UN ជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកនយោបាយបក្សប្រឆាំងនិងអ្នកសារព័ត៌មាន

| |
https://vodhotnews.com

អ្នកនាំពាក្យការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ លោកស្រី​ Ravina Shamdasani


ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញជាថាថ្មីម្ដងទៀតដល់​រដ្ឋាភិបាល​កម្ពុជាឲ្យដោះលែង​អ្នកទោសនយោបាយ​ អ្នកសារព័ត៌មាន និង​អ្នកការពារសិទ្ធិមនុស្សឲ្យមាន​សេរីភាពឡើងវិញ​។

អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Ravina Shamdasani លើកឡើងក្នុងសេចក្តីសង្ខេប​ព័ត៌មានស្តីពីប្រទេសកម្ពុជា​ដែល​ចេញ​នៅថ្ងៃនេះថាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងប្រជាពលរដ្ឋសាមញ្ញដែលត្រូវបានគេឃុំខ្លួនដោយសារតែការអនុវត្តសិទ្ធិមនុស្ស ជាពិសេសសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ។​

អ្នកស្រីក៏បានអំពាវនាវផងដែរដល់រដ្ឋាភិបាលកម្ពុជាឲ្យលុបចោលផងដែរនូវបំរាមទៅលើអតីតមន្រ្តីបក្សប្រឆាំងមិនឲ្យធ្វើ​សកម្មភាពនយោបាយ ហើយត្រូវការពារនិងពង្រីកលំហសម្រាប់សង្គមស៊ីវិល។

កាលពីដើម​ខែមីនាកន្លងទៅ មន្ដ្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Zeid Ra’ad Al Hussein ក៏ធ្លាប់​បាន​អំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ​និង​អ្នកការពារសិទ្ធិមនុស្សក្នុងកិច្ចប្រជុំកិច្ចមួយដែលផ្ដោតសំខាន់លើរបាយការណ៍ប្រចាំឆ្នាំស្ដីពីបញ្ហាសិទ្ធិមនុស្សលើសកលលោក៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

3 Responses to "UN ជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកនយោបាយបក្សប្រឆាំងនិងអ្នកសារព័ត៌មាន"

  1. Anonymous says:

    well as I used to say if international community just saying we are concerning, we are worry about this situation or that situation can happen that is not enough . whit my fake GOD- HUN SEN if you are not take a big stick to spank his ass he will never listening to any one . please stop speaking as ambassador language this jungle educated will never understand what you mean. it come to the term that I’m sick and tied and using some word that I’m not used to speak in my whole life. I do not know what else to say but please get a real action . GOD bless Cambodia and all innocent Cambodian

  2. Free Cambodia says:

    When a person has allegedly committed treason against the government, there is the only way is to have a good team of lawyer to represent him in court. I have said this many times from the beginning.

    If you are concerned so much of freedom and human rights, you all need to form an NGO to raise enough defense funds to pay for the lawyers. Only talking cannot solve any problems. So lead the way and make it happened.

  3. Anonymous says:

    U N Please isolate this country from the world because this country is in the cage of Veitcong mafia dictator since 1997 coup so it no use to talk with dictator ‘he used to killed a lot of khmer people