លោក ​ហ៊ុន​ សែន បដិសេ​ធការ​ពិនិត្យ​សន្លឹក​ឆ្នោត​បែ​បវិទ្យា​សាស្ត្រ ប៉ុន្តែ​ហ៊ាន​ស្បថ​ដាក់​ជីវិត

ដោយ វ៉ែន សុមេធ
2018-08-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី។ Photo: RFA


លោក​ ហ៊ុន ​សែន នៅ​តែ​ហ៊ាន​ស្បថ​ដាក់​ជីវិត​ជា​មួយ​លោក សម រង្ស៊ីដ​ដែ​ល រឿង​ចោ​ទ​ថា គណប​ក្ស​កាន់​អំ​ណាច​ និង គ​..ប បំប៉ោង​ទិន្នន័យ​ចំនួនអ្នក​ទៅបោះឆ្នោត ប៉ុន្តែ​លោក បដិ​សេ​ធ​ថា មិនព្រម​ពិនិ​ត្យ និងស្រា​វជ្រាវ​សន្លឹកឆ្នោ​តបែប​វិទ្យាសាស្រ្ត និងប​ច្ចេកទេស​នោះ​ទេ។ ការ​ លើក​ឡើងបែ​បនេះ បន្ទា​ប់ពី​លោកសម​ រង្ស៊ី ឆ្លើយ​តបថា ​រាប់​សន្លឹកឆ្នោតតា​មបច្ចេកទេ​ស​ជា​មុន ហើយ​ចាំ​ស្បថ​តាម​ក្រោយ។ អ្នក​វិភា​គ យល់​ថា រឿងបោះឆ្នោតនេះ មិនអា​ច​យក​ការ​ស្បថ​ស្បែ ដើម្បី​បញ្ជាក់​ភាពត្រឹម​ត្រូវ​បាន​ទេ ហើយ​ប្រជា​ពលរដ្ឋ​និង​សហគ​មន៍​អន្តរ​ជាតិ ក៏បា​នដឹង​ច្បាស់​ថា ការបោះ​ឆ្នោត​នេះ ខ្វះ​លក្ខណៈ​ប្រជាធិប​តេយ្យ​ដែរ។

លោក​ហ៊ុន សែន ប្រកាស​ថា មិន​ចាំបាច់​លើកហេតុ​ផល​ស្រាវ ជ្រាវ​បែប​វិទ្យាសាស្ត្រអ្វី​នោះទេ ប៉ុន្តែ​លោក​នៅតែ​បន្ត​ចោទ​សួរ​លោក​សម រង្ស៊ី ត្រង់​ៗ ថា តើ​ហ៊ាន​ស្បថ​ឲ្យ​ងាប់​តែ​ហោង​ទាំង​ប្រពន្ធ ទាំង​កូន ទាំង​ចៅ ទាំង​ចៅ​ទួត និង​មនុស្ស​ជិត​សិ្នទ្ធ​យ៉ាង​​​តិច ១០០​នាក់​ដែរ​ឬ​ទេ? លោក​ហ៊ុន​ សែន បន្ត​ថា លោក និ​ង​លោក​ សម រង្ស៊ី ​ធ្លាប់​បាន​លេង​បែប​វិទ្យាសាស្រ្ត​នេះ ជាមួយ​គ្នា​អស់​ជាង ​២០​ឆ្នាំ​មក​ហើយ។ ឥឡូវ​នេះ លោក​ចង់​លេង​បែប​ផ្លូវ​ងងឹត​វិញ​ម្តង។

ប្រព័ន្ធ​ឃោសនា​របប​លោក​ ហ៊ុន សែន បន្តដក​ស្រង់​សម្តី​លោក​ ហ៊ុន សែនទៀត​ថា ទោះ​បីជា​លោក សម​ រង្ស៊ី ​មិន​បាន​ស្បថ ក៏​សម្ប​ថ​នេះ​នឹង​ធ្លាក់​ទៅ​លើ​លោក សម រង្ស៊ីដែរ ព្រោះ​លោក​បាន​ស្បថ​រួច​ហើយ

ប្រតិកម្ម​ជាថ្មី​នេះ គឺ​បន្ទាប់​ពី​លោក​ សម រង្ស៊ី បាន​ឆ្លើយត​បកាល​ពីថ្ងៃទី​៦ ខែ​សីហា ថា លោក ​ហ៊ុន សែន ​គួរតែ​មាន​គំនិត​ចាស់​ទុំ និង​ជឿនលឿន​បន្តិច។ លោក សម រង្ស៊ី អះអាង​ថា លោក​មិន​ខ្លាច​ស្បថ​ជាមួយ​លោក ហ៊ុន សែន នោះ​ទេ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យមា​នការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ធ្វើ​ការ​ស្ទង់​មតិ​មួយ​ជា​មុន​សិន ដែល​មាន​លក្ខណៈ​អន្តរជាតិ និង​ឯករាជ្យ ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់ ភាគី​ពាក់​ព័ន្ធ។ ទោះ​យ៉ាង​ណាក្តី លោក សម រង្ស៊ី ជឿ​ថា លោក ហ៊ុន សែន ប្រាកដ​ជាមិ​ន​ធ្វើ​តាម​សំ ណើ​របស់​លោក​ដូចកាល​ពី​ឆ្នាំ​២០១៣​ដែរ ហើយ​នៅតែទ​ទូច​ឲ្យ​ទៅ​ស្បថ​វិញ ដែល​ជា​វិធី​មួយ​ឃ្លាត​ឆ្ងាយ​ពី​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជាក់​ស្តែង។ ទន្ទឹម​គ្នា​នេះ លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ថា អ្នក​ចូល​រួម​បោះ​ឆ្នោត​តិច​ជាង​ ៥០​ភាគ​រយ​ មិន​មែន​ ៨២​ភាគ​រយ​ដូច គ..ប ភូត​កុហក​ទេ ហើយ​ប្រជា​ពលរដ្ឋ​ដែល​ទៅ​បោះ​ឆ្នោត គឺ​ដោយសារ​តែ​រង​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន។

អាស៊ី​សេរី​ មិន​អាច​សុំការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី បាន​ទេ​នៅ​ថ្ងៃ​ទី៧ ខែ​សីហា។

ប្រធាន​ក្រុមអ្នក​វិភាគ​វ័យ​ក្មេង ​លោក ហង្ស វិទូ ​យល់​ថា ថ្វី​ដ្បិត​តែ​រឿង​ស្បថ​នេះ​ជា​រឿង​អរូបិយ និង​ជា​ជំនឿ​បុរា​ណរបស់​ខ្មែរ​ក្តី ប៉ុន្តែ​វា​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​មន្ទិល​សង្ស័យ​នៃការ​បោះ​ឆ្នោត​បាន​ដែរ ​ព្រោះ​ការ​បោះ​ឆ្នោត​នេះ ​មិន​មែន​ជា​រឿង​របស់​លោក ហ៊ុន​ សែន​ និង​លោក សម​ រង្ស៊ី​ ពីរ​នាក់​នេះ​ទេ៖ «»

រីឯ​អតីត​ឧប​នាយ​ករដ្ឋ​មន្ត្រី និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ​លោក លឺ ឡាយ​ស្រេង ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី៦​ ខែ​សីហា​ថា ការ​បបួល​គ្នា​ស្បថ​នេះ គឺ​ជា​ពាក្យ​ទាល់​ច្រក ​គ្មាន​ប្រយោជន៍​ និង​ជា​ពាក្យ​សម្តី​មិន​សាក​សម​ជា​អ្នក​ដឹក​នាំ​ប្រទេស។ ម្យ៉ាង​ទៀ​ត លោក​មើល​ឃើញ​ថា ថ្នាក់​ដឹក​នាំ​ កម្ពុជា​បច្ចុប្បន្ន​ ក៏​មិន​បាន​គោរព​ពាក្យ​សម្បថ ដែល​ខ្លួន​បាន​សច្ចា​ក​ន្លង​ទៅ និង​សម្បថ​ដែល​នឹង​សច្ចា​ទៀត​ មុន​ពេល​ចូល​កាន់​ដំណែង​ក្នុង​អាណត្តិថ្មីនេះ​ថា នឹង​បំរើព​លរដ្ឋ និង​តំកល់​ប្រយោជន៍​​ជាតិ​ជា​ធំ​នោះ​ដែរ។ អ្នក​នយោ​បាយ​ជើង​ចាស់​រូប​នេះ បន្ថែម​ថា ពាក្យ​សម្បថ​នេះ ក៏​មិន​អាច​ដោះ​ស្រាយ​ ឬទប់ទល់​ជាមួយ​សម្ពា​ធ​ និង​ទណ្ឌកម្ម​នានា​ពី​អន្ត​រជាតិ​នៅ​ពេល​ខាង​មុ​ខ​នេះ​ដែរ ព្រោះ​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នេះ មិន​មែន​មាន​តែ​លោក​ សម រង្ស៊ី​ នោះ​ទេ ​សូម្បី​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ក៏​មើល​ឃើញ និង​រិះគន់​ដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles