លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថាបាន​ជួល​ឃាតករ​បរទេស​ឲ្យ​ប៉ុន​ប៉ង​សម្លាប់​លោក​នៅ​បារាំង

ដោយ វណ្ណ សុគន្ធា
10/08/2018
RFI

media
លោក សម រង្ស៊ី អតីត​ប្រធានអតីត​​គណបក្ស​សង្រ្គោះ​ជាតិ​
FB-SR


លោក សម រង្ស៊ី កាល​ពី​យប់​មិញ បាន​វាយ​ប្រហារ​មក​លើ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​ការ​បបួល​លោក​ស្បថ​ស្បែ និង​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន លោក សម រង្ស៊ី ថែម​ទាំង​បាន​ចោទ​លោក ហ៊ុន សែន ចំៗ​ថា បាន​ជួល​ឃាតករ​បរទេស​ឲ្យ​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​បារាំង។ ក៏​ប៉ុន្តែ​លោក សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បាន​បំភ្លឺ​​ថា ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី នេះ​គឺ​គ្រាន់​តែ​ចង់​លើក​តម្លៃ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

តាម​រយៈ​សំណេរ​នៅ​លើ​ហ្វេសប៊ុក លោក សម រង្ស៊ី បាន​អះអាង​ថា ដោយ​សារ​តែ​រូប​លោក​ជា​បន្លា​ធំ​ជាង​គេ​នៅ​ក្នុង​កែវ​ភ្នែក​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទើប​ធ្វើ​ឲ្យ​លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ជួល​ឃាតករ​ប៉ុន​ប៉ង​សម្លាប់​រូប​លោក​នៅ​ក្នុង​ប្រទេស​បារាំង​បែប​នេះ។ បើ​តាម​លោក​សម រង្ស៊ី គឺ​កាល​ពី​៤-៥​ខែ​មុន លោក​ហ៊ុន សែន​បាន​និយាយ​ជា​សាធារណៈ​ថា គាត់​នឹង​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​ឲ្យ​ទៅ​ចាប់​រូប​លោក​នៅ​ឯ​បរទេស​ហើយ​បញ្ជូន​លោក​ទាំង​បង្ខំ និង​ទាំង​លួច​លាក់​មក​កាន់​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​លោក សម រង្ស៊ី បាន​អះ​អាង​ថា នៅ​ពេល​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កំពុង​ជួប​ភាព​ទាល់​ច្រក​នយោបាយ រក​ដំណោះ​ស្រាយ​មិន​ចេញ ទើប​លោក​នាយក​រដ្ឋមន្រ្តី​សម្រេច​ជួល​ឃាតករ​ឲ្យ​សម្លាប់​រូប​លោក​តែ​ម្តង។

ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី នេះ ត្រូវ​បាន​លោក សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចាត់​ទុក​ថា ជា​ការ​និយាយ​ដើម្បី​លើក​តម្លៃ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។ ដោយ​ហៅ​លោក សម រង្ស៊ី ថា​ជា​ទណ្ឌិត លោក​សុខ ឥសាន​បាន​ចោទ​សួរ​ថា តើ​ធ្វើ​ឃាត​លោក សម រង្ស៊ី បាន​ប្រយោជន៏​អ្វី បើ​លោក សម រង្ស៊ី អស់​តម្លៃ​រួច​ទៅ​ហើយ នៅ​ពេល​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់។ ដូច្នេះ សម្រាប់​លោក សុខ ឥសាន ទោះ​បី​លោក សម រង្ស៊ី និយាយ​អ្វី​ក៏​គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ចាប់​អារម្មណ៏នោះ​ដែរ​។

