ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ចោរ​បច្ចេកវិទ្យា

វិទ្យុ​អាស៊ី​សេរី
2018-08-10

Facebook លោក ហ៊ុន សែន ដែល​សរសេរ​អំពី​ការ​បែងចែក​អាសនៈ​សភា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​​​គណបក្ស​ ប្រជាជន​កម្ពុជា ប្រកាស​ថា ជា​សារ​របស់​ចោរ​បច្ចេកវិទ្យា ដែល​ចូល​គ្រប់គ្រង នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក
Facebook លោក ហ៊ុន សែន ដែល​សរសេរ​អំពី​ការ​បែងចែក​អាសនៈ​សភា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​​​គណបក្ស​ ប្រជាជន​កម្ពុជា ប្រកាស​ថា ជា​សារ​របស់​ចោរ​បច្ចេកវិទ្យា ដែល​ចូល​គ្រប់គ្រង នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ ២០១៨។ រូប៖ ហ្វេសប៊ុក


អ្នក​នាំ​ពាក្យ​គណបក្ស ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហ៊ែកឃើ (Hacker) បាន​ចូល​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែ​សីហា​នេះ។

លោក​បញ្ជាក់​ថា សារ​ដែល​សរសេរ​ថា ដើម្បី​លើក​តម្កើង​លិទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា គណបក្ស ប្រជាជន​កម្ពុជា ចែក​រំលែក​អាសនៈ​រដ្ឋសភា​ចំនួន​២ ដល់​គណបក្ស ហ៊ុនស៊ិនប៉ិច និង ២​ទៀត ដល់​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នោះ មិន​មែន​ជា​ការ​ពិត​ឡើយ៖ «គណបក្ស ប្រជាជន គោរព​លទ្ធផល​បោះ​ឆ្នោត ហើយ​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ អ៊ីចឹង​មិន​អាច​យក​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទៅ​បែង​ចែក​ដូច​ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច​បាន​ជា​ដាច់​ខាត។ អ៊ីចឹង​ការ​ផ្សាយ​របស់​ចោរ​ពី​ក្រៅ​ប្រទេស ឬ​ក្នុង​ប្រទេស​នេះ វា​គ្រាន់​តែ​ជា​ចេតនា​ទុច្ចរិត ដើម្បី​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ឆ្លុះ​បញ្ចាំង​ថា ពួក​នេះ​កំពុង​តែ​ប្រកាច់​នៅ​ក្នុង​បរាជ័យ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់»

លោកសុខ ឥសាន ថ្លែង​ថា ក្រុម​ការងារ​អន្តរ​ក្រសួង រួមមាន ក្រសួង​ប្រៃសនីយ៍​ទូរគមនាគមន៍ ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ដែល​ត្រូវ​បាន​ចាត់​តាំង ដើម្បី​ឃ្លាំ​មើល​សកម្មភាព​នៅ​លើ​ប្រព័ន្ធ​អ៊ិនធើណិត នឹង​ចាត់​វិធានការ​លើ​ក្រុម​ចោរ​បច្ចេកវិទ្យា​នោះ។

កាល​ពី​ពេល​ថ្មីៗ នេះ លោក ហ៊ុន សែន បាន​ប្រកាស​ថា របប​លោក​មាន​សមត្ថភាព​ស្វែងរក​ទីតាំង​អ្នក​បង្ហោះ​សារ​រិះគន់​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​ប្រើ​ពេល​វេលា​តែ ៨​នាទី​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ចោរ​បច្ចេកវិទ្យា"

  1. Khmer Morn says:

    Cheat

  2. ដេជះ says:

    គណបក្ស ប្រជាជន គោរព​លទ្ធផល​បោះ​ឆ្នោត ហើយ​គោរព​ឆន្ទៈ​ប្រជា​ពលរដ្ឋ។ អ៊ីចឹង​មិន​អាច​យក​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ទៅ​បែង​ចែក​ដូច​ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច​បាន​ជា​ដាច់​ខាត
    ហា​! ហា!
    ត្រង់អស់លោកយក 55 កៅអីទៅចែកពួកបរាជ័យទាំអស់នោះ ម្តេចមិនប្រកាច់និយាយផង
    ឆ្កែសុទ្ធ

Leave a Reply

Submit Comment