ក្រុម​សមាជិកសភា​ម៉ាឡេស៊ី​រិះគន់​មន្ត្រី​ស្ថាប័ន​បោះឆ្នោត​ខ្លួន​ដែល​សរសើរ​ការ​បោះឆ្នោត​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2018-08-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។ Screenshot
លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន។ Screenshot


ក្រុម​សមាជិកសភា​ម៉ាឡេស៊ី (Malaysia) នៃ​គណបក្ស​កាន់​អំណាច បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ រិះគន់​លោក យូសប ម៉ាន់សូទ (Md Yusop Mansor) សមាជិក​គណៈកម្មាធិការ​បោះឆ្នោត​ម៉ាឡេស៊ី ដែល​លោក​វាយតម្លៃ​ការបោះឆ្នោត​នៅ​កម្ពុជា ថា ជា​ការ​បោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​នោះ ថា ជា​ការគួរ​ឲ្យ​អស់សំណើច និង​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី រង​ការ​អាម៉ាស់។

សេចក្ដីថ្លែងការណ៍​រួម​របស់ លោក វង់ ឆិន (Wong Chen) និង​លោក លោក ឆាល សាន់ទីយ៉ាហ្គោ (Charles Santiago) ដែល​ជា​សមាជិក​គណៈកម្មាធិការ​ប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​សារព័ត៌មាន​ម៉ាឡេស៊ី ឈ្មោះ​ម៉ាឡេស៊ីគីនី (Malaysiakini) បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១ សីហា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ត្រូវ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​បោះឆ្នោត​ម៉ាឡេស៊ី​ជាបន្ទាន់ ដើម្បី​ធានា​ថា គណៈកម្មាធិការ​បោះឆ្នោត ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ សេរី និង តម្លាភាព។

សេចក្ដីថ្លែងការណ៍​នេះ បន្ថែម​ថា ពួកគាត់​យល់ អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​នៅ​ក្នុង​តំបន់ ប៉ុន្តែ​សមាជិកសភា​ទាំងនេះ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ម៉ាឡេស៊ី ត្រូវ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ នៅ​អាស៊ាន ដែល​ស្របតាម​ធម្មនុញ្ញ​របស់​អាស៊ាន។

សេចក្ដីថ្លែងការណ៍​ក៏​សង្កត់ធ្ងន់​ថា គោលនយោបាយ​មិន​ជ្រៀតជ្រែក​នេះ ក៏​មានន័យថា គេ​មិន​អាច​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​កម្ពុជា ដើម្បី​គាំទ្រ​ការបោះឆ្នោត​ដែល មិន​យុត្តិធម៌ និង​គ្មាន​ប្រជាធិបតេយ្យ ដែល​រៀបចំឡើង​ដោយ​របប​លោក ហ៊ុន សែន នោះ​ដែរ។

សមាជិកសភា​ម៉ាឡេស៊ី បាន​បញ្ចេញ​ប្រតិកម្ម​បែបនេះ នៅ​បន្ទាប់ពី លោក យូសប ម៉ាន់សូទ (Md Yusop Mansor) និង​អ្នកសង្កេតការណ៍​ឥណ្ឌា បាន​ផ្ដល់​សម្ភាសន៍​ដល់​សារព័ត៌មាន​សិង្ហបុរី The Channel News Asia ដែល​និយាយ​ថា ការបោះឆ្នោត​នៅ​កម្ពុជា ដំណើរការ​ទៅ​ដោយ​តម្លាភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​គួរ​ឲ្យ​ទុកចិត្ត។

