លោក ហ៊ុន សែន សរសើរ​ការ​បោះ​ឆ្នោត ដែល​របប​លោក​ខំ​រៀបចំ ខណៈ​ក្រុម​ប្រជាធិបតេយ្យ​កំពុង​រិះគន់

វិទ្យុ​អាស៊ី​សេរី
2018-07-31

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ ២០១៨។ រូបថត​ផ្ដល់​ឲ្យ​ដោយ​ពលរដ្ឋ
ការិយាល័យ​បោះឆ្នោត​មួយ​នៅ​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ ២០១៨។ រូបថត​ផ្ដល់​ឲ្យ​ដោយ​ពលរដ្ឋ


លោកហ៊ុន សែន នៅថ្ងៃទី៣១ ខែកក្កដា បានចេញ​មុខ​ការពារ និង​សរសើរ​ការ​បោះ​ឆ្នោត​ដែល​របប​លោក​បាន​ខំ​រៀបចំ​ឡើង ខណៈ​ក្រុម​ប្រទេស និង​អ្នក​និយម​ប្រជាធិបតេយ្យ កំពុង​រិះគន់ និង​ថ្កោល​ទោស​ថា ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ គ្មាន​សេរី និង​យុត្តិធម៌។

អ្នក​វិភាគ​យល់​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង គឺ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត ប៉ុន្តែ​ល្បិចកល​មួយ​នេះ មិន​អាច​ជោគជ័យ​បាន​ឡើយ។

គេអាចរំពឹងមុនបានថា លោក ហ៊ុន សែន ប្រាកដ​ជា​សរសើរ និង​ការពារ​ការ​បោះ​ឆ្នោត ដែល​របប​លោក​ខំ​រៀបចំ ដើម្បី​ផ្តល់​ឱកាស​អោយ​លោក​ក្តោប​ក្តាប់​អំណាច​តទៅ​ទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ គឺ​សហគមន៍​ជាតិ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​ជាង ៣០​ឆ្នាំ​របស់​លោក ហ៊ុន សែន និងអន្តរជាតិប្រទេសនិយម​ប្រជាធិបតេយ្យ មិន​បាន​យល់​ឃើញ​ដូច​លោក ហ៊ុន សែន នោះ​ឡើយ។

លោក ហ៊ុន សែន នៅថ្ងៃទី៣១ ខែកក្កដា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្រោម​ហេតុផល​ថា មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ៨២.៨៩% នៃ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​ជាង ៨​លាន​នាក់ (.៣៨០.២១៧) និង​មាន​គណបក្ស​នយោបាយ​ចំនួន ២០ បាន​ចូលរួម ដែល​បង្ហាញ​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា​ច្រើន​លើស​លុប​បំផុត​គាំទ្រ​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ជា​បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ពលរដ្ឋ​ខ្មែរ ហើយ​ដែល​ត្រូវ​បាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា ពលរដ្ឋ​បាន​ទៅ​បោះ​ឆ្នោត​ដោយ​ឆន្ទៈ​ដ៏​ឧត្តុង្គឧត្តម​បំផុត គ្មាន​ការ​គាប​សង្កត់ ឬ​បង្ខិតបង្ខំ​អ្វី​ឡើយ ហើយ​ការ​បោះ​ឆ្នោត​នេះ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​គ្មាន​អំពើ​ហិង្សា​ទៀត​ផង។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ លើក​ឡើង​ថា ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខំ​លើក​សរសើ និង​ការពារ​ការ​បោះ​ឆ្នោត​នេះ​យ៉ាង​ណា​ក្តី ក៏​ទិដ្ឋភាព​ទូទៅ​ដែល​មជ្ឈដ្ឋាន​នានា ដែល​គេ​មើល​ឃើញ​នោះ គឺ​មិន​មាន​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​ឡើយ ដែល​គេ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​តែ​ម្តង ព្រោះ​គេ​មិន​ចាប់​អារម្មណ៍​ទៅ​លើ​តួលេខ​នៃ​អ្នក​ទៅ​បោះ​ឆ្នោត ដែល​ចេញ​ដោយ គ..ប នោះ​ទេ។ កញ្ញា​បន្ត​ថា ការ​ព្យាយាម​ឡបប៊ី (lobby=បញ្ចុះបញចូល) របស់​លោក ហ៊ុន សែន នេះ គឺ​មិន​បាន​ផល និង​មិន​បាន​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​អ្នក​និយម​ប្រជាធិបតេយ្យ​ប្រែប្រួល​ឡើយ៖ «»

ក្រោយការបោះឆ្នោតនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​របាយការណ៍​វិភាគ​លទ្ធផល​បឋមមុន គ..ប ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​បាន​អាសនៈ​ទាំង ១២៥ នៅ​ក្នុង​ស្ថាប័ន​រដ្ឋសភា ខណៈ​គណបក្ស​គូ​ប្រកួត​ទល់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ១៩​ទៀត​នោះ ពុំ​មាន​លទ្ធភាព​ទទួល​បាន​អាសនៈ​មួយ​ឡើយ។​ គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជិត ៥លាន​សំឡេង (.៨៦៧.២២៧) ដែល​កើន​ឡើង​ជាង ១​លាន​សំឡេង (.៣៣៣.៧០៤) បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧។

សមាជិកក្រុមអ្នកវិភាគវ័យក្មេង យល់ថា អវត្តមានគណបក្សសង្គ្រោះជាតិ គឺជាហេតុផលធំមួយដែល គណបក្សកាន់អំណាច ទទួលជ័យជំនៈដ៏មហិមានេះ ប៉ុន្តែកញ្ញាជឿជាក់ថា រដ្ឋាភិបាលថ្មីដែលកើត ឡើង​ក្រោយការបោះឆ្នោត គឺនៅតែពិបាកធ្វើឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ ហើយនៅតែរង សម្ពាធ និងទណ្ឌកម្មជាបន្តបន្ទាប់៖ «»

ក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដូចជា​សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី និង​សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​សមាជិក ២៨​ប្រទេស​ បានចេញសេចក្តីថ្លែងការណ៍​ព្រោងព្រាត​ថា ការ​បោះ​ឆ្នោត អាណត្តិ​នេះ មិន​ត្រឹមត្រូវ​ទេ និង​បង្ហាញ​ពី​បរាជ័យ​យ៉ាង​ធំ​បំផុត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ការ​អះអាង​បែប​នេះ ព្រោះ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ យល់​ថា បរិយាកាស​នយោបាយ​ទាំង​មុន និង​អំឡុង​ពេល​បោះ​ឆ្នោត មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ហាម​ឃាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប និង​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​បក្ស​ប្រឆាំង អ្នក​ហ៊ាន​រិះគន់ រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment