អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ចំអក​ឲ្យ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន រឿង​ប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក

វិទ្យុ​អាស៊ី​សេរី
2018-08-18

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​ទីបញ្ជាការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA
អគ្គបញ្ជាការ​រង​នៃ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែង​ក្នុង​ពិធី​ខួប​ឆ្នាំ​ទី​៨ នៃ​ប្រកាស​បង្កើត​ទីបញ្ជាការដ្ឋាន​អង្គរក្ស នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA


អ្នកប្រើប្រាស់បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​សរសេរ​ចំអក​ទៅ​ប្រធាន​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ដែល​បាន​ប្រកាស​សង្គ្រាម​នឹង​សហរដ្ឋ​អាមេរិក។ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ប្រដូច​កម្លាំង​យោធា​កម្ពុជា​ទៅ​នឹង​ទារក ចំណែក​កម្លាំង​យោធា​អាមេរិក ប្រៀប​ដូច​មនុស្ស​ពេញ​វ័យ និង​ពេញ​កំលាំង។ ពួក​គេ​ស្នើសុំ​កុំ​ឲ្យ​មេទ័ព​កម្ពុជា ទៅ​ប្រកាស​សង្គ្រាម​ជាមួយ​ប្រទេស​មហា​អំណាច ប្រយ័ត្ន​ប្រទេស​ជាតិ​ត្រូវ​អន្តរាយ​ដូច​ប្រទេស​ស៊ីរី (Syria) និង​អ៊ីរ៉ាក់ (Iraq)

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន រំឭក​មេ​ទ័ព​នៃ​របប​លោក ហ៊ុន សែន ថា កុំ​ទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចុះ​នរក​ម្តង​ទៀត ព្រោះ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​បែប​នេះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​​អ្វី​បន្តិច​សោះ​ឡើយ។

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ មនុស្ស ផ្កា បាន​រសរសេរ​បែប​ផ្លែផ្កា​ថា សង្គ្រាម​លើក​នេះ​សាហាវ​គួរ​ឲ្យ​ខ្លាច និង​រន្ធត់​ខ្លាំង​ណាស់ មាន​ទាំង​ផ្កាយ មាន​ទាំង​តារា អាមេរិក​លើក​ទង​ស​ចាញ់​ឲ្យ​ហើយ​ទៅ។

ចំណែក​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​បង្ហោះ​វីដេអូ បាន​និយាយ​ទាំង​អស់​សំណើច​ថា សម្ដី​របស់​លោក ហ៊ីង ប៊ុនហៀង គឺ​ប្រៀប​ដូច​យក​ពង​មាន់​ទៅ​ជល់​នឹង​ថ្ម។ បុរស​រូប​នេះ​បន្ត​ថា ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ប្រឆាំង​ដាច់​ខាត​នូវ​ទង្វើ​ទាំង​ឡាយ ដែល​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​នរក លោក​កុំ​នាំ​ប្រទេស​កម្ពុជា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទៅ​ច្បាំង​នឹង​សហរដ្ឋ​អាមេរិក បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មិន​គាំទ្រ ដែល​ឲ្យ​លោក​យក​ប្រទេស​កម្ពុជា​ធ្វើ​ឈ្នាន់​ការពារ​ទ្រព្យ​សម្បិត្តិ និង​អំណាច​របស់​លោក​ទេ

ក្នុង​ចំណោម​អ្នក​រិះគន់​ទាំង​នោះ ក៏​មាន​អ្នក​សិក្សា​ការ​អភិវឌ្ឈ​សង្គម លោក បណ្ឌិត មាស នី ដែល​លោក​បណ្ឌិត លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​តែ​ដដែល ដូច​កាល​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០ អ៊ីចឹង​ហ្ន! ចុះ​ដល់​ពេល​វាយ​ជា​មួយ​អាមេរិក​គេ​ធ្វើ​ម៉េច​វិញ?”

