ទីន ហ្សាការីយ៉ា
2018-08-16
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ Photo: RFA
លោក ហ៊ុន សែន ថា បានចោទបទថ្មីមួយទៀតថា គណបក្សប្រឆាំងជាអ្នកនៅពីក្រោយខ្នងឃាតកម្មលើ បណ្ឌិត កែម ឡី ពីព្រោះថា ក្នុងជីវិតរបស់លោក កុំថាឡើយសម្លាប់មនុស្ស សូម្បីតែអារកមាន់ក៏លោកមិនធ្លាប់ដែរ។ លើសពីនេះទៀត លោក ហ៊ុន សែន អះអាងថា លោកនឹងសហការជាមួយប៉ូលិសអាំងទ័រប៉ូល ដើម្បីចាប់ខ្លួនលោកសម រង្ស៊ី។
ឆ្លើយតបការលើកឡើងនេះ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ មិនភ័យព្រួយចំពោះការប្រកាសរបស់លោក ហ៊ុន សែន ដែលថា លោកនឹងសហការជាមួយប៉ូលិសអន្តរជាតិ អាំងទ័រប៉ូល ដើម្បីចាត់ការលោកនោះឡើយ លោកថែមទាំងស្វាគមន៍លោក ហ៊ុន សែន ក្នុងការសហការជាមួយប៉ូលិសអាំងទ័រប៉ូលទៀតផង។
លោក សម រង្ស៊ី បានហៅលោក ហ៊ុន សែន ថា ជាឃាតក ដោយលោកអះអាងថា ភរិយាលោក និង រួបលោក និងពលរដ្ឋខ្មែរជាច្រើនទៀតក៏ជាអ្នករងគ្រោះ ដែលរួចផុតពីសេចក្ដីស្លាប់ ដោយស្នាដៃរបស់លោក ហ៊ុន សែន ដែរ កាលពីជាង២០ឆ្នាំមុន។
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានលើកពីព្រឹត្តិការណ៍ជាច្រើន ដែលចោទថា លោក ហ៊ុន សែន ជាមេដឹកនាំប្រទេសបែបផ្ដាច់ការផង និងជាឃាតកសម្លាប់មនុស្សផង នៅក្នុងរបបគ្រប់គ្រងរបស់លោក។ ឃាតកម្មដែលលោក សម រង្សី អះអាងថា ជាប់ពាក់ព័ន្ធនឹងលោក ហ៊ុន សែន រួមមាន តារាភាពយន្តល្បីឈ្មោះ គឺអ្នកនាងពិសិដ្ឋ ពីលិកា ប្រធានសហជីព លោក ជា វិជ្ជា ជាដើម។ លោក សម រង្ស៊ី បញ្ជាក់ថា ព្រឹត្តិការណ៍បោកគ្រាប់បែកកាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ រូបលោកផ្ទាល់បានរស់ជីវិតទាំងប្រផឹតប្រផើយពីហេតុការណ៍បោកគ្រាប់បែកនោះ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនបានស្លាប់ ហើយជាច្រើននាក់ទៀត រងរបួស ដែលអំពើហិង្សាទាំងអស់នេះ លោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ៖ «លោក ហ៊ុន សែន ជាអតីតមេទ័ពខ្មែរក្រហមអ្នកណាក៏ដឹងដែរ គឺមានចរិតជាឃាតក មានវប្បធម៌ហិង្សា វប្បធម៌និទ្ទណ្ឌភាព ដូច្នេះធ្លាប់សម្លាប់គេ គ្មានមធ្យោបាយណាដែលឲ្យគេខ្លាច ដើម្បីឲ្យគេខ្លាចទាល់តែបំភិតបំភ័យ ដើម្បីឲ្យអ្នកនៅរស់ឲ្យខ្លាច ដូចអ្នកគាត់សម្លាប់ជាគំរូ»។
ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា លោក ហ៊ុន សែន ថ្លែងនៅចំពោះកម្មករកាលពីថ្ងៃទី១៥ សីហា ថា លោកមិនមែនជាឃាតកសម្លាប់មនុស្សទេ លោកថែមទាំងអះអាងថា កុំថាឡើយសម្លាប់មនុស្ស សូម្បីតែសម្លាប់សត្វមាន់ ក៏លោក មិនដែលផង។ លោក ហ៊ុន សែន បន្ថែមថា លោក សម រង្ស៊ី ចោទប្រកាន់លោកថា ជួលឃាតកទៅសម្លាប់លោកដល់ប្រទេសបារាំងនោះ គឺជារឿងប្រឌិត៖ «គេបង្កើតឡើងថា ខ្ញុំជួលឃាតកឲ្យតាមសម្លាប់គេនៅប្រទេសបារាំង ហើយគេសរសេរទៀតថា គេទទួលដំណឹងនេះតាមចារកម្មបារាំង ហើយខ្ញុំទុកលទ្ធភាពឲ្យប្រធានាធិបតីម៉ាក្រុង (បារាំង) ចាត់វិធានការពិនិត្យ ព្រោះគេសញ្ជាតិបារាំង ហើយតើចារកម្មបារាំងរូបណាទម្លាយព័ត៌មានបែបនេះ ពិនិត្យទៅ? ពូសូមជម្រាបថា ក្នុងម៉ាជីវិតពូនេះ មិនដែលសម្លាប់មនុស្សទេ សូម្បីតែជីវិតមាន់ ពូមិនដែលអារកមាន់ម្ដងណាឡើយ»
