អាល្លឺម៉ង់និងអង់គ្លេសរំឭកកម្ពុជាឲ្យគោរពសន្ធិសញ្ញាទីក្រុងប៉ារីស

| |
https://vodhotnews.com

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)


រដ្ឋាភិបាលអាល្លឺម៉ង់ និងអង់គ្លេស បានចូលរួមជាមួយក្រុមប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ដែលរិះគន់ថា ការបោះឆ្នោតនៅកម្ពុជាថា មិនមានភាពសេរី និងយុត្តិធម៌ទេ ដូចមានចែងក្នុងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ​

ក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញ រដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field ក្រើនរំឮកកម្ពុជា ថា ការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ចាំបាច់ត្រូវមានវត្តមានអតីតគណបក្សប្រឆាំងចូលរួម ហើយថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការបិទសិទ្ធិធ្វើនយោបាយរបស់បុគ្គល ១១៨នាក់នោះ គឺមិនស្របនឹងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនោះទេ។

លោក Mark Field បានសំដែងការខកចិត្តដែលការបោះឆ្នោតនៅកម្ពុជា គ្មានគណបក្សប្រឆាំងដែលគួរឲ្យជឿជាក់បាន ហើយថា ក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលគ្មានសិទ្ធិជ្រើសរើសគណបក្សណាមួយ ធ្វើជាគណបក្សប្រឆាំងដោយខ្លួនឯងឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ លោក Mark Field លើកឡើងថា៖


អាជ្ញាធរកម្ពុជាបានបង្ហាញការមិនយកចិត្តទុកដាក់លើគោលការណ៍សំខាន់ៗ នៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស។ បន្ថែមលើការរំលាយគណបក្សសង្គ្រោះជាតិ ឧទាហរណ៍ផ្សេងទៀត រួមមាន ការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការហាមឃាត់សមាជិកគណបក្សនេះ ១១៨នាក់ មិនឲ្យចូលរួមនយោបាយរយៈពេល ៥ឆ្នាំ និងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ […] ក្នុងលទ្ធិប្រជាធិបតេយ្យ មិនមានរដ្ឋាភិបាលណា​ មានសិទ្ធិជ្រើសរើសគណបក្សប្រឆាំងរបស់ខ្លួនឡើយ

រដ្ឋមន្ដ្រីក្រសួងការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការប្រចាំនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិច លោក Mark Field


ដោយឡែក សេចក្ដីថ្លែងការណ៍មួយទៀតចេញផ្សាយកាលពីថ្ងៃទី៣០ខែកក្កដា ឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានរិះគន់ថា ដំណើរការបោះឆ្នោត ដែលមានសន្ដិសុខតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ទេ ដរាបណានៅមានការបន្ដឃុំខ្លួនប្រធានអតីតបក្សប្រឆាំង លោក កឹម សុខា និងការដកហូតសិទ្ធិទាំងឡាយពីអតីតគណបក្សសង្គ្រោះជាតិ។

រដ្ឋាភិបាលអាល្លឺម៉ង់ក៏ក្រើនរំឮកឲ្យកម្ពុជាវិលទៅរកគន្លងប្រជាធិបតេយ្យ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

ប៉ុន្ដែ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រកាសគាំទ្រដំណើរការបោះឆ្នោតនេះ ថា បានផ្ដល់ភាពសេរី និងយុត្តិធម៌ ដោយលោកសំអាងលើចំនួនគណបក្សនយោបាយ២០ ដែលចូលរួមប្រកួតប្រជែង និងរបាយការណ៍ គ.ជ.ប ដែលថា មានពលរដ្ឋប្រមាណជាង ៨០ភាគរយ បានចេញទៅបោះឆ្នោត។

អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា ក៏ច្រានចោលការរិះគន់របស់ប្រទេសលោកសេរីទាំងនេះ ថា មិនឆ្លុះបញ្ចាំងការពិត និងថា គ.ជ.ប បានរៀបចំការបោះឆ្នោតត្រឹមត្រូវតាមច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។


យើងអនុវត្តតាមច្បាប់របស់ជាតិយើង យើងមិនយកច្បាប់របស់បរទេស យកមកអនុវត្តទេ អញ្ចឹងការវាយតម្លៃការបោះឆ្នោតដោយប្រការណាមួយ គឺជាសិទ្ធិរបស់គាត់ ខ្ញុំមិនមានអធិប្បាយទៅលើអ្វីដែលគាត់ធ្វើការវាយតម្លៃ ប៉ុន្ដែ គ្រាន់តែចង់កត់សម្គាល់ថា ការវាយតម្លៃនោះ មិនឆ្លុះបញ្ចាំងការពិតទៅនឹងទិដ្ឋភាពបច្ចេកទេស ទិដ្ឋភាពច្បាប់របស់ជាតិខ្មែរទេ

អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា


ក្រោយកម្ពុជារៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ របស់ខ្លួនរួចភ្លាម ក្រុមប្រទេសកាន់របបប្រជាធិបតេយ្យធំៗមួយចំនួនទៀត​បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសនិងបង្ហាញការខកចិត្តនឹងការបោះឆ្នោតនេះ ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ញូវសែឡែន កាណាដា អូស្ដ្រាលី និងបារាំងជាដើម។ បច្ចុប្បន្ន គេឃើញមានតែប្រទេសកុម្មុយនីស្ដចិនមួយប៉ុណ្ណោះ ដែលចេញមុខប្រកាសគាំទ្រការបោះឆ្នោតនៅកម្ពុជានេះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

4 Responses to "អាល្លឺម៉ង់និងអង់គ្លេសរំឭកកម្ពុជាឲ្យគោរពសន្ធិសញ្ញាទីក្រុងប៉ារីស"

  1. Người bạn Khmer says:

    Given the number of countries that are the most royally unaware of the 30-year-old leader of the former Khmer Rouge, genenocide of the Khmer Hun Sen begins to cogitate
    The time is changing FINANCE On the international market is the DOLLAR $ and EURO € reference currencies, not the yuan or the rouple ect
    Cambodia needs machine tools Hun sen can go back crawling at the feet of the Chinese When we think about the reliability of Chinese machine tools we dream
    Evidence the Chinese plane door is an opportunity product ceded by the Russians
    Hun sen plays he wins with the weak but with the strong hun sen will lose his two rambutans
    Time takes time
    when hun sen moves a pawn the Westerners and all these countries of FREEDOM and DEMOCRACY, HAVE 2 or 3 CUPS in advance
    I’m not a Arahat Pras and an enlightenment, I do not know the destiny of hun sen and his bands of psychopaths, but the mother nature is not wrong: you sow the good grain harvest the good grain you sow the shit you recontez the shit
    Với số lượng các quốc gia nổi tiếng nhất không biết gì về nhà lãnh đạo 30 tuổi của cựu Khmer Đỏ, genenocide của Khmer Hun Sen bắt đầu cogitate
    Thời gian đang thay đổi TÀI CHÍNH Trên thị trường quốc tế là đồng tiền tham khảo DOLLAR $ và EURO €, chứ không phải đồng nhân dân tệ hay đồng rouple
    Campuchia cần máy công cụ Hun sen có thể quay trở lại bò ở chân của người Trung Quốc Khi chúng ta nghĩ về độ tin cậy của công cụ máy Trung Quốc, chúng ta mơ ước
    Bằng chứng cánh cửa máy bay Trung Quốc là một sản phẩm cơ hội được nhượng bởi người Nga
    Hun sen chơi anh thắng với kẻ yếu nhưng với vị hun sen mạnh sẽ mất hai rambutans của mình
    thời gian phải được phép thời gian
    khi hun sen di chuyển một con tốt cho người phương Tây và tất cả các nước FREEDOM và DEMOCRACY, CÓ 2 hoặc 3 CUPS trước
    Tôi không phải là một vị tiên tri của Arahat và là một giác ngộ, tôi không biết số phận của hun sen và ban nhạc của ông về tâm thần, nhưng bản chất mẹ không sai: bạn gieo hạt tốt thu hoạch hạt tốt bạn gieo shit bạn recontez đi tiêu

  2. Free Cambodia says:

    Fake news!

  3. Anonymous says:

    I think HUN SEN comes to the point of no return. Is it too late to call back??????????
    It is too bad for dictators; it will affect to his family and allies.
    Young generation carries all suffering results from the old one!!!!!! It is shameful! .??!!!!!!!??
    As they say, what goes around will come around!!!!!!!!!!!!!!!!!!

  4. Anonymous says:

    It was a fake election on July 29th, 2018, CPP control all seats.

    Congratulation to CNRP movement!!!! Your side won local and international supports.

    Thanks each everyone who participated to make it happen, for now discussion is on the way, stay tune for more updates……….!!!!

    We are Cambodians will celebrate together, not party nor side.

    Thanks,