អ្នក​វិភាគ​​សង្គម​ បណ្ឌិត មាស នី បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពេល​​លោក ហ៊ុន សែន ព្រមាន​ឲ្យ​ឈប់​វិភាគ

ដោយ មួង ណារ៉េត
2018-09-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អ្នក​វិភាគ និង​ជាអ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក ក្រោយ​ពេល​លោក ហ៊ុន សែន ព្រមាន​ឲ្យ​ឈប់​វិភាគ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា លោក​គ្មាន​ចេតនា ធ្វើ​ឲ្យ​សង្គម​ជាតិ​ខ្មែរ ប្រេះឆា​នោះ​ឡើយ។

លោកបណ្ឌិត មាស នី អះអាងថា លោកតែង​តែមានការព្រួយបារម្ភ ពីបញ្ហា សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នេះជាប្រចាំ ដោយសារ​តែការ​វិភាគ​របស់​លោក អាច​ប៉ះពាល់ដល់អារម្មណ៍​របស់​អ្នកនយោបាយ​ខ្លះ ជាពិសេស​លោក ហ៊ុន សែន៖ «ព្រួយ​ចេះ​តែ​ព្រួយ​ហើយ! ប៉ុន្តែ​យើង​គ្រាន់​តែ​និយាយ​អ្វី ដែល​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។ ខុស​ត្រូវ ស្រេច​លើ​ភាព​ពិត​ដែល​កើត​ឡើង។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​គាត់​ខ្ញាល់​រឿង​ហ្នឹង​ខ្លាំង។ ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​មិន​បាន​និយាយ​អ្វី ឲ្យ​ប៉ះពាល់​គាត់​ផង»

ការ​វិភាគ​របស់លោកបណ្ឌិត មាស នី ធ្វើ​ឲ្យ​លោក​នាយករដ្ឋ​មន្រ្តី​ខឹង​ខ្លាំង រហូត​ដល់​ប្រមាថ​កាតទាន​លោក ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ ថា៖ «មាស នី បើឆ្កួត ឆ្កួតតែឯង ទៅ! កុំមកនាំគេឆ្កួតជាមួយ! បើ មាស នី ឯងល្ងង់ មិន​យល់​ផ្នែក​នយោបាយ​ទេ កុំ​មក​ធ្វើ​ជា​អ្នកវិភាគ​បន្ត​ទៅ​ទៀត»

សម្តីរបស់លោក ហ៊ុន សែន ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​លោក គឺ​សារព័ត៌មាន The Fresh News ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី៣ ខែកញ្ញា ដោយ​លោក ហ៊ុន សែន ហៅ​ការ​វិភាគ​របស់​បណ្ឌិត មាស នី ចុង​ក្រោយ​នេះ​ថា ជា “ការ​វិភាគបែប ឆ្កួត​លីលា”។

លោក ហ៊ុន សែន ប្រមាថ​បណ្ឌិត មាស នី បន្ទាប់​ពី​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន អំពី​ចេតនា​របស់​លោក ដែល​ប្រាថ្នា​ចង់​ឃើញ​អ្នក​ដឹក​នាំ​នយោបាយ នៃ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង វិល​ទៅ​រក​ការ​ចរចា​គ្នា ដើម្បី​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ។ បណ្ឌិត មាស នី ចង់​ឲ្យ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជួប​ចរចា​គ្នា ដើម្បី​ឈាន​ទៅ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នៅ​ពេល​ឆាប់ៗ នេះ។

លោក ហ៊ុន សែន បញ្ជាក់​តាម​រយៈ​ប្រព័ន្ធ​ឃោសនា​របស់​លោក​ថា៖ «គ្មាន​ការ​ចរចា​ណា​មួយ​រវាង​លោក ជាមួយ​នឹង​លោក សម រង្ស៊ី នោះ​ឡើយ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៅ​ក្រៅ​ប្រទេស​ទាំង​អាមេរិក និង​នៅ​អឺរ៉ុប។ លោក​សូម​ប្រាប់​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ដូច​ការ​វិភាគ​ឆ្កួត​លីលា​ដូច មាស នី នោះ​ឡើយ គឺ​មាន​តែ​អ្នក​នយោបាយ​អនុវត្ត ទោស​តាម​ច្បាប់​របស់​កម្ពុជា តែ​ប៉ុណ្ណោះ»

លោកបណ្ឌិត មាស នី អះអាងថា​លោកគ្មានប្រតិកម្ម​អ្វី តប​ត​ទៅ​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​លោក​ទទួល​ស្គាល់​ថា លោក​មិន​ដែល​រំពឹង​ថា រាល់​ការ​វិភាគ​របស់​លោក​សុទ្ធតែ​ត្រូវ​ទាំង​អស់​នោះ​ទេ៖ «បើសិនជា​សម្តេច​នាយក គាត់​មើល​ឃើញ​ថា ការ​វិភាគ​ហ្នឹង​វា​មិន​ត្រូវ ឲ្យ​ធ្វើ​យ៉ាង​ម៉េច? គិត​ថា​វា​ខុស​ពី​ការ​វិភាគ​នេះ​ទៅ​ចុះ ព្រោះ​ខ្ញុំ​គិត​មិន​ដល់។ ប៉ុន្តែ ឲ្យ​ខ្ញុំ​ហ្នឹង​មាន​អារម្មណ៍​ខឹង​តប​ត​ទៅ​សម្តេច​វិញ ខ្ញុំ​មិន​មាន​សិទ្ធិ​អ្វី​ទៅ​ខឹង​គាត់​ទេ បើ​និយាយ​ឲ្យ​ត្រង់​មែន​ទែន​ទៅ»

ទោះជាយ៉ាង​នេះ​ក្តី បណ្ឌិត មាស នី អះអាង​ថា លោក​មិន​ដឹង​ជម្រៅ​ចិត្ត​របស់​លោក ហ៊ុន សែន ថា​យល់​ឃើញ​យ៉ាង​ម៉េច​នោះ​ឡើយ ប៉ុន្តែ អ្វី​ដែល​លោក​លើក​ឡើង គឺ​លោក​គ្មាន​បំណង​ ឬ​ចេតនា​ណា​មួយ ទៅបំបែកបំបាក់​សង្គមជាតិ​ខ្មែរ​នោះទេ៖ «នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ អ្វីៗ ស្រេច​តែ​លើ​អ្នក​ដឹកនាំ​ គាត់​ជា​អ្នក​សម្រេច។ បើ​គាត់​សម្រេច​ថាធ្វើ គាត់​ធ្វើ​បាន។ បើ​គាត់​សម្រេច​ថា​មិន​ធ្វើ​ ក៏​ទៅ​តាម​ដំណើរ​ហ្នឹង​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​​​​បាន​លើក​ឡើង គឺ​គ្រាន់​តែ​ចេតនា​មួយ​របស់​ពលរដ្ឋ។ ខ្ញុំ​ចង់​ឃើញ​អ្នក​ដឹក​នាំ​ហ្នឹង នាំ​គ្នា​ធ្វើ​ការ​ផ្សះផ្សា​ជាតិ សម្រាប់​សង្គម​ជាតិ​យើង​ទៅ​ថ្ងៃ​មុខ»

ចំពោះ​ថា​តើ​កម្ពុជា​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វិបត្តិ​នយោបាយ ឬ​យ៉ាង​ណា បណ្ឌិត មាស នី នៅ​តែ​ប្រកាន់​ជំហរ​ថា ការ​យល់​ឃើញ​របស់​បក្ស​កាន់​អំណាច និង​មជ្ឈដ្ឋាន​ទូទៅ​មិន​ដូច​គ្នា​ទេ។ ទោះ​ជា​របប​លោក ហ៊ុន សែន អះអា​ថា​យ៉ាង​ម៉េច ក៏​ការ​ពិត​ នៅ​តែ​ជា​ការ​ពិត៖ «សម្រា​ប់​រដ្ឋាភិបាល ដែល​អះអាង​ថា មិន​មាន​វិបត្តិ​នយោបាយ នោះ​គឺ​ជា​ការ​អះអាង​តាំង​ពី​ដើម​មក។ ប៉ុន្តែ​ពេល​ខ្លះ ពលរដ្ឋ និង​អ្នក​ដឹកនាំ​អាច​មើល​ឃើញ ពី​ទិដ្ឋភាព​នយោបាយ​ក្នុង​ស្រុក​យើង​ខុស​គ្នា»

