មេ​ធា​វី​ថាកូន​ក្តី​៣​នាក់​គ្មាន​ឥទ្ធិ​ពលធ្វើឲ្យអត្រាអ្នកចេញទៅបោះឆ្នោតថយចុះ​ដូច​ គ.ជ.ប ចោទនោះទេ

| |
https://vodhotnews.com

គ.ជ.ប បើកសវនាការលើសំណុំរឿង 001 នៅសាលសន្និសីទ គ.ជ.ប ថ្ងៃពុធ ទី ០៨ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក គ.ជ.ប)


មេធាវីការពារក្តីរបស់អតីតសមាជិក​បក្សប្រឆាំង អះអាងថានឹងបន្តស្វែងរកយុត្តិធម៌ឲ្យកូនក្តី៣រូប ដែល​គ.ជ.ប ស​​ម្រេ​​​​​​ច​​ផា​ក​​ពិន័យដោយ​ចោទថាបានធ្វើសកម្ម​ភាបង្ហោះម្រៀ​មដៃស្អាតលើ​បណ្តា​ញស​ង្គម ​ធ្វើឲ្យ​អ្ន​កចេ​ញ​ទៅបោះឆ្នោ​ត​ថ​យចុះ ​និងសន្លឹកឆ្នោតមិនបានការកើនឡើងនៅអាណត្តិថ្មីនេះ។

កាលពីថ្ងៃពុធគ.ជ.បបានសម្រេចផាកពិន័យអតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្ត​បាត់ដំ​បង លោ​ក ជា​ ជីវ ចំនួន១០លានរៀល លោក គ្រុយ គឹម សាំង ៥លានរៀល និងលោក ថោង សារឿន ៥លា​ន​រៀ​​​​ល​ដែរ។

អ្នកទាំង៣នាក់ ត្រូវបានគ.ជ.ប ចោទថា បានធ្វើយុទ្ធនាការម្រាមដៃស្អាតបង្ហោះតាមហ្វេសប៊ុក ធ្វើឲ្យ​មា​ន​​​​​​​ជះឥទ្ធិពល​​ដល់អត្រាអ្នកចេញទៅបោះឆ្នោតនៅអាណត្តិនេះថយចុះ និងសន្លឹ​កឆ្នោត​អត់បានកា​រកើនឡើ​ង ខុសពីប្រវត្តិបោះឆ្នោតកាលពីអាណត្តិមុនៗ។

មេធាវីលោក សំ សុគង់ ដែលការពារក្តីឲ្យអតីតសកម្មគ​ណបក្សប្រឆាំង​ បាន​ឲ្យVO​Dដឹងថាលោកនឹង​ដាក់​ពាក្យ​​ប្តឹ​ង​ប្រឆាំងនឹងការសម្រេចរបស់ គជប នេះទៅក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃសុក្រស្អែកនេះ ដើម្បីស្នើឲ្យ​ស្ថាប័​​ន​កំពូ​​ល​មួ​យនេះ ពិចារណា ទម្លាក់ការចោទប្រកាន់លើកូនក្តី។

មេធាវីរូបនេះអះអាងថា កូនក្តីលោក៣នាក់ គ្មានឥទ្ធិពល​អ្វីធ្វើឲ្យអ្នកចេញទៅបោះឆ្នោតថយចុះ និងធ្វើឲ្យសន្លឹ​កឆ្នោ​ត​រា​ប់ម៉ឺនសន្លឹកក្លាសជាសន្លឹកឆ្នោតមិនបានការ ដូចការ​ចោទប្រ​កា​​ន់នោះទេ។

លោកថា៖« យើងគិតថា ពាក្យដែលគាត់និយាយខ្លួនឯង ធ្វើឲ្យជះឥទ្ធិពលដល់ប្រជាពលរដ្ឋទូទាំងប្រទេស មិនទៅ​បោះឆ្នោត រហូតដល់ច្រើន ហើយសន្លឹកឆ្នោតខូចដល់ទៅជិត៩% ខ្ញុំគិតថាវាមិនអាចទៅរួចទេ។ ប៉ុន្តែ​បើយើងមើ​លទៅវាអត់មានភស្តុតាងអីយកមកបញ្ជាក់»។

បើតាមរបាយការណ៍គ.ជ.ប ចំនួនអ្នកមិនទៅបោះឆ្នោត និងសន្លឹកឆ្នោតមិនបានការមានប្រមាណ​​ជាង​២៥​%​​​(​២​៥,​៨​៣)ចំនួ​ននេះ បើគិតជាចំនួនមនុស្សជាង​​២​លាននាក់។

