ទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ត្រូវបាន​គេលួចចូល (​Hacked)

| |
https://vodhotnews.com

ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន (Screenshot)


ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន​ ត្រូវបាន​ជន​អនាមិកលួចយកទៅគ្រប់គ្រង​(Hacked) នៅព្រឹកនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់​ថា​ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីពិតជាត្រូវបានគេលួចយកទៅគ្រប់គ្រង ហើយរាល់​ព័ត៌មាន​ដែល​ចែក​រំលែក​ក្នុងទំព័រហ្វេសប៊ុកក្នុងអំឡុងពេល​នេះគឺមិនពិតនោះទេ។

លោក សុខ ឥសាន បញ្ជាក់​ថាសមត្ថកិច្ច​កំពុងតែដោះស្រាយបញ្ហានេះហើយ៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles