តំណាងរាស្ត្រ​អាមេរិកាំង​ប្រចាំ​រដ្ឋ Washington State ពីរ​រូប ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ជា​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់

ដោយ មាន ឫទ្ធិ
2018-08-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


(ពីឆ្វេងទៅស្ដាំ)លោក Drew MacEwen ប្រចាំ​​មណ្ឌល 35th Legislative District និង​លោក Brandon Vick ប្រចាំមណ្ឌល 18th Legislative District នៃរដ្ឋWashington State។ Photo courtesy
(ពីឆ្វេងទៅស្ដាំ)លោក Drew MacEwen ប្រចាំ​​មណ្ឌល 35th Legislative District និង​លោក Brandon Vick ប្រចាំមណ្ឌល 18th Legislative District នៃរដ្ឋWashington State។ Photo courtesy


តំណាងរាស្ត្រអាមេរិកាំងប្រចាំរដ្ឋវ៉ាស៊ីនតុន (Washington State) ពីររូប ក្នុងចំណោម ៤រូប ដែល​​ត្រូវ​​របប​​ក្រុង​ភ្នំពេញ​ប្រើប្រាស់ ដើម្បី​បំភ័ន្ត​មតិ​ជាតិ និងអន្តរជាតិ ថាជាអ្នកសង្កេតការណ៍ស្របច្បាប់​របស់​សហរដ្ឋ​អាមេរិក បាន​​ចេញ​​មុខ​​ទទួល​​ស្គាល់​ថា ព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ជាការបោះឆ្នោត​មិន​មាន​ភាព​ស្រប​ច្បាប់។ ការ​​ទទួល​​ស្គាល់​​នេះ ធ្វើ​ឡើង​​ស្រប​​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតដ៏​ចម្រូងចម្រាស​នេះ កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិល ខណៈដែលសហគមន៍អន្តរជាតិ ជា​ពិសេស​​ក្រុមប្រទេសបស្ចឹមលោក ប្រកាសមិនទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។

តំណាងរាស្ត្រអាមេរិកាំង ប្រចាំរដ្ឋ Washington State ចំនួនពីររូប ក្នុងចំណោម​បួន​រូប ដែល​​មាន​​​ឋានានុក្រម​​ទាប​​ជាង​​តំណាងរាស្ត្ររដ្ឋសភាសហព័ន្ធទាំងមូលរបស់សហរដ្ឋអាមេរិក ហើយដែលត្រូវ​បាន​របបលោក ហ៊ុន សែន តាម​រយៈ​ក្រសួង​ការ​បរទេស អញ្ជើញឲ្យមកចូលរួមសង្កេតការណ៍​ការ​បោះ​ឆ្នោត​នៅកម្ពុជា កាល​​ពី​​ថ្ងៃ​​ទី២៩ កក្កដា បាន​​ចេញ​មុខ​ទទួល​ស្គាល់អំពីភាពមិនស្របច្បាប់​នៃ​ការ​បោះឆ្នោតនេះ។

តំណាងរាស្ត្រអាមេរិកាំង ប្រចាំរដ្ឋWashington State ទាំង​ពីរ​រូប​នោះ​រួម​មាន លោក Drew MacEwen ប្រចាំ​​មណ្ឌល 35th Legislative District និង​លោក Brandon Vick ប្រចាំមណ្ឌល 18th Legislative District នៃរដ្ឋWashington State។ លោក​ទាំង​ពីរ គឺជាតំណាងរាស្ត្រអាមេរិក ២រូប ក្នុង​ចំណោម ៤​រូប រួមមានសមាជិក​ព្រឹទ្ធសភា​​ប្រចាំ​​រដ្ឋ Washington State លោក Doug Ericksen និង​តំណាងរាស្ត្រប្រចាំរដ្ឋ Washington State ប្រចាំ​មណ្ឌល 42nd Legislative District លោក Vincent Buys ដែលត្រូវបានរបបលោក ហ៊ុន សែន ព្យាយាម​អូសទាញ និង​​ប្រើប្រាស់​​រូប​​ភាព​​របស់​​ពួកគាត់ យកទៅអួតថា ជាតំណាងរាស្ត្រសហរដ្ឋ​អាមេរិក ដែល​បាន​មក​សង្កេតការណ៍ការបោះ​ឆ្នោត​នៅ​កម្ពុជា ក្នុង​អ្វី​មួយ ដែល​ត្រូវ​បាន​អ្នក​វិភាគ​​មើល​​ឃើញ​​ថា ជាការប៉ុនប៉ងព្យាយាមទទួលបាននូវ​ភាព​​ស្រប​​ច្បាប់​​ជុំវិញ​​ការ​​បោះ​​ឆ្នោតដ៏​​ចម្រូងចម្រាស​​នេះ។