គួរ​កត់​សម្គាល់​ថា នេះ​គឺ​ជា​រឿង​ថ្មី​មួយ​នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​នាយក​រដ្ឋមន្រ្តី​ប៉ុន​ប៉ង​តាម​សម្លាប់​អតីត​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ រឿង​ថ្មី​នេះ កើត​ឡើង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​បង្កើត​សង្គ្រាម​ប៉ាកា​ដាក់​គ្នា​មួយ​ឈុត​ជុំវិញ​រឿង​ស្បថ​ស្បែ​អំពី​ការ​ពិត​នៃ​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក សុខ ឥសាន បាន​អះអាង​ថា ការ​ចោទ​ប្រកាន់​ពី​សំណាក់​លោក សម រង្ស៊ី នេះ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទាន់​មាន​គម្រោង​ចាត់​វិធានការ​តាម​ផ្លូវ​ណា​មួយ​នោះ​ទេ​នៅ​ពេល​នេះ ព្រោះ​ថា គណបក្ស​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​លោក សម រង្ស៊ី បាន​លើក​ឡើង​ឡើយ៕


លោក ហ៊ុន​ សែន បបួល​លោក សម រង្ស៊ី ស្បថ​ដាក់​ជីវិត​ជុំវិញ​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត

ដោយ វណ្ណ សុគន្ធា
06/08/2018
RFI

media
​រូបភាព​ចាស់៖ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី
@សហការី


នៅ​ព្រឹក​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជួប​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ខ្មែរ​ប្រមាណ​៧០​នាក់​នៅ​វិមាន​សន្តិភាព មុន​ពួក​គេ​ចេញ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លោក​នាយក​រដ្ឋមន្រ្តី​បាន​យក​វេទិកា​នេះ​វាយ​ប្រហារ​ដោយ​សម្តី​ធ្ងន់ៗ​ទៅ​លើ​លោក សម រង្ស៊ី ដែល​ចោទ​ថា​មាន​ការ​បំប៉ោង​ចំនួន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន ថែម​ទាំង​បបួល​លោក​ សម​ រង្ស៊ី ស្បថ​ដាក់​ជីវិត​ផង​ទៀត បើ​លោក សម រង្ស៊ី ហ៊ាន​នោះ។

គឺ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កីឡាករ កីឡាការិនី​ដែល​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​ព័ត៌មាន​មួយ​ចំនួន និង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ផង លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​ហៅ​លោក​សម រង្ស៊ី​ឲ្យ​មក​ស្បថ​ដាក់​ជីវិត​ជាមួយ​លោក​រឿង​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ជឿ​ជាក់​យ៉ាង​ប្រាកដ​តាម គ.ជ.ប ថា ចំនួន​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​ថ្ងៃ​២៩ កក្កដា មាន​ជាង​៨២​ភាគ​រយ។

ប៉ុន្តែ​លោក សម រង្ស៊ី វិញ តាម​រយៈ​បណ្តាញ​ព័ត៌មាន និង​ហ្វេសប៊ុក​របស់​លោក បាន​អះអាង​ថា​ អត្រា​អ្នក​ចូល​រួម​បោះ​ឆ្នោត​មាន​តិច​ជាង ៥០ ភាគ​រយ គឺ​មិន​មែន​៨២ ភាគ​រយ​ដូច​លោក ហ៊ុន សែន អះអាង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក សម រង្ស៊ី ថែម​ទាំង​ហ៊ាន​អះអាង​ទៀត​ថា អត្រា​អ្នក​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​បែប​នេះ គឺ​កើត​ចេញ​ពី​ការ​ក្លែង​បន្លំ និង​រាប់​ខុស ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មោឃៈ​មួយ​ចំនួន​ធំ​ក្លាយ​ទៅ​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។

សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បើ​សិន​នេះ​ជា​ការ​ពិត​មែន​នោះ លោក សម រង្ស៊ី ត្រូវ​តែ​ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​រូប​លោក។ ស្បថ​ឲ្យ​ស្លាប់​ដោយ​រន្ទះ​បាញ់ ឡាន​បុក ធ្លាក់​យន្តហោះ ទេវតា​បរា​មុខ ស្លាប់​តៃ​ហោង​គ្មាន​ដី​កប់ និយាយ​ឲ្យ​ខ្លី​ឲ្យ​តែ​ស្លាប់​ខ្លួន គឺ​ជា​សម្បថ​ដែល​លោក​ហ៊ុន សែន​ចង់​ឲ្យ​លោក សម រង្ស៊ី មក​ស្បថ​ត​ទល់​ជាមួយ​នឹង​លោក។ លោក​ថា លោក សម រង្ស៊ី អាច​ស្បថ​ដោយ​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឬ​តាម​ណា​ក៏​បាន​ដែរ​ឲ្យ​លោក សម រង្ស៊ី ហ៊ាន។ លោក​នាយក​រដ្ឋមន្រ្តី​គូស​បញ្ជាក់​ថា បើ​លោក​សម រង្ស៊ី​ហ៊ាន​ស្បថ​នោះ គឺ​ថា​ប្រសិន​បើ​នរណា​ម្នាក់​ស្លាប់​ដោយ​សារ​ការ​ស្បថ​នេះ អាច​បញ្ជាក់​ពី​ការ​ពិត​ហើយ។

