លោក​ សម រង្ស៊ី ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ថាបាន​ជួលឃាតករឲ្យតាម​សម្លាប់ខ្លួន​

| |
https://vodhotnews.com

លោក សម រង្ស៊ី និងលោក ហ៊ុន សែន (រូបភាព៖ ហ្វេសប៊ុក លោកម សម រង្ស៊ី)


អតីត​មេ​បក្សប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង​នៅ​ក្រៅប្រទេស​លោក ​សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ថា​បាន​ជួល​ឃាត​ករ​ឲ្យ​តាម​សម្លាប់​លោក​ដល់​ប្រទេស​បារាំង តែ​ត្រូវ​បាន​គណបក្សប្រជា​ជន​ចាត់​ទុក​ថា​​គ្មាន​ប្រយោជន៍ និង​លាប​ព័ណ៌។

លោក​សម​ រង្ស៊ី បាន​សរសេរ​ក្នុង​ហ្វេស​បុក​ផ្លូវ​ការ​របស់កាល​ពី​យប់​មិញ​ថាលោកគឺជា​បន្លាធំជាង​គេ​​ក្នុងកែវភ្នែក ដែល​លោក​ហ៊ុន សែនចង់​កម្ចាត់​ជាង​គេ​បង្អស់ ហើយដោយ​សារ​សម្ពាធ​ធ្វើ​ឲ្យ​​លោក​នាយក​រដ្ឋមន្ត្រីចូល​ដល់​ផ្លូវ​ទាល់​ច្រក​នយោបាយ​នោះ លោក​ហ៊ុន សែន ក៏​បាន​ជួល​ឃាត​ករ​ឲ្យ​តាម​សម្លាប់​លោក​ដល់​ប្រទេស​បារាំង​ តែ​ត្រូវ​បាន​អាជ្ញាធរ​បារាំងដឹង​មុន។

លោក​សរសេរ​ថា៖

« កាលពី ៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ ឲ្យទៅចាប់ សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតករ ឲ្យ​សម្លាប់ សម រង្ស៊ី តែម្តង » ។

អ្នក​នាំ​ពាក្យគណបក្សប្រជា​ជន​លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល គ្មាន​ហេតុ​ផល​ណា​ធ្វើ​សកម្ម​ភាព​ជា​របៀប​ភារវកម្ម​​នោះ​ទេ ដោយ​​ចាត់​ទុក​ថាការ​ចោទ​ប្រកាន់​នេះគឺ​ជា​ការ​លាប​ព័ណ៌ ហើយថាលោកសម រង្ស៊ី​ឲ្យ​តម្លៃខ្លួនឯង​​ខ្ពស់​ពីតម្លៃ​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ​។

លោក​ថា៖ « យើងមិនជាភារវករដូចជា​ISIS ពួកហេបូឡា មួយក៏ពួកតាលីបាននៅម្តុំមជ្ឃឹមបូព៌ាទេ។ ការនិយាយរបស់ទណ្ឌិតសម រង្ស៊ី គឺគ្រាន់ជាការឲ្យតម្លៃខ្លួនឯងថាខ្លួនឯងវាសំខាន់ តែឥឡូវតាំងពីខ្លួនឯងលាឈប់ពីប្រធានបក្សលាឈប់ពីសមាជិកបក្សហើយគឺសម រង្ស៊ី គ្មានអីនៅក្នុងខ្លួនជាសំខាន់ទៀតទេ »

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​លោក ហង្ស វិទូ មិន​មានយោបល់​នោះទេ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​សារ​ពុំ​មាន​ហេតុ​ផល​សំអាង​ណា​ច្បាស់​លាស់​ពី​ការ​សរសេរ​របស់លោក សម រង្ស៊ី ដោយ​លោក​ជំរុញ​ឲ្យ​លោក សម​ រង្ស៊ី បង្ហាញភស្ភុតាង និងដាក់​ទៅ​កាន់​អាជ្ញាធរ​បារាំង​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​រឿង​នេះ​វិញ។

