សេក បណ្ឌិត
2018-09-02
RFA
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាននាំយកមកសាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨។ Photo from Facebook
ថ្ងៃទី០២ ខែកញ្ញា នេះ គឺជាខួបមួយឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគារក្រោមការចោទពីរបបក្រុងភ្នំពេញថា ប្រធានគណបក្សប្រឆាំងរូបនេះ បានប្រព្រឹត្តអំពើក្បត់ជាតិ។ មួយឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនបានសរសេរនៅលើហ្វេសប៊ុករបស់ពួកគេ ដោយទាមទារឲ្យដោះលែងលោក កឹម សុខា។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នេះ មានរយៈពេលមួយឆ្នាំហើយដែលតុលាការរបបលោក ហ៊ុន សែន ឃុំឃាំងលោកប្រធាន កឹម សុខា យ៉ាងអយុត្តិធម៌។ តម្លៃនៃពលិកម្ម និងការតស៊ូរបស់លោករយៈពេលមួយឆ្នាំនេះ គ្មានអ្វីអាចកាត់ថ្លៃបានឡើយ ហើយវីរភាពនេះ ស្ថិតក្នុងបេះដូងខ្មែរស្នេហាជាតិជានិច្ច។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ទៀត លោក ហ៊ីង សុខសាន្ត ក៏បានរម្លឹកពីការឃុំខ្លួនលោក កឹម សុខា នៅក្នុងពន្ធនាគារអស់រយៈ៣៦៥ថ្ងៃដែរ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោក សួន រីដា ដែលតែងតែទាមទារអោយដោះលែងលោក កឹម សុខា តាមបណ្ដាញសង្គមហ្វេសប៊ុករៀងរាល់ថ្ងៃអាទិត្យ ដោយដាក់ឈ្មោះ យុទ្ធនាការថ្ងៃអាទិត្យពណ៌ស។ លោក សួន រីដា អះអាងថា លោកនៅតែបន្តធ្វើការទាមទាររៀងរាល់ថ្ងៃអាទិត្យរហូតដល់មានការដោះលែងលោក កឹម សុខា ហើយការស៊ូនេះកំពុងមានគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ «»
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវអាជ្ញាធរក្រុងភ្នំពេញចូលចាប់ខ្លួននៅកណ្តាលយប់ក្នុងគេហដ្ឋានរបស់លោកកាលពីថ្ងៃទី២ ឈានចូលដល់ថ្ងទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទ ប្រកាន់ពីទោសក្បត់ជាតិ ដែលបទចោទនេះត្រូវគេមើលឃើញថា មានចរិតនយោបាយហើយលោក កឹម សុខា ត្រូវបានសមត្ថកិច្ចយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។ ការចោទប្រកាន់ពីទោសក្បត់ជាតិនេះ ត្រូវបានរបបក្រុងភ្នំពេញផ្អែកទៅលើវីដេអូឃ្លីបមួយមានរយៈពេលជាង១៣នាទី ដែលលោក កឹម សុខា បានថ្លែងនៅប្រទេសអូស្ត្រាលីតាំងពីខែធ្នូ ឆ្នាំ២០១៣។ នៅក្នុងវីដេអូឃ្លីបនោះគេឃើញរូបលោក កឹម សុខា ឈរថ្លែងនៅចំពោះមុខអ្នកគាំទ្រមួយចំនួនដោយលោកលើកឡើងថា លោកបានតស៊ូ ២០ឆ្នាំហើយ ដើម្បីប្រឆាំងនឹងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឈរលើគោលការណ៍ច្បាស់លាស់។ «»
ដោយសារតែខ្លឹមសារថ្លែងនៅក្នុងវីដេអូឃ្លីបដូចនេះហើយ ទើបរដ្ឋាភិបាលយកជាហេតុផលសំអាងក្នុងការចាប់ខ្លួនលោក កឹម សុខា ទាំងលោកកំពុងមានអភ័យឯកសិទ្ធិសភា និងមិនខ្វល់ពីការទាមទាររបស់សហគមន៍អន្តរជាតិដែលថ្កោលទោសចំពោះការចាប់ខ្លួនលោក កឹម សុខា។