ក៏ប៉ុន្តែ គម្រោងការរបស់គណបក្សកាន់​អំណាច​របស់​លោក ហ៊ុន សែន នេះ ត្រូវបាន​ទទួល​រង​នូវ​ការ​​បរាជ័យ ក្រោយពេលដែលតំណាងរាស្ត្រ​ពីរ​រូប​ប្រចាំ​រដ្ឋ Washington State នេះ បានសម្រេចចិត្ត​ចាក​ចេញពីកម្ពុជាវិញ ដោយ​មិន​នៅ​រង់ចាំ​សង្កេត​ការណ៍​បោះ​ឆ្នោត​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​នោះ​ឡើយ បន្ទាប់ពីដឹងថា គណបក្ស ប្រជាជន​កម្ពុជា បាន​ព្យាយា​មប្រើប្រាស់​​ក្រុម​របស់​​លោក ដើម្បី​ទាញ​យក​ភាពស្របច្បាប់ពីការបោះឆ្នោតនេះ។

តំណាងរាស្ត្រអាមេរិកាំង ប្រចាំរដ្ឋWashington State លោក Drew MacEwen ត្រូវបានកាសែត Seattle Times ស្រង់ប្រសាសន៍ក្នុងអត្ថបទ​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី០៤ សីហា ដាក់​ចំណង​ជើង​ថា «សំណួរជាច្រើនត្រូវបានចោទសួរឡើង ជុំវិញ​​​ករណី​ទស្សនកិច្ច​របស់តំណាងរាស្ត្រប្រចាំរដ្ឋ វ៉ាស៊ិនតុន ទៅកាន់កម្ពុជា ដើម្បី​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត» ដោយលោកមានប្រសាសន៍ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចនោះ លោកបាន​ជួប​និយាយ​ក្រៅ​ផ្លូវ​ការ​ជា​មួយ​ពលរដ្ឋកម្ពុជាមួយចំនួន ហើយ​​លោក​អាចមើលឃើញពីការមិន​ពេញ​ចិត្ត​របស់​ពួក​គេ​ចំពោះ​ការបោះឆ្នោតនេះ។ លោកថា លោក​ទើប​បានទទួលដំណឹងថា រដ្ឋសភា​អាមេរិកាំង​ទើប​បាន​សម្រេច​អនុម័ត​ច្បាប់ដាក់ទណ្ឌកម្មដល់​របប​លោក ហ៊ុន សែន ក្រោយពេល​ដែល​លោក​បាន​​មក​ដល់​កម្ពុជា​ទៅហើយ។ លោកថា ក្រោយ​មក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​ក្តីបារម្ភយ៉ាងខ្លាំងជុំវិញ​ការ​បោះ​ឆ្នោត​នេះ នៅក្នុងកិច្ចប្រជុំមួយ ហើយ​ក្រោយ​ពេល​ដែល​លោក​បាន​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នោះ លោក​ក៏​បាន​ប្រាប់​​ទៅ​សហការី​របស់​លោក​ម្នាក់​ទៀត គឺ​លោក Brandon Vick ថា លោកសម្រេចចិត្ត​មិន​នៅ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ត​ទៅ​ទៀត​ទេ ដោយ​ត្រូវ​តែ​ចាក​ចេញ​ពី​កម្ពុជា​វិញ ដោយ​កាត់​បន្ថយ​រយៈ​ពេល​ទស្សនកិច្ច​នេះ​ឲ្យ​ខ្លី​វិញ។

ការថ្លែងទទួលស្គាល់យ៉ាងដូច្នេះ របស់តំណាងរាស្ត្រអាមេរិកាំងប្រចាំរដ្ឋវ៉ាស៊ីនតុននេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ពួក​លោក វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ ហើយត្រូវបាន​អភិបាល​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន​មកពីគណបក្សប្រជាធិបតេយ្យលោក Jay Inslee សរសេរលិខិតចុះថ្ងៃទី២ សីហា ចោទ​សួរ​ទៅ​កាន់​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ទាំង​បួន​រូប ជុំវិញ​ករណី​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ មកកាន់កម្ពុជាក្នុងព្រឹត្តិការណ៍​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស។

អភិបាល​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន លោក Jay Inslee បានសម្តែងក្តីបារម្ភអំពី​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​របស់​ក្រុម​តំណាង​រាស្ត្រ និងសមាជិកព្រឹទ្ធសភា ទាំងបួនរូបនេះ ដោយលោកសរសេរថា បាន​បណ្តាល​ឲ្យមានការបន្សល់ទុកនូវ​ចំណាប់​អារម្មណ៍​ក្នុងចំណោមមជ្ឈដ្ឋានមួយចំនួន ថាបុគ្គល​ទាំង ៤​រូប​នេះ ប៉ុនប៉ង​ផ្តល់ទំនុកចិត្តដល់របបក្រុងភ្នំពេញ និងការបោះឆ្នោត ដែលលោកថា ជាការបោះ​ឆ្នោត​ក្លែង​ក្លាយ​នេះ។ ក្នុងលិខិតដដែលនេះ លោកអភិបាលរដ្ឋវ៉ាស៊ីនតុន មិនភ្លេចរំឭក​ដល់​ក្រុម​តំណាង​រាស្ត្រ​ទាំង​បួន​រូប អំពីភាពសាហាវព្រៃផ្សៃនៃរបបលោក ហ៊ុន សែន ដែលបានទទួលរងនូវ​ការ​ថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ ខណៈដែលសេតវិមានចាត់ទុកការបោះឆ្នោតនេះ​ថា មាន​ភាព​ចន្លោះ​ប្រហោងជាច្រើន ដែលមិនអាចឲ្យគេចាត់ទុកថា ជាការបោះឆ្នោតដោយសេរី និង​យុត្តិធម៌បានឡើយ។

អភិបាលប្រចាំរដ្ឋវ៉ាស៊ីនតុន លោក Jay Inslee បាន​ទាមទារ​ក្រុម​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន​ទាំង​បួន​រូប​នេះ ផ្តល់​នូវ​ចម្លើយ​ដល់​សំណួរចំនួន ១០ ដែល​លោក​បាន​ចោទ​សួរ​ទៅ​កាន់​ពួក​គេ និង​ស្នើសុំ​ឲ្យ​ពួក​គេ​បក​ស្រាយ។ សំណួរ​ទាំង​នោះ រួមមាន អ្នក​ដែល​ផ្តួចផ្តើម​ឲ្យ​មាន​ការ​ទាក់ទង​ជាមួយ​របប​លោក ហ៊ុន សែន ក្នុង​ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នេះ អ្នក​ចេញ​ថ្លៃ​ចំណាយ​ផ្សេងៗ ពី​ដំណើរ​ទស្សនកិច្ច​នេះ​ថា តើ​ពួក​គាត់​មាន​បាន​ទទួល​សំណង​នានា ពី​ការ​ធ្វើ​ទស្សនកិច្ច​នេះ​ដែរ​ឬ​ទេ ឬ​ថា តើ​ពួក​គេ​បាន​ជួប​ជាមួយ​អ្នក​ណា​ខ្លះ ហើយបានឡើងតាមក្រសួងការ​បរទេស ឬ​មន្ត្រី​ណាមួយនៃរដ្ឋាភិបាល​អាមេរិក​ដែរ​ឬ​ទេ នៅ​មុន ឬ​ក្រោយ​ដំណើរ​ទស្សនកិច្ច​នេះ។ សំណួរ​មួយ​ទៀតរបស់អភិបាលប្រចាំរដ្ឋវ៉ាស៊ីនតុន លោក Jay Inslee ចោទ​សួរ​ថា តើ​ពួក​គេ​មាន​ព្យាយាម​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​វ៉ាស៊ីនតុន ហើយ​ស្វែង​យល់​អំពី​ឥទ្ធិពល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ពួក​គេ​នេះ ព្រមទាំងពី​សំណាក់​អ្នក​ទាំង​ឡាយ ដែល​បាន​ទទួល​រង​គ្រោះ​ដោយសារ​តែ​កណ្តាប់​​ដៃ​​នៃ​​របប​លោក ហ៊ុន សែន ដែរ​ឬ​ទេ។

លោក Drew MacEwen និង​លោក Brandon Vick អះអាង​ប្រាប់​កាសែត Seattle Times ថា ពួក​គេ​បាន​ចេញ​លុយ​ថ្លៃ​ចំណាយ​ទស្សនកិច្ច​នេះ​ដោយ​ខ្លួន​ឯង ហើយ​ថា​ពួក​គេ​បាន​បដិសេធ មិន​ទទួល​យក​ការ​ព្យាយាម​ចេញ​សង​ប្រាក់​ពី​ភាគី​ទី​បី​ណា​មួយ​ឡើយ។ ដោយ​ឡែក​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Washington State លោក Doug Ericksen និង​តំណាង​រាស្ត្រ​ប្រចាំរដ្ឋ Washington State លោក Vincent Buys នៅ​មិនទាន់ផ្តល់ចម្លើយ​ដល់​កាសែត​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ចុង​សប្តាហ៍​មុន​នេះ។

អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ ការ​លើក​ឡើង និង​ការ​បក​ស្រាយ​របស់​តំណាង​រាស្ត្រ​អាមេរិកាំង​ប្រចាំ​រដ្ឋ​វ៉ាស៊ីនតុន​ទាំង​ពីរ​រូប​នេះ​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក មិន​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ណា​មួយ​ឡើយ ហើយប្រកាសថា នឹងដាក់ទណ្ឌកម្មបន្ថែមលើរបបភ្នំពេញ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​គ្មាន​បក្ស​ប្រឆាំង​ដ៏​ធំ ដែល​មេ​គណបក្ស​កំពុង​ជាប់​ឃុំ និង​បរិយាកាស​គាប​សង្កត់​នៅ​មុន និង​អំឡុង​ពេល​បោះ​ឆ្នោត។

ស្ថាប័នជំនាញដែលជាក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​សង្កេតការណ៍​ការបោះឆ្នោត​ក្រៅ​ប្រទេស និង​អន្តរជាតិ​ចំនួន ២៣ ស្ថាប័ន​ធំៗ ធ្លាប់បានថ្កោលទោស​របប​លោក ហ៊ុន សែន និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ជុំវិញ​ការ​ព្យាយាម​ផ្ដល់​ភាព​ស្រប​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស កាលពី​ថ្ងៃអាទិត្យ ទី២៩ កក្កដា​នេះ តាម​រយៈ​ការ​ទទួល​ស្គាល់​ក្រុម​អ្នក​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត ដ៏​ច្រើន​លើសលប់ ដែល​ក្រុម​អង្គការ​ជំនាញ​ទាំង​ ២៣​ស្ថាប័ន​ធំៗ​នេះ ចាត់ទុកថា សុទ្ធ​តែ​​ជា​​ក្រុម​អ្នក​សង្កេត​ការណ៍​​លម្អៀង បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​សង្កេត​ការណ៍ ខណៈ​ដែល​តាមពិត​ គឺជាក្រុម​អ្នក​សង្កេត​ការណ៍​ក្លែងក្លាយ បង្កើ​ឡើង​ដើម្បីឲ្យ​គេ​ជួល ដើម្បី​ចាំ​តែ​ប្រថាប់​ត្រា​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "តំណាងរាស្ត្រ​អាមេរិកាំង​ប្រចាំ​រដ្ឋ Washington State ពីរ​រូប ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ជា​ការ​បោះ​ឆ្នោត​មិន​ស្រប​ច្បាប់"

  1. Free Cambodia says:

    These potato heads are paid to talk, so they do talk. They cannot keep illegal immigrants out of US, so they just only talk as what they are paid to talk.

  2. Anonymous says:

    Vietnam goal is to isolate Cambodia from international community so it makes it easy for them to take fully control to take over Cambodia territory so they try at any cost to make it happens. So far it works because some CAMBODIA people supports this idea. This is the most fearful situation for Vietnam because if Cambodia become U.S. allied just like South Korea, Japan, Taiwan then Cambodia will become a developed country economically improved and defense will be strong and Kampuchea Krom will be achievable to reunite with Cambodia. Wake up Cambodian!!!!

  3. kh says:

    why?
    តំណាងរាស្រ្តទាំងមូលមិនអាចធ្វើអ្វីបាន?សេរី?

  4. so socheath says:

    ហាស ! ហាស
    ម៉លឲ្យច្បាស់ពួកអាអួតពី លោកបិតាប្រជាប្រជាធិបតេយ្យអាមេរិក
    មើលឲ្យច្បាស់អាល្ងង់ !
    កុំចេះតែព្រុសពីពាក្យ សិទ្ធមនុស្ស សេរីភាព ប្រជាធិបតេយ្យ
    អោយសោះ !
    *************

