“របប​ថ្មី​របស់​លោក ហ៊ុន សែន មិន​អាច​រស់​ដោយ​គ្មាន​ជំនួយ​ពី​ប្រទេស​លោក​សេរី”

លោក ទីន ហ្សាការីយ៉ា
2018-08-11
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត នា​​កោះពេជ្រ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​ឃ្លាំមើល​ការបោះឆ្នោត ព្រួយ​បារម្ភ​អំពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពី​ប្រទេស​លោក​សេរី កាន់​តែ​ធ្ងន់ធ្ងរ​ថែមទៀត ទៅ​លើ​របប​ថ្មី ដែល​នឹង​បង្កើត​ឡើង នៅ​ខែក្រោយ ពី​ព្រោះ​ថា សហគមន៍​អន្តរជាតិ កំពុង​ថ្កោលទោស​ការបោះឆ្នោត ដែល​គេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​នោះ។ ក្រុម​អ្នកវិភាគ​អំពាវនាវ ឲ្យ​របប​ក្រុងភ្នំពេញ ងាក​មក​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​វិញ ជាបន្ទាន់ ដើម្បី​ចៀស​ផុត​ពី​ទណ្ឌកម្ម​ទាំងនេះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ អះអាង​ថា កម្ពុជា​មិន​អាច​អភិវឌ្ឍ ដោយ​គ្មាន​ជំនួយ និង​កម្ចី​ពី​បរទេស​បាន​ឡើយ។

លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា បើសិនជា​របប​លោក ហ៊ុន សែន មិន​កែប្រែ​ស្ថានការណ៍ និង​វិល​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​វិញ​ទេ​នោះ ប្រទេស​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ឯកោ និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ពី​សហគមន៍​អន្តរជាតិ មិន​ខុស​ពី​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន ដែល​អាមេរិក​ដាក់ទណ្ឌកម្ម​នោះ​ឡើយ។ «»

ទោះបីជា​មក​ទល់​ពេល​នេះ មាន​រដ្ឋាភិបាល​ចំនួន ៦​ប្រទេស ដែល​ប្រកាន់​របប​កុម្មុយនិស្ត ឬ​ជា​ក្រុម​មេដឹកនាំ​មាន​ចរិត​បែប​ផ្ដាច់ការ​និយម រួមមាន រុស្ស៊ី ចិន វៀតណាម ឡាវ ហ្វីលីពីន និង​ថៃ បាន​ប្រកាស​គាំទ្រ​ការបោះឆ្នោត ដ៏​ចម្រូងចម្រាស​នេះ​យ៉ាងណា​ក្តី ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​សេដ្ឋកិច្ច រឹងមាំ ដូចជា សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប អូស្ត្រាលី ជប៉ុន​ជាដើម ខកចិត្ត និង​មិន​ទទួលស្គាល់​ការបោះឆ្នោត​បែបនេះ​នោះ​ឡើយ។ មិនតែប៉ុណ្ណោះ​ប្រទេស​លោក​សេរី​ទាំងនេះ កំពុង​ពិចារណា​ចាត់វិធានការ​បន្ថែម​ទៀត រួមមាន​វិធានការ​ទណ្ឌកម្ម​ផង ដើម្បី​ឆ្លើយតប​ទៅលើ​ការបំផ្លាញ​ប្រជាធិបតេយ្យ ដោយសារ​ប្រទេស​ទាំងនោះ ចាត់ទុកថា របប​ក្រុងភ្នំពេញ ថា​បាន​រៀបចំ​ការបោះឆ្នោត​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌។

រីឯ​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក ២៨​ប្រទេស​វិញ ធ្លាប់​បាន​ព្រមាន​របប​លោក ហ៊ុន សែន ជាច្រើន​សា រួម​ទាំង​ក្រោយ​បំពេញបេសកកម្ម​ស្វែងរក​ការពិត​រយៈពេល​មួយ​សប្ដាហ៍ នៅ​កម្ពុជា កាលពី​ដើមខែ មិថុនា​ផង ថា​នឹង​ចាត់វិធានការ​លើ​របប​នេះ។ សហភាព​អឺរ៉ុប​រម្លឹក​របប​លោក ហ៊ុន សែន ថា​ជម្រើស​ចុងក្រោយ គឺ​គ្មាន​អ្វី​ក្រៅពី​ពិចារណា​ដាក់ទណ្ឌកម្ម រួម​មានការ​ការ​ដក​អនុគ្រោះ​ពន្ធ ផ្នែក​នាំចេញ​សំលៀកបំពាក់​នោះ​ទេ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

រីឯ​សហរដ្ឋអាមេរិក​វិញ ក៏បាន​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​របប​លោក ហ៊ុន សែន ជា​បណ្ដើៗ​ហើយ​ដែរ ថែមទាំង​ប្រកាស​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឲ្យ​មន្ត្រី​ទាំងនោះ ជាន់​ទឹកដី​អាមេរិក​ថែមទៀត។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស នៅ​មុន​បោះឆ្នោត​ថា លោក​មិន​ខ្លាច​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អ្វី​ឡើយ។ លោក​អះអាង​ថា របប​របស់​លោក អាច​ដឹកនាំ​ប្រទេស​ដោយ​ខ្លួន​ឯង​បាន។ «»