ឆ្លើយតបនឹងបញ្ហានេះ លោក សម រង្ស៊ី អះអាងថា លោកមានភស្តុតាងច្បាស់ណាស់ថា លោក ហ៊ុន សែន ចង់ធ្វើបាបរូបលោក ទោះបីជារួបលោកនៅប្រទេសបារាំងក្ដី។ លោក សម រង្ស៊ី បញ្ជាក់ថា លោកមានមនុស្សនៅប្រទេសបារាំង និងមនុស្សនៅក្នុងបក្សកាន់អំណាចផង ផ្ដល់ព័ត៌មានអំពីលោក ហ៊ុន សែន ចង់សម្លាប់លោកនេះដល់លោក៖ «ហើយពេលហ្នឹងខ្ញុំសូមឲ្យលោក ហ៊ុន សែន សហការជាមួយប៉ូលិស អាំងទ័រប៉ូលផង ព្រោះលោកជាប់ពាក់ព័ន្ធក្នុងរឿងគប់គ្រាប់បែកកាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ កាលហ្នឹងមានជនរងគ្រោះឈ្មោះ សម រង្ស៊ី មានភរិយាខ្ញុំផង មានពលរដ្ឋខ្មែរមួយចំនួន ដែលមានសញ្ជាតិបារាំងផងដែរ អ៊ីចឹងហើយបានជាប៉ូលិសបារាំងគាត់ការពារខ្ញុំ អ៊ីចឹងហើយសុំឲ្យលោក ហ៊ុន សែន សហការជាមួយប៉ូលិសបារាំង តុលាការបារាំង អាហ្នឹង គាត់ចូលគុកបានឆាប់ហើយ»។
សង្គ្រាមពាក្យសម្ដីរបស់មេដឹកនាំទាំងពីរ ឆ្លងឆ្លើយគ្នានៅលើសង្វៀននយោបាយកម្ពុជាកើតមានជាង២០ឆ្នាំមកហើយ ដែលលោក សម រង្ស៊ី និង លោក ហ៊ុន សែន មិនអាចរកទីបញ្ចប់បាន។ លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន ជាមនុស្សមិនស្មោះត្រង់នយោបាយឡើយ។ លើសពីនេះទៀត នៅខណៈលោកគ្មានតួនាទីអ្វីទាល់តែសោះ សូម្បីតែប្រធានគណបក្សសង្គ្រោះជាតិ ក៏លោកបានលាលែងទៅហើយនោះ លោក ហ៊ុន សែន នៅតែតាមវាយប្រហារលោកឥតឈប់ឈរនោះ លោក សម រង្ស៊ី បញ្ជាក់ថា មកពីលោក ហ៊ុន សែន ខ្លាចឥទ្ធិពលលោក។
លោក ហ៊ុន សែន នៅមុនបោះឆ្នោត បានព្រមានចាប់ខ្លួនលោក សម រង្ស៊ី បើសិនជាលោកជាន់ទឹកដីអាស៊ីអាគ្នេយ៍ ឬអាស៊ាននោះ ដោយសារតែលោក ខឹង សម្បាលោក សម រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិ ដែលចោទថា លោក សម រង្ស៊ី មានបំណងចង់ធ្វើបដិវត្តន៍ពណ៌៖ «អាអ្នករត់ចោលស្រុកហ្នឹង សម្ពាធ សម្ពាធ អើដាក់ទៅ វាត្រូវក្បាល ហ៊ុន សែន ហើយសម្ពាធតិចប៉ះខ្លួនឯង ខ្ញុំសូមផ្ដាំថាកុំមក្បែរអាស៊ីឲ្យសោះ ហើយអ្នកឯងតាំងខ្លួនជាភេរវករហើយ ខ្ញុំនឹងតាមយកអ្នកឯងទាល់តែបាន ឥលូវនេះ អ្នកឯងជាភេរវករហើយ មិនមែនជាអង្គការក្រៅរដ្ឋាភិបាលទេ»។
លោក ហ៊ុន សែន បានកាន់តំណែងចាប់ពីមេបញ្ជាការខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ៧០ រហូតដល់តួនាទីបច្ចុប្បន្នជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ នៅក្នុងរបាយការណ៍កាន់អំណាចរបស់លោកជាង៣០ឆ្នាំ ដែលចេញផ្សាយដោយអង្គការសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យដឹងថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលជាប់ចំណាត់ថ្នាក់ទី៦ ក្នុងចំណោមអ្នកដឹកនាំកាន់ដំណែងយូរជាងគេក្នុងពិភពលោក។ អង្គការនេះបានចាត់ទុកលោកថា ជាមេដឹកនាំកាន់អំណាចយូរដោយប្រើប្រាស់មធ្យោបាយសំខាន់ៗមួយចំនួន រួមមានការប្រើអំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ របាយការណ៍របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បានលើកឡើងចំណុចជាច្រើនពាក់ព័ន្ធដល់ការប្រើប្រាស់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីរក្សាតំណែងចាប់តាំងពីពេលលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥។
របាយការណ៍ដដែលលើកឡើងទៀតថា លោក ហ៊ុន សែន ត្រូវដាក់បញ្ចូលក្នុងចំណោមអ្នកដឹកនាំដែលឋិតក្នុងតំណែងតាមរយៈការប្រើប្រាស់អំពើហិង្សាក្នុងចេតនានយោបាយគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធគៃបន្លំការបោះឆ្នោត ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងមានការគាំទ្រពីបរទេសគឺរដ្ឋាភិបាលទីក្រុងហាណូយ ដែលជ្រើសរើសលោកអោយកាន់តំណែង និងអាចបន្តតំណែងទៅមុខទៀតស្របតាមការអះអាងរបស់លោក ហ៊ុន សែន នៅពេលកន្លងទៅ។
រីឯរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៣ មក យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ត្រូវបានគេធ្វើឃាត ដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិរិះគន់របបលោក ហ៊ុន សែន ការធ្វើសកម្មភាពនយោបាយ និងហេតុផលដទៃទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ មេដឹកនាំសហជីព កម្មកររោងចក្រ និងអ្នកវិភាគនយោបាយ។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងច្បាប់ លោក បណ្ឌិត ហ៊ាង ឫទ្ធី មានប្រសាសន៍ថា លោក ហ៊ុន សែន មិនត្រូវបានគេចាត់ទុកថា ជាមេដឹកនាំដែលមានគុណធម៌ឡើយ។ លោកបន្តថា ទោះបីជាលោក ហ៊ុន សែន មិនបានសម្លាប់មនុស្សដោយផ្ទាល់ក៏ដោយ ប៉ុន្តែការធ្វើឲ្យមនុស្សស្លាប់នៅក្នុងរបបរបស់លោក ដោយការវាយប្រហារគ្នា ឬដោយសារអំពើឃាតកម្មក្ដី ហើយរដ្ឋាភិបាលរបស់លោកមិនបានអើពើ ឬមិនបានផ្ដន្ទាទោសជនល្មើស ឬមិនបានចាត់វិធានការទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនោះ លោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវទាំងអស់៖ «ប្រមុខរដ្ឋាភិបាលជាក្ដាប់រួម ជាអ្នកគ្រប់គ្រងផ្ទាល់តែម្ដង អាហ្នឹងឋិតនៅក្នុងការទទួលខុសត្រូវ ការទទួលខុសត្រូវមានន័យថា ឧទាហរណ៍បើសិនជាមានអ្នកក្រោមបង្គាប់ធ្វើខុស (សម្លាប់មនុស្ស) ប្រមុខរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវលើការវែកមុខចាប់ឃាតកយកមកផ្ដន្ទាទោស»។
ឃាតកម្មសំខាន់ៗ រួមមានមកទល់ពេលនេះ អ្នកសារព័ត៌មានជាង ១០នាក់ ត្រូវបានគេលួចធ្វើឃាត ការវាយប្រហារគ្រាប់បែកដោយហិង្សា កាលពីថ្ងៃទី៣០ មីនាឆ្នាំ១៩៩៧ ទៅលើបាតុករដែលទាមទារឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌ដឹកនាំដោយលោក សម រង្ស៊ី នោះ បានធ្វើឲ្យមនុស្ស ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។ រដ្ឋប្រហារថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ មានមន្ត្រីយោធា និងប៉ូលិសស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ នាពេលនោះយ៉ាងតិច ៦០នាក់ ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់ ក្នុងនោះរួមមាន លោក ចៅ សម្បត្តិ ក្រូច យឿម និងលោក ហូ សុក។
នៅចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ សកម្មជនគណបក្ស សម រង្ស៊ី និងមន្ត្រីគណបក្សហ៊្វុនស៊ិនប៉ិចប្រមាណ ២៤នាក់ ត្រូវឃាតកបាញ់សម្លាប់។ ជាបន្តបន្ទាប់មកទៀត មានការបាញ់សម្លាប់ប្រធានសហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណេរ៉េត ព្រះធម្មវិបស្សនា សំ ប៊ុនធឿន។ នៅឆ្នាំ២០១២ ករណីឃាតកម្មដ៏កក្រើកមួយទៀតបានកើតឡើង គឺប្រធានអង្គការធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់នៅខែត្រកោះកុង។ រីឯនៅក្នុងស្ថានភាពជាប់គាំង នយោបាយឆ្នាំ២០១៣ អាជ្ញាធររបបលោក ហ៊ុន សែន បាញ់សម្លាប់មនុស្សពីរនាក់ ដោយសារតែការបង្ក្រាបបាតុកម្ម គឺយុវជនម្នាក់ឈ្មោះ ម៉ៅ សុខចាន់ និងស្ត្រីលក់បាយម្នាក់ទៀត ឈ្មោះ អេង សុខុម។ នៅក្នុងឆ្នាំ២០១៤ កងពល៩១១របស់លោក ចាប ភក្ដី បង្ក្រាបក្រុមកម្មករធ្វើបាតុកម្មបាញ់សម្លាប់កម្មករ៤នាក់ បាត់ខ្លួនក្មេងប្រុសម្នាក់ឈ្មោះ ខឹម សុផាត។
រីឯឃាតកម្មចុងក្រោយគឺជាឃាតកម្មដ៏កក្រើកភ្ញាក់ផ្អើល គឺឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ គឺលោក បណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ កក្កដា ក្នុងហាងលក់ទំនិញស្ដារម៉ាត (Star Mart) នៅក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។ ឃាតកម្មលើលោក បណ្ឌិត កែម ឡី នេះ លោក ហ៊ុន សែន ម្ដងចោទថា ចារកម្មរបស់អាមេរិក ម្ដងចោទថា បក្សប្រឆាំងនៅពីក្រោយខ្នង។
លោកបណ្ឌិត ហ៊ាង ឫទ្ធី អះអាងថា សកម្មភាពទាំងឡាយណា ដែលជាបទឧក្រិដ្ឋមានលក្ខណៈជាប្រព័ន្ធ ឬការចាប់ឃុំខ្លួនជនស៊ីវិលចាប់ពី៥នាក់ឡើងទៅ គេចាត់ទៅក្នុងវិធានច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិអាចយកអ្នកទទួលខុសត្រូវខ្ពស់បំផុតទៅកាត់ទោសនេះនៅតុលាការនេះបាន។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights watch បានកត់ត្រាពីបញ្ហាសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងលោក ហ៊ុន សែន ដែលអាចចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិចាប់តាំងពីលោកបានកាន់តួនាទីជាមេបញ្ជាការទ័ពខ្មែរក្រហម ក្នុងអំឡុងទសវត្ស៧០ ចំពោះការប្រព្រឹត្តប្រឆាំងជនជាតិចាម។ នៅក្នុងទសវត្ស៨០ និង៩០ ពេលលោកធ្វើជានាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងការងារដោយបង្ខំ និងឃុំឃាំងមនុស្សជាប្រព័ន្ធ និង បានពាក់ព័ន្ធនឹងការកាប់សម្លាប់ក្រៅច្បាប់។ ក្នុងរយៈពេលចុងក្រោយ លោក ហ៊ុន សែន បានរារាំងដំណើរការរបស់សាលាក្ដីកាត់ទោសមេដឹកនាំខ្មែរក្រហម មិនគោរពគោលការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លោកហាក់បំភ្លេចចោលអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលរបស់លោកបានផ្ដល់សច្ចាប័ន រួមនឹងការគំរាមកំហែងជាច្រើនទៀតទៅអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស និងអង្គការមិនមែនរដ្ឋាភិបាល។
លោក សម រង្ស៊ី អះអាងថា សំណុំរឿងរបស់លោក ដែលប្ដឹងលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកន្លងមក ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនោះ នឹងត្រូវគេលើកយកមកកាត់ទោសក្នុងពេលឆាប់ៗខាងមុខ៕
not just SAM RANSY knew about that we Cambodian knew all about it. look Cambodian >>>we knew and also international community knew HUN SEN was a killer no question to asked . how can any one trust the guy who spoken about killing all the time and trying to tell every one he was the only GOD. this childish old dump Vietcong slave did every thing naked every one can see inside out and he trying to buy people to believe in him . sorry you can not buy me because I’m the victim who have lost my love one. for many decade I’m trying to investigated who was involve the killing of my love one and all those Cambodian victim. all those top leaders, military commanders are in my list to investigate . the result I found out >> all those leaders started from 1969 are involved in the killing of Cambodian . ass we Cambodian knew Vietcong policy was to take over our poor nation . let find out whit me>> POL POT took communist CHINA as his supporter and CPP was form by Vietcong in 1952 was supported by HUN SEN ,CHEA SIM, HENG SAMRIN. all these guy was pop up during the killing field . all these top evil was together in those day trying to raise among them and keep Cambodian as the victim. POL POT was trying to eliminated Vietcong agency and the US agent . how about HUN SEN , CHEA SIM , HENG SARIN, that secretly working for Vietcong what did they do at that time. sorry to Cambodian I must say you knew what I mean >>> look HUN SEN said he have never been murder any human being not even slaughter chicken my question to all of you is>>> are you believe in him???????????? please follow to investigated just from 1979 POL POT was gone but the killing was continuous up to this day what do you think Cambodia??????? if I’m not wrong CPP of HUN SEN was the mass murder of our people . it not going to be that long soon you will see who Vietcong trying to eliminate first. LAO was done deal Cambodia was out from the day of PARIS peace agreement but Vietcong policy was still doing their work inside . how about right now >>> Vietcong germ have full control of the country by kicking SAM RANSY and world community out of the country . what do you think it may happen next——- wake up Cambodian this is the last change HUN SEN will bring all Cambodian to hell whit him . GOD bless Cambodia and all innocent Cambodian