បើ​ទោះ​បី​ជា​ស្ថានការណ៍​នយោបាយ បាន​ធូរ​ស្រាល​ខ្លះ​បន្តិច​ក៏​ដោយ ក្រោយ​របប​លោក ហ៊ុន សែន រង​សម្ពាធ​អន្តរជាតិ រហូត​ឈាន​ទៅ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ​ ជា​ច្រើន​ជា​បន្ត​បន្តាប់​ ក៏​សារ​វាយ​ប្រហារ និង​ការ​គម្រាម​កំហែង​អ្នក​វិភាគ និង​អ្នក​ហ៊ាន​និយាយ​រិះគន់​របប​នេះ និង​សារ​ឌឺដង​ឡង​សម្តី​គ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នៅ​តែ​ឮ​កង​រំពង ជាប់​ជា​ប្រចាំ។ លោក ហ៊ុន សែន តែងតែ​ថ្លែង​សារ​វាយ​ប្រហារ​ទៅ​លោក សម រង្ស៊ី នៅ​គ្រប់​វេទិកា​សាធារណៈ ទោះ​បី​ជា​លោក និង​មន្រ្តី​របស់​របប​លោក​ធ្លាប់​អះអាង​ថា លែង​ជ្រលក់ និង​ឈប់​និយាយ​អំពី​អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ រូប​នេះ ព្រោះ​ចាត់​ទុក​លោក សម រង្ស៊ី ថា​ជា​មនុស្ស កំសាក អ្នក​នយោបាយ​រត់​ចោល​ស្រុក គ្មាន​តម្លៃ និង​ជា​ទណ្ឌិត​ជា​ដើម​ក៏​ដោយ។

ទោះបីជារបប​លោក ហ៊ុន សែន អះអាង​យ៉ាង​ដូច្នេះ ក៏​អ្នក​វិភាគ​យល់​ឃើញ​ថា ឥទ្ធិពល​របស់​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​ឆាក​អន្តរជាតិ នៅ​តែ​ខ្លាំង ដែល​ធ្វើ​ឲ្យ​របប​លោក ហ៊ុន សែន ចាត់​ទុក​ថា នេះ​គឺ​ជា​ចំណុច​រសើប នៅ​ពេល​គេ​និយាយ​ដល់​ឋានៈ​របស់​មន្រ្តី និង​ឥទ្ធិពល​របស់​គណបក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

7 Responses to "អ្នក​វិភាគ​​សង្គម​ បណ្ឌិត មាស នី បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពេល​​លោក ហ៊ុន សែន ព្រមាន​ឲ្យ​ឈប់​វិភាគ"

  1. Anonymous says:

    please do not make me wrong .I knew HUN SEN is only good at threatening and killing to every one who speaking the true. I also knew his day is coming as an expression said >> you damp is you do and you also damp if you don’t. every thing is too late for HUN SEN only the consequent is left for him . if you ask me what kind of consequent??? I do not know yet but all I know is very bad. as the word said what going around will come around at this moment every thing that going up it will going down soon. no matter what HUN SEN and his group of nation’s traitor do, it will not going to working. I’m not a fortune teller but I knew that the fire will burs from inside out . because of the young in military are Cambodian sons or daughters after they know every thing about HUN SEN they will not accepting him any more. the only one thing that I asking for is>> do not bleed each other blood the only we take out is a few dirty blood . GOD bless Cambodia

  2. Free Cambodia says:

    Remember, smart people seek solutions. One sided opinion means nothing. You said you want democracy but you talk like communist. Read more books or go back to school before making ridiculous comments.