ទោះជា​យ៉ាង​នេះ​ក្តី របប​នេះ​ហាក់​ប្រយ័ត្នប្រយែង មិន​ហ៊ាន​បបួល​អន្តរជាតិ ឲ្យ​ដាក់ទណ្ឌកម្ម​របប​នេះ ឲ្យ​ឆាប់ៗ​ដូច​មុន​បោះឆ្នោត​ឡើយ​។ អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង​ការទូត និង​គោលនយោបាយ​ការបរទេស​លោក​សាស្ត្រាចារ្យ បណ្ឌិត អៀ សុផល​​ ថាលោក​ក៏​រង់ចាំ​មើល​ដែរ ថា​តើ​លោក ហ៊ុន សែន ហ៊ាន​បបួល​អន្តរជាតិ ឲ្យ​ប្រញាប់​ដាក់ទណ្ឌកម្ម​លើ​របប​លោក​ឬទេ។ បើ​លោក ហ៊ុន សែន ហ៊ាន​បបួល​ឲ្យ​អន្តរជាតិ ដាក់ទណ្ឌកម្ម​ឲ្យ​ឆាប់​នោះ មានន័យថា លោក ហ៊ុន សែន មិន​ជឿ​ថា អន្តរជាតិ​ហ៊ាន​ដាក់ទណ្ឌកម្ម​របប​លោក​នោះ​ឡើយ។

វិនិយោគិន ដែល​កំពុង​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​បច្ចុប្បន្ន​ច្រើន​ជាង​គេ​នោះ គឺ​ចិន។ ក្រៅ​ពី​នេះទៀត របប​ក្រុង​ប៉េកាំង​ក៏​ជា​ខ្នងបង្អែក​ដ៏​សំខាន់​របស់​របប​ក្រុងភ្នំពេញ​ដែរ។

ក៏ប៉ុន្តែ​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា នៅ​ពេល​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របប​លោក ហ៊ុន សែន ហើយ​នោះ គឺ​អ្នក​ជំនួញ​ចិន កំពុង​វិនិយោគ​នៅ​កម្ពុជា​នោះ ក៏​នឹង​អាច​ដក​ខ្លួន​ចេញពី​កម្ពុជា​វិញ​ដែរ។ «»

ក្រុម​អ្នកវិភាគ​លើកឡើង​ថា របប​លោក ហ៊ុន សែន នឹង​រង​នូវ​វិបត្តិ​កាន់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ក្រោយពី​បង្កើត​របស់​ថ្មី ព្រោះថា ក្រោម​ការដឹកនាំ​របស់​លោក​ហ៊ុន សែន ប្រមាណ​៣០​ឆ្នាំ​មកនេះ ពឹងផ្អែក​សំខាន់​លើ​ការ​ជំនួយ​និង​កម្ចី​បរទេស។ មក​ទល់​ពេល​នេះ របប​ក្រុងភ្នំពេញ​ត្រូវការ​ជំនួយ​ពី​បរទេស​ប្រមាណ​១​ពាន់​លាន​ដុល្លារ ដើម្បី​ដាក់​បន្ថែម​លើ​កញ្ចប់​ថវិកាជាតិ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។ ក្រៅ​ពី​នេះ​ទៀត វិបត្តិ​សង្គម ចលនា​ងើប​បះបោរ​ប្រឆាំង​នឹង​របប​លោក ហ៊ុន សែន ក៏​នឹង​ឡើងឈរ​ឡើង​ដែរ ដោយ​អ្នកវិភាគ​លើក​ឧទាហរណ៍​ជាក់ស្ដែង​របប​យោធា​នៅ​ប្រទេស​ភូមា ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​ភូមា ត្រូវ​ផ្លាស់ប្ដូរ​របប​នយោបាយ​វិញ​នៅ​នា​ទី​ចុង​ក្រោយ ដោយ​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ជុំ​ទិស​ហើយ​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "“របប​ថ្មី​របស់​លោក ហ៊ុន សែន មិន​អាច​រស់​ដោយ​គ្មាន​ជំនួយ​ពី​ប្រទេស​លោក​សេរី”"

  1. so socheath says:

    ហាស ! ហាស
    ម៉លឲ្យច្បាស់ពួកអាអួតពី លោកបិតាប្រជាប្រជាធិបតេយ្យអាមេរិក
    មើលឲ្យច្បាស់អាល្ងង់ !
    កុំចេះតែព្រុសពីពាក្យ សិទ្ធមនុស្ស សេរីភាព ប្រជាធិបតេយ្យ
    អោយសោះ !
    *************

