មន្រ្តីសិទ្ធិមនុស្ស​អន្តរជាតិ សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ឈប់​​ហៅ​ព្រឹត្តិការណ៍ ២៩ កក្កដា ថា​​ជា​ការ​បោះ​ឆ្នោត

ដោយ មួង ណារ៉េត
2018-07-31
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo: RFA


មន្រ្តីសិទ្ធិមនុស្ស​អន្តរជាតិ សុំឲ្យ​ទាំង​អស់​គ្នា ឈប់​​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា​​ជា​ការ​បោះ​ឆ្នោត ព្រោះ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ គេ​មិន​ធ្វើ​ដូច​អ្វី​ដែល​របប​លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​នេះ​ទេ។ មន្រ្តី​ដដែល​រូប​នេះ ថែម​ទាំង​ព្យាករ​អំពី​ផល​អាក្រក់​ជា​ច្រើន នឹង​កើត​មាន​ឡើង ចំពោះ​ប្រទេស​កម្ពុជា ដោយសារ​តែ​ការ​បន្ត​ចង់​ក្រាញ​អំណាច​ហួស​ហេតុ​របស់​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បែប​នេះ។

នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហៅអ្វីដែលរៀបចំដោយ​របបលោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​នោះ គឺ​វា​ផ្ទុយ​ទាំង​ស្រុង ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​រំលោភ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១។

បើការ​បោះឆ្នោត​ពិតប្រាកដ គេ​មិន​ធ្វើដូច្នេះទេ។ ការ​បោះឆ្នោត​ពិត​ប្រាកដ គឺទាល់តែ​មានគូប្រកួត​ប្រជែង ដែល​ជា​គណបក្ស​ប្រឆាំង​​​មែន​ទែន ហើយ​​អ្នក​នយោបាយ​​បក្ស​ប្រឆាំង មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អាច​ផ្សព្វផ្សាយ​​​ព័ត៌មាន​​ដោយ​​គ្មាន​ការ​រឹតត្បិត មាន​ស្ថាប័ន​ឃ្លាំមើលការបោះឆ្នោត​ឯករាជ្យត្រឹមត្រូវ ជាដើម។ លោក ប្រ៊ែដ អាដាម (Brad Adams) បន្ថែម​ទៀត​ថា និយាយរួម គ្មានចំណុច​ណាមួយ ​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវ​គេ​យក​​មក​​អនុវត្ត​ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា​កន្លង​ទៅ​ទាល់​តែ​សោះ៖ «នេះគេមិន​ហៅ​ថាជាការបោះឆ្នោត​នោះទេ! ដូច្នេះខ្ញុំ​យល់ថា យើង​ទាំងអស់គ្នា គួរ​នាំគ្នា​ឈប់​ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ ខែ​កក្កដា​នោះ​ថា​ ជា​ការ​បោះ​ឆ្នោត​ទៀត​ទៅ ព្រោះ​អ្វី​ដែល​កើតឡើង​នោះ គឺ​ជា​ឈុត​ឆាក​នៃ​រឿង​ល្ខោន ដែល​របប​លោក ហ៊ុន សែន បង្កើត​ដើម្បី​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​មេ​ដឹក​នាំ​ទោល បង្កើត​ច្បាប់​គ្រប់​គ្រង​ប្រទេស​ស្រេច​តែ​មាត់​ថា និង​ដឹក​នាំ​ប្រទេស​នេះ តាម​បែប​ឯក​បក្ស​បន្ត​ទៀត​តែ​ប៉ុណ្ណោះ»

បើទោះបីជារបបលោក ហ៊ុន សែន និង គ..ប បាន​ផ្សាយ​ថា ចំនួន​អ្នក​បោះ​ឆ្នោត មាន​ច្រើន​សន្ធឹក​យ៉ាង​ណា​ក្តី ក៏​លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ថា នោះ​គឺ​គ្រាន់​តែ​ជា​ការ​​បំប៉ោង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត ទៅ​តាម​ការ​ចង់​បាន​របស់​​លោក ហ៊ុន សែន ប៉ុណ្ណោះ ព្រោះ​គ្មាន​ស្ថាប័ន​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត ដែល​ឯករាជ្យ និង​គួរ​ឲ្យ​ទុក​ចិត្ត ដើម្បី​ផ្ទៀង​ផ្ទាត់ បញ្ជាក់​លទ្ធផល​បោះ​ឆ្នោត​នេះ​បាន​នោះ​ឡើយ។ លោក ប្រ៊ែដ អាដាម (Brad Adams) បន្ត​ថា សាច់​រឿង​នៃ​ឆាក​ល្ខោន​នេះ គឺ​របប​លោក ហ៊ុន សែន បាន​រៀបចំ​ជា​ប្រព័ន្ធ ឲ្យ​មើល​ទៅ​ដូច​ជា​រឿង​ពិត។ លោក​បន្ត​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ប្រកាស​ថា​ មាន​ចេញ​ទៅ​បោះ​ឆ្នោត​រហូត​ដល់​ជាង ៨០% នេះ គឺ​គ្រាន់​តែ​ជា​ការ​បំភាន់​មតិ​ប៉ុណ្ណោះ។ តាម​ការ​ពិត មនុស្ស​ម្នាដែល​ទៅ​មើល​តាម​ការិយាល័យ​​បោះ​ឆ្នោត ហើយ​ដែល​មន្រ្តី​របស់​លោក​បាន​សាកសួរ​ សុទ្ធតែ​បញ្ជាក់​ប្រាប់​​ថា​ គ្មាន​មនុស្ស​​ឯ​ណា​​ទៅ​​ឈរ​​តម្រង់​​ជួរ​​គ្នា​​ច្រើន​​នោះ​​ទេ។ ពួក​គាត់​ថា កន្លែង​បោះ​ឆ្នោត​ខ្លះ​ទទេរ​ស្អាត​តែ​ម្តង៖ «នេះ​គឺ​យើង​និយាយ​អំពី​​ការិយាល័យ​​បោះ​​ឆ្នោត​នៅ​​ក្រុង​​ភ្នំពេញ ដែល​មាន​មនុស្ស​រស់នៅ​យ៉ាង​ច្រើន​កុះករ​ផង នៅ​តែ​មាន​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​តិច។ បើ​ពលរដ្ឋ​រស់នៅ​កកកុញ​នៅ​ភ្នំពេញ មិន​បាន​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ផង ចុះ​ទម្រាំ​ពលរដ្ឋ​នៅ​កន្លែង​ផ្សេង គឺ​ច្បាស់​ជា​រឹតតែ​តិច​ជាង​នេះ​ទៅ​ទៀត។ ការណ៍​ដែល​ពលរដ្ឋ​ខ្មែរ មិន​ចេញ​ទៅ​បោះ​ឆ្នោត គឺ​ដោយសារ​ពួក​គាត់​ មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​រៀបចំ​នេះ។ នេះ​គឺ​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ ប្រាប់​មក​ពួក​ខ្ញុំ។ ពួក​គាត់​ថា ទៅ​បោះ​ឆ្នោត​បាន​ប្រយោជន៍​អ្វី បើ​ការ​បោះ​ឆ្នោត​មាន​តែ​បក្ស​កាន់​អំណាច​តែ​មួយ គ្មាន​បក្ស​ប្រឆាំង ដែល​ខ្លួន​ស្រលាញ់​ដូច្នេះ​នោះ?”

ការបោះឆ្នោតដ៏ចម្រូង​ចម្រាសនេះ ត្រូវ​បាន​នាយករងអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី ដែល​ចុះ​ទៅ​តាម​ដាន​ព័ត៌មានដោយ​ផ្ទាល់​ នៅ​ប្រទេស​កម្ពុជា គឺលោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) កត់​សម្គាល់​ថា មានការគម្រាមកំហែង និង​បង្ខិតបង្ខំឲ្យ​ពលរដ្ឋ​ទៅបោះឆ្នោត មាន​គ្រប់​រូប​ភាព ដែលធ្វើ​ឲ្យ​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ ចេញ​ទៅ​បោះ​ឆ្នោត ក្បត់​ឆន្ទៈ​របស់​ខ្លួន​។ លោកថា ពលរដ្ឋជាច្រើន​រងការគម្រាមកំហែងពី​របបលោក ហ៊ុន សែន និង​មន្រ្តីថ្នាក់មូលដ្ឋាន ដែល​គម្រាមថា នឹងដាក់ទណ្ឌកម្ម​ ដូចជា​មិន​ផ្តល់​សេវា​សាធារណៈ និង​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេងៗ ពី​មេ​ឃុំ ជូន​ពលរដ្ឋណា ដែល​មិនឃើញមាន​ស្នាមម្រាមដៃជ្រលក់ទឹកថ្នាំ នៅ​ក្រោយ​បោះ​ឆ្នោត​ជា​ដើម៖ «យើង​ក៏បាន​ជួបសាកសួរ​អ្នករត់ម៉ូតូ​កង់​បី ដែលប្រាប់​ថា ពួកគាត់​ត្រូវ​រងការគម្រាម ថាបើអត់​ទៅបោះឆ្នោតទេ គេនឹង​លែង​ឲ្យ​ពួកគាត់​ចូល​ទៅដឹកភ្ញៀវនៅតាម​សណ្ឋាគារ ឬ ផ្សារ​ទំនើប​ Aeon។ ជារួម​គឺមានការគម្រាមកំហែង​គ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណា​បង្ខំពលរដ្ឋ​ ឲ្យ​ចេញ​ទៅ​បោះឆ្នោត ឲ្យ​ខាង​តែបាន»

លោក ហ្វីល រ៉ូប៊ឺតសុន បញ្ជាក់បន្ថែមថា ទិដ្ឋភាព​ជាក់ស្តែង​នៅទីនេះ គឺ​ពលរដ្ឋ​ខ្មែរ​ រង​ការ​គំរាម​កំហែង ឲ្យ​ទៅ​បោះ​ឆ្នោត ហើយ​គណបក្សកាន់អំណាច​ ប្រើប្រាស់​គ្រប់​មធ្យោបាយ និង ធនធាន​ ដើម្បី​ធ្វើ​យ៉ាង​ណា​បំភិតបំភ័យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឲ្យ​បាក់​ស្បាត លស់​ក្រោម​ការ​គំរាម​កំហែង​របស់​ខ្លួន ដែលជាចុងក្រោយ​ មាន​ពលរដ្ឋ​មួយចំនួន ត្រូវ​បង្ខំចិត្ត​ត្រូ​វតែ​ទៅ​បោះ​ឆ្នោត​ខ្លះ ទោះមិន​ពេញ​ចិត្ត។