លោក​ថា៖ « វាអាចមានពីរករណីដែលទី១អាចមកពីគាត់ភ័ខ្លាច និងមានការយល់ច្រលំ ទីវាអាចជាការលាបព័ណ៌មែនទែន តែខ្ញុំជឿជាក់ថាលោកសម រង្ស៊ីផ្ទាល់ក៏គាត់មានមូលហេតុដែរមិនមែន លាបព័ណ៌ទាក់ទងនឹងការលាបព័ណ៌បែបនេះវាធ្ងន់ធ្ងរមែនទែន វាមិនមែនជារឿងធម្មតាសាមញ្ញទេ។ បើគាត់លាបព័ណ៌ហេតុអីបានជាគាត់លាបព័ណ៌ដល់ថ្នាក់រដ្ឋាភិបាលតាមសម្លាប់គាត់ហ្នឹងទី១។​ ចំពោះទី២បើសិនជាគាត់មានការយល់ច្រលំមែនសុំឲ្យចប់ត្រឹមហ្នឹងចុះ ហើយអ្វីដែលគាត់ត្រូវធ្វើគាត់ត្រូវតែបង្ហាញភស្ភុតាងស្លាក់ស្នាមអីមកដើម្បីឲ្យអាជ្ញាធរបារាំងធ្វើការស៊ើបអង្កេតតាមនីតិវិធីច្បាប់នៅបារាំងហ្នឹងទៅ​​ »

បើ​តាម​លោក​ ហង្ស វិទូ ​អ្នក​នយោបាយ​ខ្មែរ​គួរ​ធ្វើ​នយោបាយ​ដោយ​គ្មាន​ការ​លាប​ព័ណ៌ គ្មាន​ការប្រើ​ឧបាយកលអាក្រក់​​ពី​ក្រោយ​ខ្នងដាក់​គ្នា និងគួរ​តែ​​លើកយក​ប្រយោជន៍​ជាតិ និង​ប្រជា​ជន​ជា​ធំ​សម្រាប់​ធ្វើ​នយោបាយ នោះ​ខ្មែរគ្រប់​ភាគី​អាច​នៅ​រួម​រស់​ជា​មួយ​គ្នា​បាន និងធ្វើ​ឲ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍កាន់​តែ​ខ្លាំង​ក្លា​ផង​ដែរ​​៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

4 Responses to "លោក​ សម រង្ស៊ី ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ថាបាន​ជួលឃាតករឲ្យតាម​សម្លាប់ខ្លួន​"

  1. so socheath says:

    ភូតភរ បោកប្រាស គឺជាសណ្តានឆ្កែរបស់វា !
    ហាស ! អាពូជឆ្កែ អាក្បត់ជាតិសមរង្សី សម្បូរណ៏រឿងប្រឌឹតមែន
    មើលឲ្យច្បាស់អាពូជឆ្កែ !
    ***************
    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕

  2. Chourn says:

    មិនខុសពីមេដឹកនាំកូរ៉េខាងជើងនោះទេខ្លាចបងប្រុសមកដណ្តើមអំណាចខ្លួនក៍ជួលឃាតករទៅសំ លាប់បងប្រុសខ្លួននៅប្រទេសម៉ាឡេហ្សីពេលថ្មីៗកន្លងមកនេះ។ ហើយក៍មិនខុសគ្នាពីមេដឹកនាំ ផ្តាច់ការហ្វីលីពីនMarcosឆ្នាំ១៩៨៦។ នៅពេលសហរដ្ឋអាមរិកដាក់សម្ពាធឲ្យយMarcos រៀបចំ បោះឆ្នោត ហើយពេលនោះមេបក្សប្រឆាំង Benigno Aquino ក៍បានវិលត្រឡប់ពីសហរដ្ឋអាមេរិក វិញបន្ទាប់ពី Marcos ធ្វើទុក្ខបុកម្នេញគាត់កន្លងមក។ ខណះនោះពេល Aquino មកដល់ព្រលាន​យន្តហោះ ហ្វីលីពីន ស្រាប់តែមានឃាត​ករមកសំលាប់គាត់នៅទីនោះរួមទាំងអង្គរក្ស​គាត់៦នាក់​ផ្សេងទៀ​តក៍ បានសំលាប់ ដែរហើយពេលនោះ Marcos បានបដិសេធន៍ការពាក់ពន្ធ័ក្នុងរឿងនេះ។ ក្រោយការស្លាប់Aquinoក៍មានការងើបឡើងពីមហាជនដោយប្រពន្ធរបស់Aquinoឈ្មោះCory Aquinoដឹកនាំបក្សប្រឆាំងម្តង អាមេរិកដាក់សម្ពាធឲ្យយបោះឆ្នោតក្រោយបោះឆ្នោតCory Aquino និង Marcos អះអាងថាឈ្នះរៀងៗខ្លួន។ តាមពិត Cory Aquinoជាអ្នកឈ្នះឆ្នោតពិតប្រាកដ។ នៅទីបំផុតមេទ័ពក៍ បោះបង់ចោលMarcos ហើយមកគាំទ្រ Cory Aquinoធ្វើឲ្យយរបបផ្តាច់ ការ ហ្វីលីពីនចប់តាំង ពីពេលនោះមក។ ហើយក៍មិនខុសពីនៅកម្ពុជាបច្ចុប្បន្ននេះដែរគឺមេដឹកនាំ ផ្តាច់ការបច្ចុប្បន្នចង់យកគំរូតាមរបបMarcosគឺតាមសំលាប់មេបក្សប្រឆាំង ហើយរឿងនេះប្រាកដ ណាស់ខ្ញុំជឿរទាំងស្រុង។ ដូច្នេះលោកសមរង្សីសូមមេត្តាប្រយត្ន័ព្រោះពួកផ្តាច់ការវាមិនខ្លាចនិង សំលាប់មនុស្សនោះទេ។ អាចកំពុងតែអនុវត្តយុទ្ធសាស្ត្រចិនក៍ថាបានព្រោះលោកសមរង្សីថ្វីត្បិត តែគេរំលាយបក្សមែនតែអ្នកគាំទ្រគាត់នៅតែមានខ្លាំងក្លាមិនព្រមថមថយ។

  3. Chourn1 says:

    មិនខុសពីមេដឹកនាំកូរ៉េខាងជើងនោះទេខ្លាចបងប្រុសមកដណ្តើមអំណាចខ្លួនក៍ជួលឃាតករទៅសំ លាប់បងប្រុសខ្លួននៅប្រទេសម៉ាឡេហ្សីពេលថ្មីៗកន្លងមកនេះ។ ហើយក៍មិនខុសគ្នាពីមេដឹកនាំ ផ្តាច់ការហ្វីលីពីនMarcosឆ្នាំ១៩៨៦។ នៅពេលសហរដ្ឋអាមរិកដាក់សម្ពាធឲ្យយMarcos រៀបចំ បោះឆ្នោត ហើយពេលនោះមេបក្សប្រឆាំង Benigno Aquino ក៍បានវិលត្រឡប់ពីសហរដ្ឋអាមេរិក វិញបន្ទាប់ពី Marcos ធ្វើទុក្ខបុកម្នេញគាត់កន្លងមក។ ខណះនោះពេល Aquino មកដល់ព្រលាន​យន្តហោះ ហ្វីលីពីន ស្រាប់តែមានឃាត​ករមកសំលាប់គាត់នៅទីនោះរួមទាំងអង្គរក្ស​គាត់៦នាក់​ផ្សេងទៀ​តក៍ បានសំលាប់ ដែរហើយពេលនោះ Marcos បានបដិសេធន៍ការពាក់ពន្ធ័ក្នុងរឿងនេះ។ ក្រោយការស្លាប់Aquinoក៍មានការងើបឡើងពីមហាជនដោយប្រពន្ធរបស់Aquinoឈ្មោះCory Aquinoដឹកនាំបក្សប្រឆាំងម្តង អាមេរិកដាក់សម្ពាធឲ្យយបោះឆ្នោតក្រោយបោះឆ្នោតCory Aquino និង Marcos អះអាងថាឈ្នះរៀងៗខ្លួន។ តាមពិត Cory Aquinoជាអ្នកឈ្នះឆ្នោតពិតប្រាកដ។ នៅទីបំផុតមេទ័ពក៍ បោះបង់ចោលMarcos ហើយមកគាំទ្រ Cory Aquinoធ្វើឲ្យយរបបផ្តាច់ ការ ហ្វីលីពីនចប់តាំង ពីពេលនោះមក។ ហើយក៍មិនខុសពីនៅកម្ពុជាបច្ចុប្បន្ននេះដែរគឺមេដឹកនាំ ផ្តាច់ការបច្ចុប្បន្នចង់យកគំរូតាមរបបMarcosគឺតាមសំលាប់មេបក្សប្រឆាំង ហើយរឿងនេះប្រាកដ ណាស់ខ្ញុំជឿរទាំងស្រុង។ ដូច្នេះលោកសមរង្សីសូមមេត្តាប្រយត្ន័ព្រោះពួកផ្តាច់ការវាមិនខ្លាចនិង សំលាប់មនុស្សនោះទេ។ អាចកំពុងតែអនុវត្តយុទ្ធសាស្ត្រចិនក៍ថាបានព្រោះលោកសមរង្សីថ្វីត្បិត តែគេរំលាយបក្សមែនតែអ្នកគាំទ្រគាត់នៅតែមានខ្លាំងក្លាមិនព្រមថមថយ។

  4. Anonymous says:

    HAS….. this HUN SEN’s predator is too smart for this evil killer to eat him alive. instate this evil killer will have his day soon . my massage to those who support this evil killer please do not eat him alive when you finding out this guy was the killer of your own blood. GOD bless KAM POUCH CHEA

Leave a Reply

Submit Comment