ក្រុម​សមាជិកសភា​ទាំងនេះ អះអាង​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺជា​ការបោះឆ្នោត ដែល​ធ្វើឡើង​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង យុត្តិធម៌​នោះ​ឡើយ ដោយសារ នៅ​មុន​ពេល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៧ របប​លោក ហ៊ុន សែន បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ក្នុង​នោះ​មាន​ស្ថានីយ​វិទ្យុ​ជាច្រើន និង​បិទ​កាសែត​ជា​ភាសាអង់គ្លេស​ឈានមុខ​គេ​នៅ​កម្ពុជា គឺ កាសែត The Cambodia Daily ជាដើម។ ក្រៅ​ពី​នេះ​ទៀត គណបក្សប្រឆាំង​ដ៏​ធំ​ជាង​គេ ត្រូវ​បាន​រំលាយ និង​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ហើយ​របប​លោក ហ៊ុន សែន ក៏​រង​ការចោទប្រកាន់​ពី​ការប្រើប្រាស់​ថវិកា​ទិញ​ទឹកចិត្ត​កម្មករ និង​បញ្ជា​ឲ្យ​និយោជក អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ ដើម្បី​ត្រៀម​ទៅ​បោះឆ្នោត និង​ការទិញ​ទឹកចិត្ត​ផ្សេងៗ​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​មាន​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កម្ពុជា (..) បាន​ចេញ​លទ្ធផល​បណ្ដោះ​អាសន្ន ថា ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន គឺ​មាន​ជាង ៨២% ហើយ​បាន​អះអាង​ថា​ខ្លួន បាន​អញ្ជើញ​អ្នកសង្កេតការណ៍​អន្តរជាតិ​ចំនួន​២២០ នាក់​មកពី ៥២​ប្រទេស។

ទោះជា​យ៉ាង​នេះ​ក្ដី​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Australia’s Griffith University នៅ​អាស៊ីអាគ្នេយ៍ លោក លី ម័រហ្គែនបេះស័រ (Lee Morgenbesser) បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ (Reuters) ថា ក្រុម​សង្កេតការណ៍​ទាំងនេះ មួយ​ចំនួន ត្រូវ​បាន​គេ​លើកឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ នៃ​គណបក្ស​នយោបាយ​អាស៊ី ហៅ​កាត់​ថា ICAPP) និង​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ ថា​ជា​អ្នកសង្កេតការណ៍ “ក្លែងក្លាយ”៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ក្រុម​សមាជិកសភា​ម៉ាឡេស៊ី​រិះគន់​មន្ត្រី​ស្ថាប័ន​បោះឆ្នោត​ខ្លួន​ដែល​សរសើរ​ការ​បោះឆ្នោត​កម្ពុជា"

  1. Free Cambodia says:

    When you say things to embarrass yourself, it’s good not to say at all. Cambodia has its own rules and law.

  2. Khmer Morn says:

    Law for dictation

  3. Người bạn Khmer says:

    herbivory beef buffalo sheep consume grass leaves
    carnivorous tigers crocodile dogs consume meat
    Being human omnivory, vegetarian and carnivorous Hun sen and his psychopath band are in the 3rd category but the most they love the Dollar but not any dollar must be specified US DOLLAR $ and EURO €
    and this is the hotspot of Hun Sen and his pyschopat band Westerners and democratically free countries know how to use
    so smart, clever and half
    North Korea possesses nuclear weapon, but of capacity mimite to see iran but that to possess hun sen and its pyschopate band
    Time takes time
    động vật ăn cỏ trâu bò tiêu thụ cỏ lá
    loài hổ ăn thịt cá sấu ăn thịt
    Là con người ăn tạp, ăn chay và ăn thịt Hun sen và ban nhạc psychopath của mình là trong thể loại thứ 3 nhưng hầu hết họ yêu đồng đô la nhưng không phải bất kỳ đồng đô la phải được chỉ định US DOLLAR $ và EURO €
    và đây là điểm nóng của Hun Sen và ban nhạc pyschopat Westerners của mình và các quốc gia tự do dân chủ biết cách sử dụng
    thông minh, thông minh và một nửa
    Bắc Triều Tiên sở hữu vũ khí hạt nhân, nhưng năng lực bắt chước để xem iran nhưng đó là sở hữu hun sen và ban nhạc pyschopate của nó
    thời gian phải được phép thời gian

Leave a Reply

Submit Comment