ការ​មិនពេញចិត្ត​ និង​​រងការ​គំរាម​​កំហែងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញតាម​រយៈ​លទ្ធផល នៃ​ការ​រាប់​សន្លឹក​ឆ្នោត​បឋម​របស់​ គជប ដែលបង្ហាញថា សន្លឹកឆ្នោត​អត់​បានការ មាន​ជិត ៦០ម៉ឺន​សន្លឹក។ សន្លឹក​ដែលអត់បានការនោះ គឺអាចដោយសារ​តែ​អ្នក​បោះ​​ឆ្នោត គូស​ខ្វែង​ចោល​លើ​សន្លឹក​ឆ្នោត សម្តែង​ការ​មិន​ពេញ​ចិត្ត ឬ​សរសេរ​ថែម ដាក់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹក​ឆ្នោត រួច​គូស​សញ្ញា​ធីក​នៅ​ក្បែរ​នោះ ឬ​សរសេរ​សារ​មិន​ពេញ​ចិត្ត​ជា​ច្រើន​ផ្សេង​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី គ្មាន​ស្ថាប័ន​ឯករាជ្យ​ណា​មួយ អាច​បញ្ជាក់​អំពី​តួលេខ ដែល​ប្រកាស​ដោយ​ស្ថាប័ន គ..ប ដែល​សុទ្ធតែ​ជា​មនុស្ស​របស់​គណបក្ស​កាន់​អំណាច​នេះ​ណាស់ ព្រោះ​គ្មាន​ស្ថានប័ន​សង្កេត​ការណ៍ឯករាជ្យ ចូលរួម​សង្កេតការណ៍​បោះ​ឆ្នោត ក្នុងការ​បោះឆ្នោត​អាណត្តិនេះនោះឡើយ។ ចំណែក​ឯ​អ្នកសង្កេតការណ៍ជាតិ និងបរទេស ដែលបាន​សង្កេតការណ៍​បោះឆ្នោត ទាំងនោះទៀត​សោត ក៏​សុទ្ធតែ​រង​ការ​រិះគន់ ថា​មាន​និន្នាការ​ទៅ​ខាង​របប​លោក ហ៊ុន សែន ស្រប​ពេល​ដែល​គណបក្ស​​នយោបាយ​តូចៗ ទាំង ១៩ ផ្សេង​ទៀត គ្មាន​លទ្ធភាព និង​ធនធាន ដើម្បី​រក​អ្នក​សង្កេតការណ៍​ ដើម្បី​តាម​ដាន​ការ​បោះ​ឆ្នោត​នេះ ឲ្យ​បាន​សមស្រប​នោះ​ទេ។

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​អាស៊ី​មួយ ឈ្មោះ​បណ្តាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​សេរី ហៅ​កាត់ អានហ្វ្រែល (ANFR​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​EL) ដែល​ជា​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជា​សមាជកិក​ចំនួន ២៦ មក​ពី ១៦ ប្រទេស រួមមានអង្គការ​ ខុមហ្វ្រែល (Comfrel) និង ​និកហ្វិច (NICFEC) ផង​នោះ ​​​​​​​​​​​​​អះអាង​ប្រាប់​អាស៊ី​សេរី ថា​ទោះ​ជា គ..ប ប្រឹង​បង្ហាញ​តួលេខ នៃ​ចំនួន​អ្នក​ចេញ​បោះ​ឆ្នោត ច្រើន​ប៉ុន​ណា ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​តួលេខ​នេះ មាន​បង្កប់​នៅ​បញ្ហា​នៅ​ពី​ខាង​ក្រោយ។ មន្រ្តី​យុទ្ធនាការ និង តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​អន្តរជាតិ Anfrel លោក ខារ៉ែល ហ្គាឡាង (Karel GALANG) បន្ថែម​ថា លោក​គ្មាន​ជំនឿ​ទៅ​លើ​អ្នក​សង្កេត​ការណ៍​ជាតិ ដ៏​​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ដែរ ព្រោះ​​អ្នក​​ទាំង​​នោះ សុទ្ធតែ​​មាន​និន្នាការ​​លម្អៀង​​ទៅ​​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា​សហភាព​​សហព័ន្ធ​​យុវជន​កម្ពុជា ដែល​ដឹក​នាំ​​ដោយ​​កូន​ប្រុស​លោក​ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ដែល​​ជា​​មន្រ្តី​​បក្ស​​កាន់​​អំណាច​​ផ្ទាល់៖ «បើយើង​មើល​អ្នក​សង្កេតការណ៍​ទាំង​ជាតិ និង​បរទេស ជាពិសេស​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺយើង​ឃើញថា ពួកគាត់​មាននិន្នាការនយោបាយ លម្អៀង​ទៅរកបក្សកាន់អំណាច ដូច្នេះ​តើ​ពួកគាត់​អាច​​ វាយ​តម្លៃសភាព​ការ​ពិត ដោយ​ឥតលម្អៀង​បានទេ? តើពួកគេមានបាន​សម្ភាសអង្គការសង្គមស៊ីវិល ឬ ស្ថាប័ន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ដែរ​ឬទេ ក្នុងការវាយតម្លៃដំណើរការបោះឆ្នោត? តើពួកគេបង្ហាញ​អំពី​វិធីសាស្រ្ត​អ្វី ក្នុងការ​វាយ​តម្លៃ​នេះ

