អឺរ៉ុប​ផ្ដល់​ប្រាក់​៥​លាន​អឺរ៉ូ​ដើម្បី​អភិរក្ស​ព្រៃឈើ​តំបន់​ទន្លេ​មេគង្គ និង​ការ​អាស្រ័យ​ផល​របស់​មនុស្ស

អាស៊ីសេរី
2018-08-09

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជា​កសិករ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​ស្ទឹងត្រែង ដង​ទឹក​យក​ទៅ​ស្រោច​ដំណាំ​នៅ​តាម​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
ប្រជា​កសិករ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​ស្ទឹងត្រែង ដង​ទឹក​យក​ទៅ​ស្រោច​ដំណាំ​នៅ​តាម​ច្រាំង​ទន្លេ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ភ្នំពេញ​អបអរសាទរ ទិវា​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ និង​ប្រកាស​គាំទ្រ​ចំពោះ​ការចូលរួម​របស់​ជន​ជាតិ​ដើម​ភាគតិច និង​សហគមន៍​ដែល​ពឹង​ផ្អែកលើ​ព្រៃឈើ។

សហភាព​អឺរ៉ុប ចូលរួម​ចំណែក​ជាមួយ​ជនជាតិ​ដើម​ភាគតិច ចំពោះ​អរិយធម៌​ចម្រុះ​ដ៏​សំបូរ​បែប វប្បធម៌ និង​បេតិកភណ្ឌ​រួម​ទាំងអស់​គ្នា។ ហើយ​សភាព​អឺរ៉ុប បាន​ផ្ដល់​ថវិកា​ចំនួន ៥​លាន​អឺរ៉ូ សម្រាប់​តំបន់​ទន្លេ​មេគង្គ ដើម្បី​ធ្វើ​ឲ្យ​អភិរក្ស​ព្រៃឈើ និង​ការ​អាស្រ័យ​ផល​របស់​មនុស្ស។ តំបន់​មេគង្គ គឺជា​ទីលំនៅ​របស់​ពលរដ្ឋ​ប្រមាណ ៨៥​លាន​នាក់ ដែល​រស់នៅ​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ហើយ​ច្រើនជាង​មួយ​ភាគ​បី នៃ​ចំនួន​ពលរដ្ឋ​ទាំងនោះ​គឺជា​ជនជាតិ​ដើម​ភាគតិច។

សហភាព​អឺរ៉ុប​លើកឡើង​ថា ការ​រួមបញ្ចូល​ចំណេះដឹង និង​ទស្សនៈ​របស់​ពួកគាត់​ទៅ​ក្នុង​កិច្ចការពារ​ព្រៃឈើ មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ប្រើប្រាស់ និង​ការ​អភិរក្ស​ព្រៃឈើ​ដោយ​ចិរភាព។

របាយការណ៍​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​របប​លោក ហ៊ុន សែន ជា​មូលហេតុ​ដ៏​ចម្បង​ដែល​នាំ​ឲ្យ​មានការ​បំផ្លាញ​ដល់​ភាព​សុខដុមរមនា​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច។ ក្រុម​អង្គការ​ការពារ​សិទ្ធិ​ដីធ្លី​កន្លងមក​ព្រមាន​ថា យុទ្ធសាស្ត្រ ដី​សម្បទាន របស់​របប​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច នៅ​តាម​ខេត្ត​រតនគីរី មណ្ឌលគិរី កំពង់ធំ និង​ខេត្ត​ព្រះវិហារ បាន​បាត់បង់ ដី​ព្រៃ​សហគមន៍ ដី​ផ្នូរ​កប់​សព លំនៅឋាន វប្បធម៌ និង​ប្រពៃណី របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles