សហភាព​អឺរ៉ុប​បញ្ជាក់​ជំហរ​ថា ការ​បោះឆ្នោត​កម្ពុជា​មាន​បញ្ហា​​មិន​អាច​ទទួល​យក​បាន

មួង ណារ៉េត
2018-07-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of her Facebook
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of her Facebook


ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​លទ្ធផល​បោះឆ្នោត ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន កំពុង​ធ្លាក់​ស្រោច​ជា​បន្ត​ទៀត។ ក្នុង​ពេល​ជាមួយគ្នា ខាង​សហភាព​អឺរ៉ុប ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​មុន​នេះ​បន្តិច បញ្ជាក់​ជំហរ ថា​ការបោះឆ្នោត​នៅ​កម្ពុជា មាន​បញ្ហា ដែល​មិន​អាច​ទទួល​យក​បាន។

សហភាព​អឺរ៉ុប ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា នេះ ចាត់​ទុក​ការ​បោះឆ្នោត នៅ​ថ្ងៃទី២៩ ខែកក្កដា ថា ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​នយោបាយ ដែល​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង។ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប បញ្ជាក់​ថា ការ​ផាត់​ចោល គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​សំខាន់ ក្នុង​ឆាក​នយោបាយ គឺ​ធ្វើ​ឲ្យ​ការបោះឆ្នោត​នោះ ខ្វះ​ការប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ។ ការបោះឆ្នោត​បែបនេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រាស្ត្រ​ម្ចាស់​ឆ្នោត ពិតប្រាកដ​តាម​បែប​ប្រជាធិបតេយ្យ នោះ​ឡើយ។ ហេតុដូច្នេះ លទ្ធផល​នៃ​ការបោះឆ្នោត គឺ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​សមាជិក ២៨ ប្រទេស​នេះ បាន​រម្លឹក​របប​លោក ហ៊ុន សែន សាជាថ្មី អំពី​សារ​ព្រមាន​របស់​ក្រុមប្រឹក្សា​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប កាលពី​ខែ​កុម្ភៈ ដែល​ព្រមាន​ការ​បោះឆ្នោត ដែល​ផាត់​ចោល​គណ​ប្រឆាំង តាមតែ​អំពើ​ចិត្ត​បែបនេះ គឺ​មិនមែន​ជា​ការ​បោះឆ្នោត​ត្រឹមត្រូវ​ទេ។

សហភាព​អឺរ៉ុប ក៏បាន​បញ្ជាក់​ទៀត​ថា ដោយសារតែ​ការ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ប្រធាន គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨រូប និង​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​បក្ស​ប្រឆាំង អ្នក​ហ៊ាន​រិះគន់ រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បែបនេះ ទើប​ធ្វើ​ឲ្យ​ខ្លួន​បាន​កាត់​ផ្តាច់​ជំនួយ ដែល​ធ្លាប់​ផ្ដល់​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) និង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ទៅ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​ទេ​។

ជា​ចុងក្រោយ​សហភាព​អឺរ៉ុប សង្ឃឹម​ថា អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន នឹង​គិតគូរ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ និង​ចាប់ផ្ដើម​ការចរចា​ជាមួយ​គណបក្សប្រឆាំង ដើម្បី​បង្កើត​ឲ្យ​មាន​បរិយាកាស​នយោបាយ អំណោយផល​មួយ សម្រាប់​ជជែក​ដេញដោល​គ្នា​ផ្នែក​នយោបាយ និង មាន​ការ​ប្រកួតប្រជែង​គ្នា ដោយ​សេរី ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល និង អ្នកការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ដោយ​គ្មាន​ការ​រឹតត្បិត​ណាមួយ​ឡើយ។

ពាក់ព័ន្ធ​នឹង​ជំហរ​របស់​សហភាព​អឺរ៉ុប​នេះ កាលពី​ដើមខែ​មិថុនា ក្រោយ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត​រយៈពេល​មួយ​សប្ដាហ៍ នៅ​កម្ពុជា​រួច​មក សហភាព​អឺរ៉ុប បាន​ព្រមាន​របប​លោក ហ៊ុន សែន ម្ដង​ទៀត​រួច​ទៅ​ហើយ ជា​ចុងក្រោយ គឺ​គ្មាន​អ្វី​ក្រៅពី​ពិចារណា​ដាក់ទណ្ឌកម្ម រួម​មានការ​ការ​ដក​អនុគ្រោះ​ពន្ធ ផ្នែក​នាំចេញ​សំលៀកបំពាក់​នោះ​ទេ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍ ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ដែរ។ ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្សលោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) កាលពី​ថ្ងៃទី៣០ ខែ កក្កដា នេះ​ដែរ ថា​ការបោះឆ្នោត​លើក​នេះ បាន​ចារទុក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ត្រូវ​បាន​គេ​ផ្ដាច់ មិន​ឲ្យ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ ទៅ​តាម​ឆន្ទៈ​ពិតប្រាកដ​របស់​ខ្លួន។ នៅ​មុន​ការបោះឆ្នោត របប​លោក ហ៊ុន សែន បាន​បង្ក្រាប​មតិ​ប្រឆាំង និង​ប្រើ​ល្បិច​ស្នៀត​ដដែលៗ ដូចជា​ការ​បិទ​គេហទំព័រ​ឯករាជ្យ​មួយ​ចំនួន នៅ​ថ្ងៃ​បោះឆ្នោត។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​រូបភាព​មួយ ថា​ការ​បោះឆ្នោត​នេះ​មាន​ភាព​ស្របច្បាប់ ដូចជា​ការ​ដឹកជញ្ជូន​អ្នកសង្កេតការណ៍​អន្តរជាតិ​ជាច្រើន ដែល​ខ្វះ​ភាព​ទុកចិត្ត ឲ្យ​មក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា និង​របប​លោក ហ៊ុន សែន បាន​គំរាមកំហែង​ពលរដ្ឋ ឲ្យ​នាំគ្នា​ចេញទៅ​បោះឆ្នោត​ជាដើម។ ទោះជា​យ៉ាង​នេះ​ក្តី លោក ឆាល សាន់ទីយ៉ាហ្គោ អះអាង​ថា គ្មាន​អ្វី​អាច​មក​បិទបាំង​ការពិត​បានទេ គឺ​ការ​បោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ និង​រដ្ឋាភិបាល​សមាជិក​អាស៊ាន​ទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្ន និង​ធ្វើ​យ៉ាងណា ប្រាប់​ពិភពលោក កុំ​ឲ្យ​ភ្លេច​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា ក្រោយ​ការ​បោះឆ្នោត​នេះ។

តប​ទៅ​នឹង​ប្រតិកម្ម​ជុំ​ទិស​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បែរជា​ចម្លែក​ចិត្ត ទៅ​នឹង​សារ​ទាំងនេះ។ លោក សុខ ឥសាន ចាត់​ទុក​សេចក្ដីថ្លែងការណ៍​របស់​ប្រទេស​សេរី ទាំងនោះ ថា​ធ្វើឡើង​ស្មានៗ និង​លម្អៀង​ទៅ​ខាង​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ៖ «ប្រទេស​មួយ​ចំនួន ហ៊ាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​លើ​មូលដ្ឋាន​អី​មិន​ច្បាស់លាស់ ដោយសារ​គាត់​មិនបាន​បញ្ជូន​ក្រុម​អ្នកសង្កេតការណ៍ ទៅ​ពិនិត្យ​សង្កេតការណ៍​ជាក់លាក់ តាម​សភាព​ការ​ជាក់ស្ដែង​នៅ​កម្ពុជា។ បើ​អត់​មាន​អ្នក​សង្កេតការណ៍ ទៅ​ពិនិត្យ​ផង តើ​គាត់​ផ្អែកលើ​មូលដ្ឋាន​ស្អី ដើម្បី​វាយតម្លៃ​ពី​ចម្ងាយ។ ខ្ញុំ​យល់ថា​នេះ​ជា​បញ្ហា​មួយ​វាយតម្លៃ​ដោយ​ប្រយោល ដោយ​ស្មានៗ ឬ​មួយ​ក៏​អាច​ចាត់ទុកថា​មាន​ចរិត​នយោបាយ»

ផ្ទុយ​ពី​ការ​អះអាង របស់​មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច​រូប​នេះ សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ជាដើម សុទ្ធ​តែ​មាន​ស្ថានទូត ឬ​តំណាង​របស់​ខ្លួន ប្រចាំ​នៅ​កម្ពុជា ដែល​អាច​ស្វែងយល់​ពី​សភាពការណ៍​ពិត នៅ​កម្ពុជា​បាន។

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ នៅ​ពេល​នេះ កាន់តែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា របប​លោក ហ៊ុន សែន កំពុង​ប្រឈម​នឹង​ភាព​ខ្វះ​ភាព​ស្របច្បាប់ ដែល​អាច​នាំ​ឲ្យ​របប​នេះ រង​ទណ្ឌកម្ម​សេដ្ឋកិច្ច និង ការទូត​ជាច្រើន និង​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រសិនបើ​របប​លោក ហ៊ុន សែន នៅ​តែ​មិន​ស្តារ​ស្ថានភាព​នេះ​ឡើងវិញ ឲ្យ​បាន​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

5 Responses to "សហភាព​អឺរ៉ុប​បញ្ជាក់​ជំហរ​ថា ការ​បោះឆ្នោត​កម្ពុជា​មាន​បញ្ហា​​មិន​អាច​ទទួល​យក​បាន"

  1. so socheath says:

    (ពួកប្រឆាំង បក្សក្បត់ជាតិសង្គ្រោះជាតិកប់យោបល់ទាំងក្នុង និងក្រៅប្រទេស)
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់មកពីប្រទេស និងអង្គការអន្តរជាតិជាច្រើន បានបង្ហាញ
    ការសាទរយ៉ាងត្រចះត្រចង់ ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា ក្រោយពីពួកគេ
    បានចូលរួមសង្កេតការណ៍បោះឆ្នោត ព្រមទាំងបានមើលឃើញនូវទិដ្ឋភាពជាក់ស្ដែង
    ក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។
    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ បានកត់សម្គាល់ថា :
    -មានអត្រាអ្នកទៅបោះឆ្នោត ខ្ពស់គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។
    – ប្រជាជនទូទៅមានការភ្ញាក់រលឹកនាំគ្នាធ្វើដំណើរទៅការិយាល័យបោះឆ្នោត
    មុនពេលម៉ោងការិយាល័យបើកទ្វារ និងមានរបៀបរៀបរយ។
    – ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់សាធារណៈល្អ ក្រៃលែង។
    – លទ្ធផលបោះឆ្នោតមានអត្រាខ្ពស់ ។ប្រជាជនកម្ពុជា ជាង៨២ភាគរយ បានបោះឆ្នោត។ គឺច្រើនជាងការបោះឆ្នោតនៅអាមេរិក ដែលមានតែប្រមាណជាង៥០ភាគរយប៉ុណ្ណោះអ្នកទៅបោះ។
    – គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រពីប្រជាជន ជាង៧៧ភាគរយ នៃអ្នកបោះឆ្នោត។ ផ្ទុយពីប្រធានាធិបតីប្រទេសខ្លះ មានការគាទ្រតែជាង២៥ភាគរយប៉ុណ្ណោះ។
    – សភាពការណ៍ទូទៅ ស្ងប់ស្ងាត់ល្អ គ្មានអំពើហឹង្សា គ្មានផ្ទុះអាវុធ គ្មានចោរលួច ប្លន់ គ្មានអគ្គីភ័យ គ្មានគ្រោះថ្នាក់ចរាចរ គ្មានមនុស្សស្លាប់ របួស។
    -អ្នកសង្កេតការណ៏ជាតិ និងអន្តរជាតិ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះបរិយាកាសបោះឆ្នោតល្អជាងបណ្តា
    ប្រទេស រួមទាំងប្រទេសមហាអំណាចផង។
    -គ្មានបាតុភាពជ្រៀតជ្រែក ពីប្រព័ន្ធបច្ចេកវិជ្ជាទំនើបចូលលុកលុយក្នុងការបោះឆ្នោតនៅកម្ពុជា ដូចនៅប្រទេសខ្លះនោះទេ។
    – គ្មានបាតុភាពរំខានពីពួកអគតិ ដែលប៉ុនប៉ងរំខាននិងធ្វើឲ្យរាំងស្ទះដល់ការបោះឆ្នោតឡើយ។
    ទាំងអស់ខាងលើនេះគឺចាត់ទុកថា ពួកបក្សក្បត់ជាតិសង្គ្រោះជាតិ អស់ទឹកមាត់ព្រុសដូចឆ្កែ
    គឺបាត់ម្ចាស់ការ ផ្ងារប៉េរ៉េ ដួលដាច់ផ្ងារ ដេកលិឍគូថអាចម៏ដូចឆ្កែ បើទោះបីប្រព័ន្ធផ្សព្វផ្សាយ
    តាប៉ែ មានវិទ្យុលាងក្តអាស៊ីសេរី វីអូអេជួយឡង់សេដោយគ្មានគោលដៅច្បាស់លាស់ដល់
    ពួកបក្សក្បត់ជាតិ សង្គ្រោះជាតិក្តី ។

  2. Người bạn Khmer says:

    who saw coming
    the fall of the Berlin Wall
    the atrocious death of hok lundy’s bloodthirsty
    worldwide the two currency in the world
      DOLLAR $ AND OR EURO €
    even at hun sen and his horde only recognizes the $ DOLLAR $
    whoever proves otherwise will win the Nobel Prize for economics
    ps do not come to speak the BITCOIN currency almost dead born
    ai đã thấy
    sự sụp đổ của bức tường berlin
    cái chết tàn bạo của khát máu khát máu của người lùn
    trên toàn thế giới hai loại tiền tệ trên thế giới
      DOLLAR $ VÀ HOẶC EURO €
    ngay cả ở hun sen và đám của anh ta chỉ nhận ra $ DOLLAR $
    bất cứ ai chứng minh bằng không sẽ giành được giải thưởng Nobel về kinh tế
    ps không đến để nói các loại tiền tệ BITCOIN gần như chết sinh

