សហភាព​សហជីពក​ម្ពុជា ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ ដើម្បី​បញ្ចៀស​កលិយុគ នៅ​កម្ពុជា

2018-08-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​សហជីព​កម្ពុជា។ RFA
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​សហភាព​សហជីព​កម្ពុជា។ RFA


សហភាពសហជីពកម្ពុជា (CCU) ជំរុញឲ្យអ្នកនយោបាយននៃ​គណ​បក្ស​​កាន់​អំណាច និង​គណបក្ស​ប្រឆាំង បន្ទន់​ឥរិយាបថ ចរចា​គ្នា​រក​ដំណោះ​ស្រាយ​នយោបាយ ដើម្បី​បញ្ចៀស​កលិយុគ​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ បញ្ជាក់​ជំហរ​ថា ខ្លួន​មិន​​អាច​ចរចារ​ជាមួយ​គណបក្ស​នយោបាយ ដែល​ត្រូវ​បាន​រំលាយ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។

អ្នកវិភាគថា បើទោះ​ជាមានការចរចារ ក៏​របប​ក្រុង​ភ្នំពេញ មិន​អាច​ឲ្យ​បក្សប្រឆាំងមានវត្តមាន​ឡើង​វិញ​ដែរ ព្រោះ​ខ្លាច​បោះ​ឆ្នោត​ចាញ់​បក្ស​ប្រឆាំង។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ី​សេរី​ថា ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត ថ្ងៃទី២៩ កក្កដារួច លោក​សង្កេត​ឃើញ​ថា បណ្ដា​ប្រទេស​ម្ចាស់​ជំនួយ​សេដ្ឋកិច្ច​កម្ពុជា ដូចជា​សហភាព​អ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ព្រមាន​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ និង​ហ៊ុំព័ទ្ធ ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច ដែល​អាច​បណ្ដាល​ឲ្យ​កម្មករ និយោជិត​គ្មាន​ការងារ​ធ្វើ ព្រោះ​តែ​របប​ក្រុង​ភ្នំពេញ មិន​ព្រម​ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អន្ដរជាតិ។

លោក រ៉ុង ឈុន បារម្ភ​ថា នៅ​ពេល​ដែល​សហគមន៍​អន្ដរជាតិ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ និង​ឡោមព័ទ្ធ​សេដ្ឋកិច្ច នឹង​បណ្ដាល​ឲ្យ​កម្មករ​គ្មាន​ការងារ​ធ្វើ កម្ពុជា​នឹង​ធ្លាក់​ចូល​សភាព​កលិយុគ។ លោក ពន្យល់​ថា នៅ​ពេល​ដែល​កម្មករ​គ្មាន​ការងារ​ធ្វើ អ្នក​ដែល​រង​គ្រោះ​មិន​ត្រឹម​តែ​កម្មករ​រោងចក្រ​ទេ ពលរដ្ឋ​ទាំង​អស់​នឹង​រង​គ្រោះ។

លោក រ៉ុង ឈុន បន្ដ​ថា នៅ​ពេល​ដែល​កម្មករ​រាប់​លាន​នាក់​គ្មាន​ការងារ​ធ្វើ របប​ក្រុង​ភ្នំពេញ មិន​អាច​ប្រមូល​ពន្ធ​បាន​គ្រប់​ចំនួន​កំណត់ ហើយ​ក៏​មិន​អាច​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​បើក​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ៖ «»

សេចក្តីថ្លែងការណ៍របស់​សហភាព​សហជីព​កម្ពុជា ចេញ​នៅ​ថ្ងៃ​ទី៧ សីហា បាន​សម្ដែង​ការ​ព្រួ​យ​បារម្ភ​ថា បណ្ដា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភព​លោក មាន​សហរដ្ឋ​អាមេរិក សហភាព​អ៊ឺរ៉ុប អង់គ្លេស បារាំង អាឡឺម៉ង់ កាណាដា ជប៉ុន អូស្ដ្រាលី ជា​ដើម បាន​ខក​ចិត្ត និង​បាន​ចាត់​ទុក​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា នៅ​កម្ពុជា គឺ​ជា​ការ​បោះ​ឆ្នោត មិន​មាន​ប្រជាធិបតេយ្យ មិន​ស្រប​ច្បាប់ ខ្វះ​ភាព​ជឿ​ជាក់​បាន និង​មិន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទៀត​សោត ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​មិន​ទទួល​ស្គាល់ ដោយសារ​មាន​ការ​ផាត់​ចោល​គណបក្ស សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូល​​​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត និង​ប្រធាន​បក្ស​ប្រ​ឆាំង លោក កឹម សុខា រួម​ទាំង​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។

សហភាពសហជីពកម្ពុជា គាំទ្រការ​សម្រេច​ចិត្ត និង​អនុសាសន៍​របស់​សហគមន៍អន្ដរជាតិ ដែល​ចង់​ឃើញ​របបក្រុងភ្នំពេញ ដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់ភាពស្រប​ច្បាប់​ដល់​គណបក្សសង្គ្រោះជាតិ ដោះ​លែង​អ្នក​ទោស​មនសិការ សកម្មជន​ដី​ធ្លី អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល ឲ្យ​មាន​សេរីភាព​ពេញលេញ និង​សារព័ត៌មាន​ឯករាជ្យ​បាន​ដំណើរ​ការ​ឡើង​វិញ។ លើស​ពី​នេះ សហភាព​សហជីព​កម្ពុជា​យល់​ថា អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​គណបក្ស សង្គ្រោះ​ជាតិ ត្រូវ​អង្គុយ​និយាយ​គ្នា រក​ដំណោះ​ស្រាយ​នយោបាយ និង​រៀបចំ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​ឡើង​វិញ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​កលិយុគ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​សំណើសុំ​របស់​លោក រ៉ុង ឈុន ជា​សម្ដី​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ទៅ​រក​គណបក្ស​ប្រឆាំង​រួច​ស្រេច។ លោក ផៃ ស៊ីផាន និយាយ​ដូច លោក ហ៊ុន សែន ដែរ គឺ​របប​ក្រុង​ភ្នំពេញ មិន​លក់​អធិបតេយ្យ​កម្ពុជា មិន​លក់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ ដើម្បី​គ្រាន់​តែ​ចង់​បាន​លុយ​ជំនួយ​ដាច់​ខាត ពោល​គឺ​គ្មាន​ការ​ចរចារ​ជាមួយ​គណបក្ស​ប្រឆាំង​ទេ៖ «»

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ក្នុងបរិបទនយោបាយសព្វថ្ងៃ បើទោះជា​មាន​ការចរចារគ្នា ក៏គណបក្ស​កាន់អំណាចមិនឲ្យគណបក្សប្រឆាំងមានវត្តមានឡើងវិញដែរ ព្រោះ​គណ​បក្សកាន់អំណាចខ្លាចចាញ់ឆ្នោតបក្សប្រឆាំង។ លោក ហង្ស វិទូ ពិបាកសន្និដ្ឋាន ថា តើរបប​ក្រុង​ភ្នំពេញ នឹងដឹកនាំពលរដ្ឋកម្ពុជាធ្លាក់ដល់សភាពវេទនាកំរិតណាទេ នៅពេលដែលសហគមន៍​អន្ដរ​​ជាតិ ដកការអនុគ្រោះពន្ធ និង ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ព្រោះនៅពេលបច្ចុប្បន្ន សហគមន៍​អន្ដរ​ជាតិ​​មិន​​​ទាន់​ដាក់ទណ្ឌកម្មផង ពលរដ្ឋនៅតែរងទុក្ខវេទនា ចំណាកស្រុករកការងារ​ធ្វើនៅក្រៅ​ប្រ​ទេស​។ តែយ៉ាងណា អ្នកវិភាគ យល់ឃើញស្រដៀងនឹង លោក រ៉ុង ឈុន ដែរ គឺ នៅពេលដែល​សហ​គមន៍អន្ដរជាតិ ដកការអនុគ្រោះពន្ធ នឹងប៉ះពាល់ដល់ពលរដ្ឋខ្មែរទាំងមូល៖ «»

លោក រ៉ុង ឈុន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​អតីត​ប្រធាន​សមាគមន៍​គ្រូ​បង្រៀន​ឯករាជ្យ ព្រមទាំង​ជា​អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផង បញ្ជាក់​ថា បើ​ទោះ​ជា​របប​ក្រុង​ភ្នំពេញ​មិន​ខ្វល់​​នឹង​សំណើ​សុំ​របស់​លោក​ក៏​ដោយ លោក​នៅ​តែ​ព្រួយ​បារម្ភ​ពី​វិបត្តិ​នយោបាយ ដែល​អាច​ប៉ះពាល់​ដល់​កម្មករ និង​មន្ត្រី​រាជការ។ លោក រ៉ុង ឈុន អះអាង​ថា សហគមន៍​អន្ដរជាតិ គ្មាន​បំណង​ធ្វើ​បាប​របប​ក្រុង​ភ្នំពេញ​ទេ តែ​កូន​សោរ​សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស និង​កូន​សោរ​បញ្ចៀស​កលិយុគ​នៅ​កម្ពុជា​ពេល​នេះ គឺ​ស្ថិត​ក្នុង​ដៃ​របស់​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សហភាព​សហជីពក​ម្ពុជា ជំរុញ​ឲ្យ​មាន​ការ​ចរចា​នយោបាយ ដើម្បី​បញ្ចៀស​កលិយុគ នៅ​កម្ពុជា"

  1. so socheath says:

    អាចម្កួតរ៉ុងឈុន មើលឲ្យច្បាស់ !
    **************************

    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕

Leave a Reply

Submit Comment