    លោក ដូណាល់ ត្រាំ មិនចង់ឃើញមុខអ្នករិះគន់ និងប្រឆាំង
    លោកទៀត ទើបបិទខ្ទប់គណនី Twitter ចំនួន៤១ មិនឲ្យបញ្ចេញមតិប្រឆាំង-រិះគន់លោកបានទៀត!
    (វ៉ាស៊ីនតោន)៖ លទ្ធផលនៃការប្រឆាំង និងរិះគន់ខ្លាំងពេកទៅលើគោលនយោបាយរបស់លោក
    ដូណាល់ ត្រាំ នោះគណនី Twitter សរុបចំនួន ៤១ ត្រូវបានលោក ត្រាំ ផ្ទាល់បិទចោល
    (Blocked) ដើម្បីកុំឲ្យពួកគេមានឱកាសរិះគន់លោកបានទៀត ដែលវាមិនខុសពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅមួយចំនួន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន
    ក្នុងការបិទគណនី ដែលគេគិតថាមិនចូលចិត្ត ឬប៉ះពាល់អារម្មណ៍របស់ពួកគេនោះឡើយ
    ប៉ុន្តែសូមមើលថា លោក ត្រាំ ជាប្រធានាធិបតីនៃមហាអំណាចលទ្ធិប្រជាធិបតេយ្យ និងតែលោកស្ទួយសេរីភាពនៃការបញ្ចេញមតិមួយទាំងមូល, តើការសងសឹកអ្នកប្រឆាំងដោយទង្វើជនសាមញ្ញធម្មតាបែបនេះ វាសាកសមដែរ ឬទេ?
    ហេតុដូច្នេះហើយបានជាការប្រឆាំងតវ៉ា ទាំងក្នុងបណ្តាញសង្គម សារព័ត៌មាន និងក្រុមអ្នកច្បាប់នានាបានផ្ទុះឡើង ដើម្បីបង្ហាញថា ជាមេដឹកនាំសហរដ្ឋអាមេរិកដ៏ធំមហិមា និងជាគំរូរបស់
    អន្តរជាតិនោះ លោក ត្រាំ មិនអាចបិទមិនឲ្យនរណារិះគន់ និងប្រឆាំងគោលនយោបាយ
    របស់លោកឡើយ នៅគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺនៅលើបណ្តាញសង្គម Twitter ដែលលោកផ្ទាល់កំពុងតែប្រើប្រាស់ជាផ្លូវការ។
    សកម្មជនតស៊ូសិទ្ធិបញ្ចេញមតិមួយក្រុមនៅអាមេរិក បានទាមទារឲ្យប្រធានាធិបតីអាមេរិក
    លោក ដូណាល់ ត្រាំ បើកឲ្យអ្នកប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូលបញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការរបស់លោកឡើងវិញ ក្រោយកាលពីខែឧសភាកន្លងទៅ
    ចៅក្រមសហព័ន្ធមួយរូប បានបង្គាប់ឲ្យលោកប្រធានាធិបតីអាមេរិកអនប្លក Unblock ក្រុមអ្នក
    ប្រើប្រាស់ Twitter ដែលបានដាក់ពាក្យបណ្តឹងជុំវិញរឿងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។
    កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិកលោកស្រី ណាវមី រ៉ៃស៍ បាកក្វដ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉កបានសម្រេចថា ការបញ្ចេញមតិទាំងឡាយនៅក្នុងគណនី Twitter របស់លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តីរដ្ឋាភិបាល
    ដទៃទៀត គឺជាវេទិកាបញ្ចេញមតិសាធារណៈ ហើយការរារាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង
    សង្គមនេះ មិនឲ្យបង្ហាញទស្សនរបស់ពួកគេនោះ គឺជាការរំលោភទាំងស្រុងទៅលើសិទ្ធិនៃ
    ការបញ្ចេញមតិរបស់ពួកគេ នៅក្រោមច្បាប់ចម្បងទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញអាមេរិក។
    ក្រុមសកម្មជននៃវិទ្យាស្ថានណៃហ្វឺស អាមែនឌឺមែន អ៊ីនស្ទីធ្យូត Knight First Amendment Institute
    នៃសាកលវិទ្យាល័យកូឡុំបៀរ Columbia បានផ្ញើពាក្យបណ្តឹងដែលមានភ្ជាប់នូវបញ្ចីឈ្មោះ
    នៃគណនីចំនួន ៤១ ដែលនៅតែបន្ត Block ដោយគណនី Twitter ផ្លូវការរបស់លោក ត្រាំ
    ឈ្មោះថា @រៀលដូណាល់ត្រាំ RealDonaldTrump ទៅកាន់ក្រសួងយុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នកប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹងជុំវិញបញ្ហានេះ ត្រូវបានបើកអនប្លក (Unblock) ឡើងវិញកាលពីខែមិថុនា។ សម្រាប់ការប្លក Block អ្នកប្រើប្រាស់នេះ លោក ត្រាំ
    ត្រូវក្រុមសកម្មជនចោទប្រកាន់ថា ធ្វើឡើងដោយសារតែពួកគេទាំងនោះ បានបញ្ចេញមតិ
    រិះគន់ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយរបស់លោក។
    គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំតាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោកបានប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយគោលដៅ និងប្រកាសគោលនយោបាយ ព្រមទាំងវាយប្រហារទៅលើក្រុមអ្នករិះគន់ជាដើម៕

Leave a Reply

Submit Comment