  3. Anonymous says:

    as a Cambodian born I felling so sad to have this kind of person like SO SOCHEATH . if this guy a part of my family I will spending money to have a specialist doctor operation his metal brain. the reason why I said to this kind of animal was both of my parent and some of my relative have been murder by this kind of guy. from all of that sadness it make me think more then two million Cambodian was vanish from this poor nation have been murder by a genocide leader HUN SEN and his followers like SO SOCHEATH. I tell you what right now I have more evident to press charge to HUN SEN regime. the world can see as what I see because we knew the killing was a habit of those who used to murder. from all of these reason can only happen to the person like HUN SEN the jungle educated and his jungle followers . I tell you what Cambodia will never be peace unless all these animal going hell. in a very near future Cambodian will felling the heat from international community . I knew they have no choice but to put sanction to Cambodia. the reason why they are going to do it because they lost their confident to this regime . as all of us knew world community have been request again and again to HUN SEN to change his wrongful way of leading this poor nation. too bad so sad this highly communist educated HUN SEN will never listening to any one. I do not have any thing else to say beside praying to GOD to help this poor nation out of this critical time. GOD bless Cambodia and all innocent Cambodian

  4. sam says:

    Voting went smoother than China silk road.
    When CPP successfully the big hassle and obstacle out of the mind, it sleeps and feels much better. It can breath easily and no need to rock the boat and it even can catch fishes without disturb water. That’s s why the election has been smoother than a best quality silk. So the observers will definitely see it as it is, no questions asked and no connecting dots of sequential.

  5. so socheath says:

    ចម្រៀងដែលច្រៀងខុសបទ ខុស
    ចង្វាក់ វាគ្រាន់តែជាចម្រៀង ច្រៀង
    បំពេរខ្លួនឯងកុំឲ្យគេថាមិនចេះច្រៀងតែប៉ុណ្ណោះ ។
    យ៉ាងណាម៉ិញ ពួកជនអគតិ ចរិកដូចជាសត្វតិរច្ឆាន
    អតីតអ្នកដឹកនាំបក្សក្បត់ជាតិសង្គ្រោះជាតិ ទាំង ១១៨ គឺ
    យ៉ាងដូច្នេះ ។
    មហិច្ឆិតាស្រេកឃ្លានអំណាច តែងតែជម្រុញពួកវានេះ
    ប្រព្រឹត្តទង្វើដូចពួកចោរប្លន់ ។ ពួកវាគឺជាចោរប្លន់ ដែលមិនអាចកែប្រែបាន ។
    តែថាជោគវាសនារបស់ចោរប្លន់ ផលចុងក្រោយដែល
    ពួកវាទទួលបានគឺ បាញ់ងាប់ ហើយនឹងជាប់គុក ដែល
    នេះគឺជាក្រឹត្យក្រមដែលមិនអាចប្រកែកបាន ។
    តែថា ធម្មតាចោរប្លន់ តែកាលណាធ្លាក់ចូលក្នុងអន្លុងកម្ម
    គឺគុក តែងតែអំពាវនាវសុំក្តីមេត្តា ។ ប៉ុន្តែក្តីករុណាចំពោះចោរប្លន់ គឺជាការសម្លាប់ខ្លួនឯងទៅ
    វិញទេ ។ រឿងគតិលោក ស្តីពីក្រពើ និងអ្នកបរទេសជា
    ឧទាហរណ៍ស្រាប់ ។
    ជាប់ឈ្មោះជាជនក្បត់ជាតិ ភាពលាងជម្រះវាមិនងាយ
    ដូចការបោកគក់ខោអាវដែលជាប់ស្នាមប្រឡាក់នោះ
    ឡើយ។
    ជនក្បត់ជាតិ គឺជាជនដែលនាំមកនូវគ្រោះថ្នាក់ចំពោះ
    អាយុជិវិតជាតិនិងប្រជាជន ។ តាមផ្លូវច្បាប់ ជនក្បត់ជាតិ
    ត្រូវតែប្រហារជិវិតដោយការកាត់ក្បាល ព្រួរក និងយកទៅ
    ចងបាញបាញ៉សម្លាប់ចោលនៅទីសាធារណះ ។
    សរុបសេចក្តីមក ​ជនក្បត់ជាតិ គឺជាជនដែលមិនអាច
    អាណិតអាសូរបាន ៕