ដោយសារតែការបោះឆ្នោតនេះ រងការ​រិះគន់ និង​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់ពលរដ្ឋខ្មែរ ដែល​និយម​ប្រជាធិបតេយ្យ និង ការ​មិនពេញចិត្ត​នឹង​ការ​រំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ របស់​របប​លោក ហ៊ុន សែន លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ព្យាករណ៍​ថា ​ប្រទេស​កម្ពុជា​ចៀស​មិន​ផុតពី​រងនូវ​ផលវិបាក ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ និង​សង្គម។ សហគមន៍​អន្តរជាតិ នឹង​ដាក់​ប្រទេសកម្ពុជា​ឲ្យ​នៅ​ឯកោ។ ទណ្ឌកម្ម​អន្តរជាតិ នឹង​មានជាបន្តបន្ទាប់។ ជាចុងក្រោយ លោក​មិន​ជឿ​ថា ពលរដ្ឋ​ខ្មែរ​អាច​នៅ​ស្ងៀម​បាន​យូរ​តទៅ​ទៀត ឲ្យ​របប​លោក ហ៊ុន សែន បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ដឹក​នាំ​ប្រទេស​តាម​បែប​ផ្តាច់ការ​ដូច្នេះ​បាន​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "មន្រ្តីសិទ្ធិមនុស្ស​អន្តរជាតិ សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ឈប់​​ហៅ​ព្រឹត្តិការណ៍ ២៩ កក្កដា ថា​​ជា​ការ​បោះ​ឆ្នោត"

  1. so socheath says:

    យ៉ាប់! អាពូជឆ្កែ ប្រែត អាដាម
    ************************

    ចម្រៀងដែលច្រៀងខុសបទ ខុស
    ចង្វាក់ វាគ្រាន់តែជាចម្រៀង ច្រៀង
    បំពេរខ្លួនឯងកុំឲ្យគេថាមិនចេះច្រៀងតែប៉ុណ្ណោះ ។
    យ៉ាងណាម៉ិញ ពួកជនអគតិ ចរិកដូចជាសត្វតិរច្ឆាន
    អតីតអ្នកដឹកនាំបក្សក្បត់ជាតិសង្គ្រោះជាតិ ទាំង ១១៨ គឺ
    យ៉ាងដូច្នេះ ។
    មហិច្ឆិតាស្រេកឃ្លានអំណាច តែងតែជម្រុញពួកវានេះ
    ប្រព្រឹត្តទង្វើដូចពួកចោរប្លន់ ។ ពួកវាគឺជាចោរប្លន់ ដែលមិនអាចកែប្រែបាន ។
    តែថាជោគវាសនារបស់ចោរប្លន់ ផលចុងក្រោយដែល
    ពួកវាទទួលបានគឺ បាញ់ងាប់ ហើយនឹងជាប់គុក ដែល
    នេះគឺជាក្រឹត្យក្រមដែលមិនអាចប្រកែកបាន ។
    តែថា ធម្មតាចោរប្លន់ តែកាលណាធ្លាក់ចូលក្នុងអន្លុងកម្ម
    គឺគុក តែងតែអំពាវនាវសុំក្តីមេត្តា ។ ប៉ុន្តែក្តីករុណាចំពោះចោរប្លន់ គឺជាការសម្លាប់ខ្លួនឯងទៅ
    វិញទេ ។ រឿងគតិលោក ស្តីពីក្រពើ និងអ្នកបរទេសជា
    ឧទាហរណ៍ស្រាប់ ។
    ជាប់ឈ្មោះជាជនក្បត់ជាតិ ភាពលាងជម្រះវាមិនងាយ
    ដូចការបោកគក់ខោអាវដែលជាប់ស្នាមប្រឡាក់នោះ
    ឡើយ។
    ជនក្បត់ជាតិ គឺជាជនដែលនាំមកនូវគ្រោះថ្នាក់ចំពោះ
    អាយុជិវិតជាតិនិងប្រជាជន ។ តាមផ្លូវច្បាប់ ជនក្បត់ជាតិ
    ត្រូវតែប្រហារជិវិតដោយការកាត់ក្បាល ព្រួរក និងយកទៅ
    ចងបាញបាញ៉សម្លាប់ចោលនៅទីសាធារណះ ។
    សរុបសេចក្តីមក ​ជនក្បត់ជាតិ គឺជាជនដែលមិនអាច
    អាណិតអាសូរបាន ៕

  2. Anonymous says:

    Veitcong mafia dictator and his groups are the worse animal in khmer history’ because they made all the show and everything are fake ‘ and don’t lie to International and cambodian people ‘haha. This country is in the cage of Veitcong mafia dictator since 1997 coup’ and this government is fake and do everything for Veitcong mafia dictator and his groups only ‘GOD will punish this Veitcong mafia dictator soon’ .GOD bless all good people’

  3. Free Cambodia says:

    The election is over. No need to talk about yesterday because nothing we can do now. If they really love Cambodia, they should talk about the future. You all want to be the next Prime Minister, you can prepare now for the next election.

    Show Cambodians what you can do to improve the lives of innocent people. “Show me the money!

  4. Anonymous says:

    No body wants to help Cambodia because majority of Cambodian voted for communist so enjoy what you wish for. The next election will be either Chinese or Vietnamese including Manith to be Cambodia prime minister and Phnom Penh will be named as Saigon II.

  5. Anonymous says:

    Fake election will not be surviving.
    How long will it last??????
    This is the beginning of falling down.
    Hun Sen is no longer be trusted.

  6. Anonymous says:

    yes they love Cambodian that right they do not want these poor people being in jail that have no fence . there is no future for this poor Cambodian as long as HUN SEN a new dictator of this century is in powers. HUN SEN is over you can not dreaming that your favorite evil can hold his powers no more. in another hand international community will showing you all the monies that HUN SEN and his families his group have. they will take that monies pay back to this poor Cambodian people. 82% of these poor people is in deft situation and this nation will be uncertainty future. show me the monies that HUN families have right now. I would like to ask all of you that every I knew and spook in media is that coming true ????????? as the situation is getting worse I’m bagging all of you do not hurt any one which is your own blood nation. this is the last of HUN SEN dynasty be prepare to mourn him in a few week. GOD bless Cambodia and all innocent Cambodian

  7. Anonymous says:

    yes they love Cambodian that right they do not want these poor people being in jail that have no fence . there is no future for this poor Cambodian as long as HUN SEN a new dictator of this century is in powers. HUN SEN is over you can not dreaming that your favorite evil can hold his powers no more. in another hand international community will showing you all the monies that HUN SEN and his families his group have. they will take that monies pay back to this poor Cambodian people. 82% of these poor people is in deft situation and this nation will be uncertainty future. show me the monies that HUN families have right now. I would like to ask all of you that every thing I knew and spook in media is that coming true ????????? as the situation is getting worse I’m bagging all of you do not hurt any one which is your own blood nation. this is the last of HUN SEN dynasty be prepare to mourn him in a few week. GOD bless Cambodia and all innocent Cambodian

  8. Khmer Morn says:

    The beginning is started

Leave a Reply

Submit Comment