លោក គឹម សុខ ប្ដេជ្ញា​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ក្រោយ​ចេញ​ពី​ពន្ធនាគារ

សន ចាន់រដ្ឋា
2018-08-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ (កណ្ដាល) និង​អ្នក​និយម​គាំទ្រ​លោក នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖ VOD
លោក គឹម សុខ (កណ្ដាល) និង​អ្នក​និយម​គាំទ្រ​លោក នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖ VOD


លោក​ គឹម សុខ ​ប្ដេជ្ញា​ចិត្ត​បន្ត​ស្រាវជ្រាវ​ និង​វិភាគ​ពី​បញ្ហា​សង្គម


អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ ប្ដេជ្ញា​ក្រោយ​លោក​ត្រូវ​បាន​ដោះលែង​ថា លោក​នៅតែ​បន្ត​ស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ដដែល ទោះបីជា​លោក​នៅ​ជាប់​បណ្ដឹង​របស់​មេធាវី​លោក ហ៊ុន សែន មួយ​ករណី ទៀត​ក្តី។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា តុលាការ គួរតែ​ដោះលែង​អ្នកទោស​មនសិការ និង​ទម្លាក់​ចោល ការ​ចោទប្រកាន់​នានា​ពួកគេ ដើម្បី​បង្ហាញ​ពី​ការ​បើក​ចំហរ​សេរីភាព​បញ្ចេញមតិ ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ អះអាង​ថា បន្ទាប់​ពី​ឆ្លងកាត់​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ ទាំង​អយុត្តិធម៌​មក រូបលោក​កាន់តែ​មាន​ស្មារតី​រឹងមាំ និង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ជួយ​សង្គមជាតិ​បន្ត​ទៅ​ទៀត តាមរយៈ​ការវិភាគ​ចែករំលែក​គំនិត ចំណេះដឹង និង​ស្រាវ​ជ្រាប​បញ្ហា​សង្គម និង​នយោបាយ។

លោក គឹម សុខ បញ្ជាក់​ថា ក្រោយ​ចេញ​ពី​ពន្ធនាគារ​ភ្លាម អ្វី​ដែល​លោក​ខកចិត្ត​ជាងគេ គឺ​បញ្ហា​នយោបាយ​ច្របូកច្របល់​ក្នុង​ប្រទេស បន្ទាប់ពី​គណបក្ស​កាន់អំណាច រៀបចំ​ការបោះឆ្នោត​ដែល​គ្មាន​ដៃគូ​ប្រកួត​ប្រជែង​ពិតប្រាកដ ហើយ​ឈ្នះ​ឆ្នោត​តែម្នាក់​ឯង។ «»

លោក គឹម សុខ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោយ​ជាប់ពន្ធនាគារ ១៨​ខែ​ដោយសារតែ​លោក ហ៊ុន សែន ប្តឹង​ចោទ​លោក គឹម សុខ ថា បាន​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​នៅ​ពីក្រោយ​នៃ​ឃាតកម្ម​បាញ់សម្លាប់​បណ្ឌិត កែម ឡី។ ទោះបីជា​សំណុំរឿង​ទី​១ នេះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​នៅ​តុលាការ​ដែរ ដោយ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ដែរ​ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នកបង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។

លោក គឹម សុខ អះអាង​ថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក​ដែល​តុលាការ​គួរតែ ទម្លាក់​ចោល​បទ​ចោទ​មួយ​នេះ ព្រោះ​លោក មិន​បាន​និយាយ​ចោទ​ថា រដ្ឋាភិបាល ជា​អ្នកបង្កើត ប្រព័ន្ធ​សម្លាប់​មនុស្ស​នោះ​ទេ។ «»

លោក​បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន បើកឱកាស​ពិភាក្សា​យកគំនិត​ល្អៗ​ពី​គណបក្ស​នយោបាយ ដែល​មិន​ឈ្នះ​ឆ្នោត ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​នោះ លោក ហ៊ុន សែន គួរតែ​បញ្ជា​ឲ្យ​គេ​ទម្លាក់​ចោល​បទ​ចោទ​ទី​២ ដើម្បី​ឲ្យ​លោក​មានឱកាស​បញ្ចេញ​យោបល់​ចូលរួម​ជួយ​សង្គមជាតិ​ដែរ។

ក្រោយ​ចេញពី​ពន្ធនាគារ​ភ្លាម លោក គឹម សុខ បាន​ទៅ​ជួប​ជជែក​ជាមួយ​ព្រះសង្ឃ និង​មិត្តភ័ក្ដិ​មួយ ចំនួន​ទៀត ដើម្បី​រក​មូលនិធិ​ជួយ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ទឹកជំនន់ និង​ពិភាក្សា​អំពី​កិច្ចការងារ ជា​អ្នកស្រាវជ្រាវ​អំពី​បញ្ហា​សង្គម។ «»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ដោះលែង​លោក គឹម សុខ តាមរយៈ​ការអនុវត្ត​ទោស​គ្រប់​ចំនួន​នេះ មិន​មាន​អ្វី​ត្រូវ​ស្វាគមន៍​ច្រើន​ទេ ព្រោះ​លោក គឹម សុខ នៅ​ជាប់​បណ្ដឹង​មួយទៀត។ លោក ស៊េង សែនករុណា យល់​ថា តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​លោក គឹម សុខ ទាំងអស់ និង​ទម្លាក់​ចោល​បទ​ចោទ​និង​ដោះលែង​អ្នកទោស មនសិការ​ផ្សេងៗ​ទៀត ដើម្បី​បើក​ចំហ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ «»

លោក គឹម សុខ បញ្ជាក់​ថា ការ​ដែរ​លោក​នៅតែ​ហ៊ាន​វិភាគ និង​ស្រាវ​ស្រាវ​អំពី​សង្គម​និង​នយោបាយ នេះ មិនមែន​លោក​មិន​ខ្លាច​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ខ្លាច​បំផុត​នោះ គឺ​ខ្លាច​ជាតិខ្មែរ លិចលង់​ដុនដាប កាន់តែ​ខ្លាំង គ្មាន​ការ​គោរព​សិទ្ធិមនុស្ស គ្មាន​នីតិរដ្ឋ និង​គ្មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ហើយ ផល ប្រយោជន៍​ជាតិខ្មែរ ត្រូវ​ធ្លាក់​ចូល​កណ្ដាប់​ដៃ​បរទេស។ ទន្ទឹម​គ្នា​នេះ លោក គឹម សុខ អំពាវនាវ​ឲ្យ​ប្រជាជាតិ​ខ្មែរ ជាពិសេស​យុវជន​ជំនាន់​ក្រោយ សូម​មាន​ស្មារតី​ជាតិ​រួម ស្មោះត្រង់​នឹង​ជាតិ ដើម្បី​ការ ពារ​កម្ពុជា​ឲ្យ​នៅតែ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ពេញលេញ ហើយ​ចូលរួម​អភិវឌ្ឍ​និង​ការពារ​ប្រទេស ជាតិ​ឲ្យ​បាន​រីក​ច្រើន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក គឹម សុខ ប្ដេជ្ញា​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ក្រោយ​ចេញ​ពី​ពន្ធនាគារ"

  1. Anonymous says:

    Good to see you back bro’ but must get justice’ because the veitcong judges are the worse in khmer history’