន​៩​សែន​នាក់ ឬ​ជាង​៨២​ភាគ​រយ នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​៨​លាន​៣​សែន​នាក់ បាន​ចូល​រួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​នេះ៕

What Next?

Recent Articles

6 Responses to "អាមេរិក​ និង​អូស្ត្រាលី សម្តែង​ការ​សោក​ស្តាយ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា"

  1. Người bạn Khmer says:

    Hun’s cambodia is disfigured on the international scene The world’s freedom takes note
      DOLLAR $ and EURO € referral course for global trade Hun sen and his band will have to record in their brains of crayfish

  2. so socheath says:

    អ្នកសង្កេតការណ៍សួរអាមេរិកថា មានមូលដ្ឋានអ្វីមកចោទថាការបោះឆ្នោតនៅកម្ពុជាមានការបង្ខិតបង្ខំ?
    (ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍ដែលបានចូលរួមសង្កេតតាមដាន និងពិនិត្យដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានសម្តែងប្រតិកម្មជាខ្លាំងជាមួយសហរដ្ឋអាមេរិក ដែលបានហៅការបោះឆ្នោតនេះមិនសេរី យុត្តិធម៌ ឬបង្ខិតបង្ខំជាដើមនោះ។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា អាមេរិកមិនបានបញ្ជូនមន្រ្តី ឬតំណាងរបស់ខ្លួនណាម្នាក់មកចូលរួមសង្កេតដំណើរការបោះឆ្នោតនោះទេ ដូច្នេះតើអាមេរិកមានមូលដ្ឋានមកពីណាក្នុងការវាយតម្លៃដំណើរការបោះឆ្នោត?
    ប្រតិកម្មរបស់អ្នកសង្កេតការណ៍បានស្តែងឡើងក្នុងសនិសីទព័ត៌មានមួយដែលរៀបចំឡើង
    ដោយវេទិកាសង្គមស៊ីវិលនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ។ ក្រុមអ្នកសង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ដែលបានតាមដានដំណើរការបោះឆ្នោតយ៉ាងយកចិត្តទុកដាក់នោះ បានលើកឡើងថា មានមូលហេតុជាច្រើនដែលអាចយកទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃពីភាពស្របច្បាប់
    សេរីភាព យុត្តិធម៌ និងគ្មានការបង្ខិតបង្ខំនៃការបោះឆ្នោត នេះ។

    លោក ជិន សំណាង ប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន បានលើកឡើងថា មានមូលដ្ឋានចំនួន ដែលអាចបញ្ជាក់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅថ្ងៃម្សិលមិញរួមមាន៖ ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ទៅ ៨២.១៧ភាគរយ, ការចូលរួមសង្កេតការណ៍ពីអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសង្កេតការណ៍ជាតិរហូតដល់ទៅជាង ៩ម៉ឺននាក់, នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយក្រោយការបោះឆ្នោត មិនមានបាតុកម្ម ឬបញ្ហាណាមួយកើតឡើងនោះឡើយ។
    សម្រាប់លោក ជិន សំណាង លោកមិនដឹងពីគោលបំណងនៃការលើកឡើងរបស់សហរដ្ឋអាមេរិកបង្កាច់បង្ខូចការបោះឆ្នោតនៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលលើកចង់បញ្ជាក់អាមេរិកនោះ គឺកម្ពុជាបានធ្វើដំណើរដល់គោលដៅមួយមានសេចក្តីសុខ សុវត្ថិភាព ហើយប្រជាពលរដ្ឋសប្បាយរីករាយក្នុងការចូលរួមបោះឆ្នោត។
    លោក ជឺន វិចិត្រ ប្រធានអង្គការជំនួយអភិវឌ្ឍន៍ និងសន្តិភាព ក៏បានប្រតិកម្មជាមួយការលើកឡើងរបស់សហរដ្ឋអាមេរិកផងដែរ។ លោក ជឺន វិចិត្រ បានបញ្ជាក់ថា តាមរយៈការសង្កេតរបស់លោក គឺប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតដោយទឹកមុខញញឹមញញែម ហើយស្ថានភាពនេះអ្នកសង្កេតការណ៍អន្តរជាតិ ក៏បានពិនិត្យឃើញយ៉ាងច្បាស់ផងដែរ។
    លោក ជឺន វិចិត្រ បានបញ្ជាក់ដូច្នេះ «បើសិនសហរដ្ឋអាមេរិកលោកបញ្ជាក់ថា ពោរពេញដោយការបង្ខិតបង្ខំ ឬដោយប្រការណាមួយនោះ ខ្ញុំមិនដឹងថា គាត់មានអ្វីជាអំណះអំណាងនោះទេ។ ប៉ុន្តែអ្វីដែលជាការរកឃើញរបស់ពួកខ្ញុំសង្កេតឃើញថា វាល្អគ្មានការបង្ខិតបង្ខំដូចការលើកឡើងរបស់គាត់ទេ»។
    សូមបញ្ជាក់ថា ដំណើរការបោះឆ្នោត មានអ្នកសង្កេតការណ៍ជាតិចូលរួមតាមដានដំណើរការបោះឆ្នោតនេះជាង ៩ម៉ឺននាក់ ហើយក៏អ្នកសង្កេតការណ៍អន្តរជាតិជាសមាជិករដ្ឋសភា ព្រឹទ្ធសភាមកពីសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប រួមទាំងស្ថាប័នអន្តរជាតិធំៗមកពី៥២ប្រទេសជាង ៥០០នាក់ទៀត ក៏បានចូលរួមតាមដានការបោះឆ្នោតនេះផងដែរ។ តាមរយៈការសង្កេតរបស់អ្នកសង្កេតការណ៍ទាំងនេះ គឺជាចំណែកមួយក្នុងការធានាដល់ភាពត្រឹមត្រូវក្នុងការបោះឆ្នោត នេះ។
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលធ្វើឲ្យពួកគេសរសើរមិនដាច់ពីមាត់នោះ គឺការបោះឆ្នោតនេះប្រព្រឹត្តដោយសភាពស្ងប់ស្ងាត់ មានសុខសន្តិភាព ប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនលើសលុបដោយគ្មានការភ័យខ្លាចព្រោះបញ្ហាសន្តិសុខ ឬការគំរាមកំហែង៕

  3. so socheath says:

    Observers ask the United States that there is a basis for allegedly voting in Cambodia?
    (Phnom Penh): Observers who observe and monitor the election process in Cambodia on July 29, 2018, expressed strong opposition to the United States, which called for elections to be free, fair or compulsory. Observers say the United States does not send any of its officers or representatives to observe the election, so where does the US base go in evaluating the election process?
    The reaction of observers was reflected in a press conference
    By the Civil Society Forum in the morning of 30 July 2018. Observers from non-governmental organizations observing the election process carefully said that there are many reasons that can be used to legitimize legitimacy.
    Freedom, justice and without the constraints of the election.

  4. so socheath says:

    (ពួកប្រឆាំង បក្សក្បត់ជាតិសង្គ្រោះជាតិកប់យោបល់ទាំងក្នុង និងក្រៅប្រទេស)
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់មកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន បានបង្ហាញ
    ការសាទរយ៉ាងត្រចះត្រចង់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្រោយពីពួកគេ
    បានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែង
    ក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ បានកត់សម្គាល់ថា :
    -មានអត្រាអ្នកទៅបោះឆ្នោត ខ្ពស់គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។
    – ប្រជាជនទូទៅមានការភ្ញាក់រលឹកនាំគ្នាធ្វើដំណើរទៅការិយាល័យបោះឆ្នោត
    មុនពេលម៉ោងការិយាល័យបើកទ្វារ និងមានរបៀបរៀបរយ។
    – ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់សាធារណៈល្អ ក្រៃលែង។
    – លទ្ធផលបោះឆ្នោតមានអត្រាខ្ពស់ ។ប្រជាជនកម្ពុជា ជាង៨២ភាគរយ បានបោះឆ្នោត។ គឺច្រើនជាងការបោះឆ្នោតនៅអាមេរិក ដែលមានតែប្រមាណជាង៥០ភាគរយប៉ុណ្ណោះអ្នកទៅបោះ។
    – គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាជន ជាង៧៧ភាគរយ នៃអ្នកបោះឆ្នោត។ ផ្ទុយពីប្រធានាធិបតីប្រទេសខ្លះ មានការគាទ្រតែជាង២៥ភាគរយប៉ុណ្ណោះ។
    – សភាពការណ៍ទូទៅ ស្ងប់ស្ងាត់ល្អ គ្មានអំពើហឹង្សា គ្មានផ្ទុះអាវុធ គ្មានចោរលួច ប្លន់ គ្មានអគ្គីភ័យ គ្មានគ្រោះថ្នាក់ចរាចរ គ្មានមនុស្សស្លាប់ របួស។
    -អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះបរិយាកាសបោះឆ្នោតល្អជាងបណ្តា
    ប្រទេស រួមទាំងប្រទេសមហាអំណាចផង។
    -គ្មានបាតុភាពជ្រៀតជ្រែក ពីប្រព័ន្ធបច្ចេកវិជ្ជាទំនើបចូលលុកលុយក្នុងការបោះឆ្នោតនៅកម្ពុជា ដូចនៅប្រទេសខ្លះនោះទេ។
    – គ្មានបាតុភាពរំខានពីពួកអគតិ ដែលប៉ុនប៉ងរំខាននិងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតឡើយ។
    ទាំងអស់ខាងលើនេះគឺចាត់ទុកថា ពួកបក្សក្បត់ជាតិសង្គ្រោះជាតិ អស់ទឹកមាត់ព្រុសដូចឆ្កែ
    គឺបាត់ម្ចាស់ការ ផ្ងារប៉េរ៉េ ដួលដាច់ផ្ងារ ដេកលិឍគូថអាចម៏ដូចឆ្កែ បើទោះបីប្រព័ន្ធផ្សព្វផ្សាយ
    តាប៉ែ មានវិទ្យុលាងក្តអាស៊ីសេរី វីអូអេជួយឡង់សេដោយគ្មានគោលដៅច្បាស់លាស់ដល់
    ពួកបក្សក្បត់ជាតិ សង្គ្រោះជាតិក្តី ។

  5. Anonymous says:

    So So Chet = So Chet= 0 (sour Palm juice analysis knows very well how to copy and paste)
    Too sad for opinion, but fair and honest is the true faith.

  6. Anonymous says:

    Talking about democracy in cambodia?? No way this tiny country been bury since 1997 because of Veitcong mafia dictator did the coup and killing more khmer and take cambodia and her people as his hostage ‘

Leave a Reply

Submit Comment