ដោយ វ៉ា សំណព្វ
03/09/2018
RFI
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
@Samdech Hun Sen, Cambodian Prime Minister
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «គ្មានឡើយ ការចរចារវាង ហ៊ុន សែន-សម រង្ស៊ី»។ នេះគឺជាការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់អ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិត មាស នី។ លោក មាស នី ដែលចង់ឃើញមានការចរចាគ្នារវាងលោកនាយករដ្ឋមន្រ្តី ជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដើម្បីឈានទៅបញ្ចប់បញ្ហានយោបាយនៅកម្ពុជា។
ប្រតិកម្មនេះ បានធ្វើឡើងនៅមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវឌ្ឍន៍កម្ពុជា និងជាអ្នកវិភាគនយោបាយ ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ ដោយបានបង្ហាញបំណងរបស់លោក ចង់ឃើញមានការចរចារមួយ វាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី។ ជាការចរចារដើម្បីឈានទៅដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប នាអំឡុងខែកញ្ញាឬខែតុលាខាងមុខនេះ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ជាមួយសម្តីដាច់ណាត់ និងធ្ងន់ៗថា «គ្មានការចរចាណាមួយរវាងលោក ជាមួយនឹងលោក សម រង្ស៊ី នោះឡើយ។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយគេហទំព័រហ្រ្វេសញូ (Fresh News) នៅព្រឹកថ្ងៃទី ០៣ កញ្ញានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗ ទៅកាន់អ្នកតាមដានការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី ថា «គ្មានឡើយ ការចរចារវាងលោក និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ហើយថា កម្ពុជាក៏គ្មានវិបត្តិនយោបាយ ដូចការវិភាគរបស់លោក មាស នី នោះឡើយ»។ ទន្ទឹមគ្នា នឹងប្រតិកម្មពីបំណងរបស់អ្នកវិភាគនយោបាយកម្ពុជាលោកបណ្ឌិត មាស នី ហើយនោះ លោក ហ៊ុន សែន ក៏បានព្រមានលោកបណ្ឌិត ឲ្យឈប់ធ្វើការវិភាគតទៅទៀត បើមិនយល់ពីបញ្ហានយោបាយទេនោះ។
គួរជំរាបជូនថា បើគ្មានការប្រែប្រួលទេនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងកិច្ចប្រជុំមួយចំនួនទៀតអឺរ៉ុប នៅក្នុងខែកញ្ញានិងខែតុលាខាងមុខនេះ។ អ្នកវិភាគនយោបាយកម្ពុជា រំពឹងថា នឹងមានការចរចារនយោបាយរវាងខ្មែរនិងខ្មែរ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ដំណើរទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបនេះ នឹងគ្មានរបៀបវារៈចរចារឿងនយោបាយណាមួយនោះឡើយ៕
that criminal Hun Sen handles the cambodia properly For 30 years his record is lean
economical situation always ask for right to left
the social situation is catastrophic
decay of roads streets ect Certainly we see that Building but are neither done nor to be done
Roads are in a catastrophic state
The pool of graduates are very doubtful medical sector One wonders why the thugs of this criminal will be in Singapore or Thailand
The corruptions are at its height
The dignity of the Khmer are scorned by Chnoises and vietnamese It is enough to look in admissions in particular armies and the police Some general bombardes of the stars are ILLETRES
This criminal Hun Sen has a behavior and languages of low-level thugs
Worse to fatten his family and his henchmen they deform environment Khmer he sold Khmer land the land of these ancestors to strangers It is the shame of the people who never existed can be at the same level as this ancient felon king Sihanouk
The list is long very long INDEFENDABLE its place will be before the ICJ
rằng tên tội phạm Hun Sen xử lý cambodia đúng cách Trong 30 năm kỷ lục của ông là nạc
tình hình kinh tế luôn yêu cầu phải sang trái
tình hình xã hội là thảm khốc
phân hủy đường xá ect Chắc chắn chúng ta thấy rằng Tòa nhà nhưng không được thực hiện cũng không được thực hiện
Đường đang ở trong tình trạng thảm khốc
Hồ bơi của sinh viên tốt nghiệp là ngành y tế rất nghi ngờ Một trong những lý do tại sao những tên côn đồ của tên tội phạm này sẽ ở Singapore hoặc Thái Lan
Các tham nhũng ở độ cao của nó
Phẩm giá của người Khmer bị khinh thường bởi tiếng Chnoises và tiếng Việt Nó là đủ để nhìn vào tuyển sinh trong quân đội đặc biệt và cảnh sát Một số vụ đánh bom chung của các ngôi sao là ILLETRES
Tên tội phạm Hun Sen này có hành vi và ngôn ngữ của những tên côn đồ cấp thấp
Tồi tệ hơn để vỗ béo gia đình và tay sai họ làm biến dạng môi trường Khmer, ông bán đất Khmer đất của tổ tiên này cho người lạ Đó là sự xấu hổ của những người chưa từng tồn tại có thể ở cùng cấp độ với vị vua già này Sihanouk
Danh sách dài rất dài KHÔNG thể xác định được vị trí của nó trước ICJ
Mr SY and mr SEN ‘ you both are the people who made cambodia getting deep in trouble’ you both should go to retired and let young one do the job O K