លោក​ ហ៊ុន​ សែន​ នឹង​​បង្កើត​វ​ប្បធម៌​សន្ទ​នាជា​មួយ​​បក្ស​ចូល​រួម​បោះឆ្នោ​ត​

| |
https://vodhotnews.com

លោក ហ៊ុន សែន ចុះជួបជាមួយកម្មករ កម្មការិនី នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ (រូបភាព៖ FN)


មេដឹក​នាំ​បក្សកា​ន់​អំណាច​​​ប្រកាសថា​​ នឹងបង្កើតឲ្យមានវេទិកា​ពិ​​គ្រោះ​​​​​យោ​បល់ ជា​មួ​យ​​​​​គ​ណ​​​​​​​ប​ក្សដែ​ល​បា​ន​​​ចូ​​លរួម​ប្រកួតការ​បោះឆ្នោតមុនបង្កើតរដ្ឋាភិបាលថ្មី ដើម្បីប្រមូលគំនិត​ជំរុញ​ដល់​​​កា​​​រ​​អ​​​​ភិ​​វឌ្ឍ​បែ​ប​​ប្រ​ជាធិ​ប​តេ​យ្យ សេ​រី ពហុប​ក្ស។

ក្នុង​ពិធីជួបកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃពុធនេះ លោក ហ៊ុន​ សែន ថ្លែងថា ដើម្បីកុំឲ្យគណបក្សកាន់អំណាច​ នៅអាណត្តិទី៦នេះ ជិះ​​សេះលែងដៃ លោកនឹងប្រើប្រាស់វិមានសន្តិភាព សម្រាប់ធ្វើជាកន្លែងជួបពិ​គ្រោះ​យោ​​ប​ល់ ​​ជា​មួ​​យ​គ​ណបក្សមួយ​ចំនួន​ដែល​បា​​ន​ចូ​ល​រួមបោះឆ្នោត។

លោក ហ៊ុន​ សែន អះអាងទៀតថា ​ការបង្កើតវេទិកានេះ ជាការប្រមូលគំនិត ជំរុញ​ដ​ល់​​​​​​កា​​រអភិវឌ្ឍជាតិ តាប​បែ​​បប្រជាធិបតេយ្យសេរី ពហុបក្ស ។


វាជាផលប្រយោជន៍ទាំងអស់គ្នា។ ផលប្រយោជន៍នៃការសុខសាន្ត​ សុខដុមរមនា ក្នុងសង្គមជាតិ បង្កើតឡើ​ងនូវវប្បធម៌សន្ទនា រវាងបក្សនៅក្រៅរដ្ឋាភិបាល និងបក្សក្នុងរដ្ឋាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន


បើតាមមេដឹកនាំរូបនេះ តំណាងគណបក្សមួយចំនួន ដែលមិនជាប់ឆ្នោត អា​ចនឹងត្រូវ​តែ​ងតាំ​ង​ជាទីប្រឹក្សា ឬតំណែងផ្សេងទៀត នៅក្រសួងណាមួយ តាមជំនាញរបស់ពួកគេ ។

លោក ហ៊ុន​ សែន ក៏បានបង្ហើបដែរថា សភានៅអាណត្តិទី៦នេះ អាចមានតែមួយគណបក្ស ឬច្រើនបំផុត​ត្រឹ​ម​៣​គ​ណបក្ស ។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ដែលជាគណបក្សមួយបាន​ចូលរួមប្រកួត​កា​រ​បោះឆ្នោតដែរនោះ មានប្រសាសន៍ថា លោកត្រូវការពេល​បន្ថែមទៀតមុនឆ្លើយត​បទៅនឹងសារអំពា​វ​នាវ រ​ប​​​ស់​មេដឹកនាំបក្សកាន់អំណាចនេះ។

ប៉ុន្តែមេដឹកនាំគណបក្សដែលមិនជាប់ឆ្នោតរូបនេះ អះអាងថាក្បាលម៉ាស៊ីនដឹកនាំរដ្ឋមួយ អាចធានា​​សេ​​ចក្តីសុខរបស់ពលរដ្ឋបាន ក្បាលម៉ាស៊ីនដឹកនាំនោះត្រូវរួមបញ្ចូលទាំងសំឡេងអង្គការសង្គមស៊ីវិល ស​ហ​​គមន៍​ដែល​អ្នករងគ្រោះដីធី្ល និងគ្មានការគំរាមកំហែងផ្នែកនយោបាយ។


ជាការគប្បីនឹងរដ្ឋាភិបាលណាដូចរដ្ឋាភិបាលណាដែរ គប្បីមានការពិគ្រោះយោ​បល់ជាមួយប្រ​ជាពល​រដ្ឋ ​​ឧទាហរណ៍មានសមាជជាតិ ជាមួយសង្គមស៊ីវិលជាមួយគណបក្សនយោបាយ ដែលជារឿ​ងគ​ប្បី​គួរធ្វើ​ៗគ្រប់​អាណត្តិ។មិនមែន​ទើបមក​ភ្ញាក់ផ្អើ​​លធ្វើនៅអាណត្តិនេះទេ

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ


អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី គាំទ្រការបង្កើតវប្បធម៌សន្ទនា ប៉ុន្តែថា​អ្វីដែលបា​នលេ​ចចេ​ញ​ពេ​លនេះ ជាយុទ្ធសាស្ត្រចាស់ ដែលអ្នកនយោបាយធ្លាប់លេងកន្លងទៅ ក្រោយបង្កើត​ភ្លៀង​រន្ទះ​ ត្រូវ​​ស​ម្រួ​ល​​ស្ថា​នការណ៍ឡើងវិញ ដើម្បីទាក់ទាញការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។

ប៉ុន្តែ​​អ្នកវិភាគនយោបាយរូបនេះ យល់ថា ល្បែងនយោបាយចាស់ យកមកសម្តែងថ្មីទៀតនេះ ទំនងជា មាន​កា​រ​ពិ​​បា​កទាក់ទាញឲ្យសហគមន៍អន្តរជាតិជឿ បើធៀបទៅនឹងការសម្តែងកាលពីអតីតកាល។


ទោះបីមានការចូលរួមពីគណបក្សទាំង១៩ហ្នឹងក៏ដោយ ក៏ប៉ុន្តែសំខាន់ថាតើ​ការបោះឆ្នោត​កន្លង​ទៅ​សួ​​ថាតើគេទទួលស្គាល់ ឬមិនទទួលស្គាល់

អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី


ទោះជាយ៉ាងណាក្នុងពិធីនោះដែរ លោក ហ៊ុន សែន អះអាងថា ការប្រមូលគំនិតពីគ​ណបក្សដែលមិនកា​ន់​​​​​អំ​​​​ណាចបានចូលរួមចំណែកជំរុញក្បាល​ម៉ាស៊ីនដឹ​កនាំ ​ដំណើរការទៅតាមយន្តការពហុបក្ស។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles