អ្នកច្បាប់​ថា​លោក ជូង ជូងី​ មាន​សិទ្ធិបញ្ចេញមតិអំពីបញ្ហាផ្លូវច្បាប់

| |
https://vodhotnews.com

មេធាវី លោក ជួង ជូងី


ក្រុម​អ្នកច្បាប់មួយចំនួនលើកឡើងថា លោកមេធារី ជូង ជូងី​ មាន​សិទ្ធិបកស្រាយពីបញ្ហនានា​ទាក់ទងនឹងផ្លូវច្បាប់​ ​បើ​ទោះបីជាលោក​មាន​ឈ្មោះក្នុងបញ្ជីអ្នក​ដែល​ត្រូវ​តុលាការ​ហាម​មិនឲ្យធ្វើនយោបាយ​ក៏ដោយ។​

អ្នកគ្រប់គ្រងផ្នែកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ថា​ លោកមេធាវីជូង ជូងី មានសិទ្ធិបកស្រាយអំពីបញ្ហាផ្លូវច្បាប់ទៅដល់សាធារណៈជន បើទោះបីជាលោកត្រូវហាមធ្វើនយោបាយយ៉ាងណាក្តី​។

លោក អំ សំអាត មានប្រសាសន៍ថា៖

«អញ្ចឹងយើងកុំបូកឡូកជាមួយគ្នា ពីព្រោះតួនាទីរបស់គាត់សព្វថ្ងៃបើយើងមើលទៅមិនមែនជាអ្នកនយោបាយទេ។​ គាត់គឺជាមេធាវីមួយរូបដូចមេធាវីដទៃទៀតដែរ។ អញ្ចឹងគាត់មានសិទ្ធិនៅក្នុងការបកស្រាយអំពីបញ្ហាផ្លូវច្បាប់​សម្រាប់សាធារណៈជនឲ្យបានយល់ បាទ!»។

សម្រាប់លោកមេធាវី សុក សំអឿន មានប្រសាសន៍អំពីករណីនេះថា មេធាវីជាវិជ្ជាជីវៈឯករាជ្យ មិនគួរលូកដៃរឿងនយោបាយទេ ប៉ុន្តែករណី លោក ជូង ជូងី លោកថាជាការបញ្ចេញមតិ។

លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា​៖

«និយាយរួមទៅគឺគេមិនចង់ឲ្យយើងហ្នឹងពាក់ព័ន្ធផ្នែកវិជ្ជាជីវៈនិងរឿងនយោបាយ ឬរឿងក្រៅផ្សេង ព្រោះថាបើសិនយើងធ្វើទៅវាប៉ះពាល់ដល់ឯករាជ្យភាពរបស់យើង។​ តែវាអត់ខុសច្បាប់អីទេ ពីព្រោះវាគ្រាន់ជារឿង គ្រាន់តែជាការបញ្ចេញមតិ គ្រាន់តែជាការបកស្រាយច្បាប់ទេណា៎!»។

ប្រធានអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) លោក រុណ សារាយ ក៏យល់ថាករណីលោកមេធាវី ជូង ជូងី នេះជាការ​បញ្ចេញមតិដែរ។

លោក រុណ សារាយ មានប្រសាសន៍ថា៖

«ជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានេះហ្នឹង(គណៈមេធាវី) ប៉ុន្តែខ្ញុំយល់ឃើញថាការបញ្ចេញមតិ ដូចជាមិនមានកំហុសអីទេ មិនមែនជារារាំង ព្រោះនៅក្នុងច្បាប់ព្រហ្មទណ្ឌដូចជាមិនមានចែងពីអាហ្នឹងទេ!»។

កាលពីមុនថ្ងៃបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើក្រសួងនិងស្ថាប័នពាក់ព័ន្ធមួយចំនួនរួមទាំងគណៈមេធាវីផង ដើម្បីចាត់វិធានការលើលោកមេធាវី ជូង ជូងី តាមតួនាទីរៀងខ្លួន ដោយសំអាងថា លោករារាំងពលរដ្ឋមិនអោយទៅបោះឆ្នោត។​ ការស្នើនេះធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលសំណើពីគណបក្សប្រជាជនកម្ពុជា ដោយថា លោក ជូង ជូងី ប្រើហ្វេសប៊ុករារាំងអ្នកមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត គឺជាអំពើបំពានច្បាប់៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "អ្នកច្បាប់​ថា​លោក ជូង ជូងី​ មាន​សិទ្ធិបញ្ចេញមតិអំពីបញ្ហាផ្លូវច្បាប់"

  1. so socheath says:

    អញ្ចឹង ! ទៅតទល់ជាមួយច្បាប់ទៅអាជួង ជូងី

    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕

Leave a Reply

Submit Comment