    លោក ដូណាល់ ត្រាំ មិនចង់ឃើញមុខអ្នករិះគន់ និងប្រឆាំង
    លោកទៀត ទើបបិទខ្ទប់គណនី Twitter ចំនួន៤១ មិនឲ្យបញ្ចេញមតិប្រឆាំង-រិះគន់លោកបានទៀត!
    (វ៉ាស៊ីនតោន)៖ លទ្ធផលនៃការប្រឆាំង និងរិះគន់ខ្លាំងពេកទៅលើគោលនយោបាយរបស់លោក
    ដូណាល់ ត្រាំ នោះគណនី Twitter សរុបចំនួន ៤១ ត្រូវបានលោក ត្រាំ ផ្ទាល់បិទចោល
    (Blocked) ដើម្បីកុំឲ្យពួកគេមានឱកាសរិះគន់លោកបានទៀត ដែលវាមិនខុសពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅមួយចំនួន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន
    ក្នុងការបិទគណនី ដែលគេគិតថាមិនចូលចិត្ត ឬប៉ះពាល់អារម្មណ៍របស់ពួកគេនោះឡើយ
    ប៉ុន្តែសូមមើលថា លោក ត្រាំ ជាប្រធានាធិបតីនៃមហាអំណាចលទ្ធិប្រជាធិបតេយ្យ និងតែលោកស្ទួយសេរីភាពនៃការបញ្ចេញមតិមួយទាំងមូល, តើការសងសឹកអ្នកប្រឆាំងដោយទង្វើជនសាមញ្ញធម្មតាបែបនេះ វាសាកសមដែរ ឬទេ?
    ហេតុដូច្នេះហើយបានជាការប្រឆាំងតវ៉ា ទាំងក្នុងបណ្តាញសង្គម សារព័ត៌មាន និងក្រុមអ្នកច្បាប់នានាបានផ្ទុះឡើង ដើម្បីបង្ហាញថា ជាមេដឹកនាំសហរដ្ឋអាមេរិកដ៏ធំមហិមា និងជាគំរូរបស់
    អន្តរជាតិនោះ លោក ត្រាំ មិនអាចបិទមិនឲ្យនរណារិះគន់ និងប្រឆាំងគោលនយោបាយ
    របស់លោកឡើយ នៅគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺនៅលើបណ្តាញសង្គម Twitter ដែលលោកផ្ទាល់កំពុងតែប្រើប្រាស់ជាផ្លូវការ។
    សកម្មជនតស៊ូសិទ្ធិបញ្ចេញមតិមួយក្រុមនៅអាមេរិក បានទាមទារឲ្យប្រធានាធិបតីអាមេរិក
    លោក ដូណាល់ ត្រាំ បើកឲ្យអ្នកប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូលបញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការរបស់លោកឡើងវិញ ក្រោយកាលពីខែឧសភាកន្លងទៅ
    ចៅក្រមសហព័ន្ធមួយរូប បានបង្គាប់ឲ្យលោកប្រធានាធិបតីអាមេរិកអនប្លក Unblock ក្រុមអ្នក
    ប្រើប្រាស់ Twitter ដែលបានដាក់ពាក្យបណ្តឹងជុំវិញរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
    កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិកលោកស្រី ណាវមី រ៉ៃស៍ បាកក្វដ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉កបានសម្រេចថា ការបញ្ចេញមតិទាំងឡាយនៅក្នុងគណនី Twitter របស់លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តីរដ្ឋាភិបាល
    ដទៃទៀត គឺជាវេទិកាបញ្ចេញមតិសាធារណៈ ហើយការរារាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង
    សង្គមនេះ មិនឲ្យបង្ហាញទស្សនរបស់ពួកគេនោះ គឺជាការរំលោភទាំងស្រុងទៅលើសិទ្ធិនៃ
    ការបញ្ចេញមតិរបស់ពួកគេ នៅក្រោមច្បាប់ចម្បងទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក។
    ក្រុមសកម្មជននៃវិទ្យាស្ថានណៃហ្វឺស អាមែនឌឺមែន អ៊ីនស្ទីធ្យូត Knight First Amendment Institute
    នៃសាកលវិទ្យាល័យកូឡុំបៀរ Columbia បានផ្ញើពាក្យបណ្តឹងដែលមានភ្ជាប់នូវបញ្ចីឈ្មោះ
    នៃគណនីចំនួន ៤១ ដែលនៅតែបន្ត Block ដោយគណនី Twitter ផ្លូវការរបស់លោក ត្រាំ
    ឈ្មោះថា @រៀលដូណាល់ត្រាំ RealDonaldTrump ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នកប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ត្រូវបានបើកអនប្លក (Unblock) ឡើងវិញកាលពីខែមិថុនា។ សម្រាប់ការប្លក Block អ្នកប្រើប្រាស់នេះ លោក ត្រាំ
    ត្រូវក្រុមសកម្មជនចោទប្រកាន់ថា ធ្វើឡើងដោយសារតែពួកគេទាំងនោះ បានបញ្ចេញមតិ
    រិះគន់ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយរបស់លោក។
    គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំតាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោកបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយគោលដៅ និងប្រកាសគោលនយោបាយ ព្រមទាំងវាយប្រហារទៅលើក្រុមអ្នករិះគន់ជាដើម៕