រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងជំរុញឲ្យលោក ហ៊ុន សែន ងាកមកគន្លងប្រជាធិបតេយ្យវិញ

ដោយ ទីន ហ្សាការីយ៉ា
2018-08-17
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រី​​​នៃ​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក។ រូប៖ គេហទំព័រ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស
លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រី​​​នៃ​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក។ រូប៖ គេហទំព័រ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស


រដ្ឋមន្ត្រី​​ការ​​បរទេស​​នៃ​ចក្រភព​អង់គ្លេស​​ទទួល​បន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) ថ្លែង​ថា លោក​នឹង​​ជំរុញឲ្យ​​លោក​​ហ៊ុន សែន​​ ងាក​មក​គន្លង​ប្រជាធិបតេយ្យ​វិញ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក​​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ និង​ទី​២៣​ សីហា​ ខាង​មុខ។

តាម​រយៈ​សេចក្ដី​ប្រកា​សព័ត៌មាន​របស់​ស្ថានទូត​​​អង់គ្លេស​ប្រចាំ​កម្ពុជា​​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ សីហា​នេះ ​លោក​ ម៉ាក ហ្វៀល មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​​បា​ន​បញ្ជាក់​ច្បាស់​​ហើយ​ថា ការ​បោះឆ្នោត​ជាតិ​​នៅ​កម្ពុជាមិន​​មាន​យុត្តិធម៌ និង​មិន​អាច​ជឿ​ទុកចិត្ត​បាន​ទេ។ ខ្ញុំ​នឹង​មាន​ជំនួប​​ពិភាក្សា​ដោយ​ត្រង់​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដើម្បី​ជំរុញ​រដ្ឋាភិបាល​កម្ពុជាឲ្យ​បញ្ឈប់​ការ​រឹតត្បិត​លើ​សេរីភាព​នយោបាយ​ និង​​​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​និង​ស្ដារ​​លក្ខខណ្ឌ​ទាំង​ឡាយ​ដើម្បី​ឲ្យ​​ប្រជាធិបតេយ្យ​​មាន​ដំណើរ​ការ​​ដោយ​ត្រឹមត្រូវ​ឡើង​វិញ»។

សេចក្ដី​ប្រកា​សព័ត៌មានដដែល​ឲ្យ​ដឹង​ថា ក្រៅ​ពី​ជំនួប​ជាមួយ​លោក ​ហ៊ុន សែន លោក​​ ម៉ាក ហ្វៀល ក៏​នឹង​​ជួប​​រដ្ឋមន្ត្រី​ការ​បរទេសកម្ពុជា​​ លោក ប្រាក់​ សុខុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ​សមាជិក​អង្គការ​សង្គម​ស៊ីវិល ​វិស័យ​ឯកជន ព្រមទាំង​​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប​ដើម្បី​ជួប​ជាមួយក្រុម​អ្នក​ជំនាញ​ដោះ​មីននៃ​​អង្គការ​​ ហាឡូ ត្រាស់​ថ៍ ខេម​បូឌា (Halo Trust Cambodia) ​ដែល​ទទួល​ជំនួយ​ពី​ចក្រភព​អង់គ្លេស៕

What Next?

Recent Articles