ឧប​ការី​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​អា​មេ​រិក​៖​ ចិន​ប្រើ​ឥទ្ធិ​ពល​ខ្លាំង​លើ​កម្ពុជា​ អា​មេរិក​ត្រូវ​តែ​ផ្តល់​ជម្រើស​ប្រសើរ​ជាង​នេះ​​

ដោយ អ៊ឹង ប៊ុនថន
08/08/2018
RFI

media
លោកឧបការី Randall G. Schriver
@Wikimedia


ឧប​ការី​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​អាមេរិក​ កាល​ពី​ម្សិល​មិញ​នេះ ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​​ចំ​ពោះ​​និន្នា​ការ​​នយោ​បាយ​​នៅ​កម្ពុជា​ពេលនេះ​ និង​ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង ​លោក ​កឹម សុខា​ ផង​ដែរ​។ ​ការ​​លើក​​ឡើង​​យ៉ាង​​ដូច្នេះ​ ត្រូវ​​បាន​​លោក​​ឧប​ការី​ Randall​ G. ​Schriver​​ ពន្យល់​​ថា​ គឺ​​ដោយ​សារ​តែ​​ប្រទេស​ចិន​​មាន​សមត្ថភាព​​ និង​​ប្រើ​​ឥទ្ធិ​ពល​ខ្លាំង​មក​លើ​កម្ពុជា ​ដូច្នេះ ​សហរដ្ឋ​អាមេរិក​​ត្រូវ​តែ​​ផ្តល់​​ជម្រើស​​មួយ​​ដែល​​ប្រសើរ​ជាង​នេះ។​​​

លោក Randall​ G. ​Schriver​​ គឺជាឧបការីរដ្ឋមន្រ្តីការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការ​អាស៊ី និង​ប៉ាស៊ីភិច។ លោកបានថ្លែងថា នៅ​ក្នុង​គោលនយោបាយ​របស់សហរដ្ឋអាមេរិក តំបន់​អាស៊ីអាគ្នេយ៍​គឺត្រូវតែជាតំបន់មួយដែលមានភាពសេរី និង​បើកចំហ ដែលមានន័យថា គោរពអធិបតេយ្យភាព និង​សេរីភាពប្រជាជន ខណៈមានការ​ចូលរួមពីអន្តរជាតិ តាម​រយៈវិនិយោគទុន និងពាណិជ្ជកម្ម។

បន្ថែមពីលើការថ្លែងថា ការបោះឆ្នោត​នៅកម្ពុជា «ក្លែងក្លាយ» និង​ស្នើឲ្យ​ដោះលែង​លោក កឹម សុខា ផងនោះ ឧបការីរដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ បានបញ្ជាក់​ឡើង​វិញ​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមានប្រធានាធិបតីថា សហរដ្ឋអាមេរិក​នឹងមាន​វិធាន​ការថែមទៀត។

សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមានកាលពីថ្ងៃទី២៩កក្កដា ដែលថា​ការបោះ​ឆ្នោតនៅ​កម្ពុជា គឺមិនតំណាងឲ្យឆន្ទៈរបស់ប្រជាជនកម្ពុជា និងថាជាកំហុសឆ្គង​ដែលបានផាត់​ចេញគណបក្សប្រឆាំងសំខាន់ជាងគេនៅកម្ពុជា គឺជាបរាជ័យមួយយ៉ាង​ធំចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែលបានខិតខំប្រឹងប្រែងតាំងពី​មានកិច្ចព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ារីស ឆ្នាំ ១៩៩១ មក។

យ៉ាងណាក៏ដោយអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា លោក ផៃ ស៊ីផាន បានហៅ​ការ​លើក​ឡើង​របស់​ឧបការីរដ្ឋមន្រ្តីការពារជាតិអាមេរិករូបនេះ ថាជាការ​យកចិត្ត​ទុក​ដាក់​របស់​សហរដ្ឋអាមេរិកក្នុង «ភាពស្លន់ស្លោ» មួយ​។​លោក​អះអាង​ថាកម្ពុជា​បើកចំហ​ចំពោះ​កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ក៏ដូចជាចិនដើម្បី​ផល​ប្រយោជន៍គ្នា។ ហើយ​ថាកម្ពុជា មិន​មែន​ផ្តាច់​មុខទៅ​ប្រទេសណាមួយនោះទេ។ ចំណែក​ការស្នើឲ្យដោះលែង លោក កឹម សុខា នោះលោក ផៃ ស៊ីផាន អះអាងថា គ្មានប្រសិទ្ធភាពឡើយ៕

What Next?

