គ.ជ.ប លែង​ពិន័យ​ពលរដ្ឋ​ខេត្ត​កំពត​៥​នាក់​ដែល​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ក្រោយ​រង​ការ​រិះគន់

មួង ណារ៉េត
2018-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Screenshot
យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Screenshot


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) បាន​សម្រេច​លើកលែង​ការ​ផាកពិន័យ​ពលរដ្ឋ ៥​នាក់ រស់នៅ​ខេត្ត​កំពត ទាក់ទង​នឹង​ការ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​(Facebook)។ ពលរដ្ឋ​ទាំង ៥​នាក់​នោះ មានឈ្មោះ សូ សេង ឈ្មោះ ប៉ែន ឈឹម កូវ យិតឡាយ សួង សារ៉ាន់ និង ម៉ម សុធី។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ..ប កាលពី​ថ្ងៃ​ទី​១០ សីហា បង្ហាញ​ថា ការ​សម្រេច​ការ​លើកលែង​ផាក​ពិន័យ​នេះ គឺ​ក្រោយពេល​ក្រុមប្រឹក្សា ជំនុំជម្រះ​គ..ប រក​មិន​ឃើញ​ថា អ្នក​ទាំង​៥​នាក់ ពិតជា​បាន​បង្ហោះ​ផ្សព្វផ្សាយ ពី​យុទ្ធនាការ​ម្រាមដៃ​ស្អាត តាម​បណ្ដាញ​ហ្វេសប៊ុក​នោះ​ទេ។ តាមពិត គឺ​ម្ចាស់​គណនី ឈ្មោះ នីវ ចំរើន ( Niv Chamroeun) ជា​អ្នក​បង្ហោះ ហើយ​មាន ជំទប់​ទី​២ ឃុំ​បឹងទូក ស្រុក​ទឹកឈូ មក​ពី​គណបក្ស​កាន់អំណាច អ្នកស្រី មូល សុខុម អះអាង​ថា ម្ចាស់​គណនី​ឈ្មោះ​នោះ។

ការសម្រេច​លើកលែង​ការ​ផាក​ពិន័យ អ្នក​ទាំង​៥ ពេលនេះ គឺ​ក្រោយ​ពេល​ដែល គ..ប បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​ក្រុម​អ្នកច្បាប់ និង​សង្គម​ស៊ីវិល ដោយសារ ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក កាលពី​ថ្ងៃ​ទី​៨ សីហា បាន​សម្រេច​ចោទប្រកាន់​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត នៅ​ឯ​ខេត្ត​បាត់ដំបង ចំនួន ៣​រូប ក្នុង​ចំណោម ៥​រូប ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល និង ៥​លាន​រៀល។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៨ សីហា ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គ..ប បានសម្រេច​ផាក​ពិន័យ និង​ជំនុំជម្រះ​ពលរដ្ឋ​៥​នាក់​នៅ​ខេត្ត​បាត់ដំបង​នោះ គឺ​មិន​បាន​យក​មាត្រា នៃ​ច្បាប់​ណាមួយ មក​សំអាង​ទេ គឺ​សំអាង​លើ​ប្រវត្តិ​នៃ​ការបោះឆ្នោត។ លោក ស៊ិក ប៊ុនហុក អះអាង​ថា មូលហេតុ​ដែល​ចោទប្រកាន់ ដោយសារ​យុទ្ធនាការ​ម្រាមដៃ​ស្អាត បាន​ជះឥទ្ធិពល​ដល់​អ្នក​ចេញ​ទៅ​បោះឆ្នោត ធ្វើ​ឲ្យ​សន្លឹកឆ្នោត​មិន​បានការ​រហូតដល់​ទៅ​ជាង ៨​ភាគរយ។

ប៉ុន្ដែ សង្គម​ស៊ីវិល និង​ក្រុម​អ្នកច្បាប់​រិះគន់​ការចោទប្រកាន់​របស់​គ..ប ថា​បាន​អនុវត្ត​ខុស​ទាំង​នីតិវិធី នឹង​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ខណៈ​ដែល​គ្មាន​ច្បាប់​ចែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment