អ្នក​វិភាគ​នយោ​បាយ​ គឹម សុខ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ ក្រោយ​ជាប់​ពន្ធនាគារ​គ្រប់​កំណត់​១ឆ្នាំ​កន្លះ​

ដោយ វណ្ណ សុគន្ធា
17/08/2018
RFI

media
លោក គឹម សុខ អ្នក​វិភាគ​នយោ​បាយ​និង​សង្គម​ដែល​​ត្រូវ​​បាន​​លោក​​នាយក​រដ្ឋ​​មន្រ្តី​ ​ហ៊ុន សែន ​ប្តឹង​ពី​បទបរិហាកេរ្តិ៍​។
@Facebook


អ្នក​វិភាគ​ព្រឹត្តិ​ការណ៍​នយោ​បាយ​ និង​សង្គម​កម្ពុជា​ លោក​គឹម សុខ ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ឡើង​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បន្ទាប់​ពី​បាន​អនុវត្ត​ទោស​គ្រប់​កំណត់​១ឆ្នាំ​កន្លះ​នៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​ស។ ប៉ុន្តែ​លោក​គឹម សុខ ​ក៏​ត្រូវ​ប្រ​ឈម​មុខ​នឹង​សំណុំ​រឿង​មួយ​ទៀត​ដែរ​គឺ​រឿង​លោក​ចោទ​ថា​ រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ ហើយ​រក​ឃាតករ​​មិន​ឃើញ។ ទោះ​ជា​បែបនេះ​ក្តី​លោក​គឹម សុខ អះ​អាង​ថា​ នឹង​នៅ​តែ​ធ្វើ​ការ​វិភាគ​លើ​ព្រឹត្តិការណ៍​នយោបាយ​ និង​សង្គម​បន្ត​ទៀត​។  

នៅ​ម៉ោង​ប្រមាណ​ជាង​៩កន្លះ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ លោក​គឹម សុខ បាន​ដើរ​ចេញ​ពី​ពន្ធនាគារ​ដោយ​ទឹក​មុខ​សប្បាយ​រីករាយ​ក្រោម​ស្នូរ​ទះ​ដៃ​អបអរ​សាទរ​យ៉ាង​កង​រំពង​ពី​សំណាក់​ពល​រដ្ឋ​មួយ​ចំនួន​រួម​ទាំង​ព្រះ​សង្ឃ​ផង​ដែល​បាន​ទៅ​រង់​ចាំ​ទទួល​លោក​នៅ​មុខ​ពន្ធនាគារ​។ បន្ទាប់​ពី​ត្រូវ​បាន​ព្រះ​សង្ឃ​ធ្វើ​ពិធី​សាសនា​សូត្រ​មន្ត​បណ្តេញ​គ្រោះ​រួច​រាល់​ លោក​គឹម សុខ ​បាន​ផ្តល់​បទ​សម្ភាសន៍​ខ្លី​មួយ​ដល់​អ្នក​សារ​ព័ត៌មាន​។ ក្នុង​នោះ​ លោក​អះ​អាង​ថា​ ការ​វិភាគ​របស់​លោក​មិន​មែន​ជា​ការ​ញុះ​ញង់​ និង​បរិហារ​កេរ្តិ៍​អ្វី​នោះ​ទេ ប៉ុន្តែ​គឺ​ជា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​។ ដូច្នេះ​ហើយ​ លោក​គឹម សុខ ​គូស​បញ្ជាក់​ថា​ លោក​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​វិភាគ​ព្រឹត្តិ​ការណ៍​នយោ​បាយ​ និង​សង្គម​ទៀត​ ដោយ​លោក​ចាត់​ទុក​ថា​ វា​គឺ​ជា​កាតព្វកិច្ច​របស់​លោក​។

លោក​ គឹម សុខ ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​បទ​បរិហាកេរ្តិ៍​ ដោយ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​១៨ខែ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​៨​លាន​រៀល​ បូក​រួម​ទាំង​ប្រាក់​សំណង​ទៅ​ដើម​បណ្តឹង​៨០០​លាន​រៀល​ទៀត​។ ការ​ផ្ដន្ទា​ទោស​នេះ​ ធ្វើ​តាម​បណ្តឹង​របស់​មេ​ធាវី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បន្ទាប់​ពី​លោក​គឹម​ សុខ បាន​លើក​ឡើង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត​កែម ឡី។ ការ​ដោះ​លែង​លោក​គឹម សុខ នៅ​ពេលនេះ​ គឺ​ដោយ​សារ​តែ​លោក​បាន​អនុវត្ត​ទោស​នៅ​ក្នុង​ពន្ធនាគារ​គ្រប់​កំណត់​១៨​ខែ​ហើយ​។

ប៉ុន្តែ​នេះ​ គឺ​គ្រាន់​ជា​សំ​ណុំ​រឿង​ដាច់​ដោយ​ឡែក​មួយ​ប៉ុណ្ណោះ​។ លោក​គឹម សុខ កំពុង​ជាប់​សំ​ណុំ​រឿង​មួយ​ទៀត​ គឺ​រឿង​លោក​ចោទ​រដ្ឋា​ភិបាល​កម្ពុជា​ ថា​បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស​ ហើយ​រក​ឃាតករ​មិន​ឃើញ​។ កាល​ពី​ថ្ងៃ​អង្គារ​ទី​១៤​ សីហា តុលា​ការ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សំ​ណុំរឿង​ថ្មី​នេះ ​ដោយ​បាន​ធ្វើ​ការ​សាក​សួរ​លោក​គឹម សុខ ប៉ុន្តែ​មិន​ទាន់​បាន​ចោទ​ប្រកាន់​បែប​ណា​នៅ​ឡើយ​ទេ​។ នៅ​ក្នុង​សំ​ណុំរឿង​ថ្មី​នេះ មេធាវី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្តឹង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​១០​លាន​រៀល​។