ទាក់ទងសំណុំរឿងនៃការចោទប្រកាន់លើលោក កឹម សុខា នេះដែរ អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែកញ្ញា បែបឌឺដងដាក់អោយរបបក្រុងភ្នំពេញថា មានជនជាប់ចោទ២នាក់ទៀតក្នុងសំណុំរឿងលោក កឹម សុខា គឺប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) និងនាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់ អ្នកស្រីអធិការបតី អង់ហ្គូឡា ម៊ែរហ្គែល (Angela Merkel)។ លោក សម រង្ស៊ី លើកអំណះអំណាងថា អង្គការអាមេរិកាំង IRI និង NDI របស់អាមេរិកបានផ្តល់ជំនួយឲ្យគណបក្សសង្គ្រោះជាតិ ដោយបានរៀបចំសិក្ខាសាលានៅប្រទេសកម្ពុជាដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានការយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ចំណែករដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ បានជួយគណបក្សសង្គ្រោះជាតិក្នុងការ រៀបចំកម្មវិធីនយោបាយរបស់ខ្លួនតាមរយៈអង្គការរបស់អាល្លឺម៉ង់ Konrad Adenauer Foundation (KAF)។
ថ្មីៗនេះ នៅមុនពេលបើកសវនាការលើបណ្ដឹងទាមទារដោះលែងលោក កឹម សុខា អោយនៅក្រៅឃុំ លោក ហ៊ុន សែន ស្រែកព្រមានជាសាធារណៈមុនការសម្រេចរបស់តុលាការថា មិនឲ្យមានការដោះលែងលោក កឹម សុខា ជាដាច់ខាត ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាការប្រើឥទ្ធិពលនាយករដ្ឋមន្ត្រីគ្របទៅលើអំណាចឯករាជរបស់តុលាការ។
ទោះជាយ៉ាងណា កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា យល់ថា ការដោះលែងឪពុករបស់នាង ឲ្យមានសេរីភាពឡើងវិញគឺរំពឹងទៅលើសហគមន៍អន្តរជាតិ។ កញ្ញាយល់ថា បើសហគមន៍អន្តរជាតិដាក់សម្ពាធខ្លាំងមកលើរបបលោក ហ៊ុន សែន របបនេះនឹងព្រមដោះលែងលោក កឹម សុខា៕
This government and judges who jail mr So kha are the criminal ‘ because against the constitution ‘and not respected Law&order ‘ so veitcong mafia dictator and his groups are real criminal and must responsibility ‘ GOD will punish all theses crooks soon
កឹម សុខាត្រូវបានដោះលែង ឲ្យនៅក្រៅឃុំដោយមូលហេតុសុខភាព ។ តែទោះបីជាយ៉ាងនេះក្តី
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨បានចេញលិខិតប្រកាសជូនសាធារណជនថា ទោះបីជា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារសុខភាពរបស់គាត់ក៏ពិតមែន ប៉ុន្តែលោក កឹម សុខា មិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការបានឡើយ ហើយចំណាត់ការរបស់ចៅក្រមស៊ើបសួរ កំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្ត។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យដោះលែង លោក កឹម សុខា ឱ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការ នៃការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។ ការសម្រេចនេះ ដោយផ្អែកទៅលើហេតុផលសុខភាព និងមានការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា «ជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណឌ នៃព្រះរាជាណាចក្រកម្ពុជា។ សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ចៅក្រមស៊ើបសួរ ដែលកំពុងអនុវត្តនីតិវិធីរបស់ខ្លួនបន្តដោយយកចិត្តទុកដាក់បំផុត ស្របតាមច្បាប់ជាធរមាន» ៕