លោក សម រង្ស៊ី ថា លោក ហ៊ុន សែន គួរ​តែ​ដោះ​លែង​លោក កឹម សុខា ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​រដ្ឋា​ភិបាល​

ដោយ វណ្ណ សុគន្ធា
20/08/2018
RFI

media
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
FB-SR


តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​កាល​ពី​យប់​មិញ​ លោក​ សម រង្ស៊ី ដែល​ធ្លាប់​ជា​ប្រធាន​អតីត​បក្ស​សង្រ្គោះ​ជាតិ​បាន​ផ្ញើ​សារ​ដល់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ឲ្យ​ដោះ​លែង​លោក​ កឹម សុខា​។ លោក ​កឹម សុខា ដែល​នឹង​ត្រូវ​ឡើ​ង​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី២២​ សីហា​ក្នុង​សប្តាហ៍​នេះ​។ តាម​លោក​ សម រង្ស៊ី ការ​ដោះ​លែង​លោក​ កឹម សុខា ជា​រឿង​សំខាន់​ ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន សែន ក្រោយ​ការ​បោះ​ឆ្នោត​។ 

គឺ​តាម​រយៈ​ទំព័រ​ហ្វេស​បុក លោក ​សម រង្ស៊ី បាន​សរសេរ​ថា ​“ក្រោយ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន បាន​ទទួល​ជ័យ​ជំនះ​១០០​ភាគ​រយ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ កក្កដា​កន្លង​ទៅ​នេះ រដ្ឋា​ភិបាល​កម្ពុជា​ គួរ​តែ​ដោះ​លែង​លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​គេ​បាន​រំលាយ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត”។ បើ​តាម​លោក​សម រង្ស៊ី ប្រសិន​បើ​រដ្ឋា​ភិបាល​លោក​ ហ៊ុន សែន មិន​ព្រម​ដោះ​លែង​លោក​កឹម សុខា​ក្រោយ​ពី​ខ្លួន​ឈ្នះ​ការ​បោះ​ឆ្នោត​ទាំង​ស្រុង​ទេ​នោះ​ រដ្ឋា​ភិបាល​កម្ពុជា​ច្បាស់​ជា​កាន់​តែ​ពិបាក​ការពារ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន ដែល​លោក​ សម រង្ស៊ី បញ្ជាក់​ថា បាន​ធ្លាក់​ចុះ​ខ្លាំង​ទៅ​ហើយ នៅ​ចំពោះ​មុខ​សហគមន៍​អន្តរ​ជាតិ​។ ជា​មួយ​គ្នា​នេះ លោក​ សម រង្ស៊ី បាន​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ពី​បទ​ "ក្បត់​ជាតិ" មក​លើ​ទាំង​លោក​ កឹម សុខា និង​មក​លើ​ទាំង​ខ្លួន​លោក ដែល​ធ្លាប់​ជា​ប្រធាន​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​អះ​អាង​ថា ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី នេះ គឺ​គ្រាន់​តែ​ចង់​នាំ​ឲ្យ​មាន​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ លោក​អះ​អាង​បន្ថែម​ថា ការ​ដោះ​លែង​ឬ​មិន​ដោះ​លែង​លោក ​កឹម សុខា គឺ​គ្មាន​អ្វី​ជាប់​ទាក់​ទង​ទៅ​នឹង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​កម្ពុជា​ថ្មី ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នោះ​ឡើយ​។ សម្រាប់​លោក​ សុខ​ ឥសាន រដ្ឋា​ភិបាល​ថ្មី​គឺ​ស្រប​ច្បាប់​រួច​ទៅ​ហើយ ព្រោះ​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​លើស​លុប​បាន​បោះ​ឆ្នោត​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​។

គួរ​កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ដែល​ចង់​មាន​ការ​ដោះ​លែង​លោក ​កឹម សុខា​ នេះ ធ្វើ​ឡើង​មុន​សវនាការ​លោក​ កឹម សុខា នៅ​តុលាការ​កំពូល​នា​ថ្ងៃ​ទី២២​ សីហា​ខាង​មុខ​នេះ​។ អ្នក​តាម​ដាន​ស្ថាន​ការ​នយោ​បាយ​ និង​សង្គម​កម្ពុជា​មើល​ឃើញ​ថា លោក​ កឹម សុខា អាច​នឹង​ត្រូវ​ដោះ​លែង​ឡើង​វិញ ដើម្បី​បន្ធូរ​ស្ថានការណ៍​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ បាន​អះ​អាង​ថា វា​មិន​អាច​ទៅ​រួច ដែល​ត្រូវ​ដោះ​លែង​លោក ​កឹម​ សុខា ព្រោះ​តែ​ស្ថាន​ភាព​នយោបាយ​នោះ​។ លោក​ថា រឿង​លោក​ កឹម សុខា គឺ​ជា​បញ្ហា​ផ្លូវ​ច្បាប់ មិន​មែន​ជា​រឿង​នយោ​បាយ​ឡើយ​៕

What Next?

Recent Articles

6 Responses to "លោក សម រង្ស៊ី ថា លោក ហ៊ុន សែន គួរ​តែ​ដោះ​លែង​លោក កឹម សុខា ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​រដ្ឋា​ភិបាល​"

  1. so socheath says:

    (សម រង្ស៊ីថា ការ​ដោះ​លែង​លោក​ កឹម សុខា ជា​រឿង​សំខាន់​ ដើម្បី​ការពារ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន សែន ក្រោយ​ការ​បោះ​ឆ្នោត​ ) ????? ចង់ក្អួតណាស់អ្ហា !
    អាក្បត់ជាតិ សម រង្សី ពេលនេះ មកដល់ដំណាក់កាលទនលោងហើយអីតើ !
    ហេស ! ហេ ម៉េចមិនថា សុំដោះលែងអ្ហែងតាហ្មងទៅអ្ហា !
    អ្ហែង ដែលចេះមានចិត្តធម៏ពីអង្កាល់អាពូជឆ្កែ !
    ហេស ! ហេ អាក្បត់ជាតិ អ្ហែងកុំភ្លេចឲ្យសោះ ។ អ្ហែងពីរនាក់ អាខា ដឹកនាំបាតុកម្មហឹង្សា ដុតបំផ្លាញសម្បត្តិរដ្ឋសម្បត្តិឯកជន ដឹកនាំបាតុកម្មធ្វើឲ្យមនុស្សស្លាប់
    និង វាយមនុស្សស្លូតត្រង់ឲ្យរងរបួស ពិការច្រើននាក់ណាស់ ។ បញ្ជីក្បត់ជាតិរបស់ពួកអ្ហែង
    ជាប់គុក ៣០០ឆ្នាំ មិនគ្រប់ផងទេ អាក្បត់ជាតិ !

  2. Anonymous says:

    So cheat ‘don’t swear to mr SY ‘he is not the one who betray the nation but mr Sen he gave Tral island to Youn-hanoi so Who betray the country?? I’m not mr Sy side but we can see ‘ who wright and who wrong’ and you said mr Sy betray the country’ but why mr Sen dissolve whole party?? the other people and support party not betray the country ‘O K ‘e veitcong mafia dictator’s dog that why you support mr sen and joint the traitors to give Tral island to youn-hanoi’

  3. so socheath says:

    កឹម សុខា គ្មានវាសនា បាននៅក្រៅឃុំទេ
    ក្រោយបញ្ចប់ការ សួរដេញដោល របស់តុលាការកំពូល នៅវេលាថ្ងៃត្រង់ទី២២
    ខែសីហា ឆ្នាំ២០១៨ បានសម្រេចមិនដោះលែងលោកកឹម សុខា អតីតប្រធាន គណបក្ស
    សង្គ្រោះជាតិទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។
    នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ
    អមតុលាការកំពូល និង ជាអ្នកនាំពាក្យ ។
    វាសនា កឹម សុខា ពេលនេះ គឺខុសពីលោក គឹម សុខ , ស្ត្រីសកម្មជនបឹងកក់៤នាក់ និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវតុលាការដោះលែងជាបន្តបន្ទាប់ ។
    កឹម សុខា ដែលបច្ចុប្បន្នជាប់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជិត១ឆ្នាំ ហើយនោះ ពុំត្រូវបានបញ្ជូនមកចូលរួមសវនាការ នៅតុលាការកំពូលទេ ។
    ទោះបីយ៉ាងណាមេធាវីកឹម សុខា បានបង្ហាញវត្តមាន ដើម្បីបំពេញនីតិវិធី របស់តុលាការកំពូល ។
    ជាមួយការចាប់ផ្ដើមសវនាការនេះ ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជាច្រើនស្ថាប័ន រួមទាំងអង្គការជាច្រើនទៀតនោះ ទន្ទឹងរង់ចាំក្រៅរបងតុលាការកំពូល ដើម្បីចង់ដឹងលទ្ធផល តើតុលាការកំពូលដោះលែងលោកកឹម សុខា ដែរឬទេ ?
    ពេលនេះ លទ្ធផលបានដឹងហើយ គឺ តុលាការកំពូលសម្រេចមិនដោះលែងកឹម សុខា នោះទេ ។
    មតិខ្លះ ថា អាចនឹងមានការដោះលែងកឹម សុខា ព្រោះបានមើលឃើញថា បុគ្គលលេច ធ្លោមួយចំនួនត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ។
    ការសម្រេចទាំងអស់នេះ ត្រូវបានតុលាការអះអាងថា ធ្វើតាមច្បាប់ ពុំមែនស្ថិតក្រោមហេតុផល នយោបាយទេ ទោះបីមជ្ឈដ្ឋានខ្លះមិនយល់ស្របក៏ដោយ ។
    ដីកាតុលាការកំពូល ដែលទទួលបានបង្ហាញថា សវនាការនេះដឹកនាំដោយលោកគង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
    គួរបញ្ជាក់ថា កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕

  4. so cheat says:

    បិទមាត់ទៅអាកញ្ចាស់ so socheath ចាំស្ដាប់មេសុីសងកុំភ្លើ រៀនស្គាល់កាលៈទេសៈផងវើយទឹកជិតដល់ច្រមុះសម្ដេចអាឯងហើយអាសម្គិះ
    so socheath អារន្ទះបាញ់អាកញ្ចាស់ក្ដងាប់ឯងនិងត្រូវរន្ទះបាញ់ខែក្រោយយ៉ាងយ៉ូ។

  5. Anonymous says:

    All judges and the court of cambodia are leech and waiting to follow order from Veitcong mafia dictator’

  6. so socheath says:

    ហាស ! តែមេកាដួយម៉ែអ្ហែង (មី) អញសីហើយសងលុយវារួចហើយ រាប់ទាំងប្រពន្ធអ្ហែងដែរ
    អាល្ងង់ ! អាពូជឆ្កែ ( so cheat សូ ឈីត )