មិន​ត្រឹម​តែ​បបួល​លោក សម រង្ស៊ី ស្បថ​ប៉ុណ្ណោះ​ទេ​ លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ហ៊ាន​ស្បថ​តាម​ការ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​នេះ​មុន​លោក សម រង្ស៊ី ឲ្យ​លោក​ស្លាប់​ខ្លួន ប្រសិន​បើ​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត ជា​ចំនួន​មិន​ពិត​នោះ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​លោក​នាយក​រដ្ឋមន្រ្តី​ចង់​ដឹង​ថា តើ​លោក សម រង្ស៊ី ហ៊ាន​ឬ​ក៏​មិន​ហ៊ាន​ស្បថ​ជាមួយ​នឹង​លោក។

លោក​នាយក​រដ្ឋមន្រ្តី​ហាក់​ដូច​ជា​បាន​ដឹង​មុន​ទៅ​ហើយ​ថា លោក សម រង្ស៊ី ប្រហែល​ជា​មិន​ហ៊ាន​ស្បថ​ទេ ព្រោះ​ថា កន្លង​មក​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ ​គឺ​លោក​អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ មិន​ដែល​ហ៊ាន​ស្បថ​ស្បែ​ម្តង​ណា​ឡើយ។ តែ​ទោះ​ជា​បែប​នេះ​ក្តី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សុំ​ឲ្យ​លោក សម ​រង្ស៊ី ឆ្លើយ​តប​មក​លោក​វិញ​ថា ហ៊ាន​ឬ​មិន​ហ៊ាន៕

What Next?

Recent Articles

8 Responses to "លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ថាបាន​ជួល​ឃាតករ​បរទេស​ឲ្យ​ប៉ុន​ប៉ង​សម្លាប់​លោក​នៅ​បារាំង"

  1. so socheath says:

    ហាស ! អាពូជឆ្កែ អាក្បត់ជាតិសមរង្សី សម្បូរណ៏រឿងប្រឌឹតមែន
    មើលឲ្យច្បាស់អាពូជឆ្កែ !
    ***************
    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕

  2. Chourn says:

    មិនខុសពីមេដឹកនាំកូរ៉េខាងជើងនោះទេខ្លាចបងប្រុសមកដណ្តើមអំណាចខ្លួនក៍ជួលឃាតករទៅសំ លាប់បងប្រុសខ្លួននៅប្រទេសម៉ាឡេហ្សីពេលថ្មីៗកន្លងមកនេះ។ ហើយក៍មិនខុសគ្នាពីមេដឹកនាំ ផ្តាច់ការហ្វីលីពីនMarcosឆ្នាំ១៩៨៦។ នៅពេលសហរដ្ឋអាមរិកដាក់សម្ពាធឲ្យយMarcos រៀបចំ បោះឆ្នោត ហើយពេលនោះមេបក្សប្រឆាំង Benigno Aquino ក៍បានវិលត្រឡប់ពីសហរដ្ឋអាមេរិក វិញបន្ទាប់ពី Marcos ធ្វើទុក្ខបុកម្នេញគាត់កន្លងមក។ ខណះនោះពេល Aquino មកដល់ព្រលាន​យន្តហោះ ហ្វីលីពីន ស្រាប់តែមានឃាត​ករមកសំលាប់គាត់នៅទីនោះរួមទាំងអង្គរក្ស​គាត់៦នាក់​ផ្សេងទៀ​តក៍ បានសំលាប់ ដែរហើយពេលនោះ Marcos បានបដិសេធន៍ការពាក់ពន្ធ័ក្នុងរឿងនេះ។ ក្រោយការស្លាប់Aquinoក៍មានការងើបឡើងពីមហាជនដោយប្រពន្ធរបស់Aquinoឈ្មោះCory Aquinoដឹកនាំបក្សប្រឆាំងម្តង អាមេរិកដាក់សម្ពាធឲ្យយបោះឆ្នោតក្រោយបោះឆ្នោតCory Aquino និង Marcos អះអាងថាឈ្នះរៀងៗខ្លួន។ តាមពិត Cory Aquinoជាអ្នកឈ្នះឆ្នោតពិតប្រាកដ។ នៅទីបំផុតមេទ័ពក៍ បោះបង់ចោលMarcos ហើយមកគាំទ្រ Cory Aquinoធ្វើឲ្យយរបបផ្តាច់ ការ ហ្វីលីពីនចប់តាំង ពីពេលនោះមក។ ហើយក៍មិនខុសពីនៅកម្ពុជាបច្ចុប្បន្ននេះដែរគឺមេដឹកនាំ ផ្តាច់ការបច្ចុប្បន្នចង់យកគំរូតាមរបបMarcosគឺតាមសំលាប់មេបក្សប្រឆាំង ហើយរឿងនេះប្រាកដ ណាស់ខ្ញុំជឿរទាំងស្រុង។ ដូច្នេះលោកសមរង្សីសូមមេត្តាប្រយត្ន័ព្រោះពួកផ្តាច់ការវាមិនខ្លាចនិង សំលាប់មនុស្សនោះទេ។ អាចកំពុងតែអនុវត្តយុទ្ធសាស្ត្រចិនក៍ថាបានព្រោះលោកសមរង្សីថ្វីត្បិត តែគេរំលាយបក្សមែនតែអ្នកគាំទ្រគាត់នៅតែមានខ្លាំងក្លាមិនព្រមថមថយ។

  3. Anonymous says:

    well.. we Cambodian have known very well about HUN SEN attitude . this former killer used to murder so many human being in POL POT regime that was no though about it. after 1979 Cambodia had open the door for the world to see what was going on during the killing field . at those day the killer was broken apart and one man was pop up to be a GOD saving all Cambodian . that GOD was Mr HUN SEN up to this day this fake GOD is showing his true color . by have been born as an evil killer this guy was don a mass killing of his own people to please his Vietcong boss. even those he became the fake GOD right away he started a new killing field call K5 again ten of thousands Cambodian life was vanish from this poor country. not even that his second killing was continuous to a military cue again RANARITH which was won the election in 1993 by the UN . again more of innocent Cambodian and many of good educated people was clean by this evil HUN SEN . please look and learn more after HUN SEN successful eliminated his enemy he still murder some Cambodian nationalist from the back door. just like . CHHUTH VUTHY, KEM LAY, ex .up to this day we still can’t finding out who was the killer . dog still dog no matter what even he spiting blood to some one it will make the story change. I believe SAM RANSY saying this guy is trying to eliminated him that is no though about it. by looking at all his evil action I swear to GOD if this evil HUN SEN not a killer I will give up my life to GOD. my massage to HUN SEN supporters when this crocodilian have no more food he will not hesitate to eat you because he have no sent of human being. my last massage to all Cambodian inside the country please be aware of this second killing field it can be the last of the history for this sad nation. GOD bless KAM POUCH CHEA

  4. Anonymous says:

    well.. we Cambodian have known very well about HUN SEN attitude . this former killer used to murder so many human being in POL POT regime that was no though about it. after 1979 Cambodia had open the door for the world to see what was going on during the killing field . at those day the killer was broken apart and one man was pop up to be a GOD saving all Cambodian . that GOD was Mr HUN SEN up to this day this fake GOD is showing his true color . by have been born as an evil killer this guy was don a mass killing of his own people to please his Vietcong boss. even those he became the fake GOD right away he started a new killing field call K5 again ten of thousands Cambodian life was vanish from this poor country. not even that his second killing was continuous to a military cue again RANARITH which was won the election in 1993 by the UN . again more of innocent Cambodian and many of good educated people was clean by this evil HUN SEN . please look and learn more after HUN SEN successful eliminated his enemy he still murder some Cambodian nationalist from the back door. just like . CHHUTH VUTHY, KEM LAY, ex .up to this day we still can’t finding out who was the killer . dog still dog no matter what even he spiting blood to some one it will not make the story change. I believe SAM RANSY saying this guy is trying to eliminated him that is no though about it. by looking at all his evil action I swear to GOD if this evil HUN SEN not a killer I will give up my life to GOD. my massage to HUN SEN supporters when this crocodilian have no more food he will not hesitate to eat you because he have no sent of human being. my last massage to all Cambodian inside the country please be aware of this second killing field it can be the last of the history for this sad nation. GOD bless KAM POUCH CHEA

  5. so cheat says:

    ល្មមបិទមាត់កណ្ដួយមែអាឯងទៅវាស្អុយលើពលរដ្ធខ្មែរស្លូតត្រង់ស្ដាប់បានទេអាងាប់តៃហោង so socheath មហាជនខ្មែរគាត់មិនជឿពួកអាសុីអាចម៌យួនអស់ឯងទៀតទេពួកអាតិរិច្ឆានកញ្ជះយួនពិភពលោកគេមិនទទួលស្គាល់របបពួកអាចុយម៉ារាយអស់ឯងទេអា so socheath កណ្ដួយម៉ែអាកញ្ជះយួន។

  6. so socheath says:

    ហាស ! ហាស
    ម៉លឲ្យច្បាស់ពួកអាអួតពី លោកបិតាប្រជាប្រជាធិបតេយ្យអាមេរិក
    មើលឲ្យច្បាស់អាល្ងង់ !
    កុំចេះតែព្រុសពីពាក្យ សិទ្ធមនុស្ស សេរីភាព ប្រជាធិបតេយ្យ
    អោយសោះ !
    *************

    លោក ដូណាល់ ត្រាំ មិនចង់ឃើញមុខអ្នករិះគន់ និងប្រឆាំង
    លោកទៀត ទើបបិទខ្ទប់គណនី Twitter ចំនួន៤១ មិនឲ្យបញ្ចេញមតិប្រឆាំង-រិះគន់លោកបានទៀត!
    (វ៉ាស៊ីនតោន)៖ លទ្ធផលនៃការប្រឆាំង និងរិះគន់ខ្លាំងពេកទៅលើគោលនយោបាយរបស់លោក
    ដូណាល់ ត្រាំ នោះគណនី Twitter សរុបចំនួន ៤១ ត្រូវបានលោក ត្រាំ ផ្ទាល់បិទចោល
    (Blocked) ដើម្បីកុំឲ្យពួកគេមានឱកាសរិះគន់លោកបានទៀត ដែលវាមិនខុសពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅមួយចំនួន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន
    ក្នុងការបិទគណនី ដែលគេគិតថាមិនចូលចិត្ត ឬប៉ះពាល់អារម្មណ៍របស់ពួកគេនោះឡើយ
    ប៉ុន្តែសូមមើលថា លោក ត្រាំ ជាប្រធានាធិបតីនៃមហាអំណាចលទ្ធិប្រជាធិបតេយ្យ និងតែលោកស្ទួយសេរីភាពនៃការបញ្ចេញមតិមួយទាំងមូល, តើការសងសឹកអ្នកប្រឆាំងដោយទង្វើជនសាមញ្ញធម្មតាបែបនេះ វាសាកសមដែរ ឬទេ?
    ហេតុដូច្នេះហើយបានជាការប្រឆាំងតវ៉ា ទាំងក្នុងបណ្តាញសង្គម សារព័ត៌មាន និងក្រុមអ្នកច្បាប់នានាបានផ្ទុះឡើង ដើម្បីបង្ហាញថា ជាមេដឹកនាំសហរដ្ឋអាមេរិកដ៏ធំមហិមា និងជាគំរូរបស់
    អន្តរជាតិនោះ លោក ត្រាំ មិនអាចបិទមិនឲ្យនរណារិះគន់ និងប្រឆាំងគោលនយោបាយ
    របស់លោកឡើយ នៅគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺនៅលើបណ្តាញសង្គម Twitter ដែលលោកផ្ទាល់កំពុងតែប្រើប្រាស់ជាផ្លូវការ។
    សកម្មជនតស៊ូសិទ្ធិបញ្ចេញមតិមួយក្រុមនៅអាមេរិក បានទាមទារឲ្យប្រធានាធិបតីអាមេរិក
    លោក ដូណាល់ ត្រាំ បើកឲ្យអ្នកប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូលបញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការរបស់លោកឡើងវិញ ក្រោយកាលពីខែឧសភាកន្លងទៅ
    ចៅក្រមសហព័ន្ធមួយរូប បានបង្គាប់ឲ្យលោកប្រធានាធិបតីអាមេរិកអនប្លក Unblock ក្រុមអ្នក
    ប្រើប្រាស់ Twitter ដែលបានដាក់ពាក្យបណ្តឹងជុំវិញរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
    កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិកលោកស្រី ណាវមី រ៉ៃស៍ បាកក្វដ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉កបានសម្រេចថា ការបញ្ចេញមតិទាំងឡាយនៅក្នុងគណនី Twitter របស់លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តីរដ្ឋាភិបាល
    ដទៃទៀត គឺជាវេទិកាបញ្ចេញមតិសាធារណៈ ហើយការរារាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង
    សង្គមនេះ មិនឲ្យបង្ហាញទស្សនរបស់ពួកគេនោះ គឺជាការរំលោភទាំងស្រុងទៅលើសិទ្ធិនៃ
    ការបញ្ចេញមតិរបស់ពួកគេ នៅក្រោមច្បាប់ចម្បងទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក។
    ក្រុមសកម្មជននៃវិទ្យាស្ថានណៃហ្វឺស អាមែនឌឺមែន អ៊ីនស្ទីធ្យូត Knight First Amendment Institute
    នៃសាកលវិទ្យាល័យកូឡុំបៀរ Columbia បានផ្ញើពាក្យបណ្តឹងដែលមានភ្ជាប់នូវបញ្ចីឈ្មោះ
    នៃគណនីចំនួន ៤១ ដែលនៅតែបន្ត Block ដោយគណនី Twitter ផ្លូវការរបស់លោក ត្រាំ
    ឈ្មោះថា @រៀលដូណាល់ត្រាំ RealDonaldTrump ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នកប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ត្រូវបានបើកអនប្លក (Unblock) ឡើងវិញកាលពីខែមិថុនា។ សម្រាប់ការប្លក Block អ្នកប្រើប្រាស់នេះ លោក ត្រាំ
    ត្រូវក្រុមសកម្មជនចោទប្រកាន់ថា ធ្វើឡើងដោយសារតែពួកគេទាំងនោះ បានបញ្ចេញមតិ
    រិះគន់ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយរបស់លោក។
    គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំតាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោកបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយគោលដៅ និងប្រកាសគោលនយោបាយ ព្រមទាំងវាយប្រហារទៅលើក្រុមអ្នករិះគន់ជាដើម៕

  7. so socheath says:

    Lessons from Color Revolution in Yugoslavia and Serbia
    Does the USA Sponsor Revolutions?
    Lessons from Color Revolution in Yugoslavia and Serbia
    which USA dictated Kem Sokha to implement in Cambodia
    have crossed the red line so Must Crush !
    People Traitors Must Crush !

  8. Free Cambodia says:

    Rainsy is really sick and mentally deranged. If Hun Sen wants to kill him, he would have been dead long ago. Rainsy has made many claims that were not true. He has no more power and voice, but now he has to keep making up a stories hoping the Cambodian overseas can still support him. Only the half of the brain people would want to believe Rainsy.

    Crazy Rainsy, we all know about you. Stop making stupid accusation. If it’s true as you say it, you can also provide the real evidence to the press or you can post it on the internet for us to see. Every time I see Rainsy talking crazy, I just wanted to tell him to find the treatment.

Leave a Reply

Submit Comment