អង្គការ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ឈានមុខ​មួយ​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស

យន់ សាមៀន
2018-08-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី  លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។ RFA
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។ RFA


អង្គការ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ឈានមុខ ហៅ​ជា​ភាសា​អង់គ្លេស​ថា ហ្វ្រន់ឡាញ ឌីហ្វិនឌ័រ (Front Line Defenders) ស្នើ​ឲ្យ​តុលាការ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​សិទ្ធិមនុស្ស​៤​នាក់ មក​ពី​សមាគម​អាដហុក និង​មន្ត្រី​គ..ប ម្នាក់ ជា​អតីតមន្ត្រី​អាដហុក​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

សំណើ​នេះ​ធ្វើឡើង​ដោយសារតែ​កាលពី​ថ្ងៃ​ទី​១២ សីហា តុលាការ​របប​លោក ហ៊ុន សែន បាន​កោះហៅ លោក ណៃ វ៉ង់ដា ឲ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ខាងមុខ។

លោក នី ចរិយា អតីតមន្ត្រី​អាដហុក និង​ជា​អគ្គលេខាធិការ​រង គ..ប ក៏​ទទួល​បាន​ដីកា​ដូចគ្នា​នេះ​ដែរ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​មនុស្ស ៥​នាក់ រួមមាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា កាលពី​ឆ្នាំ​២០១៦ ពី​បទ​សូកប៉ាន់​សាក្សី។

ប្រសិនបើ​រក​ឃើញ​មានទោស​អ្នក​ទាំងនោះ អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​រយៈពេល​ពី​៥ ទៅ ១០​ឆ្នាំ។ បច្ចុប្បន្ន​មន្ត្រី​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ពួកគេ​ជាប់ពន្ធនាគារ​អស់​រយៈពេល ១៤​ខែ​មក។

សេចក្ដីថ្លែងការណ៍​អង្គការ Front Line Defenders ចេញ​កាលពី​ថ្ងៃ​ទី​១៧ សីហា ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ធានា​ថា ការ​កាត់ទោស​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ស្របតាម​ស្តង់ដារ​អន្តរជាតិ។ អង្គការ​នេះ​ក៏​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ធានា​ថា មន្ត្រី​សិទ្ធិមនុស្ស​ទាំងអស់ អាច​ប្រកប​ការងារ​ដោយ​គ្មាន​ការ​គំរាមកំហែង សងសឹក និង​គ្មាន​ការ​រឹតត្បិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អង្គការ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ឈានមុខ​មួយ​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស"

  1. so socheath says:

    មានអំណាចស្អី ? ពួកអាចង្រៃ
    ហ្វ្រុងឡាញ ឌីហ្វិនឌ័រ ក្រុមសិទ្ធិមនុស្សអ្ហែង ( Front Line Defenders )
    ការពារតែចោរ ចេះត្រឹមធ្វើការ
    ខុសច្បាប់សិទ្ធិមនុស្ស ។
    គ្មានបានការទេ សិទ្ធិមនុស្សស្អីគេ?
    ចងចេញពីច្បាប់ ច្បាប់ជាបញ្ញត្តិ
    មានគ្រប់ជាតិសាសន៏ ស្អីអ្ហែងសិទ្ធិមនុស្ស
    ចង់នៅក្រៅច្បាប់ ? ។
    តែពួកអានេះ ពេញភាពមានះ
    ចចេសមុខក្រាស យកច្បាប់ទ្រាប់គូថ
    មកព្រុសផ្តេសផ្តាស សិទ្ធិមនុស្សស្អីអញ្ចេះ ?
    អ្ហាស! អាចោលម្សៀត ! ។