  3. Người bạn Khmer says:

    Cambodia’s disease is cancer
      Chalconans some countries say that Cambodia is fine but the majority of doctors in the world and of freedom of democracy advise
    REMOVE THE METASTASE THAT ONLY THE CRINEL HUN SEN AND ITS RAMIFICATIONS
    Bệnh của Campuchia là ung thư
      Chalconans một số quốc gia nói rằng Campuchia là tốt nhưng phần lớn các bác sĩ trên thế giới và tự do tư vấn dân chủ
    XÓA PHƯƠNG PHÁP R TH RÀNG CHỈ CHỈNH SẠCH NHẠC VÀ NÓI NÓI

  4. Anonymous says:

    HUN SEN is a dictator, so any opinion and suggestion against his dumb deal ideas is not accepted.
    Illegal immigrants is the hot topic that HUN SEN has no plan to solve.
    The lack of ability of Hun Sen has been going on since 1979. Cambodians need new leaders to start over, it is enough for Cambodians to stay quiet.

  5. so socheath says:

    អាឡប់មាស នី ចេញក្រឡាឡប់ទៀតហើយ តើ !! ។ និយាយដល់ថ្នាក់ លែងដឹងថាខ្លួនវានិយាយ
    ស្អី ប៉ះពល់ គេហើយហ្នឹង ! ។បើអ្ហែងចង់ដឹងថា កន្លែងណាដែលនាំឲ្យមានការប៉ះពាល់ អ្ហែងត្រូវយកសម្តីអ្ហែង ក្នុង​បទវិភាគ
    អ្ហែងហ្នឹងមកស្តាប់ឡើងវិញ ។ នោះនឹងដឹងថាអ្ហែងឆ្កួត ឬ មិនឆ្កួតហើយ ។
    ឡប់មែន អាឡប់ ! អ្ហែងហ្នឹងបណ្ឌឹតស្អីគេ ? បណ្ឌឹតទាក់ឆ្កែ ឬ បណ្ឌឹតគ្រៀវជ្រូក !

  6. Anonymous says:

    In western democracy and U s or australia ,NZ what ever democracy countries ‘ people oe intelligence can talk or writing criticise government or person do something wrong against the people’s will without any problem and some time government can ask the to speak openly and see what wright and what wrong but in this king dom can’t speak ‘ Why?? why they say democracy?? Why this country release all prisonsers after the fake vote?? why dissolve opposition party ?? Are all people who support party are betray the country?? Who gave Tral island to Youn-hanoi?? Who’s party support giving Tral island to Youn-hanoi?? Why khmer like so socheat lost moral?? why so so cheat swearing too much?? why too many pagoda but too many support animal brain like Veitcong mafia dictator?? why not love our country ?? why jail or release without any base law&order?? why followed only Veitcong mafia dictator’s mouth?? is it Law in his mouth?? What kind of this country??

  7. so socheath says:

    Why khmer like so socheat lost moral?
    ហេតុអ្វីខ្មែរដូចសូ សុជាតិហាក់ដូចជាបាត់បង់សីលធម៌?

    អាពូជឆ្កែមូស ! ( Anonymous )
    បើអ្ហែងថាមិនដឹងមកពីហេតុអី វាមកពីពូជអ្ហែងវាឆ្កែ ?
    បើអ្ហែងចង់និយាយពីវត្ត អ្ហែងត្រូវដឹងថាវត្តជាកន្លែងស្អី ? មានបញ្ញត្តិ វិន័យយ៉ាងម៉េចខ្លះ?
    ហើយអាពូជឆ្កែអ្ហែងហ្នឹង បដិបត្តិបានយ៉ាងណាដែរ អាកូនមីកាដួយអាយះ !
    មិនមែនចេះត្រឹម តែព្រុសដូចអ្ហែងទេអាពូជឆ្កែ !
    សីលធម៏កាដួយម៉ែអ្ហែងនៅត្រង់ណា ? មួយម៉ាត់ណាក៏អ្ហែងជេរគេ ថាជាពួក​ Youn-hanoi
    Veitcong mafia នេះឬជា សីលធម៏​អាពូជមីសំផឹង ក្តចងបាច់អាពូជឆ្កែអ្ហែងហ្នឹងឬ ?

Leave a Reply

Submit Comment