មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា អូស្ត្រាលី​នឹង​ធ្វើ​តាម​សំណើ​ដាក់​ទណ្ឌកម្មមន្ត្រី​របប​លោក ហ៊ុន សែន

មួង ណារ៉េត
2018-08-15
RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។ Photo: RFA
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។ Photo: RFA

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​ជា​កូនស្រី​ច្បង​របស់​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បង្ហាញ​សុទិដ្ឋិនិយម​រឿង​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​អូស្ត្រាលី។ កញ្ញា កឹម មនោវិទ្យា ជឿជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របប​លោក ហ៊ុន សែន ទៅ​តាម​សំណើ​របស់​បក្ស​ប្រឆាំង ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

មន្ត្រី​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា ជឿជាក់​ថា រដ្ឋាភិបាល អូស្ត្រាលី នឹង​ធ្វើ​តាម​សំណើ​របស់​បក្ស​ប្រឆាំង៖ «ខ្ញុំ​សង្ឃឹម​នឹង​ជឿជាក់​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​ចាត់វិធានការ​សមគួរ ទៅ​តាម​សំណើ​របស់​ពួក​យើង​ខ្ញុំ»

កញ្ញា កឹម មនោ​វិទ្យា ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ នៅ​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julia Bishop) ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី១៥ ខែ សីហា នេះ​ថា វិធានការ​សមគួរ​ទាំង​នោះ សំដៅ​ទៅលើ​ទណ្ឌកម្ម​មួយ​ចំនួន ដូចជា​ការ​បិទ​ទិដ្ឋាការ បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របប​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ និង​ការ​យក​ចិត្តទុកដាក់ របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​ធានា​ឲ្យ​កម្ពុជា ងាក​មក​រក​គន្លង​ប្រជាធិបតេយ្យ តាម​​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

មុន​ជំនួប​នេះ រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​អ្នកស្រី ជូលី ប៊ីហ្សប បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី ABC រួច​ទៅ​ហើយ​ថា រដ្ឋាភិបាល​អូស្ត្រាលី ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​អូស្ត្រាលី​ចាត់ទុកថា មិន​សេរី និង​មិន​យុត្តិធម៌ ដោយសារតែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

អ្នកស្រី​អះអាង​ថា អូស្ត្រាលី​មាន​ជម្រើស​ច្រើន ដែល​កំពុង​ពិចារណា ដើម្បី​តបត​ទៅ​នឹង​ស្ថានការណ៍ នៅ​កម្ពុជា ហើយ​នឹង​ពិគ្រោះ​គ្នា ជាមួយ​ប្រទេស​ជា​មិត្ត​ដើម្បី​ពិចារណា រក​ចំណាត់ការ​ទាំងឡាយ ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ។

ក្រៅពី​ជួប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អូស្ត្រាលី នៅ​ថ្ងៃ​ដដែល​នេះ កញ្ញា កឹម មនោវិទ្យា ក៏​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែរ គឺ​រដ្ឋមន្ត្រីការបរទេស​ស្រមោល និង​ជា​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី ផិននី វង់ (Penny Wong)​។ នៅ​ពេល​នេះ ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់អំណាច​របស់​អូស្ត្រាលី មាន​ជំហរ​ដូចគ្នា ជុំវិញ​ការ​មិន​ពេញចិត្ត ទៅ​នឹង​ដំណើរការ​រៀបចំ​ការបោះឆ្នោត នៅ​កម្ពុជា។

ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​របប​លោក ហ៊ុន សែន មិន​ចាប់អារម្មណ៍​ទៅ​នឹង​ការ​តស៊ូ​មតិ​របស់​មន្ត្រី​បក្ស ប្រឆាំង នៅ​លើ​ឆាក​អន្តរជាតិ​នេះ​ទេ។ មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន អះអាង​ថា លោក​មិន​ជឿ​ប្រទេស​អូស្ត្រាលី នឹង​ដាក់​ទណ្ឌកម្ម​ណាមួយ មក​លើ​របប​លោក ហ៊ុន សែន ដែល​លោក​អះអាង​ថា មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ដ៏​ច្រើន​លើសលប់ តាមរយៈ​ការបោះឆ្នោត​ថ្មីៗ​នេះ៖ «កម្ពុជា​ដូចជា​មិន​មាន​អ្វី​ខ្វល់ខ្វាយ ក្នុង​រឿង​ហ្នឹង​ទេ ចំពោះ​ការ​ប្រឹងប្រែង​របស់​ក្រុម ដែល​ទាមទារ​ឲ្យ​គេ​ដាក់​កំហិត ដាក់​អី​នេះ​នោះ។ រដ្ឋ​នេះ​មិនមែន​រដ្ឋ​កើត​ចេញ​ពី​ការ​ច្បាំង ជម្លោះ​អាវុធ​ទេ។ សេរីភាព​គេ​ធ្វើ​មិន​មាន​ជះឥទ្ធិពល​អ្វី​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា គេ​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​ការទូត ដើម្បី​ជួយ​ឲ្យ​គណបក្ស​ដែល​គេ​ត្រូវ​បាន​រម្លាយ​ចោល ឲ្យ​បក​មក​ត្រួតត្រា​កម្ពុជា​វិញ​នោះ​ទេ»