ប្រតិកម្ម​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​បែប​នេះ គឹ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​ដែល​មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស នាយ​ឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បាន​ផ្តល់​សម្ភាសន៍​ដល់​ទូរទស្សន៍​​ ក្នុង​ស្រុក​ថា លោក​ត្រៀម​បាន​កម្លាំង​វាយ​អាមេរិក ទស្សនៈ​របស់​ខ្ញុំ​ចង់​រាប់អាន​ជាមួយ​អាមេរិក​ណាស់ ប៉ុន្តែ​ក៏​ត្រៀម​វាយ​អាមេរិក បើ​អាមេរិក​ធ្វើ​ទាំង​ងងើល​ខុស​ច្បាប់ ត្រូវ​ត្រៀម​កំលាំង​វាយ​គាត់​ដែរ

លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​សហរដ្ឋ​អាមេរិក ដាក់​​បញ្ចូល​ទៅ​ក្នុង​​បញ្ជី​ខ្មៅ ដោយ​ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង​ហាម​មិន​ឲ្យ​ជាន់​ទឹក​ដី​អាមេរិក ដោយសារ​តែ​ការ​ចូល​ដៃ​​​រំលោភ​​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

អាស៊ីសេរី​មិន​អាច​មាន​ធ្យោបាយ​សុំ​ការ​បំភ្លឺ​ពី​លោក ហ៊ីង ប៊ុនហៀង បាន​ទេ ជុំវិញ​ការ​ថ្លែង​របស់​លោក​បែប​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ ក៏​មិន​អាច​ការ​បំភ្លឺ​បាន​ដែរ​នៅ​ថ្ងៃ​ទី១៨ ខែ​សីហា។

ដោយឡែក​អ្នក​នាំ​ពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​និយាយ​អស់​សំណើច​ថា លោក​មិន​ជឿ​ថា លោក ហ៊ីង ប៊ុនហៀង ចង់​វាយ​ជាមួយ​អាមេរិក​ឡើយ ទៅ​វាយ​ជាមួយ​អាមេរិក​ម៉េច? ហិហិ ខ្ញុំ​អត់​មាន​យោប់​អី​ទេ

ទាក់ទងករណីនេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ លោក អេរិន ឆ្វាត ជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ី​សេរី​តាម​អេឡិចត្រូនិច ឬ​អ៊ីមែល​ថា លោក​គ្មាន​អ្វី​ត្រូវ​ថ្លែង​តប​នឹង​ការ​ព្រមាន​របស់​លោក ហ៊ីង ប៊ុនហៀង ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក ចំអក​ឲ្យ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន រឿង​ប្រកាស​សង្គ្រាម​ជាមួយ​អាមេរិក"

  1. Anonymous says:

    អាពងទីងចក ចង់មកសាកល្បងជុលគ្នានឹងភ្នំព្រះព្រះះសុមេរុ។អស្ចារ្យ ដោយអាចហោះហើរជាមួយប្រាចាន់។

  2. khevphka says:

    អាពងទីងចក ចង់មកសាកល្បងជុលគ្នានឹងភ្នំព្រះព្រះះសុមេរុ។អស្ចារ្យ ដោយអាចហោះហើរជាមួយប្រាចាន់។

  3. roumrith says:

    tale from Tipitaka
    once upon a time there was a cow dung that angered an elephant
    asked this cow dung to be quiet and self-critical
    Alas, as he is a moron and illiterate continued to show his muscles
    and accidentally the elephant sent his shit on this poor cow dung, and the latter was dead suffocated
    câu chuyện từ Tipitaka
    Ngày xửa ngày xưa có một phân bò làm tức giận một con voi
    yêu cầu phân bò này phải yên lặng và tự phê bình
    Than ôi, như ông là một moron và mù chữ tiếp tục cho thấy cơ bắp của mình
    và vô tình con voi gửi đi phân của mình trên phân bò nghèo này, và con voi chết ngạt

  4. Anonymous says:

    Wow, what a dumb top military commander!!!!!!!!!!!!!!
    Like a dog, like an owner!!!

  5. Free Cambodia says:

    War with words. US wants to start a war with any country and any person. US pushing any of you to fight with each other and they stand to watch. US did it to Cambodia since Sihanouk, Lon Nol, Pol Pot, and now Hun Sen.

    We all shoukd know the history and the US’s intention just like a snake with two heads. Cambodians now must learn to fight back.

  6. Anonymous says:

    This dumb-frog 4 stars know nothing haha’ US don’t need to go near there haha just shoot from south china sea and wipe out all these dumb frogs soldiers aha ‘

  7. Anonymous says:

    wee if you do not like the US stop using US $$$$$$$$$$$$$$$$$$$ you know what—– if you continuous to use it your enemy will get stronger. I wanted to tell you what??? Cambodia right now becoming a super powers nation’s interest in the region. just to be aware it can be the same as situation in the past. GOD bless KAM POUCH CHEA.