មន្ត្រី​ឃ្លាំ​មើ​លការបោះឆ្នោតនៅអង្គការ​ខុមហ្វ្រែលលោក កន​ សាវាង្ស និយាយថាការស​ម្រេចផា​កពិ​ន័យ រ​បស់​គ.ជ.ប បង្កើតជាចម្ងល់ជាច្រើន ទាក់ទិ​ននឹងច្បាប់បោះឆ្នោតមាត្រា១៤២ ដែលចែងពី​ការរារាំង។​លោក​ថា​ចំ​នុ​ច​​​នេះ គ.ជ.ប គួតែព​ន្យល់​ឲ្យច្បាស់​​រវាងស​កម្មភាពរារាំង និងសេរីភាពបញ្ចេញមតិ។

លោក កន សាវាង្ស លើកឡើងទៀតថា គ.ជ.ប គួរតែចុះជួបម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ដើម្បីរកឲ្យ​ឃើញ​ថា ការដែលពលរដ្ឋមួយចំនួនមិនចេញទៅបោះឆ្នោត ឬទៅបោះឆ្នោតហើយតែធ្វើឲ្យសន្លឹក​ឆ្នោត​ខូ​​ច​​​​ម​ក​​​ពី​ការបង្ហោះ​ម្រា​មដៃស្អាតលើបណ្តាញសង្គម របស់បុរស៣នាក់នេះ ឬមកពីបញ្ហានយោបាយ​ ។

លោក កន សាវាង្ស ជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញគួរតែពិចារណាផងដែរលើសំណុំរឿងដ៏ចម្រូងចម្រាសនេះ ដើម្បី​ឲ្យអ្នករងការចោទប្រកាន់ទទួលយកបាន និងថាជាការស្តារមុខមាត់ស្ថាប័នជាតិផងដែរ។

លោកថា៖«នៅក្នុងហ្វេសប៊ុករបស់គាត់ប៉ុន្មានភាគរយ និងប៉ុន្មាននាក់ដែលអាច​ធ្វើឲ្យជះឥទ្ធិពល​អស់​ហ្នឹង។​ យើងត្រូវ​​តែសិក្សាអាហ្នឹងឲ្យច្បាស់លាស់ទៅ អាហ្នឹងការកាត់ក្តីធ្វើឲ្យមាន​ការអស់ចិត្តទាំង​អស់​គ្នា​»​។​

ប៉ុន្តែ​ គ.ជ.ប អះអាងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន​ថា តាមប្រវត្តិនៃការ​បោះឆ្នោតសកលអ​ត្រា​នៃ​អ្នក​បោះ​​ឆ្នោត តែងតែខ្ពស់ជាងអ​ត្រា​​នៃអ្ន​​​កចេញទៅ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។​ គ.ជ.ប លើកឡើងទៀត​ថា ការបោះឆ្នាំឃុំសង្កា​ត់អាណត្តិទី៤ អ្នកចេញទៅបោះឆ្នោត​មានចំនួនជាង៩០​%។ កា​រ​​​បោះឆ្នោ​តតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨នេះវិញមានតែជាង៨០%ប៉ុណ្ណោះ ។ ស្ថាប័ននេះក៏ បញ្ជាក់​​​ថា តា​​ម​ប្រវត្តិនៃការបោះឆ្នោត សន្លឹកឆ្នោតមិនបានការមានចន្លោះពី១%​ទៅ​៣​%​​​ប៉ុ​ណ្ណោះ​ ចំណែក​នៅ​​​អាណ​ត្តិទី៦នេះ​ សន្លឹកឆ្នោតមិនបានការឡើងដល់ជិត៩%។

តាមរបា​យការណ៍ដដែល អ្នកចេញទៅបោះឆ្នោតមានជិត៧លាន​នាក់(៦៩៣៦៥​៨១)ក្នុងចំណោ​ម អ្ន​កមា​​​ន​​​​ឈ្មោះ​​ក្នុ​ងប​ញ្ជីបោះ​ឆ្នោតជាងជាង៨លាន៣សែននាក់(៨៣​៨០២១៧) រីឯសន្លឹកឆ្នោ​ត​មិន​បានកា​រមាន​ជិត​៦០ម៉ឺនសន្លឹក(៥៩៦៥៦៦)។

យ៉ា​ងនេះក្តីមេធាវីការពារក្តីឲ្យអតីតសកម្មជនបក្សប្រឆាំង ហាក់មានសង្ឃឹមថា កូនក្តីរបស់​ពួក​​គេ​នឹងរួចផុ​ត​ពីកា​​​រ​ចោទ​ប្រកាន់ បើ​ក្រុមប្រឹក្សាធម្មនុញ្ញកាត់ក្តីនៅពេលខាងមុខនេះឈរលើភាពមិនលំអៀង ៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "មេ​ធា​វី​ថាកូន​ក្តី​៣​នាក់​គ្មាន​ឥទ្ធិ​ពលធ្វើឲ្យអត្រាអ្នកចេញទៅបោះឆ្នោតថយចុះ​ដូច​ គ.ជ.ប ចោទនោះទេ"

  1. so socheath says:

    អញ្ចឹង ! ប្រឹងតសូឲ្យឈ្នះក្តីទៅ មិចចាំបាច់ប្រូ
    *******

    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