លោក ផៃ ស៊ី​ផាន អះអាង​បន្ថែម​ថា ជំហរ​របប​លោក ហ៊ុន សែន នឹង​នៅតែ​ដដែល ឥត​កែប្រែ​អ្វី​ទាំងអស់។ លោក​បន្ថែម​ថា តាមពិត​ការណ៍​ដែល​មន្ត្រី​បក្ស​ប្រឆាំង ខំប្រឹង​ទៅ​ទូល​ពិត​ប្រទេស​អូស្ត្រាលី និង​សហគមន៍​អន្តរជាតិ ឲ្យ​ចាត់ការ​របប​លោក ហ៊ុន សែន នេះ គឺជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទៅវិញ​ទេ ព្រោះ​លោក​ថា កម្ពុជា​នឹង​មាន​ឱកាស​បាន​ពន្យល់​ពិភពលោក ឲ្យ​កាន់តែ​ច្បាស់​អំពី​អ្វី​ដែល​លោក​ហៅថា ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ តាម​បែប​កម្ពុជា ដែល​ខុសគ្នា​ពី​ការអនុវត្ត​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ដទៃ។

ទោះបីជា​មន្ត្រី​របប​លោក ហ៊ុន សែន អះអាង​ថា​អ្វី​ដែល​របប​នេះ កំពុង​ធ្វើ​គឺ​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាង​ណា​ក្តី ក៏​ទំនោរ​នៃ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ប្រជាធិបតេយ្យ​សេរី ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សុទ្ធ​តែ​មាន​ជំហរ​រួមគ្នា ក្នុង​ការ​ថ្កោលទោស​របប​លោក ហ៊ុន សែន ដែល​បាន​រំលោភ​គោលការណ៍​សាកល​ទាំងនេះ។

តើ​របប​លោក ហ៊ុន សែន នឹង​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម របស់​អន្តរជាតិ​នេះ​ដែរ​ឬ​យ៉ាងណា បើ​របប​នេះ​នៅតែ​មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដូច​អ្វី​ដែល​អន្តរជាតិ​សំណូមពរ?

មានតែ​ពេលវេលា​ប៉ុណ្ណោះ ដែល​អាច​ប្រាប់​នៅ​ចម្លើយ​នេះ​បាន។ ប៉ុន្តែ អ្នកវិភាគ​ជាច្រើន បាន​ព្រមាន​រួច​ទៅ​ហើយ ថា​កម្ពុជា​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា អូស្ត្រាលី​នឹង​ធ្វើ​តាម​សំណើ​ដាក់​ទណ្ឌកម្មមន្ត្រី​របប​លោក ហ៊ុន សែន"

  1. so socheath says:

    យ៉ាប់មីសំញ៉េញឆ្តិញជាំយារ កឹមមនោវិទ្យាមីស្បែកក្រាស់
    ក្តិតពាំត្រណោតក្តស្អេកស្កះ មុខក្រាសមីនេះមុខក្រាសណាស់ ។
    សណ្តានក្បត់ជាតិ នែ ! មីក្បត់ជាតិ
    ហងចាំឲ្យច្បាស់ ទោសក្បត់ជាតិហង
    គេចមិនរួចសោះ គុករង់ចាំស្មោះ
    ចាំហងចូលគុក ។

  2. so so cheat says:

    កូនមីចោគេចុយអាកញ្ជះយួន so socheath បើអាងាប់ឯងមិនដឹងខ្យល់ឥទេកុំភ្លើ ទៅចុយម៉ែអាអ្ហែលេងទៅវាល្អជាងកុំចង់មកព្រៀបនិងកញ្ញា
    កឹម មនោវិទ្យា ទោះបីអាក្ដងាប់ឯងចង់ហិតលីអូនាងក៍គ្មានវាសនាដែរកូនមីតិរច្ឆានកញ្ជះយួន កុំស្មានថាអញមិនដឹងថាអាឯងរស់នៅទីណាអា so socheath ឈ្មោះអាឯងពិតក៏អញស្គាល់ដែរ។

  3. so socheath says:

    ហាសអាពូជឆ្កែ យកឈ្មោះអញប្រើ
    ពូជអ្ហែងអន់ណាស់ ពូជអត់ត្រកូល
    អត់ឈ្មោះប្រើប្រាស ភ្លើៗចង់ណាស់
    ឲ្យអញធ្វើឪ ។
    ក្តិតម៉ែអ្ហែងស្អុយ ចង់ឲ្យអញឃុយ
    គ្មានសង្ឃឹមទេ ក្តឹតប្រពន្ធអ្ហែង
    អញចង់ខ្លះដែរ ព្រោះអញធ្លាប់ញ៉ែ
    បានសីម្តងហើយ ។
    កូនមីសំផឹង អត់ពូជអញ្ចឹង
    ហៅអញឪវ៉ើយ ព្រោះប្រើឈ្មោះអញ
    ធ្វើជាកោះត្រើយ អួតស្គាល់អញហើយ
    ឈ្មោះអញស្អីពិត ? ។
    អាពូជឆ្កែ ! អញងាប់មិនដូរឈ្មោះ រស់មិនដូរត្រូលដូចអ្ហែងទេ អាពូជឆ្កែ !