រដ្ឋបាល​លោក ដូណាល់ ត្រាំ ស្នើ​តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា

| |
https://vodhotnews.com

អនុរដ្ឋមន្ដ្រីការបរទេសអាមេរិកលោក Patrick Murphy


រដ្ឋបាលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច​តែង​តាំង​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​កម្ពុជា ដើម្បី​ជំនួស​ឯក​អគ្គរដ្ឋ​ទូត​បច្ចុប្បន្ន ដែល​នឹង​ផុត​អាណត្តិ​នា​ពេល​ខាង​មុខ​នេះ។

យោងតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់សេតវិមានអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១០ សីហា (ត្រូវ​នឹង​ល្ងាច​ថ្ងៃទី​១១ ខែ​សីហា ម៉ោង​នៅ​កម្ពុជា) បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បាន​ស្នើ​តែង​តាំង​​លោក Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ខណៈ​សព្វថ្ងៃ តំណែងនេះ​កំពុងកាន់ដោយលោក William Heidt ដែលនឹងត្រូវផុតអាណត្តិក្នុងពេលឆាប់ៗខាងមុខ។

យ៉ាងណាក៏ដោយ សេចក្ដីប្រកាស​ព័ត៌មាន​របស់សេតវិមាន បាន​ឲ្យ​ដឹង​ថា ប្រសិនបើសំណើនេះ ត្រូវបានយល់ព្រមដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Patrick Murphy នឹងចូលមកជំនួសតំណែងឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់លោក William Heidt។

បើតាមសេចក្ដីប្រកាស​ព័ត៌មាន​ដដែល លោក Murphy មាន​ដើម​កំណើតនៅ​រដ្ឋ Vermont ​សហរដ្ឋ​អាមេរិក ហើយលោកបានបម្រើការងារក្នុងវិស័យការទូតអស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ ក្នុងអំឡុងពេលបម្រើការងារ លោកមានតួនាទីសំខាន់ៗមួយចំនួន ដូចជា ​ធ្វើជាឧបការីរងរដ្ឋមន្ត្រី​ការបរទេសទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ជា​អនុប្រធាន​បេសកកម្ម​ និង​ភារធារី​នៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ចាប់​ពី​ឆ្នាំ​២០១៣ ​ដល់​២០១៦ និងធ្វើជាអ្នកតំណាងស្ដីទីពិសេស និងជាអ្នក​សម្របសម្រួលផ្នែកគោលនយោបាយនៅស្ថានទូតនៅប្រទេសភូមា ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ ជាដើម៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

4 Responses to "រដ្ឋបាល​លោក ដូណាល់ ត្រាំ ស្នើ​តែងតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា"

  1. Free Cambodia says:

    Yes, it’s about time for Donald to act. Thanks to him for the brave efforts to make things better for Cambodians. I support Donald’s decision for this positive arrangement. And I want to tell those potato heads to stop being the talking heads. Cambodia will move on with or without your help.

  2. Khmer Morn says:

    Us assemblymen plan to create bill detachment with Cambodia about commerce,how Cambodia survive without exports to us and Europe I think also, it call blogs Serey

  3. Anonymous says:

    Mr trump’ please sanction this beast regime like Veneazela ‘ and turky ‘this stubborn veitcong mafia dictator need to learn about democracy ‘because since 1997 coup this veitcong mafia dictator and his groups enjoy suckling money from state and rob everything from people ‘

  4. Anonymous says:

    please wait every bodies … do not judge the US that going to change their ambassador in Cambodia. the policy is still the same it is just the term of William Heidt is over a new ambassador come to replace him. Patrick Murphy may not forgive to HUN SEN on all HUN SEN negative act. William Heitd may some time forgive to HUN SEN because he had relation whit Cambodian. but he still tuff in UNITED STATE policy in this region as he worked in Cambodia. massage to HUN SEN and his supporters do not under estimate your AMERICKANG enemy . what you have don and continuous doing the US and all democracy nation in the world will not accepting it. I actually felling so sad to some one who make comment in media like SO SOCHEATH . I wanted to know who is he so that I can help him to come to see how big the world is. just give me how can I contact you and I will trying to do my best. please do not gallous whit him I only can help the person who I felling so sorry for him that his education is limited. GOD bless Cambodian