អូស្រ្តាលីថាមានជម្រើសច្រើនដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតនៅកម្ពុជាដែលខ្លួនថាមិនសេរី

| |
https://vodhotnews.com

លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី (រូបភាព៖ abc.net.au)


រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអូស្ត្រាលី បានលើកឡើងថាប្រទេសខ្លួន​មានជម្រើសជាច្រើន ដើម្បី​ឆ្លើយតបទៅនឹងការ​បោះឆ្នោតនៅកម្ពុជា​ ដែលខ្លួនយល់ថាមិនភាពសេរី និងបើកទូលាយ​។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ABC កាលពី​សប្ដាហ៍មុន លោកស្រី ជូលី ប៊ីសស៊ប (Julie Bishop) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានមានប្រសាសន៍ថា អូស្រ្តាលីនឹងខិតខំធ្វើការជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បីឲ្យពួកគេបាន​ដឹងពីការព្រួយបារម្ភ​របស់អូស្រ្តាលី ដើម្បី​ស្វែងរកការឆ្លើយ​តបពីសំណាក់រដ្ឋាភិបាលកម្ពុជា។

លោកស្រីបានបន្ថែមថា៖

«ប្រទេសអូស្រ្តាលីកំពុងពិភាក្សាជាមួយបណ្តាប្រទេសដែល​មានគំនិតដូចយើង រួមមានសហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀតថាតើអ្វីដែលអាចជាការឆ្លើយតប​ប្រកបដោយប្រសិទ្ធភាព។ ហើយយើងក៏មានជម្រើសច្រើនទៀត ដែល​ស្ថិតនៅក្នុងការពិចារណា»។

លោកស្រីបានបន្តថា ប្រទេសអូស្រ្តាលីបានបញ្ជាក់យ៉ាងច្បាស់ថា ការបោះឆ្នោតនៅកម្ពុជាគឺមិនមានភាពសេរី និងបើកទូលាយ​នោះ​ទេ ដោយសារ​តែរដ្ឋាភិបាលកម្ពុជាបង្ក្រាបសកម្មភាពរបស់គណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គម​ស៊ី​វិល​។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធពីការចោទប្រកាន់របស់អូស្រ្តាលី ដែលថាការ​បោះឆ្នោតនៅកម្ពុជា​មិនមានភាព​សេរី ព្រោះថាអូស្រ្តាលីមិនបានចូលរួមសង្កេតការណ៍ដោយផ្ទាល់។ លោកបន្ថែម​ថា​កម្ពុជាមិនមាន​ការព្រួយបារម្ភអ្វី​ទេ​ ចំពោះការព្រមាន​របស់​អូស្រ្តាលី​។

លោកថា៖ «យើងស្រុកខ្មែរសុខសប្បាយចង់ងាប់ ហើយមានព្រួយបារម្ភអីពីភាវរកម្មដូចប្រទេសអស់លោកអ្នកនឹង ចឹងយើង​ស្ថិតនៅក្នុងបរិបទនេះ ឯករាជ្យ អធិបតេយ្យភាព ភាពរបស់យើង។ ដោយឡែក គ្មានជនណា បរទេសណាមកយាយីឯករាជ្យភាព និង​អធិបតេយ្យភាពបានទេ ទាំងអស់គ្នានឹង ទាំងអូស្រ្តាលី ទាំងកម្ពុជា សុទ្ធតែជាសមាជិកពេញសិទ្ធរបស់អង្គការសហប្រជាជាតិ ចឹងឲ្យ​គាត់មើលផង មុននឹងមានមតិអីពាក់ព័ន្ធដល់កម្ពុជា កុំឲ្យមានលក្ខណៈកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា កម្ពុជាកំពុងបាន​សុខ ហើយកុំធ្វើឲ្យកម្ពុជានឹងរងទុក្ខវេទនាដូចពេលមុនៗទៀត»។

អ្នកវិភាគគោលនយោបាយនិងជាសាស្រ្តាចារ្យរងជំនាញការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុង​ឡូសអែនជឺលែស សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល មានប្រសាសន៍ថា ប្រទេសកម្ពុជាគួរបញ្ឃប់រាល់សកម្មភាពដែលផ្ទុយ​ទៅនឹង​នីតិរដ្ឋនៅអូស្ត្រាលី។ លោកបន្តថា​កម្ពុជាអាចបំបែកនីតិរដ្ឋ​នៅកម្ពុជាបាន ប៉ុន្តែមិនសន្មតថាកម្ពុជាអាចធ្វើបានដូចនេះនៅក្នុងប្រទេស​ដទៃឡើយ ហើយកម្ពុជាមិនអាចត្រួតត្រានិយតករ ប្រព័ន្ធ​តុលាការ និងប្រព័ន្ធផ្សព្វផ្សាយរបស់គេឡើយ។

លោកបន្ថែម​ទៀតថា៖«អូស្រ្តាលីមិនខ្វល់ថា​អ្នកជានរណាទេ។ បើ​មិនគោរព​ច្បាប់របស់គេ ទ្រព្យសម្បត្តិ​របស់អ្នកនឹងត្រូវបានរឹបអូស ហើយអ្នកនឹងជាប់ពន្ធធានាគារ។ ប្រសិនជាអ្នក​ស្ថិតនៅខាងក្រៅអូស្រ្តាលីទឹកដីអូស្រ្តាលី​ នោះអ្នកនឹងត្រូវហាមឃាត់​មិនឲ្យចូលទៅទឹកដីអូស្រ្តាលីឡើយ​។»

ប្រទេសដែលទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាថាជាការបោះឆ្នោតមួយដែល​ត្រឹមត្រូវ​មានដូចជា ប្រទេសចិន ឡាវ វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។ ប៉ុន្តែប្រទេសមួយចំនួនទៀតមានដូចជា ជប៉ុន អាមេរិក អូស្រ្តាលី អឺរ៉ុប កាណាដា និងអាល្លឺម៉ង់ជាដើមថាការបោះឆ្នោតកាលពីចុងខែកក្កដា​មិនមានភាពសេរីនិង​យុត្តិធម៌នោះទេ៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

5 Responses to "អូស្រ្តាលីថាមានជម្រើសច្រើនដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតនៅកម្ពុជាដែលខ្លួនថាមិនសេរី"

  1. 中國強盜 says:

    hun sen looks like I say he looks like he does not care about warnings from westerners, but not his family and these military ocgnya tycoon worm
    inventory: more forest, foreign holdings partly freeze
    Before in case of glitches they go to the USA WESTERN EUROPE but now in Thailand, singapore finally short the banks of all these countries are in close connection with THE AMERICAN TREASURE
    What is certain they are not going to try their luck in Kremlin Russian mafiats are more awful than the Serbian mafia Serbian ect
    It’s an equatioon to unknown X
    Good luck to solve each one in turn to taste the shit
    hun sen看起來我說他看起來好像不關心西方人的警告,但不關心他的家人和這些軍事ocgnya大亨蠕蟲
    庫存:更多的森林,外國持有部分凍結
    在發生故障之前,他們前往美國西歐,但現在在泰國,新加坡終於縮短所有這些國家的銀行與美國寶藏的關係密切
    可以肯定的是,他們不會在克里姆林宮嘗試運氣俄羅斯mafiats比塞爾維亞黑手黨塞爾維亞人更可怕
    這是對未知X的公平
    祝你好好解決每個人依次品嚐屎

  2. so socheath says:

    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕

  3. Serey says:

    On Fri 10/August/2018

    Dear All,

    On the world human always make friend each others.
    But their friend tie offensively meet problems.
    Why like that ?.
    Because some friend use their LOYALTY MIND to make friend.
    But some other friends use their DIRTY MIND to make friend .
    These friend say, we are loving you and give foods to their friends.
    Do every one know or not ?.
    The DIRTY MIND friend put POISON in that foods.
    Do the LOYALTY MIND friend eat that foods (poison) or not ?.
    This is the big question to answer.
    Please clean up your mind, we are still friends.
    God bless all Cambodia to take over on this !.
    Cheer !!!.

    Thank a lots.

  4. so socheath says:

    ហាស! ហាស
    មើលភាសាចិនអាដាក់ឈ្មោះ 中國強盜
    ចិនអានេះ ចិនតាម google translate ។ អត់ប្រើពេញលក្ខណះបានទេអាភ្លើ !
    វាទាល់តែចេះភាសាចិន សរសេរកែសម្រួលឡើងវិញបានប្រើការបាន អាល្ងង់ !

  5. Anonymous says:

    Ms bishop’ please sanction this beast regime’ and just don’t give or aid this beast regime anything because when your country give money they suck like leech ‘ they don’t help poor khmer people ‘ they are Vampire suck all money this country is the worse corrupted government in this planet ‘

Leave a Reply

Submit Comment