បើ​ទោះ​បី​សំណុំ​រឿង​ថ្មី​នេះ​មិន​ទាន់​ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​ក៏​ដោយ​ ក៏​ប៉ុន្តែ​លោក​គឹម សុខ ​បាន​អះ​អាង​រួច​ហើយ​ថា លោក​នឹង​មិន​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​គេច​ខ្លួន​ឬ​ចង់​ទៅ​រស់​នៅ​សំ​ងំ​តែ​ម្នាក់​ឯង​នោះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ លោក​បញ្ជាក់​ថា​ ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក អាច​នឹង​ធ្វើ​ឡើង​ក្នុង​ករណី​ដែល​លោក​ត្រូវ​ទៅ​រៀន​សូត្រ​បន្ថែម​ ឬ​ក៏​ត្រូវ​ទៅ​ចូល​រួម​សិក្ខា​សាលា​អ្វី​មួយ​តែ​ប៉ុណ្ណោះ​៕

What Next?

Recent Articles

4 Responses to "អ្នក​វិភាគ​នយោ​បាយ​ គឹម សុខ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព​ ក្រោយ​ជាប់​ពន្ធនាគារ​គ្រប់​កំណត់​១ឆ្នាំ​កន្លះ​"

  1. so socheath says:

    គឹមសុខៗ អ្ហែងចង់បានសុខ
    រកធម៏បណ្តេញ ចង្រៃឲ្យអស់
    ឲ្យវាចរចេញ អ្ហែងកុំនៅក្រាញ
    ជឿអញទើបសុខ ។
    អ្ហែងកុំផ្កាប់មុខ អង្គុយសំកុក
    ត្រូវរូតម្នីម្នារ ទៅរកអាចារ្យ
    ហើយក្រាបវន្ទារ ស្តាប់ធម៏ភគវា
    ឥតិបិសោ ។
    គាត់សូត្រង៉ុងង៉ាំង ក្បាលឱនឲ្យខ្លាំង
    គាត់ដាក់បីផ្តិល បីបោយក៏បាន
    វាសុទ្ធតែសីល ក្បាលអ្ហែងត្រងិល
    សំពងស្រួលណាស់ ។
    គាត់សំពងផស់ អ្ហែងស្រែកឈប់ព្រុស
    រាងចាលហើយខ្ញុំ ថែមមួយផសទៀត
    លើកដៃប្រណម ថារាងហើយខ្ញុំ
    ឈប់ព្រុសដូចឆ្កែ ។
    ​ព្រុសមិនចំណេញ ព្រុសជាប់សំណាញ់
    អត់បានផលទេ រៀនតាមកំផ្លាញ
    ចុងចប់ជីវ៉ា ចូលឆ្នាំងសម្លរ
    ងាប់ព្រោះតែមាត៉ ៕

  2. roumrith says:

    language
    the style is the man to know the man just read his opinions
    an educated man never serves insulting words, otherwise it is considered an AVIJJA = LACK OF KNOWLEDGE
    In front of an AVIJJA a PUGGASILA will have to ANUMUDDHANA: METTA KARUNA MUDITA UPEKKHA
    Those who have the VIET or CHINESE mentality are impermeable to them

  3. so so cheat says:

    បិទមាត់ទៅអាកញ្ចាស់ so socheath កុំអោយក្មេងៗដូចអញជេរ អាមួយនេះវង្វែងហើយអញ so cheat មិនមែនឈ្មោះដូចអាកញ្ចាស់ក្ដងាប់
    so socheath ឯងទេឯងអានអោយច្បាស់អាភ្លើអញស្អប់តាអាមនុស្សភ្លើហើយធ្វើចេះដូចអាឯងនិងអញស្អប់ណាស់ប៉ុន្តែពេលខ្លះអញក៍ចង់ជួយអាភ្លើដូចអាកញ្ចាស់ឯងដែរ។ដូចអាកញ្ចាស់ឯងនេះបើចង់បាត់ភ្លើទៅទន្លេសាបទៅរក លីអូ ក្រមុំយួនមកខែដំបូងយកមកស្អំក្បាលអោយបាន៧ដងវាបាត់ភ្លើហើយមនុស្សដូចអាចង្រៃឯងនេះមុខមាត់ដូចអាកញ្ចាស់ក្ដងាប់ so socheath បើចង់ញ៉ែមេគោអញក៍វាមិនព្រមដែរអាតៃហោង។

  4. so socheath says:

    ហាសអាពូជឆ្កែ យកឈ្មោះអញប្រើ
    ពូជអ្ហែងអន់ណាស់ ពូជអត់ត្រកូល
    អត់ឈ្មោះប្រើប្រាស ភ្លើៗចង់ណាស់
    ឲ្យអញធ្វើឪ ។
    ក្តិតម៉ែអ្ហែងស្អុយ ចង់ឲ្យអញឃុយ
    គ្មានសង្ឃឹមទេ ក្តឹតប្រពន្ធអ្ហែង
    អញចង់ខ្លះដែរ ព្រោះអញធ្លាប់ញ៉ែ
    បានសីម្តងហើយ ។
    កូនមីសំផឹង អត់ពូជអញ្ចឹង
    ហៅអញឪវ៉ើយ ព្រោះប្រើឈ្មោះអញ
    ធ្វើជាកោះត្រើយ អួតស្គាល់អញហើយ
    ឈ្មោះអញស្អីពិត ? ។
    អាពូជឆ្កែ ! អញងាប់មិនដូរឈ្មោះ រស់មិនដូរត្រូលដូចអ្ហែងទេ អាពូជឆ្កែ !