ទូត​ប្រទេស​ប្រជាធិប​តេយ្យ​ធំៗ​ ​នឹង​មិនចូល​រួមកិច្ច​ប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ថ្មី

នយោបាយ


រូបភាព​ឯកសារ៖ ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី​យាង​​ថត​រូប​ជាមួយ​សមាជិក​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​កិច្ចប្រជុំ​ដំបូង​របស់​សភា​នៅ​អាណត្តិ​ទី​៥។


04 កញ្ញា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​រដ្ឋ​សភា​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុ​ប្រធាន​រដ្ឋសភា​ ​ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​ ​និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​រាជ​រដ្ឋា​ភិបាល។

បន្ទាប់​ពី​ប្រកាស​មិនទទួល​ស្គាល់​លទ្ធផល​នៃការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណា​ង​រាស្រ្ត​អាណត្តិ​ទី​៦​ ​ឯកអគ្គរដ្ឋទូត​នៃប្រទេស​កាន់លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​៤​ ​ប្រកាស​មិន​ចូលរួម​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​អាណត្តិ​ថ្មី​របស់​រដ្ឋ​សភា​កម្ពុជា​ ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃពុធ​ស្អែក។​

​តាម​សេចក្តី​ជូន​ដំណឹងរបស់​អគ្គលេខាធិការ​រដ្ឋសភា​ចេញ​ ​កាល​ពី​ថ្ងៃ​ទី​២៧​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨ បញ្ជាក់​ថា​ ​នៅ​ថ្ងៃពុធ​ ​ទី​៥​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​ ​វេលាម៉ោង​៨:០០​ព្រឹក​ ​រដ្ឋសភា​ជាតិ​នឹង​បើក​សម័យប្រជុំដំបូង​ក្រោម​អធិបតី​ភាព​របស់​ព្រះ​មហាក្សត្រ​ព្រះបាទ​ ​នរោត្តម សីហមុនី​ ​និង​អង្គទូត​ ​ព្រម​ទាំង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ផង។​

​សេចក្តី​ជូន​ដំណឹង​នោះ​ត្រូវ​បាន​សរសេរ​បន្ថែម​ក្នុងន័យ​ដើម​ថា៖​ ​«បន្ទាប់ពី​ពិធី​បើក​សម័យ​ប្រជុំ​ដំបូង​ខាង​លើ​នេះ សម័យ​ប្រជុំ​រដ្ឋសភា​លើកទី​១ នីតិកាលទី​៦ ​នឹង​ចាប់​ផ្តើម​ការងារ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហា​ពញាចក្រី​ ​ហេង សំរិន​ ​ព្រឹទ្ធ​សមាជិក​រដ្ឋ​សភា​ដើម្បី​ ​១.​ ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​ ​និង​ ​២. ការ​អនុម័ត​បទ​បញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា នីតិកាលទី​៦»។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦ ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​ ​រដ្ឋ​សភា​នឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន អនុ​ប្រធាន​រដ្ឋសភា​ ​ប្រធាន​ អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​ ​និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ចំពោះ​រាជ​រដ្ឋា​ភិបាល។​

​លោក​ ​ឡេង ប៉េងឡុង​ ​អ្នកនាំពាក្យ​រដ្ឋសភា​ ​ប្រាប់​ ​VOA​ ​នាព្រឹក​ថ្ងៃអង្គារ​នេះ​ថា​ ​រដ្ឋសភា​បាន​អញ្ជើញ​តំណាង​ទូត​នៅ​កម្ពុជាប្រមាណ​ជា​ជាង​៣០ ដើម្បី​ចូល​រួម​សម័យ​ប្រជុំ​លើកដំបូង​ ​ក្នុង​អាណត្តិ​ទី៦​ ​នា​ថ្ងៃ​ពុធ​នេះ។​ ​លោកបន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​មានទូត​មួយ​ចំនួន​បាន​ឆ្លើយតបនឹងការ​ចូលរួម ប៉ុន្តែ​លោក​ថា​ ​ទូត​ធំៗ​មួយ​ចំនួន​ដូចជា ​ទូត​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ​មិន​ទាន់​បានឆ្លើយ​តប​នៅ​ឡើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារនេះ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«មាន​ខ្លះ​ឆ្លើយមកហើយ ​ខ្លះក៏មិនទាន់​ឆ្លើយ​ ​ដូច្នេះ​ហើយមិនទាន់​បាន​សរុប​ទេ​ ​ទាល់​តែ​ល្ងាច។​ ​យើង​បាន​អញ្ជើញ​អង្គការ​អន្តរជាតិ​ប្រហែល​ជា១០​ដែរ​ ​ប៉ុន្តែ​យើង​មិនទាន់​បាន​បញ្ជាក់​ពីការ​ចូលរួម​របស់​គាត់ទាំង​អស់ទេ កំពុង​តែ​បញ្ជាក់ មាន​ប៉ុន្មាន​ចូលរួម»។​

​លោក​ ​ឡេង ប៉េងឡុង​ ​បន្ថែមថា​ ​តំណាង​គណបក្ស​នយោបាយដែល​មិនទទួល​បាន​អាសនៈ​សភា​ទាំង​ជិត​២០ មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សម័យ​ប្រជុំ​លើក​ដំបូង​ ក្នុង​អាណត្តិ​ទី​៦ នាថ្ងៃពុធ​នេះ។​

រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ

រូបឯកសារ៖ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ


​រដ្ឋ​សភា​ដែល​នឹង​បើក​សម័យ​ប្រជុំ​អាណត្តិទី​៦​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ពុធនេះ​ ​នឹង​ក្លាយ​ជា​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​ឯកបក្ស​ ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ឈ្នះ​ការ​បោះ​ឆ្នោតដាច់​ ​និង​ទទួលបានអាសនៈ​ក្នុង​រដ្ឋសភា​ទាំង​១២៥​ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាគណបក្ស​ប្រជែង​ដ៏​ធំ​របស់​ខ្លួន ​កាលពីចុង​ឆ្នាំ​២០១៧​ ​កន្លង​ទៅ។​

​យ៉ាង​ណាក្តី​ ​ឯកអគ្គរដ្ឋ​ទូត​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ដែល​បាន​រិះគន់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ ​និងមិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​ប្រកាស​ថា​មិន​ចូលរួម​ ដោយ​លើក​មូល​ហេតុ​ថា​ ពួកគេ​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។​

​តំណាង​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា ខ្លួន​នឹង​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋ​សភា​ឯកបក្ស​របស់​កម្ពុជា​ផង​ដែរ​ ​ដោយ​អូស្ត្រាលី​យល់​ថា ​ការ​បោះឆ្នោត​កន្លង​មក​គឺ​មិន​ត្រឹម​ត្រូវ។​

​អ្នកស្រី​ ​Rebecca Chirichiello​ ​ដែល​ជាអ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​នៃ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ ​ប្រាប់​ ​VOA​ ​តាម​រយៈសារ​អេឡិចត្រូនិច​ ​ឬអ៊ីមែល​ ​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវបាន​ប្រែសម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

​«ដោយ​យោងទៅ​តាម​ទស្សនៈ​របស់​ប្រទេស​អូស្រ្តាលី​អំពី​ដំណើរ​ការ​បោះឆ្នោត​ដែល​មិនត្រឹម​ត្រូវ​ អូស្ត្រាលី​នឹង​មិនត្រូវ​បាន​តំណាង​នៅ​ក្នុង​ការ​ប្រជុំ​លើក​ដំបូង​របស់​រដ្ឋ​សភា​កម្ពុជា​ ​នៅ​ថ្ងៃទី៥​ ​ខែកញ្ញា​ នេះ​ឡើយ»។​

អ្នកស្រី​ ​Emily Zeeberg​ ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រាប់​ ​VOA​ ​តាម​រយៈ​សារអេឡិច​ត្រូនិក ឬ​អ៊ីមែល​ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ ​William Heidt​ ​មិន​អាច​ចូលរួម​កិច្ច​ប្រជុំ​នោះ​បាន​ទេ​ ​ដោយ​អ្នកស្រី​បញ្ជាក់​យ៉ាង​ខ្លីតាម​ន័យ​ដើម​ថា៖​

​«ឯក​អគ្គ​រដ្ឋទូត​ ​Heidt​ ​បាន​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ​កាល​ពី​ចុង​សប្តាហ៍​ ​សម្រាប់​ការ​ពិគ្រោះ​យោបល់​ជា​ច្រើន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​ហើយ​មិន​អាច​ចូលរួម​បាន​ទេ»។​

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ William Heidt (ទុំ ម្លិះ/VOA)

រូបឯកសារ៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក​ William Heidt (ទុំ ម្លិះ/VOA)


ស្រដៀង​គ្នា​នេះ​ ​អ្នកនាំពាក្យស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ​បាន​ឆ្លើយ​សំណួរ​របស់​ ​VOA​ ​តាមរយៈ​អ៊ីមែល​ ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​

«ឯកអគ្គ​រដ្ឋទូត​លោក​បណ្ឌិត​ ​Ingo Karsten​ ​បច្ចុប្បន្ន​កំពុង​ចូលរួមក្នុង​សន្និសីទ​ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​ឆ្នាំ​ ​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។​ ​នោះ​ហើយ​ជា​មូលហេតុ​ដែល​គាត់​មិន​អាច​ចូលរួម​សម័យ​ប្រជុំ​រដ្ឋសភា​កម្ពុជា​បាន»។​

​ចំណែក​មន្រ្តីរបស់​សហភាព​អឺរ៉ុប​ ​ក៏​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ ​VOA​ ​តាម​រយៈអ៊ីមែល​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ ​«លោក​ ​George Edgar​ ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​សប្តាហ៍​នេះ​សម្រាប់​សន្និសីទ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប ​ហើយ​ដូច្នេះ​លោក​មិនអាច​ចូលរួម​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​បាន​ទេ»។​

​ក្រោយការ​ឆ្លើយ​តប​ត្រឹមតែ​ថា ​ឯកអគ្គរដ្ឋទូត​របស់ពួកគេ​មិនអាច​ចូលរួមកិច្ច​ប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​សម្រាប់​អាណត្តិទី​៦​នេះ ពួកគេសុទ្ធ​តែមិនបាន​ឆ្លើយ​តប​នឹង​សំណួរ​លម្អិត​របស់ VOA ដែល​បាន​សួរ​ថា ​តើ​នឹងមានការ​បញ្ជូន​មន្រ្តី​តំណាង​របស់ខ្លួន​ ​ដើម្បី​ចូលរួម​ជំនួស​ ឬ​យ៉ាងណា​នោះ​ទេ។​

​VOA​ បាន​ព្យាយាម​សួរ​ទៅ​កាន់​ស្ថានទូត​របស់​ប្រទេស​ផ្សេងទៀត​ប្រចាំ​នៅ​កម្ពុជា​ជាច្រើន​ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ ​មិនទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ។​

ក្រោយ​លទ្ធ​ផលបោះឆ្នោតដែល​បង្ហាញ​ថា​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ដឹកនាំ​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ដោយ​ឯកបក្ស​ ​គេ​ឃើញ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ​មួយ​ចំនួន​បាន​រិះគន់​ការបោះឆ្នោត និង​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ ថា​ជាការ​ធ្វើឡើង​ខុស​ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ​

សហ​រដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​កាណាដា​ ​អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​ជាដើម​ ​បាន​ចោទ​សួរ​អំពី​ការ​បោះ​ឆ្នោត​ដែល​បាន​កើត​មាន​ ​ជា​មួយ​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ី​វិល​ ​ព្រម​ទាំង​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នា​នា​ ​នៅ​មុន​ការ​បោះ​ឆ្នោត។​

​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរ​ជាតិ​ដោយ​និយាយ​ថា​ ​ការ​រិះគន់​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ និង​ថា​ រដ្ឋាភិបាល​កម្ពុជាអនុ​វត្ត​ទៅ​តាម​ច្បាប់ ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕

What Next?

Recent Articles

13 Responses to "ទូត​ប្រទេស​ប្រជាធិប​តេយ្យ​ធំៗ​ ​នឹង​មិនចូល​រួមកិច្ច​ប្រជុំ​លើកដំបូង​នៃ​រដ្ឋសភា​អាណត្តិ​ថ្មី"

  1. Free Cambodia says:

    Cambodia does not live under the control of these big mouths and other countries that do not help us a penny. Cambodia will move on without these people.

    Yes, you can stay out and no need to complain.

  2. Người bạn Khmer says:

    this criminal government hun sen, for the moment does not need the western world Ehique of the western world it is the democracy the freedom the corruption not generalized
    Cambodia lives on a Chinese infusion, but do not forget the Chinese interest goes before the interest Khmer In international politics philanthropy does not exist Look hUN SEN to have the promotion it is necessary to find money for Hun Sen and not the cashier Khmer state, like all these Chinese companies, worse than Westerners
    Go take a look at the fire of Sok ann you think the faucets the electrical sockets made in china or brand LEGRAND
    WE ASK THE QUESTION WHY DO NOT THEM RIDE MADE IN CHINAS CARS WITH BMW MERCEDES AND I PASS THESE RIDERS BUY FERRARI LOMBARGHINI BUT ON WHICH STREET AND ROUTES THEY ROLL
    THEIR WATCHES MADE IN CHINA ,?
    In short, the Western system is apologized for, but why does not sen send these offspring to peking moscow vietnam to singapore?
    ah this criminal is a dung beetle who wants to fight against an elephant
    This criminal is the cretin in South Asia is indeed the Viets who fought the Americans never insult the American Nont like Chinese For this example we see the limited intelligence of this criminal
    chính phủ tội phạm này Hun Sen, bây giờ không cần phương Tây Ehique thế giới phương Tây là tự do dân chủ tham nhũng không lan rộng
    Campuchia sống dưới tưới máu Trung Quốc, nhưng đừng quên sự quan tâm của Trung Quốc đứng trước sự quan tâm Khmer trong lòng bác ái chính trị quốc tế không tồn tại Look Hun Sen cho việc thúc đẩy bạn phải tìm tiền cho Hun Sen và không dùng tiền mặt Nhà nước Khmer, giống như tất cả các công ty Trung Quốc, tệ hơn người phương Tây
    Đi hãy xem ngọn lửa của Sok ann bạn nghĩ rằng các vòi các ổ cắm điện được sản xuất tại Trung Quốc hoặc thương hiệu LEGRAND
    ON HE được hỏi tại sao không lăn CARS MADE IN của Trung Quốc IT inftead BMW của Mercedes và tôi QUÁ KHỨ Những runts đang mua FERRARI LOMBARGHINI NHƯNG vào những gì họ ROLL STREET VÀ ĐƯỜNG
    Đồng hồ của tôi được thực hiện tại Trung Quốc,?
    Nói tóm lại thậm chí Hun Sen đã xin lỗi hệ thống phương Tây nhưng tại sao Hun Sen không gửi những nhánh đã Peking moscow Việt Nam thấy trong singapore?
    ah tội phạm này là một con bọ hung người muốn chiến đấu chống lại một con voi
    tội phạm này là người ngu si ở Nam Á thực sự là người Việt đã chiến đấu người Mỹ không bao giờ xúc phạm Nont Mỹ như Trung Quốc Trong ví dụ này chúng ta thấy trí tuệ hạn chế về tội phạm này

  3. Anonymous says:

    Cambodia 🇰🇭 is not belonged to a dictator group.
    Hun Sen has to pass the internal and external examinations to be legally.

  4. Sam says:

    Absolutely right, those countries like US and European countries do not help Cambodia a penny. They were only giving taxes preferential for Cambodia an export garment and other goods worth not a penny but billion of dollars over 20 years period.

  5. Người bạn Khmer says:

    the difference between Westerners and Chinese
    the first one teaches the Khmer to catch the fish
    the second fatens criminal team hun sen the Gansterism laziness the corruption to be able to bring to slaughterhouse
    sự khác biệt giữa người phương Tây và người Trung Quốc
    người đầu tiên dạy người Khmer bắt cá
    thứ hai làm chết người đội hình sự hun sen Gansterism lười biếng tham nhũng để có thể mang đến lò mổ

  6. Anonymous says:

    That is ashame for a new illegal government formed by Hun Sen.
    International western supper power countries don’t want to recognize dictatorship.

  7. Anonymous says:

    This illegal government will get test like Venenzeala haha’ ‘ . Look at Venenzeala’ the second oil producer in the world and become left and fake vote ‘ now look ‘ haha’ same of tiny cambodia’ having fake vote ‘ dissolve opposition party’ and accuse leader of opposition party without base proof anything wrong ‘ because of Veitcong mafia dictator and his groups are scaring of justice, scaring of democracy,scaring of equality, scaring of losing position without conscience ‘. This king dom of cambodia is in the cage of Veitcong mafia dictator and his groups since 1997 coup and try to cheat international and the world since then so this time they show clearly about illegal one party government and wanted to become legal for U N seat ‘haha’ wait and see ‘ cambodia and her people will be suffer more ‘. Please’ U N ,U S ,EUROPE please ignore this mafia group because khmer people are so suffer so don’t need to know this illegal government and don’t need to do any business with this mafia groups’. GOD bless all good people’

  8. Anonymous says:

    Lonely planet, talk to yourself, by yourself, for yourself, you must be boring of getting along with others. OMG, that is so lonely to be separated!!!
    We are the world🌎🌏

  9. Anonymous says:

    well the US and EU did not help Cambodia not one penny as Mr jail Cambodia saying . let say if US and EU will not let Cambodia export any production HUN SEN and Mr jail Cambodia will bring every thing to sell in CHINA. CHINA landing a lot of money to HUN SEN but who going to pay back. right now CHINA take back more then giving but CHINA still wanted more. sorry to the US and EU you need no complain let HUN SEN and Mr jail Cambodia FC themselves. that day will come I know it if this group of animal still stubborn . GOD bless Cambodia

  10. Anonymous says:

    the heat is on see if HUN SEN and his group can take it. HAS…..I just laughing my ass off again Mr TOUK ESAN say not reflecting the true situation in Cambodia . I’m older but still strong enough to stay alive and watching you . I tell you what this month you are lucky if you can past to next month. when the US and EU cut your through Cambodian will rising up and see if you kill more Cambodian at that time the bloody war may start. just do not say Cambodian love your group of evil. you hurt them they did not say a word but when the time they can not take it you will see what going to happen. after all I can say no way HUN SEN can be in powers in this 6 term . GOD bless Cambodia

  11. so socheath says:

    ហាស ! ហាស
    អាពូជឆ្កែ ល្ងង់ណាស់ ទូតអស់ហ្នឹង ទោះមិនចូលក្នុងពិធី ក៏វានៅតែធ្វើការជាមួយរដ្ឋភិបាលតែដដែលហ្នឹង !

  12. Serey says:

    On Wed 05/Sept/2018

    Dear all Cambodian,

    To day is a good day for Khmer (real Khmer).
    We have to say Cambodia First !.
    Bravo of Cambodia !.
    Long live of Cambodia !.
    Greater and brighter of Cambodia !
    May Lord of God bless all Cambodian !.
    Cheer !!!.

    Thank a lots.

  13. Khmer Morn says:

    No more lending from world bank , I M F and other countries