Recent Articles

7 Responses to "ឧប​ការី​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​អា​មេ​រិក​៖​ ចិន​ប្រើ​ឥទ្ធិ​ពល​ខ្លាំង​លើ​កម្ពុជា​ អា​មេរិក​ត្រូវ​តែ​ផ្តល់​ជម្រើស​ប្រសើរ​ជាង​នេះ​​"

  1. Anonymous says:

    my question is >>> do we understand what this US high military officer mean . what going to happen if US not accepting HUN SEN walking freely to CHINA????? this question is all up to HUN SEN to challenging whit US. I do not think Cambodian will let HUN SEN start any kind of bloody war . please remember what I say Cambodia now become a conflict interest of super power between the US and CHINA. I warning you Mr HUN SEN right now you do not have forest to hid any more. whit the high tech weapon this region will become an open sea. please do not over joy in what you have from CHINA right now. GOD bless KAM POUCH CHEA

  2. Anonymous says:

    As I said before, the only choice for Hun Sen to avoid U.S. interference, he needs to drop China and leads Cambodia to be a real neutral country but he chooses that option, I don’t think China will let him because he a deadly contract with China and Vietnam so the war or 2nd killing field will be inevitable.

  3. Anonymous says:

    Time for Hun Sen to go is very near!!!!!
    Hun Sen must go!!!!!!

  4. so socheath says:

    has! has
    អាមេរិកមករកសីអត់ដាក់ទុនជាមួយខ្មែរ ហើយ ចង់ចំណេញលើខ្មែរទៀត !
    ដល់តែខ្មែរអត់ឲ្យបោក ទៅខឹងចិនឆ្កុយ !
    ហាស! ហាស
    ធើឡាន់ អីចិនអាមេរិក !

  5. so socheath says:

    រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ថា សហរដ្ឋអាមេរិក មិនអាចបញ្ជាឱ្យប្រទេសដ៏ទៃធ្វើតាមខ្លួននោះទេ
    (ប៊ែរឡាំង)៖ លោក Peter Altmaier បាននិយាយថាសហរដ្ឋអាមេរិកមិនអាចដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដា ប្រទេសដ៏ទៃនោះទេ ហើយថាប្រទេសរបស់លោកបង្ហាញពីជំហរម៉ឺងម៉ាត់ និងប្រឆាំងដាច់ខាតចំពោះ
    ទណ្ឌកម្មអាមេរិក តាមរយៈការបង្កើនការវិនិយោគនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today ទី១៣ ខែសីហា ឆ្នាំ២០១៨។
    លោក Peter Altmaier ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកកាលពីចុងសប្ដាហ៍កន្លងទៅ។
    ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចបណ្ដោយឱ្យសហរដ្ឋអាមេរិក ដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដាប្រទេសដទៃបាននោះទេ…ដូច្នេះក្រុមហ៊ុនអាល្លឺម៉ង់
    អាចបន្តធ្វើពាណិជ្ជកម្ម និងវិនិយោគតាមដែលពួកគេចង់បាននៅក្នុងប្រទេសអ៊ីរ៉ង់»។
    គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន បានព្រមានផងដែរថានឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់។ ប៉ុន្តែបើតាមលោក Peter Altmaier ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ពីសំណាក់ សហរដ្ឋអាមេរិកគឺជាការធ្វេស
    ប្រហែស និងមិនខ្វាយខ្វល់ចំពោះគោលជំហរនៃសម្ព័ន្ធមិត្តរបស់ខ្លួន៕

  6. so socheath says:

    German economic ministers say the US can not order other countries to comply
    Peter Altmaier said that the United States can not order or set rules for trading
    in other countries, and that Absolute opposition toUS sanctions by increasing
    investment in Iran.
    . According to a report by Russian Today, August 13, 2018.

  7. Anonymous says:

    Ha ah’ mr so cheat’ any countries against U S will be down’ after Venezeala now Turky cry out and accuse U S about their currency down 40% haha and cambodia rely on debt of china’ haha now war trad between U S and china made china so angry and retaliation ‘ haha but mr Trump hit so hard and china want to negotiation haha’ wait and see’ ,Iranian,turky,and all communist and dictators countries will be gone to hell’