លោក ហ៊ុន​ សែន បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ជុំវិញ​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត

ដោយ វណ្ណ សុគន្ធា
06/08/2018
RFI

media
​រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី
@សហការី


នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ខ្មែរ​ប្រមាណ​៧០​នាក់​នៅ​វិមាន​សន្តិភាព មុន​ពួក​គេ​ចេញ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​នាយក​រដ្ឋមន្រ្តី​បាន​យក​វេទិកា​នេះ​វាយ​ប្រហារ​ដោយ​សម្តី​ធ្ងន់ៗ​ទៅ​លើ​លោក សម រង្ស៊ី ដែល​ចោទ​ថា​មាន​ការ​បំប៉ោង​ចំនួន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន ថែម​ទាំង​បបួល​លោក​ សម​ រង្ស៊ី ស្បថ​ដាក់​ជីវិត​ផង​ទៀត បើ​លោក សម រង្ស៊ី ហ៊ាន​នោះ។

គឺ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន និង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផង លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​ហៅ​លោក​សម រង្ស៊ី​ឲ្យ​មក​ស្បថ​ដាក់​ជីវិត​ជាមួយ​លោក​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ជឿ​ជាក់​យ៉ាង​ប្រាកដ​តាម គ.ជ.ប ថា ចំនួន​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា មាន​ជាង​៨២​ភាគ​រយ។

ប៉ុន្តែ​លោក សម រង្ស៊ី វិញ តាម​រយៈ​បណ្តាញ​ព័ត៌មាន និង​ហ្វេសប៊ុក​របស់​លោក បាន​អះអាង​ថា​ អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​តិច​ជាង ៥០ ភាគ​រយ គឺ​មិន​មែន​៨២ ភាគ​រយ​ដូច​លោក ហ៊ុន សែន អះអាង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ថែម​ទាំង​ហ៊ាន​អះអាង​ទៀត​ថា អត្រា​អ្នក​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​បែប​នេះ គឺ​កើត​ចេញ​ពី​ការ​ក្លែង​បន្លំ និង​រាប់​ខុស ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មោឃៈ​មួយ​ចំនួន​ធំ​ក្លាយ​ទៅ​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បើ​សិន​នេះ​ជា​ការ​ពិត​មែន​នោះ លោក សម រង្ស៊ី ត្រូវ​តែ​ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​រូប​លោក។ ស្បថ​ឲ្យ​ស្លាប់​ដោយ​រន្ទះ​បាញ់ ឡាន​បុក ធ្លាក់​យន្តហោះ ទេវតា​បរា​មុខ ស្លាប់​តៃ​ហោង​គ្មាន​ដី​កប់ និយាយ​ឲ្យ​ខ្លី​ឲ្យ​តែ​ស្លាប់​ខ្លួន គឺ​ជា​សម្បថ​ដែល​លោក​ហ៊ុន សែន​ចង់​ឲ្យ​លោក សម រង្ស៊ី មក​ស្បថ​ត​ទល់​ជាមួយ​នឹង​លោក។ លោក​ថា លោក សម រង្ស៊ី អាច​ស្បថ​ដោយ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឬ​តាម​ណា​ក៏​បាន​ដែរ​ឲ្យ​លោក សម រង្ស៊ី ហ៊ាន។ លោក​នាយក​រដ្ឋមន្រ្តី​គូស​បញ្ជាក់​ថា បើ​លោក​សម រង្ស៊ី​ហ៊ាន​ស្បថ​នោះ គឺ​ថា​ប្រសិន​បើ​នរណា​ម្នាក់​ស្លាប់​ដោយ​សារ​ការ​ស្បថ​នេះ អាច​បញ្ជាក់​ពី​ការ​ពិត​ហើយ។

មិន​ត្រឹម​តែ​បបួល​លោក សម រង្ស៊ី ស្បថ​ប៉ុណ្ណោះ​ទេ​ លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ហ៊ាន​ស្បថ​តាម​ការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​មុន​លោក សម រង្ស៊ី ឲ្យ​លោក​ស្លាប់​ខ្លួន ប្រសិន​បើ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត ជា​ចំនួន​មិន​ពិត​នោះ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​លោក​នាយក​រដ្ឋមន្រ្តី​ចង់​ដឹង​ថា តើ​លោក សម រង្ស៊ី ហ៊ាន​ឬ​ក៏​មិន​ហ៊ាន​ស្បថ​ជាមួយ​នឹង​លោក។

លោក​នាយក​រដ្ឋមន្រ្តី​ហាក់​ដូច​ជា​បាន​ដឹង​មុន​ទៅ​ហើយ​ថា លោក សម រង្ស៊ី ប្រហែល​ជា​មិន​ហ៊ាន​ស្បថ​ទេ ព្រោះ​ថា កន្លង​មក​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ ​គឺ​លោក​អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ មិន​ដែល​ហ៊ាន​ស្បថ​ស្បែ​ម្តង​ណា​ឡើយ។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សុំ​ឲ្យ​លោក សម ​រង្ស៊ី ឆ្លើយ​តប​មក​លោក​វិញ​ថា ហ៊ាន​ឬ​មិន​ហ៊ាន៕

What Next?

Recent Articles

5 Responses to "លោក ហ៊ុន​ សែន បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ជុំវិញ​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត"

  1. Người bạn Khmer says:

    what does this manic psychopath hun sen say about perjury swear with sam rainsy royally we do not care
    On the other hand FT’s article has another story, and the warning of MOODY’S
    https://www.ft.com/content/43781b06-9927-11e8-9702-5946bae86e6d
    The threat does not come from outside nor the peaceful opponents and the majority of Khmer peoples
    this threat coming from the very interiur circles around this maniaco psychopate. Some examples
    how to pay wages
    law enforcement and the army
    ministry officials
    Of course they have liquids but when the source is dry, it will cause problems The hyenas will fight between them, if not like crocodiles in a lake that is drying good courage dear fan of this psychopath named hun sen
    những gì hiện này psychopath hưng hun hun sen nói về khai man thề với sam rainsy royally chúng tôi không quan tâm
    Mặt khác, bài viết của FT có một câu chuyện khác và cảnh báo về MOODY’S
    https://www.ft.com/content/43781b06-9927-11e8-9702-5946bae86e6d
    Mối đe dọa không đến từ bên ngoài cũng như các đối thủ hòa bình và phần lớn dân tộc Khmer
    mối đe dọa này đến từ vòng tròn rất liên quan xung quanh tâm lý maniaco này.
    cách trả lương
    thực thi pháp luật và quân đội
    cán bộ Bộ
    Tất nhiên họ có chất lỏng nhưng khi nguồn khô, nó sẽ gây ra vấn đề Các linh cẩu sẽ chiến đấu giữa họ, nếu không giống như cá sấu trong một cái hồ đang làm khô lòng dũng cảm thân yêu của người hâm mộ này.

  2. Chourn says:

    មិនខុសពីពាក្សចាស់លោកពោលនោះទេថា៖ មនុស្សនៅពេលដែលទាល់ច្រកតែងតែបបួលគេស្បថ ទាំងមនុស្សល្អនិងមនុស្សអាក្រក់ តែកាធ្វើបែបនេះភាគច្រើជាមនុស្សអាក្រក់។ រឿងចំនួនអ្នកបោះឆ្នោត កន្លងមកគឺគជបជាអ្នកប្រព្រឹត្តបំប៉ោងទូរលេខអ្នកបោះឆ្នោត មិនមែនលោកហ៊ុនសែននោះទេ ដែល​បាន​​ប្រព្រឹត្ត ដូច្នេះបើទោះបីជាលោកសមរង្សីស្បថជាមួយលោកហ៊ុនសែនក៍មិនសាកសិទ្ធិដែរ។ នៅ តាមប្រទេសប្រជាធិបតេយ្យពិតគេមិនយកការស្បថមកធ្វើជាគោលនោះទេគឺគេវាយតម្លៃទៅលើភាព ជាក់ស្តែងនិងផ្អែកលើទិន្នន័យបែបលក្ខណះវិទ្យាសាស្ត្រត្រឹមត្រូវ។

  3. khevphka says:

    ស្បត់សីុអាចម៍ឆ្កែ នរណាមានខ្លួនសីុមុនទៅ។

  4. Khmer Morn says:

    Still credit about the trees one head

  5. Chourn says:

    ទោះចង់ស្លាប់ឬមិនចង់ស្លាប់ក៍ជិតដល់ថ្ងៃស្លាប់ដែរ ស្លាប់តែម្នាក់ឯងហ្នុងទៅមិនបាច់មកបបួលគេ ស្បថនោះទេ។ បើស្បថពិតជាសាកសិទ្ធិមែននោះការស្បថចូលសភាកន្លងមកដែលថាស្មោះស្មគ្គ័ បំរើប្រទេសជាតិ មិនពុករលួយ និងបំរើប្រជារាស្ត្រដោយស្មោះត្រង់។ តែពេលអនុវត្តផ្ទុយពីការដែល ធ្លាប់បានស្បថ មន្ត្រីមួយចំនួន ពុករលួយ និងសំពងរាស្ត្រ ធ្វើឲ្យបាត់បង់ទឹកដី តែមន្ត្រីទាំងនោះមិន ដែលឃើញរន្ទះបាញ់ស្លាប់ម្នាក់នៅឡើយទេ។

Leave a Reply

Submit Comment